អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ៥៣ម៉ឺននាក់ បានចុះបញ្ជី – គោលដៅចុះឱ្យបាន២លាននាក់ត្រឹមឆ្នាំ២០២៨

906047047_1449889349885268_1031893181508037336_n

ភ្នំពេញ​៖​ កម្ពុជាកំណត់គោលដៅចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបាន ២លាននាក់ ត្រឹមឆ្នាំ២០២៨ ខណៈបច្ចុប្បន្នសម្រេចបានជាង៥៣ម៉ឺននាក់ហើយ។ រាជរដ្ឋាភិបាលកំពុងជំរុញការផ្តល់អត្ថប្រយោជន៍ផ្នែកសន្តិសុខសង្គម ជំនាញវិជ្ជាជីវៈ និងហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ជីវភាព និងពង្រឹងអាជីវកម្មរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

កម្ពុជាបានដាក់គោលដៅចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានយ៉ាងតិច២លាននាក់ ត្រឹមឆ្នាំ២០២៨ ខណៈបច្ចុប្បន្នមានជាង៥៩ម៉ឺននាក់ បានចុះឈ្មោះរួចរាល់។  នេះបើតាមលោករដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

លោកហែម វណ្ណឌី បានបញ្ជាក់ថា ការសម្រេចចុះឈ្មោះបាន៥០ម៉ឺននាក់ ជាសក្ខីភាពបង្ហាញពីការផ្តល់តម្លៃ និងការទទួលស្គាល់ផ្លូវការរបស់រដ្ឋាភិបាលចំពោះតួនាទី របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅក្នុងសង្គម និងសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ លោកបានលើកទឹកចិត្តដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមិនទាន់បានចុះឈ្មោះ គួរ​ទៅចុះឈ្មោះ ដើម្បីចាប់យកឱកាសនិងអត្ថប្រយោជន៍នានាដែលរាជរដ្ឋាភិបាលបានគិតគូរដល់ពួកគាត់ ហើយការចុះឈ្មោះនេះ គឺត្រូវធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត មិនមានការបង់កម្រៃសេវាអ្វីទាំងអស់។

គិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលបានសំណើចុះឈ្មោះសរុបជាង៥៦ម៉ឺន ក្នុងនោះ៥៣ម៉ឺនសំណើ ត្រូវបានអនុម័តរួចរាល់។ ប្រមាណ៩៥ភាគរយនៃអ្នកស្នើសុំបានចុះឈ្មោះដោយខ្លួនឯង ដែលភាគច្រើនតាមរយៈកម្មវិធីទូរសព្ទដៃ។

ថ្នាលឌីជីថល CAM-IE ត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យដំណើរការកាលពីខែធ្នូ ឆ្នាំ២០២៤ ហើយបច្ចុប្បន្នទទួលបានសំណើចុះឈ្មោះជាមធ្យមប្រមាណ២.០០០សំណើក្នុងមួយថ្ងៃ៕


High angle view of paddy fields at Longsheng terraced ricefields, Guangxi Zhuang, China
កសិករជំនាន់ថ្មីរបស់ចិន ផ្លាស់ប្តូរពីធ្វើកសិកម្មបែបប្រពៃណី ទៅធ្វើកសិកម្មឆ្លាតវៃ

