កសិករ​មាន​តម្រូវការចិញ្ចឹម​កូនត្រីប្រាពូជ​​មាន​ការកើនឡើង​ខ្ពស់ក្នុងរដូវកាលឆ្នាំនេះ​​

ភ្នំពេញ​៖ ក្រោយពីមានភ្លៀងធ្លាក់​ជាបន្តបន្ទាប់នៅដើមខែមិថុនា​រហូតដល់ពេលសព្វថ្ងៃ។ ​នៅតំបន់តាមបណ្តាខេត្តមួយចំនួន​ ​កសិករ ,វារីវប្បករ​ បាននិងកំពុងចាប់ផ្តើម​ចិញ្ចឹម​ត្រីរបស់ខ្លួន​ជាប​ណ្តើរៗហើយនៅក្នុង​គ្រាដែលដំបូងៗនេះដែរគេសង្កេតឃើញ​តម្រូវការកូនត្រី​ពូជមានសន្ទុះកើនឡើង​ខ្ពស់​ ពិសេស​កូនត្រីប្រាពូជ​។​

​អ្នកស្រី ខ្លូត ស្រីនាង ម្ចាស់កសិដ្ឋាន​ ហង់ ហ៊ាង បង្កាត់ពូជនៅ​ភូមិចក សង្កាត់រកាក្នុង ​ក្រុងដូនកែវ ខេត្តតាកែវ​ បានឱ្យដឹង​ថា ចាប់ពីខែមករារហូតដល់ខែឧសភា​កន្លងមកនេះ​មានកសិករខ្លះបានដាក់កូនត្រីចិញ្ចឹមត្រីរបស់ខ្លួន​រួចហើយ តែ​​​កសិករមួយចំនួនផ្សេងទៀត​ទាន់​មិនទាន់បានធ្វើការចាប់ផ្តើម​នោះទេ ដោយសារ​មិនមានទឹកគ្រប់គ្រាន់​ ។ ​ដូចនេះការផ្គត់ផ្គង់កូនត្រីពូជ​ដល់កសិករនៅមានចំនួន​តិចតួច​​។ ប៉ុន្តែចូលដល់ខែមិថុនា​មកនេះ បន្ទាប់ពីមានទឹកភ្លៀង​ធ្លាក់ជាបន្តបន្ទាប់​ឃើញថាកសិករ​មានការកំម៉្មង់កូនត្រីពូជ​​មានសន្ទុះកើនឡើងច្រើន​ ​​ដោយពេលខ្លះ​ការផ្គត់ផ្គង់កូនត្រីពូជ​ស៊ឹងតែមិនទាន់​ ព្រោះតម្រូវការមានច្រើនពេក​។​

​អ្នកស្រីបន្តទៀតថា បច្ចុប្បន្ន​កសិដ្ឋានមាន​កូនត្រីពូជបានមានច្រើនប្រភេទ ដូចជាកូនត្រីអណ្តែង, កូនត្រីឆ្ពិន,​ កូនត្រីទីឡាព្យា,​ កូនត្រីក្រាញ់យក្ស និងកូនត្រីប្រា ហើយនៅក្នុងចំណោមកូនត្រីពូជទាំងនេះ​ សម្រាប់កូនត្រីប្រាមានតម្រូវការច្រើនជាងគេ។  ជាក់ស្តែង​គិតមកទល់ខែមិថុនា​ឆ្នាំ​២០២៥នេះ កសិករ​មានតម្រូវការ​កូនត្រីប្រាពូជ​ជាង​១លានកូននិងប្រភេទកូនម្សៅ​ឬ កូនត្រីទើបភ្ញាស់​បាន​​​​​ប្រហាក់ប្រហែល​១លានកូនត្រីផងដែរ​។ ​

​បើតាម​អ្នកស្រី ខ្លូត ស្រីនាង តម្លៃកូនត្រីប្រាពូជតម្លៃរបស់វា​ផ្អែកទៅលើទំហំឬខ្នាត​របស់កូនត្រី​។ ​កូនត្រីប្រាមាន​ទំហំ​៧លីថ្លៃ​៧០រៀល ​, ទំហំ៨លីថ្លៃ​៨០រៀល និងទំហំ​១០លីថ្លៃ​ ១០០រៀល​នៅក្នុងកូនត្រីមួយក្បាល​។

