អ្នកជំនាញរកឃើញហានិភ័យជំងឺមហារីក ពីសារធាតុរក្សាគុណភាពអាហារ

AUSTRIA-EU-FOOD-HONEY-FRAUD

ប៉ារីស៖ ការសិក្សាថ្មីមួយ បានរកឃើញទំនាក់ទំនងរវាងសារធាតុរក្សាគុណភាពចំណីអាហារ ដែលតែងតែមាននៅក្នុងផលិតផលកែច្នៃមួយចំនួន ដូចជាថ្នាំដុសធ្មេញ ទឹកសាឡាដ ទឹកប៉េងប៉ោះ និងម៉ាស្តាដ មានជាប់ពាក់ព័ន្ធនឹងហានិភ័យកើតជំងឺមហារីក។

អ្នកវិទ្យាសាស្ត្របារាំងបានវិភាគទិន្នន័យពីអ្នកចូលរួមជាង១០ម៉ឹននាក់ ដែលមានអាយុជាមធ្យម៤២ឆ្នាំ ហើយជិត៨០ភាគរយ ជាស្ត្រី។

ក្រុមអ្នកស្រាវជ្រាវបានគណនាបរិមាណសារធាតុរក្សាគុណភាពម្ហូបអាហារផ្សេងៗ ដែលអ្នកចូលរួមបានទទួលទាន ដោយប្រើកំណត់ត្រារបបអាហារលម្អិតក្នុងរយៈពេល២៤ម៉ោង ដែលត្រូវបានប្រមូលជាបន្តបន្ទាប់អស់រយៈពេល៧ឆ្នាំកន្លះ។

បន្ទាប់មក ពួកគេបានប្រើកម្រងសំណួរស្តីពីសុខភាព និងកំណត់ត្រាវេជ្ជសាស្ត្រ ព្រមទាំងកំណត់ត្រាមរណភាពផ្លូវការ ដើម្បីតាមដានករណីជំងឺមហារីក ចាប់ពីពេលចាប់ផ្តើមការសិក្សាក្នុងឆ្នាំ២០០៩ រហូតដល់ដំណាច់ឆ្នាំ២០២៣។

នៅពេលបញ្ចប់ការតាមដាន អ្នកចូលរួមចំនួន៤ ០០០នាក់ ត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីក ដោយជំងឺមហារីកសុដន់ មហារីកក្រពេញប្រូស្តាត និងមហារីកពោះវៀនធំ និងរន្ធគូថ គឺជាប្រភេទជំងឺកើតមានច្រើនជាងគេ។

ក្រុមអ្នកស្រាវជ្រាវបានវិភាគសារធាតុរក្សាគុណភាពម្ហូបអាហារចំនួន១៧ប្រភេទ រួមមាន៖ អាស៊ីតស៊ីទ្រិក (Citric Acid) លេស៊ីទីន (Lecithins) ស៊ុលហ្វីតតូតាល់ (Total Sulphites) អាស៊ីតអាស្ករប៊ីក (Ascorbic Acid) សូដ្យូមនីត្រាយ (Sodium Nitrite) ប៉ូតាស្យូមស័របេត (Potassium Sorbate) សូដ្យូមអេរីថ័របេត (Sodium Erythorbate) សូដ្យូមអាស្ករបេត (Sodium Ascorbate) ប៉ូតាស្យូមមេតាប៊ីស៊ុលហ្វីត (Potassium Metabisulfite) និងប៉ូតាស្យូមនីត្រាត (Potassium Nitrate)។

ទោះជាយ៉ាងណា លទ្ធផលខុសគ្នានេះត្រូវបានរកឃើញចំពោះសារធាតុប៉ូតាស្យូមស័របេត ប៉ូតាស្យូមមេតាប៊ីស៊ុលហ្វីត សូដ្យូមនីត្រាយ ប៉ូតាស្យូមនីត្រាត អាស៊ីតអាសេទិក (Acetic Acid) និងសូដ្យូមអេរីថ័របេត ដែលត្រូវបានរកឃើញថា មានទំនាក់ទំនងជាមួយនឹងអត្រាកើតជំងឺមហារីក។

