វៀតណាមស្វែងរកការវិនិយោគលើខ្សែច្រវាក់តម្លៃស្រូវគុណភាពខ្ពស់ និងបញ្ចេញឧស្ម័នតិច

VIETNAM-AGRICULTURE-RICE

ហូជីមិញ៖ វៀតណាមចង់បានការវិនិយោគលើខ្សែច្រវាក់តម្លៃទាំងមូល ដើម្បីជួយកាត់បន្ថយថ្លៃដើមផលិតកម្ម លើកកម្ពស់គុណភាពផលិតផល បង្កើនតម្លៃបន្ថែម និងបង្កើនប្រាក់ចំណូលរបស់កសិករ។

ប្រទេសវៀតណាមកំពុងទាក់ទាញការវិនិយោគពីបរទេសបន្ថែមទៀត ដើម្បីអភិវឌ្ឍខ្សែច្រវាក់តម្លៃស្រូវមានគុណភាពខ្ពស់ និងការបញ្ចេញឧស្ម័នតិច ឆ្ពោះទៅរកវិស័យកសិកម្មបៃតង និងមានចីរភាព។

កិច្ចខិតខំប្រឹងប្រែងនេះត្រូវបានលើកឡើងនៅក្នុងវេទិកា ស្តីពីការជំរុញការវិនិយោគផ្ទាល់ពីបរទេស ក្នុងវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ ដែលបានរៀបចំឡើងនៅក្រុងកឹនធើ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ក្នុងក្របខណ្ឌនៃមហោស្រពឧស្សាហកម្មស្រូវអន្តរជាតិវៀតណាម លើកទី២ ឆ្នាំ២០២៦ នៅក្រុងកឹនធើ ភាគខាងត្បូងវៀតណាម។

មន្ត្រីកសិកម្មវៀតណាមបានលើឡើងថា ការជំរុញការវិនិយោគចាំបាច់ត្រូវផ្លាស់ប្តូរទិសដៅទៅរកការរៀបចំគម្រោងជាក់លាក់ ដែលមានការកំណត់ច្បាស់លាស់អំពីទីតាំង ទំហំគម្រោង តម្រូវការទុន ហេដ្ឋារចនាសម្ព័ន្ធ និងលក្ខខណ្ឌសម្រាប់ការអនុវត្ត។

លោកបានបន្តថា ការវិនិយោគគួរតែគ្របដណ្តប់លើខ្សែច្រវាក់តម្លៃទាំងមូល ដើម្បីជួយកាត់បន្ថយថ្លៃដើម លើកកម្ពស់គុណភាពស្រូវអង្ករ បង្កើនតម្លៃបន្ថែម និងបង្កើនប្រាក់ចំណូលដល់សិករ។

ទិន្នន័យរបស់នាយកដ្ឋានផលិតកម្មដំណាំ និងការការពាររុក្ខជាតិវៀតណាម បានបង្ហាញថា គិតត្រឹមខែសីហា ឆ្នាំ២០២៦ ផ្ទៃដីជាង៤២ម៉ឺនហិកតា នៅតំបន់ដីសណ្ដទន្លេមេគង្គ បានអនុវត្តទាំងស្រុង ឬមួយផ្នែកនៃវិធីសាស្ត្រធ្វើកសិកម្មប្រកបដោយចីរភាព ក្រោមកម្មវិធីមួយលានហិកតាសម្រាប់ការផលិតស្រូវគុណភាពខ្ពស់ និងបញ្ចេញឧស្ម័នតិច។

ក្នុងចំណោមផ្ទៃដីសរុបនេះ មានជិត៧ម៉ឺនហិកតា បានបំពេញតាមលក្ខណៈវិនិច្ឆ័យទាំងអស់របស់កម្មវិធី ខណៈទិន្នផលស្រូវជាង២០ម៉ឺនតោន ត្រូវបានដាក់ស្លាកសម្គាល់ថា «អង្ករបៃតងវៀតណាម បញ្ចេញឧស្ម័នតិច»៕ (ផាន់ អាណា)


SRI LANKA-ECONOMICS-POLITICS
ស្រីលង្កាកំណត់គោលដៅនាំចេញបន្លែផ្លែឈើស្រស់ ឱ្យបាន១១៦លានដុល្លារ នៅឆ្នាំ២០២៧