អ្នកស្រីលើកឡើងថា “ការចិញ្ចឹម​ត្រី​ជាមុខរបរ​សំខាន់​សម្រាប់​កសិករ។​​​ ​ចំពោះខាងកសិដ្ឋាន​ខ្ញុំវិញ ដែលជាអ្នកផលិត​ក្រៅពីផលិតបានគ្រប់គ្រាន់ឆ្លើយតបទៅនិងទីផ្សារ​  យើងអាចចូលរួមកាត់បន្ថយការនាំចូល​កូនត្រីពូជ​មកពីខាងក្រៅបានផងដែរ”​​។ ​

លោក ឡែមផូ វរិទ្ធ ប្រធានគណកម្មការប្រតិបត្តិសមាគមវារីវប្បករកម្ពុជា​បានឱ្យដឹង​ថា តាមការសង្កេតរបស់សមាគម​ឃើញថា នៅតាមបណ្តាចំនួន១០នៅជុំវិញបឹងទន្លេសាប និងទន្លេមេគង្គ ​​កសិករ វារីវប្បករ​​បាននិងកំពុងត្រៀម​ទិញកូនត្រីពូជ​យកមកចិញ្ចឹម​នៅពេល​មានទឹក​ភ្លៀងធ្លាក់គ្រប់គ្រាន់ ។ ​ នៅដើមខែមិថុនាឬពាក់កណ្តាលខែមិថុនា​​កសិករអាច​ដាក់កូនត្រីចិញ្ចឹម​សម្រាប់តំបន់ខ្លះ​ ហើយសកម្មភាពរបស់ពួកគាត់អាចនឹងផុលផុស​​ ​ទោះបីជា​តម្លៃត្រីមួយចំនួន​ កន្លងមកមានការធ្លាក់ចុះក្នុងរដូវកាលប្រមូល​ខ្លះក៏ដោយ​។​

បើតាមលោក ឡែមផូ វរិទ្ធ, តម្លៃត្រីចាប់ពីខែមករារហូតដល់ខែឧសភា​​ឆ្នាំ២០២៥កន្លងមកនេះនៅរក្សាបានថ្លៃល្អ​​ កសិករនៅរកបានប្រាក់ចំណេញពីការប្រកបមុខរបរចិញ្ចឹមត្រី​។ តែ​ដោយឡែកនៅខែ៤និងដើមខែ​៥កន្លងទៅនេះតម្លៃត្រីប្រា មានការធ្លាក់ចុះ ពី៥០០០រៀលមកនៅត្រឹមប្រមាណ៤៣០០រៀល​ក្នុងមួយគីឡូក្រាម​ ដោយសារ​កសិករនិងវារីប្បករនៅក្នុងស្រុកប្រមាណ​៧៥ភាគរយ​ ចិញ្ចឹមត្រីប្រា​ច្រើន​ ជាហេតុធ្វើការផ្គត់ផ្គង់​លើសពីតម្រូវការ​ទីផ្សារ​៕


2025-11-15 12.43.44
ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB ផ្តល់អនុសាសន៍សំខាន់ៗ ប្រាំចំណុចសម្រាប់សហគ្រិន​អាចពិនិត្យលទ្ធភាព និងពិចារណា​ក្នុងការវិនិយោគ​​ដើម្បីអនាគត នៅកម្ពុជា

