ក្រុមហ៊ុនកែច្នៃចំណីអាហារដ៏ធំរបស់ប្រេស៊ីលនឹងដាក់ទុនវិនិយោគ១០០លានដុល្លារ នៅប្រទេសវៀតណាម

image_2025-04-02_10-42-29

អន្តរជាតិ៖ កាលពីថ្ងៃទី៣១​ ខែមីនា​ ឆ្នាំ២០២៥ ក្រុមហ៊ុនកែច្នៃ និងវេចខ្ចប់ផលិតផលចំណីអាហារដ៏ធំរបស់ប្រទេសប្រេស៊ីល បានប្រកាសពីផែនការវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន១០០លានដុល្លារ ដើម្បីសាងសង់រោងចក្រចំនួនពីរកន្លែងនៅក្នុងប្រទេសវៀតណាម ក្នុងគោលបំណងពង្រីកវត្តមានរបស់ខ្លួននៅក្នុងតំបន់ និងពង្រឹងជំហររបស់ខ្លួននៅក្នុងទីផ្សារពិភពលោក។

ក្រុមហ៊ុន ចេប៊ីអេស (JBS) មានប្រតិបត្តិការជាង៦០០ នៅក្នុងទ្វីបអាមេរិក អាស៊ី អឺរ៉ុប អាហ្វ្រិក និងទ្វីបអូសេអានី។  នៅសហរដ្ឋអាមេរិកក្រុមហ៊ុននេះមានបុគ្គលិកជាង៧០ ០០០នាក់។  រោងចក្រសាងសង់ថ្មីនៅក្នុងប្រទេសវៀតណាមនឹងផលិតសាច់គោ សាច់ជ្រូក ដែលភាគច្រើនជាសត្វនៅរស់នាំចូលពីប្រទេសប្រេស៊ីល ដើម្បីផ្គត់ផ្គង់ទីផ្សារវៀតណាម និងនៅទីផ្សារបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត។

គម្រោងនេះត្រូវបានបង្កើតឡើងជាផ្លូវការតាមរយៈអនុស្សរណៈនៃការយោគយល់គ្នាជាមួយរដ្ឋាភិបាលវៀតណាម ដែលតំណាងដោយមជ្ឈមណ្ឌលជំរុញការវិនិយោគ ព័ត៌មាន ដែលជាអ្នកគ្រប់គ្រងតំបន់ឧស្សាហកម្មពិសេស នៅក្នុងខេត្តហៃហ្វុងរបស់វៀតណាម ។  គំនិតផ្តួចផ្តើមដាក់ទុនវិនិយោគនេះ ធ្វើឡើងស្របតាមគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសវៀតណាម ដើម្បីបង្កើនផលិតកម្មក្នុងស្រុក និងពង្រីកតួនាទីរបស់ខ្លួន ក្នុងពាណិជ្ជកម្មសាច់នៅលើឆាកអន្តរជាតិ។

ប្រធានក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់​ ចេប៊ីអស​ បានកត់សម្គាល់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះកំណើនប្រកបដោយនិរន្តរភាពនៅក្នុងតំបន់។  លោកបានមានប្រសាសន៍ថា “រោងចក្រថ្មីនៅក្នុងប្រទេសវៀតណាមនឹងមិនត្រឹមតែពង្រីកសមត្ថភាពផលិតកម្មរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែតំណាងឱ្យការវិនិយោគមួយ ដែលមានគោលបំណង៖ បង្កើតតម្លៃសម្រាប់សេដ្ឋកិច្ចក្នុងស្រុក បង្កើតការងារជំនាញ និងរួមចំណែកដល់សន្តិសុខស្បៀងនៅទូទាំងអាស៊ីអាគ្នេយ៍។ យើងកំពុងវិនិយោគនាពេលអនាគត ដោយផ្តោតលើការច្នៃប្រឌិត និរន្តរភាព និងការអភិវឌ្ឍន៍”។

ដំណាក់កាលដំបូងរបស់គម្រោងវិនិយោគនេះ នឹងចាប់ផ្តើមដំណាក់កាលទី១ នៅសួនឧស្សាហកម្ម ណាមឌិញវូ​ (Nam Dinh Vu) ដើម្បីដំណើរការពន្លះសាច់ និងវេចខ្ចប់។  ចំណែកដំណាក់កាលទី២ ដែលគ្រោងនឹងចាប់ផ្តើមពីរឆ្នាំបន្ទាប់ មានទីតាំងនៅភាគខាងត្បូងប្រទេសវៀតណាម និងរួមបញ្ចូលហេដ្ឋារចនាសម្ព័ន្ធស្រដៀងគ្នា ដែលមានមជ្ឈមណ្ឌលដឹកជញ្ជូន និងរោងចក្រកែច្នៃ។ រោងចក្រកែច្នៃវេចខ្ចប់ទាំងពីរកន្លែងនេះ អាចបង្កើតការងារបានប្រមាណ៥០០កន្លែង សម្រាប់ប្រជាវៀតណាម៕


image_2026-02-10_13-18-37
ការនាំចេញផ្លែម្នាស់របស់ហ្វីលីពីនកើនឡើង១៤ភាគរយ នៅឆ្នាំ២០២៥