កូឡុំបូ៖ សមាគមអ្នកផលិត អ្នកកែច្នៃ និងអ្នកនាំចេញបន្លែផ្លែឈើ ស្រីលង្កា កំពុងជួយបង្កើនប្រាក់ចំណូលពីការនាំចេញបន្លែផ្លែឈើឱ្យដល់ទំហំទឹកប្រាក់១១៦លានដុល្លារ នៅឆ្នាំ២០២៧ ដើម្បីចូលរួមគាំទ្រដល់គោលដៅបង្កើនប្រាក់ចំណូលពីការនាំចេញ ដែលមានចំនួន៣៦ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០៣០។ យោងតាមសមាជិកក្រុមប្រឹក្សាភិបាល និងជាអ្នកសម្របសម្រួលថ្នាក់ជាតិរបស់សមាគម ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាទីផ្សារនាំចេញដ៏សំខាន់ជាងគេរបស់វិស័យនេះ បន្ទាប់មកមានទីផ្សារនៅអាស៊ីបូព៌ា អឺរ៉ុប អាម៉េរិកខាងជើង និងអូស្ត្រាលី។ ចេកនៅតែជាផលិតផលដ៏សំខាន់មួយ ដែលរួមចំណែកដល់ការនាំចេញផ្លែឈើស្រស់ ខណៈប្រាក់ចំណូលពីការនាំចេញម្នាស់ បានកើនឡើងពី៨៣ម៉ឺនដុល្លារ ទៅ១,៦លានដុល្លារ ក្នុងឆ្នាំ២០២៥។ បញ្ហាប្រឈមរបស់វិស័យនេះ រួមមាន ការផ្គត់ផ្គង់មិនទៀងទាត់ ការបែងចែកដីកសិកម្មជាក្បាលដីតូចៗ និងដាច់ពីគ្នា ថ្លៃដឹកជញ្ជូនតាមផ្លូវអាកាស និងផ្លូវសមុទ្រ កង្វះខាតមណ្ឌលកែច្នៃ និងរក្សាទុកផលិតផល ពិបាករកបានទីផ្សារ ការបដិសេធទំនិញនាំចេញដោយសារសំណល់ថ្នាំសម្លាប់សត្វល្អិត ការចំណាយលើការខ្ចីប្រាក់ និងកង្វះកម្លាំងពលកម្មកសិកម្ម។ ចំណែកអ្នកនាំចេញកំពុងស្នើសុំឱ្យមានការគាំទ្រពីរដ្ឋាភិបាល តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភលើថ្លៃដឹកជញ្ជូន ឬការធានាកន្លែងរក្សាទុកទំនិញសម្រាប់ផលិតផលងាយខូចគុណភាព។ ពួកគេក៏ស្នើសុំការលើកលែងពន្ធលើសម្ភារៈវេចខ្ចប់ ឧបករណ៍បន្ទប់រក្សាទុកត្រជាក់ កុងតឺន័រដឹកជញ្ជូនត្រជាក់ និងសម្ភារៈសម្រាប់សាងសង់ផ្ទះសំណាញ់ ឬផ្ទះកញ្ចក់។ សមាគមក៏បានស្នើឱ្យបញ្ចុះតម្លៃអគ្គិសនីសម្រាប់រោងចក្រវេចខ្ចប់ផលិតផលកសិកម្ម និងឃ្លាំងស្តុកទុកក្នុងសីតុណ្ហភាពត្រជាក់ ផ្តល់ប្រាក់កម្ចីដើមទុនបង្វិលក្នុងលក្ខខណ្ឌអនុគ្រោះ ពន្យារពេលសងប្រាក់កម្ចីសម្រាប់អ្នកនាំចេញផលិតផល ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ ព្រមទាំងផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់ការទទួលបានវិញ្ញាបនបត្រអនុវត្តកសិកម្មល្អពិភពលោក (Global G.A.P.) និង HACCP […]

AUSTRIA-EU-FOOD-HONEY-FRAUD
អ្នកជំនាញរកឃើញហានិភ័យជំងឺមហារីក ពីសារធាតុរក្សាគុណភាពអាហារ