ដោយ ឡុង សារេត រាជធានីភ្នំពេញ៖ ​ ​​ ក្នុងពិធីបើកទិវាសហគ្រិនភាព កម្ពុជា​ឆ្នាំ​២០២៥​ ដ៏មានសារៈសំខាន់ និងមានអត្ថន័យ កាលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥​ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ​បាន​ផ្តល់ជាអនុសាសន៍គន្លឹះសំខាន់ៗ សម្រាប់សហគ្រិនអាចពិនិត្យលទ្ធភាពរបស់ខ្លួន និងពិចារណា​ក្នុងការវិនិយោគដើម្បីអនាគតសេដ្ឋកិច្ចរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ នៅក្នុងដំណើរឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៣០ សហគ្រិនកម្ពុជា នៅតែជាចរន្តឈាមដ៏មានសារៈសំខាន់ក្នុងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា ពោល​ គឺសហគ្រិននឹងនៅតែជាតួអង្គ ដែលមានថាមពលគ្រប់ខ្សែច្រវាក់តម្លៃសេដ្ឋកិច្ច ដោយបង្កើនសកម្មភាពសេដ្ឋកិច្ច បង្កើនពិពិធកម្មនិងភាពធន់ បង្កើននវានុវត្តន៍ និងជំរុញបរិយាបន្ន។ បន្ថែមពីនេះ, ឯកឧត្តមបណ្ឌិតប្រតិភូ​ បានមានប្រសាសន៍ថា ការអភិវឌ្ឍមូលធនមនុស្សក៏សំដៅដល់ការអនុញ្ញាតឱ្យប្រជាជនកម្ពុជានៅតាមជនបទអាចទទទួលបានចំណេះដឹង ដែលជាធាតុចូលដ៏សំខាន់សម្រាប់កសាងសហគ្រាសឱ្យកាន់តែរឹងមាំថែមទៀត ស្របពេលបច្ចុប្បន្ននេះ, ប្រទេសកម្ពុជាមានប្រមាណជា៦៥% នៃប្រជាជនសរុប ដែលមានអាយុក្រោម៣០ឆ្នាំ គឺជាកត្តាលីករដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់កម្លាំងពលកម្មដល់សហគ្រាស និងអាជីវកម្ម។ ប្រសិនបើមានការវិនិយោគទៅលើកម្លាំងពលកម្ម​ ដើម្បីបង្កើនផលិតភាពការងារ នោះនាពេលអនាគតប្រទេសកម្ពុជានឹងមានភាពប្រកួតប្រជែងខ្ពស់។ ដូច្នេះ​​ សម្រាប់សហគ្រិន អាចពិនិត្យលទ្ធភាពរបស់ខ្លួន និងពិចារណា​ក្នុងការវិនិយោគរបស់ ដើម្បីអនាគតសេដ្ឋកិច្ចរីកចម្រើននៅក្នុងប្រទេសកម្ពុជា​ ឯកឧត្តមបណ្ឌិត កៅ ថាច​​​ បាន​ផ្តល់ជាអនុសាសន៍គន្លឹះសំខាន់ៗ​​ […]

photo_2025-11-14_13-02-10
រោងម៉ាស៊ីនក្នុងស្រុកជាច្រើនក្រុមហ៊ុនបាន​​និង​​កំពុងតែបង្កើនលទ្ធភាពប្រមូលទិញស្រូវផ្ការំដួលពីកសិករ