អ្នកទទួលទានអាហាន មានសារធាតុរក្សាគុណភាពទាំងនេះក្នុងបរិមាណខ្ពស់ មានលទ្ធភាពប្រឈមនឹងហានិភ័យជំងឺមហារីកខ្ពស់ជាងអ្នកដែលមិនទទួលទាន ឬទទួលទានក្នុងបរិមាណតិច។

សារធាតុរក្សាគុណភាពនមហ្ហូបអាហារទាំងនេះភាគច្រើនមិនមែនជាសារធាតុប្រឆាំងអុកស៊ីតកម្មទេ ប៉ុន្តែត្រូវបានប្រើដើម្បីរក្សាម្ហូបអាហារឱ្យស្រស់បានយូរ តាមរយៈការទប់ស្កាត់ការលូតលាស់របស់មីក្រូសរីរាង្គ ឬការប្រែប្រួលគីមីមួយចំនួន។

ជាឧទាហរណ៍ សារធាតុប៉ូតាស្យូមស័របេត ដែលត្រូវបានរកឃើញថា មានទំនាក់ទំនងជាមួយនឹងការកើនឡើងហានិភ័យជំងឺមហារីកសរុប១៤ភាគរយ និងហានិភ័យមហារីកសុដន់កើនឡើង២៦ភាគរយ តែងមាននៅក្នុងសាច់ក្រៀម ភេសជ្ជៈទឹកផ្លែប៉ោមស៊ីឌ័រ (Apple Cider) ផលិតផលនំដុត ផ្លែឈើ និងបន្លែកំប៉ុង ឈីស ការ៉េម និងអាហារជ្រក់។

ចំណែកស៊ុលហ្វីតសរុប ដែលមាននៅក្នុងសាច់កែច្នៃមួយចំនួន ភេសជ្ជៈគ្មានជាតិអាល់កុល និងយៈសាពូនមី ត្រូវបានរកឃើញថា មានទំនាក់ទំនងជាមួយនឹងការកើនឡើងហានិភ័យជំងឺមហារីកសរុប១២ភាគរយ។

សូដ្យូមនីត្រាយ ត្រូវបានរកឃើញថា មានទំនាក់ទំនងជាមួយនឹងការកើនឡើងហានិភ័យមហារីកក្រពេញប្រូស្តាត ៣២ភាគរយ ខណៈប៉ូតាស្យូមនីត្រាត មានទំនាក់ទំនងជាមួយនឹងការកើនឡើងហានិភ័យជំងឺមហារីកសរុប ១៣ភាគរយ និងហានិភ័យមហារីកសុដន់កើនឡើង២២ភាគរយ។

អាសេតាតតូតាល់ (Total Acetates) ត្រូវបានរកឃើញថា មានទំនាក់ទំនងជាមួយនឹងការកើនឡើងហានិភ័យជំងឺមហារីកសរុប ១៥ភាគរយ និងហានិភ័យមហារីកសុដន់កើនឡើង ២៥ភាគរយ។

ជាពិសេស អាស៊ីតអាសេទិក ដែលតែងមាននៅក្នុងអាហារជ្រក់ និងទឹកជ្រលក់ ត្រូវបានរកឃើញថា មានទំនាក់ទំនងជាមួយនឹងការកើនឡើងហានិភ័យជំងឺមហារីកសរុប ១២ភាគរយ។

ក្រុមអ្នកស្រាវជ្រាវបានអំពាវនាវឱ្យក្រុមហ៊ុនផលិតកាត់បន្ថយការប្រើប្រាស់សារធាតុរក្សាគុណភាពម្ហូបអាហារដែលមិនចាំបាច់ និងណែនាំឱ្យអ្នកប្រើប្រាស់ជ្រើសរើសអាហារដែលទើបរៀបចំថ្មីៗ និងឆ្លងកាត់ការកែច្នៃបន្តិចបន្តួច៕​ (ផាន់ អាណា)


VIETNAM-AGRICULTURE-RICE
វៀតណាមស្វែងរកការវិនិយោគលើខ្សែច្រវាក់តម្លៃស្រូវគុណភាពខ្ពស់ និងបញ្ចេញឧស្ម័នតិច