ប៉ារីស៖ ការសិក្សាថ្មីមួយ បានរកឃើញទំនាក់ទំនងរវាងសារធាតុរក្សាគុណភាពចំណីអាហារ ដែលតែងតែមាននៅក្នុងផលិតផលកែច្នៃមួយចំនួន ដូចជាថ្នាំដុសធ្មេញ ទឹកសាឡាដ ទឹកប៉េងប៉ោះ និងម៉ាស្តាដ មានជាប់ពាក់ព័ន្ធនឹងហានិភ័យកើតជំងឺមហារីក។ អ្នកវិទ្យាសាស្ត្របារាំងបានវិភាគទិន្នន័យពីអ្នកចូលរួមជាង១០ម៉ឹននាក់ ដែលមានអាយុជាមធ្យម៤២ឆ្នាំ ហើយជិត៨០ភាគរយ ជាស្ត្រី។ ក្រុមអ្នកស្រាវជ្រាវបានគណនាបរិមាណសារធាតុរក្សាគុណភាពម្ហូបអាហារផ្សេងៗ ដែលអ្នកចូលរួមបានទទួលទាន ដោយប្រើកំណត់ត្រារបបអាហារលម្អិតក្នុងរយៈពេល២៤ម៉ោង ដែលត្រូវបានប្រមូលជាបន្តបន្ទាប់អស់រយៈពេល៧ឆ្នាំកន្លះ។ បន្ទាប់មក ពួកគេបានប្រើកម្រងសំណួរស្តីពីសុខភាព និងកំណត់ត្រាវេជ្ជសាស្ត្រ ព្រមទាំងកំណត់ត្រាមរណភាពផ្លូវការ ដើម្បីតាមដានករណីជំងឺមហារីក ចាប់ពីពេលចាប់ផ្តើមការសិក្សាក្នុងឆ្នាំ២០០៩ រហូតដល់ដំណាច់ឆ្នាំ២០២៣។ នៅពេលបញ្ចប់ការតាមដាន អ្នកចូលរួមចំនួន៤ ០០០នាក់ ត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីក ដោយជំងឺមហារីកសុដន់ មហារីកក្រពេញប្រូស្តាត និងមហារីកពោះវៀនធំ និងរន្ធគូថ គឺជាប្រភេទជំងឺកើតមានច្រើនជាងគេ។ ក្រុមអ្នកស្រាវជ្រាវបានវិភាគសារធាតុរក្សាគុណភាពម្ហូបអាហារចំនួន១៧ប្រភេទ រួមមាន៖ អាស៊ីតស៊ីទ្រិក (Citric Acid) លេស៊ីទីន (Lecithins) ស៊ុលហ្វីតតូតាល់ (Total Sulphites) អាស៊ីតអាស្ករប៊ីក (Ascorbic Acid) សូដ្យូមនីត្រាយ (Sodium Nitrite) ប៉ូតាស្យូមស័របេត (Potassium Sorbate) សូដ្យូមអេរីថ័របេត (Sodium […]

Agro-Processing
ផលិផលកែច្នៃរបស់ SMEs កម្ពុជាមានតែបីទៅប្រាំភាគរយប៉ុណ្ណោះ ត្រូវបាននាំចេញ​​​​

ដោយ ហៃ ស៊ីណា ភ្នំពេញ៖ សហគ្រាស​ធុនតូច និងមធ្យម នៅកម្ពុជា បានឱ្យដឹងថា ការ​នាំចេញទៅក្រៅ​ប្រទេស​នៅមានបរិមាណតិចតួចខ្លាំង ដោយសារតែ​ការ​មិនទាន់បានអនុវត្តទៅតាមស្តង់ដារ​ ដែលបានកំណត់ឱ្យបានត្រឹមត្រូវ។ បណ្ដាញសហគ្រាស​ធុនតូច និងមធ្យម នៅកម្ពុជា បានធ្វើការប៉ាន់ប្រមាណថា ផលិតផល​របស់ខ្លួន មានតែត្រឹមបីទៅ ប្រាំប៉ុណ្ណោះ ដែលអាច​នាំចេញទៅកាន់ទីផ្សារ​អន្តរជាតិបាន។ លោក ឈិន កេន អគ្គលេខាធិការសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បាន​​ឱ្យដឹងថា បើគិតមកទល់ពេលនេះ មាន​​ផលិផលកែច្នៃរបស់សហគ្រាសក្នុងស្រុកជាច្រើន​​មិនទាន់បានអនុវត្តតាមទៅស្តង់ដារតម្រូវ​​​គ្រប់គ្រាន់សម្រាប់ការនាំចេញ។​​ លោក​បាន​​​​ពន្យល់ថា ​​ផលិតផលដែលបាននាំចេញរួមមាន ម្រេច​កំពត ទឹកត្រី ទឹកស៊ីអៀវ គ្រាប់ស្វាយចន្ទី ចេកអំបូងលឿង ព្រមទាំងផលិតកែច្នៃពីអង្ករផ្ការំដួល ដំណាប់ស្វាយ ដំណាប់ចេក ស្រាវចេក ​នាំចេញទៅកាន់ទីផ្សារចិន កូរ៉េ និងសហគមអឺរ៉ុប។ ទោះជាយ៉ាងណា លោកនិយាយថា ផលិតផលខ្មែរចាប់ផ្តើមមានការ​ទទួលស្គាល់ពីទីផ្សារអន្តរជាតិ​កាន់តែទូលំទូលាយជាងមុន​​ នឹងមានការគាំទ្រទាំងគុណភាពនិងស្តង់ដារ​​។ លោកស្រី កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនលីលីហ្វូតគ្រុប​បានឱ្យដឹងថា  មូលហេតុដែលក្រុមហ៊ុនលីលីអាច​​នាំចេញទៅទីផ្សារក្រៅប្រទេស​​​បាន​ ដោយសារតែ​​ការ​ផលិតផ្តោតលើគុណភាព សុវត្ថិភាព និងស្តងដាពីស្ថាប័នដែលទទួលស្គាល់ជាអន្តរជាតិ​​​។ លោកស្រី បានបន្តថា […]