ភ្នំពេញ៖ នៅតាមបណ្តារោងចក្រម៉ាស៊ីនក្នុងស្រុកមួយចំនួន បាននិងកំពុងតែបង្កើនលទ្ធផលភាពប្រមូលទិញស្រូវពីកសិករ ក្នុងរដូវច្រូតកាត់ចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦នេះឱ្យបានច្រើនបំផុត ដើម្បីដោះស្រាយបញ្ហាទីផ្សារកកស្ទះស្រូវរបស់ប្រជាកសិករ ខណៈតម្លៃស្រូវប្រភេទខ្លះបាន​ងើបឡើងវិញ។ ជាក់ស្តែងនៅរោងម៉ាស៊ីនកិនស្រូវ ឡាយសែ របស់ក្រុ​មហ៊ុន​ ស៊ីធី រ៉ាយស៍កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានប្រកាសប្រមូលទិញស្រូវរំដួលពីកសិករយ៉ាងសកម្ម​ ​និងទិញឱ្យបានច្រើនបំផុត ​ដើម្បីជួយសម្រួលដល់កសិករ​មិនឲ្យប្រឈមនឹងបញ្ហាក្នុងការរកទីផ្សារលក់ស្រូវ។ ​​ទាក់ទងនិងបញ្ហានេះ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករ​កម្ពុជា និងជាម្ចាស់ក្រុមហ៊ុន ​ស៊ីធី រ៉ាយស៍ បានមានប្រសាសន៍ថា ក្រុមហ៊ុន ក្រុ​មហ៊ុន​ ស៊ីធី រ៉ាយស៍បានចាប់ផ្តើមប្រមូលទិញស្រូវរំដួលពីកសិករ ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ មក ដែលមកទល់ពេលនេះ ប្រមូលទិញបានប្រមាណ២ម៉ឺន៥ពាន់តោន។ ឧកញ៉ា ឡាយ ឈុនហួ លើកឡើងថា សម្រាប់បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងតែផ្តោតតែលើការប្រមូលទិញស្រូវរំដួលប៉ុណ្ណោះ ដោយសារ​វាជាប្រភេទពូជស្រូវយុទ្ធសាស្រ្តរបស់កម្ពុជា និងដើម្បីរក្សាតម្លៃពូជស្រូវប្រភេទនេះ ឱ្យមានតម្លៃល្អ ​ចៀសវាងកុំឱ្យមានការធ្លាក់ចុះដូចប្រភេទស្រូវផ្សេងទៀត ដោយសម្រាប់រដូវច្រូតកាត់ឆ្នាំនេះ ក្រុមហ៊ុនមានផែនការប្រមូលទិញស្រូវផ្ការំដួល (សើម) ពី៦ម៉ឺនតោន ទៅ៧ម៉ឺន​តោន។ ឧកញ៉ាបានបន្ថែមថា បច្ចុប្បន្ននេះតម្លៃស្រូវផ្ការំដួល​ល្អប្រសើរជាងមុន ដោយកាលពីដើមរដូវមានតម្លៃក្នុងរង្វង់៩៥០ដល់៩៧០រៀល ក្នុងមួយគីឡូក្រាម […]

532644521_1098871529027724_4828492821994040419_n
អូស្ត្រាលីគាំទ្រឲ្យកសិធុរកិច្ចកម្ពុជាកាន់តែលេចធ្លោនៅលើឆាកអន្តរជាតិ

ភ្នំពេញ៖ តាមរយៈកម្មវិធី CAPRED អូស្ត្រាលី បាននិងកំពុងគាំទ្រក្រុមហ៊ុន HESED Agricultural Trading ដែលជាក្រុមហ៊ុនផលិតផ្លែឈើសម្ងួតនៅកម្ពុជា ដើម្បីបង្កើនគុណភាពក្នុងដំណើរការផលិត និងអភិវឌ្ឍផលិតផល ដែលមានតម្លៃបន្ថែមសម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ក្រុមហ៊ុន HESED ទើបតែបានទទួលបានពានរង្វាន់  Great Taste Awards ដ៏មានកិត្យានុភាពចំនួនបីរង្វាន់ ដែលរួមមានពានរង្វាន់ផ្កាយ៣ ដែលត្រូវបានជ្រើសរើសក្នុងចំណោមក្រុមហ៊ុនជាង១៤០០០ សម្រាប់ដំណាប់ស្វាយសម្ងួតធម្មជាតិសុទ្ធ១០០ភាគរយ។ ក្រុមហ៊ុននេះទិញវត្ថុធាតុដើមពីកសិករក្នុងស្រុកដោយផ្តល់តម្លៃសមរម្យ ហើយបានណែនាំពូជស្វាយកែវរមៀត ដែលជាពូជពិសេសរបស់កម្ពុជា ទៅកាន់ពិភពលោក។ ប្រទេសអូស្ត្រាលីប្តេជ្ញាជួយធុរកិច្ចកម្ពុជាឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែង ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព។ កន្លងទៅថ្មីៗនេះ ប្រទេសអូស្ត្រាលី និងកម្ពុជាបានប្រារព្ធពិធីអបអរសាទរនូវកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ស្របពេលក្រុមហ៊ុន រ៉ូយ៉ាល់ ត្រាស់ ត្រេឌីង ខូ អិលធីឌី (RTT) របស់កម្ពុជា បានបើកការនាំចេញនូវគ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមជាផ្លូវការលើកដំបូងទៅកាន់ប្រទេសអូស្ត្រាលី។ កិច្ចព្រមព្រៀងនេះ អាចសម្រេចទៅបានក្រោមកិច្ចគាំទ្រយ៉ាងខ្លាំងពីប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ គម្រោង CAPRED បានគាំទ្រក្រុមហ៊ុន RTT និងអាជីវកម្មកសិកម្មផ្សេងទៀតរបស់កម្ពុជា […]

