រុស្ស៊ីបានបង្កើតកំណត់ត្រានាំចេញជាសកលជាមួយនឹងការនាំចេញគ្រាប់ធញ្ញជាតិដ៏ធំទៅកាន់អាហ្វ្រិកខាងជើង

China-Brazil-1024x683

មូស្គូ៖ ប្រទេសរុស្ស៊ីបានជាប់ចំណាត់ថ្នាក់ថ្មីលើពិភពលោកក្នុងការនាំចេញគ្រាប់ធញ្ញជាតិ ដោយនៅក្នុងឆ្នាំ២០២៤ បាននាំចេញស្រូវសាលីជាង១០លានតោន ចូលទៅកាន់ប្រទេសអេហ្ស៊ីប ដែលជាបរិមាណមិនធ្លាប់មានពីមុនមក ដែលបញ្ជាក់ពីការពង្រីកឥទ្ធិពលរបស់ទីក្រុងម៉ូស្គូ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារពិភពលោក និងទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅជាមួយអាហ្វ្រិកខាងជើង។

យោងតាមឯកអគ្គរដ្ឋទូតរុស្សីប្រចាំនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប លោក ចចជី បូរីសែនកូ (Georgy Borisenko) បានឱ្យដឹងថា ប្រទេសរុស្ស៊ីបាននាំលេចគេជាអ្នកផ្គត់ផ្គង់គ្រាប់ធញ្ញជាតិឈានមុខគេរបស់អេហ្ស៊ីប នៅក្នុងឆ្នាំ២០២៤ ដោយបាននាំចេញស្រូវសាលីជាង១០លានតោន ដែលល្អបំផុត សម្រាប់ប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា រុស្ស៊ីជាអ្នកនាំចេញស្រូវសាលីដ៏ធំបំផុតទៅកាន់ប្រទេសអេហ្ស៊ីប ហើយបានផ្គត់ផ្គង់ស្រូវសាលីច្រើនជាងដប់លានតោន កាលពីឆ្នាំមុន។ នេះគឺជាតួលេខដែលមិនធ្លាប់មានពីមុនមក ពីព្រោះគ្មានប្រទេសណាមួយក្នុងពិភពលោក បានទិញស្រូវសាលីរុស្ស៊ីក្នុងបរិមាណច្រើនបែបនេះទេ ហើយរុស្ស៊ីក៏មិនបានលក់ស្រូវសាលីដ៏ច្រើនបែបនេះទៅឱ្យប្រទេសផ្សេងទៀតដែរ។

ទំហំពាណិជ្ជកម្មដ៏ធំនេះត្រូវបានគូសបញ្ជាក់បន្ថែមទៀតនៅក្នុងសេចក្តីរបាយការណ៍នានារបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី ដែលបានលើកឡើងពីការកត់សម្គាល់របស់ប្រធានសាខាប្រចាំតំបន់នៃមជ្ឈមណ្ឌលសហព័ន្ធសម្រាប់ការវាយតម្លៃសុវត្ថិភាព និងគុណភាពផលិតផលកសិកម្ម របស់រុស្ស៊ី។

ថ្លែងនៅក្នុងវេទិការុស្ស៊ី-អ៊ីស្លាម ប្រធានសាខាប្រចាំតំបន់បានបង្ហាញថា នៅឆ្នាំ២០២៤ រុស្ស៊ីបាននាំចេញគ្រាប់ធញ្ញជាតិ និងផលិតផលកែច្នៃពីគ្រាប់ធញ្ញជាតិសរុបចំនួន៦៤លានតោន ទៅកាន់ប្រទេសចំនួន៤០ ដែលភាគច្រើនកាន់សាសនាឥស្លាម។

ជាពិសេស ប្រទេសអេហ្ស៊ីប ឥឡូវនេះបានក្លាយទៅជាប្រទេសនាំចូលស្រូវសាលីពីរុស្ស៊ីធំជាងគេលើពិភពលោក ដែលជាការនាំចេញគ្រាប់ធញ្ញជាតិប្រចាំឆ្នាំខ្ពស់បំផុតសម្រាប់រុស្ស៊ីនាំចូលទៅកាន់ប្រទេសតែមួយ។

ការរីកចម្រើផ្នែកនាំការចេញកសិផលនេះ បង្ហាញតួលេខពាណិជ្ជកម្មដ៏រឹងមាំរបស់រុស្ស៊ី ព្រមទាំងឆ្លុះបញ្ចាំងពីភាពជាដៃគូយុទ្ធសាស្ត្ររវាងរដ្ឋាភិបាលអេហ្ស៊ីប និងរដ្ឋាភិបាលរុស្ស៊ី ដែលទំនងជាកាន់តែស៊ីជម្រៅថែមទៀត នៅពេលរុស្ស៊ីផ្លាស់ប្តូរគោលដៅឆ្ពោះទៅរកទីផ្សារក្នុងទ្វិបអាហ្រិក ស្របពេលប្រទេសក្នុងទ្វីបអាហ្វ្រិកជាច្រើន កំពុងតែស្វែងអ្នកផ្គត់ផ្គង់អាចទុកចិត្តបាន និងមានប្រសិទ្ធភាពក្នុងការនាំចូលស្រូវសាលីមកក្នុងប្រទេសរបស់ខ្លួន។

ទំនាក់ទំនងពាណិជ្ជកម្មរបស់រុស្ស៊ីជាមួយទ្វីបអាហ្រ្វិក បានរីកចម្រើនយ៉ាងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកថ្មីៗនេះ ជាពិសេសក្នុងឆ្នាំ២០២៤ ដែលទីក្រុងម៉ូស្គូបានបង្កើនយុទ្ធសាស្រ្តឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយបណ្តាប្រទេសនៅក្នុងទ្វីបនេះ។

ក្នុងចំណោមការវិវឌ្ឍដ៏គួរឱ្យកត់សម្គាល់បំផុត គឺការកើនឡើងដែលមិនធ្លាប់មានពីមុនមកក្នុងការនាំចេញកសិផល ជាពិសេសស្រូវសាលី ដែលបានធ្វើឱ្យរុស្ស៊ីមិនត្រឹមតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់រដ្ឋជាច្រើននៅអាហ្វ្រិកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតួអង្គដ៏លេចធ្លោនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារពិភពលោកផងដែរ។

ចំណុចសំខាន់នៃការផ្លាស់ប្តូរនេះ គឺការលើកកម្ពស់វិស័យកសិកម្មរបស់រុស្ស៊ី ដែលនៅឆ្នាំ២០២៤ការនាំចេញកសិផលរបស់រុស្សីទៅកាន់ទ្វីបអាហ្រ្វិក បានកើនឡើងរហូតដល់ជាងប្រាំពីរពាន់លានដុល្លារ ដែលគ្របដណ្តប់លើប្រទេសចំនួន៤៥នៅទ្វីបអាហ្វ្រិក។ កំណើននេះមិនមែនគ្រាន់តែជាស្ថិតិនៃការនាំចេញកសិផលនោះទេ ប៉ុន្តែវាក៏មានឥទ្ធិពលផ្នែកភូមិសាស្ត្រនយោបាយផងដែរ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