ម៉ានីល៖ អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ប្រទេសហ្វីលីពីនបានរក្សាតំណែងរបស់ខ្លួនជាប្រទេសនាំចេញផ្លែម្នាស់ធំជាងគេទីពីរ របស់ពិភពលោកនៅឆ្នាំ២០២៥ ដោយទទួលបានការគាំទ្រជាតម្រូវការខ្ពស់ពីទីផ្សារប្រទេសចិន។ អង្គការស្បៀងអាហារ និងកសិកម្ម បានប៉ាន់ប្រមាណថា ការនាំចេញផ្លែម្នាស់របស់ហ្វីលីពីន បានឈានដល់បរិមាណ៧៧៥ ០២៨តោន កាលពីឆ្នាំ២០២៥ គឺកើនឡើងជិត១៤ភាគរយ ពីបិរមាណ៦៨២ ៣៨៣តោន ក្នុងឆ្នាំ២០២៤។ ការកើនឡើងដែលបានព្យាករណ៍នេះ គឺផ្អែកលើទិន្នន័យពាណិជ្ជកម្ម ក្នុងរយៈពេលប្រាំបួនខែដំបូង រហូតដល់ខែកញ្ញា ដែលបង្ហាញថា ការនាំចេញផ្លែម្នាស់ទៅកាន់ប្រទេសចិន បានកើនឡើង១៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រទេសចិននៅតែជាទិសដៅសំខាន់សម្រាប់ផ្លេម្នាស់ហ្វីលីពីន ដោយការនាំចូលកើនឡើង ស្របពេលអ្នកប្រើប្រាស់បង្ហាញឆន្ទៈកាន់តែខ្លាំងក្នុងការទិញផ្លែម្នាស់ដាំក្នុងត្រូពិច។ អង្គការស្បៀងអាហារ និងកសិកម្ម របស់អង្គការសហប្រជាជាតិ បានកត់សម្គាល់ថា តម្រូវការគឺខ្លាំង ជាពិសេសសម្រាប់ផ្លែម្នាស់ពូជ អឹមឌីធូ (MD2) ដែលត្រូវបានដាំដុះយ៉ាងច្រើននៅក្នុងតំបន់ខ្ពង់រាបនៃកោះមីនដាណាវ​ ប្រទេសហ្វីលីពីន។ អង្គការដដែលនេះបាននិយាយថា “កំណើននៃការនាំចេញទៅកាន់ប្រទេសចិន ដោយសារការធ្លាក់ចុះទាក់ទងនឹងអាកាសធាតុមិនអំណោយផលនៅក្នុងផលិតកម្មម្នាស់ក្នុងស្រុករបស់ចិន ដែលបណ្តាលឱ្យមានទិន្នផលទាប និងមានគុណភាពអន់”។ ចំណែកប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង ក៏បានបន្តស្រូបយកបរិមាណផ្លែម្នាស់របស់ហ្វីលីពីនប្រមាណ៣៦ភាគរយ និង១៣ភាគរយនៃការនាំចេញសរុបផងដែរ។ ផ្អែកលើទិន្នន័យបឋម អង្គការស្បៀងអាហារ និងកសិកម្ម បានប៉ាន់ប្រមាណថា ការនាំចេញផ្លែម្នាស់ទៅកាន់ប្រទេសជប៉ុននឹងកើនឡើង២៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងអំឡុងពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២៥ តម្លៃនាំចេញជាមធ្យមរបស់ផ្លែម្នាស់ហ្វីលីពីន […]