ប៉េកាំង៖ ប្រទេសចិនកំពុងពង្រឹងតួនាទីគាំទ្ររបស់ធនធានមនុស្ស និងឧបករណ៍ឌីជីថល ទៅក្នុងការអភិវឌ្ឍឧស្សាហកម្មជនបទ ស្របពេលប្រទេសចិនកំពុងតែធ្វើទំនើបកម្មវិស័យកសិកម្ម។ ប្រទេសចិនកំពុងតែខិតខំជំរុញពលករចំណាកស្រុក និងយុវជនមានជំនាញបច្ចេកវិទ្យា ឱ្យក្លាយជាប្រភពធនធានមនុស្សប្រកបដោយនិរន្តរភាព សម្រាប់ធ្វើទំនើបកម្មកសិកម្ម ព្រមទាំងអាចពង្រីកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យកសិកម្ម។ ចិនបានលើកយកបទពិសោធថ្មីមួយរបស់ប្រជាជនរស់នៅតាមជនបទ ក្នុងខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន ដែលពលករចំណាកស្រុកវ័យក្មេងកាន់តែច្រើនឡើងៗ បានវិលត្រឡប់ពីទីក្រុងទៅកាន់ស្រុកកំណើតរបស់ពួកគេវិញ ហើយប្រឹងប្រែងបង្កើតមុខរបរថ្មី។ ដូច្នេះ អាជ្ញាធរមូលដ្ឋានបានបង្កើតកម្មវិធីបណ្តុះបណ្តាលពួកគេឱ្យមានជំនាញផ្នែកបច្ចេកទេស និងការគ្រប់គ្រងអាជីវកម្ម ដើម្បីជួយឱ្យពួកគេក្លាយជាកសិករអាជីពជំនាន់ថ្មី។ គោលដៅសំខាន់របស់អាជ្ញាធរមូលដ្ឋាន គឺជួយឱ្យកសិករជំនាន់ថ្មី អាចផ្លាស់ប្តូរពីការធ្វើកសិកម្មបែបប្រពៃណី ទៅជាការធ្វើកសិកម្មឆ្លាតវៃ។ បច្ចុប្បន្ន យុវជនទាំងនេះកំពុងតែប្រើប្រាស់គ្រឿងយន្តឆ្លាតវៃ និងបណ្តាញឧបករណ៍ចាប់សញ្ញា។ ចំណែកអ្នកដាំដំណាំបានបបួលគ្នាបង្កើតជាសហគមន៍ ដើម្បីដាំដំណាំមានតម្លៃខ្ពស់ សម្រាប់ផ្គត់ផ្គង់តាមតម្រូងការទីផ្សារ។ អាជ្ញាធរចិនបានចាត់ទុកថា ការអភិវឌ្ឍភូមិមួយ ត្រូវពឹងផ្អែកលើសមត្ថភាពរបស់អ្នកជំនាន់ថ្មី ដែលសម្រេចចិត្តរស់នៅ និងកសាងជីវភាពនៅក្នុងស្រុកកំណើតរបស់ខ្លួន។ ចំណែក នាយកមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជនបទ នៃក្រសួងកសិកម្ម និងកិច្ចការជនបទរបស់ចិន បានកត់សម្គាល់ថា ឧបករណ៍ឌីជីថលក៏កំពុងដើរតួនាទីកាន់តែធំក្នុងការជំរុញការធ្វើកសិកម្មឆ្លាតវៃផងដែរ។ លោកបានមានប្រសាសន៍ថា កាលពីមុន កសិករភាគច្រើនធ្វើកសិកម្មដោយសង្កេតមើលមេឃ និងដី ព្រមទាំងពឹងផ្អែកលើបទពិសោធន៍។ ប៉ុន្តែ អ្វីដែលកំពុងផ្លាស់ប្តូរនាពេលនេះ គឺកសិករចាប់ផ្តើមពឹងផ្អែកលើទិន្នន័យ វិធីសាស្ត្រដោះស្រាយ និងមើលអេក្រង់បច្ចេកវិទ្យាឌីជីថល។ ការផ្លាស់ប្តូរនេះ ទទួលបានការគាំទ្រ តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅតាមតំបន់ជនបទ។ ភូមិជាង៩៥ភាគរយ […]

chinese-cabbage-on-the-table-at-traditional-market-2026-09-25-02-46-26-utc
កូរ៉េខាងត្បូងគ្រោងបំផ្លាញចោលស្ពៃបូកគោ៣ម៉ឺនតោន ដោយសារតម្លៃធ្លាក់ចុះខ្លាំងពេក