photo_2025-11-14_11-20-00
វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ​២០២៥ ផ្តល់ឱកាស​ដល់វិនិយោគិន​ស្វែងយល់​ពីកាលានុវត្តភាព​វិនិយោគក្នុងវិស័យកសិកម្ម​ កសិពាណិជ្ជកម្ម និង​កសិស្បៀងអាហារ

ដោយ ឡុង សារេត ភ្នំពេញ៖ ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការដៃគូ បានរៀបចំ​វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ​ឆ្នាំ​២០២៥​ ​ក្នុងគោលបំណង​បង្កើតឱ្យមានការ​ពិភាក្សាកម្រិតខ្ពស់​ និងការដាក់តាំងបង្ហាញ​កសិផលសក្តានុពលរបស់កម្ពុជា​ ក៏ដូចជាផ្តល់ឱកាស​ជូនវិនិយោគិន​ស្វែងយល់​ពីកាលានុវត្តភាព​សម្រាប់ការវិនិយោគក្នុងវិស័យកសិកម្ម​ កសិពាណិជ្ជកម្ម និង​កសិស្បៀងអាហារ​។ ក្នុងពិធីបើកវេទិកា និងពិព័រណ៍​កសិកម្មកម្ពុជា នៅថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥​ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើង​ថា វិស័យកសិកម្មកម្ពុជាបានបោះជំហ៊ាន​មកដល់ដំណាក់កាលថ្មី​ និងកំពុងជួបប្រទះបញ្ហាប្រឈមថ្មី​មួយចំនួន​ ជាពិសេស​និរន្តរភាពនៃផលិតកម្ម​ និងតម្រូវការទីផ្សារ​។  ថ្លៃដើមផលិតខ្ពស់​ ទីផ្សារ និងការកែច្នៃផលិតផលនៅមាន​កម្រិក​ និងការប្រែប្រួលមិនអាចស្មានទុកបានជាមុន​ នៃតម្លៃកសិផលនៅលើទីផ្សារ​អន្តរជាតិ​ ដែលទាំងអស់នេះទាមទារឱ្យគ្រប់តួអង្គ​ពាក់ព័ន្ធ​ចូលរួមសហការ និងគាំទ្រថែមទៀត​ ក្នុងគោលបំណង​បន្តរួមគ្នាដោះស្រាយបញ្ហា ​និងផ្តល់ក្តីសង្ឃឹម​ដល់​ប្រជាកសិករ ដែល​បាននិងកំពុងខិតខំ​ប្រឹងប្រែងផលិតដើម្បីធានាសន្តិសុខស្បៀងផង លើកកម្ពស់ជីវភាពគ្រួសារ​ផង​ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិផង។​ ឯកឧត្តមបន្តទៀតថា ដើម្បី​សម្រេចបាននូវគោលដៅ​នេះ​ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំណាប់ថ្នាក់​នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បាននិងកំពុងខិតខំប្រឹងប្រែង​អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល​ ជាពិសេស​យុទ្ធសាស្ត្របញ្ជកោណ​ដំណាក់កាលទី​១ និងកម្មវិធីគោលនយោបាយ​អាទិភាពទី៥ និងទី​៦។​ យន្តការរក្សាលំនឹងតម្លៃកសិផលគន្លឹះ […]

កាលវិភាគផ្សព្វផ្សាយ