photo_2026-02-12_20-20-08
ឯកឧត្ដមបណ្ឌិត កៅ ថាច និងសហការី អនុញ្ញាតឱ្យតំណាងក្រុមហ៊ុន KASEN Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន KASEN Group ដែលមានស្នាក់ការកណ្តាលនៅទីក្រុងហុងកុង ប្រទេសចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារពីការស្វែងរកឱកាសវិនិយោគក្នុងការកែច្នៃផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម, ការផលិតថាមពលបៃតងចេញពី Biomass និងកិច្ចសហប្រតិបត្តិការរវាងធនាគារ ARDB និងក្រុមក្រុមហ៊ុន KASEN (KASEN Group) ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំឱ្យមានចង្កោមសហគ្រាសធុនតូច និងមធ្យម ពាក់ព័ន្ធនឹងការកែច្នៃផលិតផលកសិកម្មធំៗមួយចំនួន។ ជាមួយគ្នានេះ ក្រុមនេះ មានតំបន់សេដ្ឋកិច្ចពិសេសផ្ទាល់ខ្លួនចំនួនពីរគឺនៅ ខេត្តកោះកុង និងខេត្តព្រះសីហនុ ផងដែរ ដែលជាទីតាំងមានសក្តានុពលខ្ពស់ និងបទពិសោធច្រើនពាក់ព័ន្ធនឹងការងារនេះ ជាពិសេស Zhejiang Special Economic Zone ដែលមានជំនាញគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស។ កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅការិយាល័យកណ្ដាលនៃធនាគារ ARDB។ H.E. Dr. […]

image_2026-02-10_13-23-28
ការនាំចេញផ្លែម្ទេសម៉ិកស៊ិក រកចំណូលបាន១,២២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥

ក្រុងម៉ិកស៊ិក៖ ការនាំចេញផ្លែម្ទេសរបស់ម៉ិកស៊ិក ទទួលបានចំណូលជាទឹកប្រាក់ចំនួនសរុប១,២២១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដែលកើនឡើង៤,៦ភាគរយ ធៀបនឹងឆ្នាំ២០២៤ ប៉ុន្តែបែរជាបរិមាណនាំចេញបានធ្លាក់ចុះ១,៨ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ មកនៅត្រឹមតែ១,១៣លានតោន។ យោងតាមអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា ផលិតផលផ្លែម្ទេសរបស់ប្រទេសម៉ិកស៊ិក ល្បីល្បាញដោយសារមានពូជច្រើនចម្រុះ អាចដាំដុះបានទាំងក្នុងអាកាសធាតុត្រូពិច និងអាកាសធាតុក្តៅខ្លាមង ព្រមទាំងមានការចូលរួមយ៉ាងច្រើនពីកសិករតូចតាចថែមទៀតផង។ ផ្លែម្ទេសនៅតែជាអាហារចម្បងក្នុងការប្រើប្រាស់ក្នុងស្រុក និងរក្សាបាននូវវត្តមានជាបន្តនៅក្នុងទីផ្សារនាំចេញ។ បន្ទាប់ពីដំណាំប៉េងប៉ោះផ្លែក្រហម ផ្លែម្ទេសត្រូវបានជាប់ចំណាត់ថ្នាក់ជាបន្លែនាំចេញច្រើនជាងគេទីពីររបស់ម៉ិកស៊ិក ក្នុងឆ្នាំ២០២៥។ សរុបមក ការនាំចេញបន្លែពីប្រទេសម៉ិកស៊ិក បានធ្លាក់ចុះ៦,៦ភាគរយ បើគិតជាទឹកប្រាក់ស្មើនឹង ១៤,៩០ពាន់លានដុល្លារ ខណៈបរិមាណនាំចេញបានកើនឡើង១,១ភាគរយ ដល់បរិមាណ១០,៧៩លានតោន។ ក្រុមហ៊ុនធំៗ ដែលសកម្មក្នុងការផលិត និងនាំចេញផ្លែម្ទេសម៉ិកស៊ិក កំពុងដាំដុះក្នុងទ្រង់ទ្រាយធំ មានទាំងដាំនៅតាមទីវាល និងនៅក្នុងផ្ទះសំណាញ់ រួមទាំងមានការវេចខ្ចប់ និងនាំចេញ ដើម្បីផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុក និងទីផ្សារនៅក្នុងសហរដ្ឋអាម៉េរិកថែមទៀត។ ពាណិជ្ជកម្មកសិកម្មរវាងម៉ិកស៊ិក និងសហរដ្ឋអាមេរិក នៅតែបន្តវិវត្តដោយមានផលិតផលចម្រុះ មានផ្លូវដឹកជញ្ជូនល្អ និងរយៈពេលប្រមូលផលវែងជាងមុន សម្រាប់ដំណាំនៅតាមបណ្តោយព្រំដែនរវាងប្រទេសទំាងំពីរ ដែលមានប្រវែងសរុបជាង៣ ២០០គីឡូម៉ែត្រ។ បច្ចុប្បន្នប្រទេសម៉ិកស៊ិក នៅតែរក្សាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន១៤ជាមួយបណ្តាប្រទេសចំនួន៥០។ ចាប់តាំងពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាម៉េរិកខាងជើង (NAFTA) ដែលចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៤ ហើយក្រោយមកត្រូវបានជំនួសដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហរដ្ឋអាមេរិក […]

image_2026-02-10_13-06-09
ឥណ្ឌូណេស៊ីចុះបញ្ជីទុរេនសាច់ក្រហម ជាដំណាំសម្គាល់ភូមិសាស្ត្រ នៅកោះជ្វាខាងកើត