សេអ៊ូល៖ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទរបស់កូរ៉េខាងត្បូង គ្រោងបំផ្លាញចោលស្ពៃបូកគោ ចំនួន៣០ ០០០តោន នៅតាមតំបន់ដាំដុះមួយចំនួន បន្ទាប់ពីតម្លៃទីផ្សារក្នុងស្រុកធ្លាក់ចុះខ្លាំងពេក។ បរិមាណប្រមូលផលស្ពៃរបស់កូរ៉េ បានឈានដល់បិរមាណជា១លានតោន កើនឡើង១៩ភាគរយ បើធៀបនឹងឆ្នាំមុន។ ចំណែកផលិតកម្មស្ពៃបូកគោ ដែលគ្រោងចាប់ផ្តើមប្រមូលនៅខែធ្នូ ត្រូវបានព្យាករថា នឹងមានបរិមាណជាង២៦ម៉ឹនតោន កើនឡើង៧ភាគរយ បើធៀបនឹងឆ្នាំមុន និងខ្ពស់ជាងមធ្យមភាគ១១ភាគរយ។ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ តម្លៃលក់ដុំស្ពៃបូកគោជាមធ្យមមានប្រហែល១,៣០ដុល្លារក្នុងមួយដុំ ខណៈតម្លៃលក់រាយប្រហែល២,២០ដុល្លារក្នុងមួយដុំ។ ក្រសួងមានបំណងបំផ្លាញចោលស្ពៃបូកគោប្រមាណ៣០ ០០០តោន ដោយផ្តល់សំណងដល់កសិករ ក្នុងតម្លៃខ្ពស់ជាងថ្លៃដើមផលិត។ រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏កំពុងពិចារណាទិញស្ពៃបូកគោបន្ថែមផងដែរ ប្រសិនបើតម្លៃនៅតែបន្តធ្លាក់ចុះក្រោយរដូវធ្វើគីមឈី។ កាលពីពាក់កណ្ដាលខែតុលា ឆ្នាំ២០២៦ កូរ៉េបាននាំចេញស្ពៃបូកគោចំនួន៩០តោន ទៅកាន់ទីផ្សារប្រទេសជប៉ុន ដើម្បីកាត់បន្ថយសម្ពាធធ្លាក់ថ្លៃនៅក្នុងស្រុក ព្រមទាំងនាំមកវិញនូវប្រាក់ចំណូលសម្រាប់កសិករកូរ៉េ។ តម្រូវការស្ពៃបូកគោនាំចេញពីប្រទេសកូរ៉េខាងត្បូង បានកើនឡើងនៅក្នុងប្រទេសជប៉ុន បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការរកឃើញសារធាតុថ្នាំហ្វ័រម៉ុលបង្កមហារីក មានជ្រលក់នៅក្នុងស្ពៃបូកគោរបស់ចិន៕ (ផាន់ អាណា)

overripe-apples-and-pears-rotting-on-the-ground-2026-09-22-18-27-41-utc
ស្បៀងអាហារជិត១៧ភាគរយ នៅអាស៊ីអាគ្នេយ៍បានបាត់បង់ ឬខ្ជះខ្ជាយ ​

ដោយ ​នៅ​ ស៊ីវុត្ថា ភ្នំពេញ៖ ស្បៀងអាហារជិត១៧ភាគរយ នៅអាស៊ីអាគ្នេយ៍បានបាត់បង់ ឬមានការ​ខ្ជះខ្ជាយ ដែលជាចាំបាច់ត្រូវកែលម្អបច្ចេកទេសសម្ងួត ការរក្សាទុក ការកែច្នៃ ការវេចខ្ចប់ និងបច្ចេកវិទ្យាធ្វើតេស្ត ដើម្បីកាត់បន្ថយការខាតបង់ និងបង្កើនតម្លៃសម្រាប់កសិករ និងអាជីវកម្មក្នុងវិស័យស្បៀងអាហារ។ បណ្ដាប្រទេសអាស៊ាន រួមទាំងកម្ពុជា​ផង ចាំបាច់ត្រូវកែលម្អបច្ចេកទេសសម្ងួត ការរក្សាទុក ការកែច្នៃ ការវេចខ្ចប់ និងបច្ចេកវិទ្យាធ្វើតេស្ត ដើម្បីកាត់បន្ថយការខាតបង់ និងបង្កើនតម្លៃកសិផល និងអាជីវកម្មក្នុងវិស័យស្បៀងអាហារ នេះបើតាមលោក សាត​វីនឌ័រ ស៊ីង (Satvinder Singh) អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្នុងសិក្ខាសាលារួម និងទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍រយៈពេល២ថ្ងៃ ស្តីពីនវានុវត្តន៍ម្ហូបអាហារ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ និង១១ ខែវិច្ឆិកា ឆ្នាំ២០២៦។ លោកបានថ្លែងទៀតថា នវានុវត្តន៍ម្ហូបអាហារមានសារៈសំខាន់ក្នុងការជួយឱ្យអាជីវកម្មក្នុងតំបន់ផ្លាស់ប្តូរពីការនាំចេញផលិតផលកសិកម្មឆៅ ទៅរកការផលិត និងកែច្នៃផលិតផលដែលមានតម្លៃបន្ថែមខ្ពស់។ លោកបានបញ្ជាក់បន្ថែមថា ការច្នៃប្រឌិតក្នុងវិស័យស្បៀងអាហារ គឺជាមធ្យោបាយសំខាន់ក្នុងការរក្សាទុក និងបង្កើនតម្លៃសេដ្ឋកិច្ចនៃផលិតផលនៅក្នុងតំបន់។ បណ្ឌិត ហ៊ុល សៀងហេង ប្រធានគណៈកម្មាធិការជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា ថ្លែងថា […]