ហូជីមិញ៖ វៀតណាមចង់បានការវិនិយោគលើខ្សែច្រវាក់តម្លៃទាំងមូល ដើម្បីជួយកាត់បន្ថយថ្លៃដើមផលិតកម្ម លើកកម្ពស់គុណភាពផលិតផល បង្កើនតម្លៃបន្ថែម និងបង្កើនប្រាក់ចំណូលរបស់កសិករ។ ប្រទេសវៀតណាមកំពុងទាក់ទាញការវិនិយោគពីបរទេសបន្ថែមទៀត ដើម្បីអភិវឌ្ឍខ្សែច្រវាក់តម្លៃស្រូវមានគុណភាពខ្ពស់ និងការបញ្ចេញឧស្ម័នតិច ឆ្ពោះទៅរកវិស័យកសិកម្មបៃតង និងមានចីរភាព។ កិច្ចខិតខំប្រឹងប្រែងនេះត្រូវបានលើកឡើងនៅក្នុងវេទិកា ស្តីពីការជំរុញការវិនិយោគផ្ទាល់ពីបរទេស ក្នុងវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ ដែលបានរៀបចំឡើងនៅក្រុងកឹនធើ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ក្នុងក្របខណ្ឌនៃមហោស្រពឧស្សាហកម្មស្រូវអន្តរជាតិវៀតណាម លើកទី២ ឆ្នាំ២០២៦ នៅក្រុងកឹនធើ ភាគខាងត្បូងវៀតណាម។ មន្ត្រីកសិកម្មវៀតណាមបានលើឡើងថា ការជំរុញការវិនិយោគចាំបាច់ត្រូវផ្លាស់ប្តូរទិសដៅទៅរកការរៀបចំគម្រោងជាក់លាក់ ដែលមានការកំណត់ច្បាស់លាស់អំពីទីតាំង ទំហំគម្រោង តម្រូវការទុន ហេដ្ឋារចនាសម្ព័ន្ធ និងលក្ខខណ្ឌសម្រាប់ការអនុវត្ត។ លោកបានបន្តថា ការវិនិយោគគួរតែគ្របដណ្តប់លើខ្សែច្រវាក់តម្លៃទាំងមូល ដើម្បីជួយកាត់បន្ថយថ្លៃដើម លើកកម្ពស់គុណភាពស្រូវអង្ករ បង្កើនតម្លៃបន្ថែម និងបង្កើនប្រាក់ចំណូលដល់សិករ។ ទិន្នន័យរបស់នាយកដ្ឋានផលិតកម្មដំណាំ និងការការពាររុក្ខជាតិវៀតណាម បានបង្ហាញថា គិតត្រឹមខែសីហា ឆ្នាំ២០២៦ ផ្ទៃដីជាង៤២ម៉ឺនហិកតា នៅតំបន់ដីសណ្ដទន្លេមេគង្គ បានអនុវត្តទាំងស្រុង ឬមួយផ្នែកនៃវិធីសាស្ត្រធ្វើកសិកម្មប្រកបដោយចីរភាព ក្រោមកម្មវិធីមួយលានហិកតាសម្រាប់ការផលិតស្រូវគុណភាពខ្ពស់ និងបញ្ចេញឧស្ម័នតិច។ ក្នុងចំណោមផ្ទៃដីសរុបនេះ មានជិត៧ម៉ឺនហិកតា បានបំពេញតាមលក្ខណៈវិនិច្ឆ័យទាំងអស់របស់កម្មវិធី ខណៈទិន្នផលស្រូវជាង២០ម៉ឺនតោន ត្រូវបានដាក់ស្លាកសម្គាល់ថា «អង្ករបៃតងវៀតណាម បញ្ចេញឧស្ម័នតិច»៕ (ផាន់ […]

Agro-Processing
ផលិផលកែច្នៃរបស់ SMEs កម្ពុជាមានតែបីទៅប្រាំភាគរយប៉ុណ្ណោះ ត្រូវបាននាំចេញ​​​​