ហ្សាការតា៖ ផ្លែទុរេនសាច់ក្រហមដាំដុំនៅតំបន់ បានយូវ៉ាងគី (បានយូវ៉ាងគី ) នៃកោះជ្វាខាងកើតរបស់ប្រទេសឥណ្ឌូណេស៊ី បានក្លាយជាផ្លែទុរេនដំបូងគេ ដែលទទួលបានការការពារម៉ាកសម្គាល់ភូមិសាស្ត្រ តាមរយៈការចេញវិញ្ញាបនបត្រពីក្រសួងនីតិសាស្ត្ររបស់ប្រទេសឥណ្ឌូណេស៊ី។ ការកំណត់នេះបញ្ជាក់ពីទំនាក់ទំនងរបស់ផ្លែទុរេនទៅនឹងប្រភពដើមរបស់វា ដែលត្រូវបានដាំដុះក្នុងភូមិសាស្ត្រ នៃ នៅកោះជ្វាខាងកើត និងផ្តល់ការការពារស្របច្បាប់សម្រាប់ឈ្មោះផលិតផលផ្លែឈើឥណ្ឌូណេស៊ី។ វិញ្ញាបនបត្រទទួលស្គាល់ផ្លែទុរេនសាច់ក្រហម បានយូវ៉ាងគី ជាផលិតផលមានគុណភាព និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ បានភ្ជាប់ទៅនឹងកន្លែងដាំដុះរបស់ដំណាំទុរេនប្រភេទនេះ។ ជាមួយនឹងស្ថានភាពសម្គាល់ភូមិសាស្ត្រនៅនឹងកន្លែងខាងលើនេះ ការប្រើប្រាស់ឈ្មោះផ្លែទុរេនសាច់ក្រហម បានយូវ៉ាងគី ត្រូវបានដាក់កម្រិតចំពោះអ្នកផលិតនៅក្នុងតំបន់កំណត់ និងត្រូវអនុលោមតាមស្តង់ដារផលិតកម្ម ដែលត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលឥណ្ឌូណេស៊ី។ ដំណើរការដាក់ពាក្យស្នើសុំបញ្ជាក់ដំណាំសម្គាល់ភូមិសាស្ត្រនេះ ត្រូវបានចាប់ផ្តើមនៅឆ្នាំ២០២៣ និងត្រូវបានដាក់បញ្ចូលក្នុងដំណើរការផ្ទៀងផ្ទាត់ជាផ្លូវការ ដោយអាជ្ញាធរឥណ្ឌូណេស៊ីបានវាយតម្លៃចំពោះការអនុវត្តផលិតកម្ម ឯកសារបញ្ជាក់ប្រភពដើម និងទំនាក់ទំនងរវាងគុណភាពផលិតផល និងស្ថានភាពបញ្ជាក់ភូមិសាស្ត្រក្នុងតំបន់។ កត្តាដូចជាសមាសធាតុដី របបទឹកភ្លៀង និងរយៈកម្ពស់ ត្រូវបានវាយតម្លៃរួមជាមួយនឹងវិធីសាស្ត្រដាំដុះនៅក្នុងតំបន់។ វិញ្ញាបនបត្រសម្គាល់ភូមិសាស្ត្រ បង្កើតក្របខ័ណ្ឌគ្រប់គ្រងពីរបៀប ដែលផ្លែទុរេនអាចត្រូវបានផលិត និងដាក់លក់ក្នុងនាមផ្លែឈើចុះបញ្ជី។ អ្នកផលិតណា ដែលប្រើឈ្មោះ ទុរេនសាច់ក្រហម បានយូវ៉ាងគី តម្រូវឱ្យអនុវត្តតាមស្តង់ដារកំណត់ ដែលភ្ជាប់ទៅនឹងប្រភពដើម និងលក្ខណៈពិសេសរបស់ផលិតផល។ យោងតាមប្រធានស្តីទីនៃសេវាកម្មកសិកម្ម និងស្បៀងអាហារប្រចាំតំបន់បានយូវ៉ាងគី  បានឱ្យដឹងថា លក្ខណៈពិសេសទាំងនេះបានមកពីលក្ខខណ្ឌបរិស្ថាន និងការអនុវត្តដាំដុះ។ ផ្លែទុរេនសាច់ក្រហម បានយូវ៉ាងគី  ត្រូវបានកំណត់អត្តសញ្ញាណដោយពណ៌សាច់ […]

កាលវិភាគផ្សព្វផ្សាយ