man-resting-on-wooden-fence-in-grassy-field-2026-09-25-02-26-15-utc
អង្គការស្បៀងអាហារ​ និងកសិកម្ម ណែនាំកសិករខ្នាតតូចឱ្យបង្កើនទិន្នផល ដោយប្រើធនធានតិចជាងមុន

រ៉ូម៖ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ បានចេញផ្សាយសៀវភៅណែនាំថ្មីមួយ ដោយអំពាវនាវឱ្យមានការផ្លាស់ប្តូរបច្ចេកទេស និងការអនុវត្តក្នុងផលិតកម្មដំណាំ ដើម្បីបង្កើនផលិតភាពកសិកម្ម ដោយប្រើប្រាស់ធនធានតិចជាងមុន និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ សៀវភៅដែលមានចំណងជើងថា «ការបង្កើនប្រសិទ្ធភាព និងការកាត់បន្ថយ៖ ឆ្ពោះទៅរកផលិតកម្មដំណាំប្រកបដោយនិរន្តរភាព» (Optimization and Minimization: Towards Sustainable Plant Production) រៀបរាប់ពីរបៀប ដែលវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងគោលនយោបាយគាំទ្រអាចជួយកសិករខ្នាតតូចអាចផលិតស្បៀងអាហារបានច្រើនជាងមុន ព្រមទាំងអាចកាត់បន្ថយការខូចខាតដំណាំ ការបំពុលបរិស្ថាន និងការបំភាយឧស្ម័នផ្ទះកញ្ចក់។ អង្គការស្បៀងអាហារ និងកសិកម្ម បានពិពណ៌នាអំពីវិធីសាស្ត្រនេះថា កសិករគួរផលិតឱ្យបានច្រើន និងមានគុណភាពល្អជាងមុន ដោយប្រើប្រាស់ធនធានតិចជាងមុន។ ការចេញផ្សាយសៀវភៅណែនាំនេះធ្វើឡើងក្នុងពេលប្រព័ន្ធស្បៀងអាហារសកលកំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំងពីការប្រែប្រួលអាកាសធាតុ ការរិចរិលបរិស្ថាន និងការផ្លាស់ប្តូរតម្រូវការរបស់ប្រជាជន។ យោងតាមអង្គការស្បៀងអាហារ និងកសិកម្ម សត្វល្អិតចង្រៃបំផ្លាញផលិតកម្មកសិកម្មនៅទូទាំងពិភពលោកមានរហូតដល់៤០ភាគរយក្នុងមួយឆ្នាំ ដែលបង្ហាញពីភាពចាំបាច់ក្នុងការបង្កើនប្រសិទ្ធភាពការការពារដំណាំតាមវិធីសាស្ត្រមាននិរន្តរភាពជាងមុន។ បច្ចុប្បន្ន ផលិតកម្មដំណាំផ្គត់ផ្គង់ម្ហូបអាហារច្រើនជាង៨ភាគរយនៃតម្រូវការសរុបរបស់ប្រជាជនពិភពលោក ហើយត្រូវបានរំពឹងថា នឹងរួមចំណែកប្រហែល៨០ភាគរយនៃតម្រូវការផលិតកម្មស្បៀងអាហារបន្ថែមនៅត្រឹមឆ្នាំ២០៥០។ អគ្គនាយកអង្គការស្បៀងអាហារ និងកសិកម្ម បានសង្កត់ធ្ងន់ក្នុងសេចក្តីផ្តើមនៃសៀវភៅនេះថា មានភាពចាំបាច់ជាបន្ទាន់ក្នុងការផ្លាស់ប្តូរទៅរកផលិតកម្មដំណាំប្រកបដោយនិរន្តរភាព ដែលអាចបង្កើនផលិតភាព ព្រមទាំងអាចការពារបរិស្ថានថែមទៀត៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