ដោយ ហៃ ស៊ីណា ភ្នំពេញ៖ សហគ្រាស​ធុនតូច និងមធ្យម នៅកម្ពុជា បានឱ្យដឹងថា ការ​នាំចេញទៅក្រៅ​ប្រទេស​នៅមានបរិមាណតិចតួចខ្លាំង ដោយសារតែ​ការ​មិនទាន់បានអនុវត្តទៅតាមស្តង់ដារ​ ដែលបានកំណត់ឱ្យបានត្រឹមត្រូវ។ បណ្ដាញសហគ្រាស​ធុនតូច និងមធ្យម នៅកម្ពុជា បានធ្វើការប៉ាន់ប្រមាណថា ផលិតផល​របស់ខ្លួន មានតែត្រឹមបីទៅ ប្រាំប៉ុណ្ណោះ ដែលអាច​នាំចេញទៅកាន់ទីផ្សារ​អន្តរជាតិបាន។ លោក ឈិន កេន អគ្គលេខាធិការសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បាន​​ឱ្យដឹងថា បើគិតមកទល់ពេលនេះ មាន​​ផលិផលកែច្នៃរបស់សហគ្រាសក្នុងស្រុកជាច្រើន​​មិនទាន់បានអនុវត្តតាមទៅស្តង់ដារតម្រូវ​​​គ្រប់គ្រាន់សម្រាប់ការនាំចេញ។​​ លោក​បាន​​​​ពន្យល់ថា ​​ផលិតផលដែលបាននាំចេញរួមមាន ម្រេច​កំពត ទឹកត្រី ទឹកស៊ីអៀវ គ្រាប់ស្វាយចន្ទី ចេកអំបូងលឿង ព្រមទាំងផលិតកែច្នៃពីអង្ករផ្ការំដួល ដំណាប់ស្វាយ ដំណាប់ចេក ស្រាវចេក ​នាំចេញទៅកាន់ទីផ្សារចិន កូរ៉េ និងសហគមអឺរ៉ុប។ ទោះជាយ៉ាងណា លោកនិយាយថា ផលិតផលខ្មែរចាប់ផ្តើមមានការ​ទទួលស្គាល់ពីទីផ្សារអន្តរជាតិ​កាន់តែទូលំទូលាយជាងមុន​​ នឹងមានការគាំទ្រទាំងគុណភាពនិងស្តង់ដារ​​។ លោកស្រី កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនលីលីហ្វូតគ្រុប​បានឱ្យដឹងថា  មូលហេតុដែលក្រុមហ៊ុនលីលីអាច​​នាំចេញទៅទីផ្សារក្រៅប្រទេស​​​បាន​ ដោយសារតែ​​ការ​ផលិតផ្តោតលើគុណភាព សុវត្ថិភាព និងស្តងដាពីស្ថាប័នដែលទទួលស្គាល់ជាអន្តរជាតិ​​​។ លោកស្រី បានបន្តថា […]