INDIA-ECONOMY
អង្ករឥណ្ឌាកំពុងតែឡើងថ្លៃ ទោះមានអង្ករសល់ពីឆ្នាំមុនច្រើនក៏ដោយ

ម៉ុមបៃ៖ តម្លៃអង្ករមួយចំនួន ដែលមានប្រជាប្រិយភាពនៅភាគខាងត្បូងប្រទេសឥណ្ឌា បានកើនឡើងជិតពីរដងក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដោយធ្វើឱ្យតម្លៃអង្ករ នៅទូទាំងប្រទេសកើនឡើង១២,៥ភាគរយ នៅក្នុងខែតុលា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទោះបីជាស្តុកអង្កររបស់រដ្ឋាភិបាលស្ថិតក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មានក៏ដោយ។ ការឡើងថ្លៃអង្ករនេះ ក៏បានជំរុញឱ្យអតិផរណាតម្លៃម្ហូបអាហាររបស់ឥណ្ឌាកើនឡើងដល់កម្រិតខ្ពស់បំផុត ដែលធ្វើឱ្យរដ្ឋាភិបាលឥណ្ឌា​ ពិបាកគ្រប់គ្រងតម្លៃយ៉ាងខ្លាំង ខណៈទំនិញម្ហូបអាហារមួយចំនួនទៀត រួមមាន ទឹកដោះគោ គ្រាប់ធញ្ញជាតិ ស្ករ និងបន្លែ ក៏កំពុងហក់ឡើងថ្លៃផងដែរ។ ការធ្លាក់ចុះនៃទិន្នផលផលិតកម្មស្រូវ និងការកើនឡើងនៃតម្រូវការអង្ករបាក់ កំពុងជំរុញឱ្យតម្លៃអង្ករឡើងថ្លៃ។ ទិន្នផលស្រូវរបស់ប្រទេសឥណ្ឌា ត្រូវបានរំពឹងថា នឹងធ្លាក់ចុះខ្លាំងបំផុត ក្នុងឆ្នាំ២០២៦ ដោយសារទឹកភ្លៀងរដូវមូសុងមានកម្រិតទាប បានប៉ះពាល់ដល់ដំណាំស្រូវក្នុងដំណាក់កាលលូតលាស់ និងស្រូវទុំ។ បណ្តារដ្ឋ ស្ថិតនៅភាគខាងត្បូងឥណ្ឌា បានរងផលប៉ះពាល់ខ្លាំងជាងគេដោយសារកង្វះទឹកភ្លៀង ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទិន្នផលស្រូវ ដែលប្រជាជននៅតំបន់នេះនិយមបរិភោគយ៉ាងទូលំទូលាយ។ ការឡើងថ្លៃយ៉ាងខ្លាំងនៃអង្ករ ដែលប្រជាជននៅភាគខាងត្បូងឥណ្ឌានិយមបរិភោគ បានជំរុញឱ្យតម្លៃអង្ករជាមធ្យមទូទាំងប្រទេសកើនឡើងផងដែរ។ បន្ថែមពីលើនេះ តម្រូវការអង្ករបាក់ក៏កំពុងកើនឡើងពីសំណាក់ក្រុមហ៊ុនផលិតចំណីសត្វ ព្រមទាំងក្រុមហ៊ុនផលិតអេតាណុល។ ដោយសារតម្លៃពោតបានឡើងខ្ពស់ពេក ហើយរដ្ឋាភិបាលឥណ្ឌា បានដាក់កម្រិតការយកស្ករទៅប្រើសម្រាប់ផលិតអេតាណុល ដូច្នេះទើបធ្វើឱ្យឧស្សាហកម្មទាំងនេះងាកមកប្រើប្រាស់អង្ករបាក់ជាវត្ថុធាតុដើមជំនួសវិញ។ ការណ៍នេះបានបង្កើនការប្រកួតប្រជែងដណ្តើមទិញអង្ករបាក់ និងជំរុញឱ្យតម្លៃអង្ករហក់ឡើងខ្លាំង។ សម្រាប់ឆ្នាំ២០២៦ ប្រទេសឥណ្ឌាបានប្រមូលផលស្រូវថ្មី នៅថ្ងៃទី១ ខែតុលា ដោយមានស្តុកអង្ករសល់រហូតដល់ជាង៥៥លានតោន ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន និងច្រើនជាង៤ដងនៃបរិមាណស្តុកបម្រុងអប្បបរមារបស់ឥណ្ឌា។ ឥណ្ឌាអាចដាក់ពន្ធនាំចេញ២០ភាគរយ […]

កាលវិភាគផ្សព្វផ្សាយ