INDIA-ECONOMY
អង្ករឥណ្ឌាកំពុងតែឡើងថ្លៃ ទោះមានអង្ករសល់ពីឆ្នាំមុនច្រើនក៏ដោយ

ម៉ុមបៃ៖ តម្លៃអង្ករមួយចំនួន ដែលមានប្រជាប្រិយភាពនៅភាគខាងត្បូងប្រទេសឥណ្ឌា បានកើនឡើងជិតពីរដងក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដោយធ្វើឱ្យតម្លៃអង្ករ នៅទូទាំងប្រទេសកើនឡើង១២,៥ភាគរយ នៅក្នុងខែតុលា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទោះបីជាស្តុកអង្កររបស់រដ្ឋាភិបាលស្ថិតក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មានក៏ដោយ។ ការឡើងថ្លៃអង្ករនេះ ក៏បានជំរុញឱ្យអតិផរណាតម្លៃម្ហូបអាហាររបស់ឥណ្ឌាកើនឡើងដល់កម្រិតខ្ពស់បំផុត ដែលធ្វើឱ្យរដ្ឋាភិបាលឥណ្ឌា​ ពិបាកគ្រប់គ្រងតម្លៃយ៉ាងខ្លាំង ខណៈទំនិញម្ហូបអាហារមួយចំនួនទៀត រួមមាន ទឹកដោះគោ គ្រាប់ធញ្ញជាតិ ស្ករ និងបន្លែ ក៏កំពុងហក់ឡើងថ្លៃផងដែរ។ ការធ្លាក់ចុះនៃទិន្នផលផលិតកម្មស្រូវ និងការកើនឡើងនៃតម្រូវការអង្ករបាក់ កំពុងជំរុញឱ្យតម្លៃអង្ករឡើងថ្លៃ។ ទិន្នផលស្រូវរបស់ប្រទេសឥណ្ឌា ត្រូវបានរំពឹងថា នឹងធ្លាក់ចុះខ្លាំងបំផុត ក្នុងឆ្នាំ២០២៦ ដោយសារទឹកភ្លៀងរដូវមូសុងមានកម្រិតទាប បានប៉ះពាល់ដល់ដំណាំស្រូវក្នុងដំណាក់កាលលូតលាស់ និងស្រូវទុំ។ បណ្តារដ្ឋ ស្ថិតនៅភាគខាងត្បូងឥណ្ឌា បានរងផលប៉ះពាល់ខ្លាំងជាងគេដោយសារកង្វះទឹកភ្លៀង ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទិន្នផលស្រូវ ដែលប្រជាជននៅតំបន់នេះនិយមបរិភោគយ៉ាងទូលំទូលាយ។ ការឡើងថ្លៃយ៉ាងខ្លាំងនៃអង្ករ ដែលប្រជាជននៅភាគខាងត្បូងឥណ្ឌានិយមបរិភោគ បានជំរុញឱ្យតម្លៃអង្ករជាមធ្យមទូទាំងប្រទេសកើនឡើងផងដែរ។ បន្ថែមពីលើនេះ តម្រូវការអង្ករបាក់ក៏កំពុងកើនឡើងពីសំណាក់ក្រុមហ៊ុនផលិតចំណីសត្វ ព្រមទាំងក្រុមហ៊ុនផលិតអេតាណុល។ ដោយសារតម្លៃពោតបានឡើងខ្ពស់ពេក ហើយរដ្ឋាភិបាលឥណ្ឌា បានដាក់កម្រិតការយកស្ករទៅប្រើសម្រាប់ផលិតអេតាណុល ដូច្នេះទើបធ្វើឱ្យឧស្សាហកម្មទាំងនេះងាកមកប្រើប្រាស់អង្ករបាក់ជាវត្ថុធាតុដើមជំនួសវិញ។ ការណ៍នេះបានបង្កើនការប្រកួតប្រជែងដណ្តើមទិញអង្ករបាក់ និងជំរុញឱ្យតម្លៃអង្ករហក់ឡើងខ្លាំង។ សម្រាប់ឆ្នាំ២០២៦ ប្រទេសឥណ្ឌាបានប្រមូលផលស្រូវថ្មី នៅថ្ងៃទី១ ខែតុលា ដោយមានស្តុកអង្ករសល់រហូតដល់ជាង៥៥លានតោន ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន និងច្រើនជាង៤ដងនៃបរិមាណស្តុកបម្រុងអប្បបរមារបស់ឥណ្ឌា។ ឥណ្ឌាអាចដាក់ពន្ធនាំចេញ២០ភាគរយ […]

PHILIPPINES-ECONOMY-AGRICULTURE-RICE
អ្នកស្រាវជ្រាវហ្វីលីពីន អភិវឌ្ឍពូជស្រូវថ្មី ផ្តល់ទិន្នផលខ្ពស់ ត្រូវការទឹកតិចជាងមុន

ម៉ានីល៖ អ្នកវិទ្យាសាស្ត្រហ្វីលីពីន បានអភិវឌ្ឍពូជស្រូវថ្មី ដែលអាចធន់នឹងគ្រោះរាំងស្ងួត និងមានប្រព័ន្ធឫសរឹងមាំជាងគេ ព្រមទាំងអាចផ្តល់ទិន្នផលខ្ពស់ នៅក្រោមលក្ខខណ្ឌខ្វះទឹក។ សមិទ្ធផលបង្កើតពូជស្រូវថ្មីនេះ គឺជាស្នាដៃរបស់អ្នកស្រាវជ្រាវមកពីវិទ្យាស្ថានស្រាវជ្រាវស្រូវហ្វីលីពីន ដោយទទួលបានថវិកាគាំទ្រពីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីជួយការពារផលិតកម្មស្រូវឱ្យរួចផុតពីមហន្តរាយបង្កឡើងដោយគ្រោះរាំងស្ងួត។ ការស្រាវជ្រាវនេះដឹកនាំដោយអ្នកវិទ្យាសាស្ត្រហ្វីលីពីនពីររូប ដែលធ្លាប់បានបង្កាត់ពូជស្រូវដ៏ពេញនិយមនៅហ្វីលីពីន។ ពូជស្រូវថ្មីនេះមានឫសប្រវែងវែង និងច្រើនជាងមុន ដែលអាចឱ្យដើមស្រូវស្រូបយកជាតិទឹកបានកាន់តែមានប្រសិទ្ធភាព នៅពេលដីមិនសូវសំណើម។ លទ្ធផលពិសោធន៍បានបង្ហាញថា ប្រវែងឫសកើនឡើងពី២១ ទៅ៦០ភាគរយ និងផ្តល់ទិន្នផលស្រូវកើនឡើងពី៩ ទៅ៣៦ភាគរយ​ ក្រោមលក្ខខណ្ឌខ្វះទឹក។ ក្រៅពីការបង្កើនសមត្ថភាពធន់នឹងគ្រោះរាំងស្ងួត អ្នកស្រាវជ្រាវក៏បានកំណត់អត្តសញ្ញាណយន្តការហ្សែនដែលពាក់ព័ន្ធនឹងការអភិវឌ្ឍឫសស្រូវផងដែរ។ បន្ទាប់ពីបានប្រកាសលទ្ធផលស្រាវជ្រាវដំបូង នៅក្នុងខែឧសភា ឆ្នាំ២០២៦ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងវិទ្យាស្ថានស្រាវជ្រាវស្រូវហ្វីលីពីន បានជំរុញការស្រាវជ្រាវនេះឱ្យឈានចូលដល់ដំណាក់កាលសាកល្បងទីពីរ ដែលត្រូវបានប្រកាសលទ្ធផលជាផ្លូវការ កាលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ដំណាក់កាលថ្មីនេះនឹងវាយតម្លៃពូជស្រូវ ដែលបានអភិវឌ្ឍនៅក្នុងបរិស្ថានខុសៗគ្នា រួមទាំងលក្ខខណ្ឌទឹក និងជីខុសគ្នា ដើម្បីកំណត់សមត្ថភាពសម្របខ្លួន ស្ថិរភាពទិន្នផល និងលទ្ធភាពសមស្របសម្រាប់ការដាំដុះនាពេលអនាគត។ ទោះបីជាលទ្ធផលស្រាវជ្រាវបង្ហាញពីសក្តានុពលល្អក៏ដោយ ពូជស្រូវដែលបានបង្កើតថ្មីទាំងនេះ នៅកំពុងស្ថិតក្រោមការវាយតម្លៃ ដូច្នេះមិនទាន់អនុញ្ញាតឱ្យចេញលក់ជាពូជពាណិជ្ជកម្មនៅឡើយទេ។ ខណៈគ្រោះរាំងស្ងួត ដែលបង្កឡើងដោយបាតុភូតធម្មជាតិ កំពុងគំរាមកំហែងដល់ផលិតកម្មកសិកម្មស្រូវ ការស្រាវជ្រាវនេះបានបង្ហាញពីលទ្ធភាពមួយក្នុងការអភិវឌ្ឍពូជស្រូវ ដែលអាចបង្កបង្កើនផលបាន ទោះបីជាមានទឹកតិចក៏ដោយ ព្រមទាំងអាចជួយកសិករហ្វីលីពីន […]

កាលវិភាគផ្សព្វផ្សាយ