អង្គការសុខភាពពិភពលោកចង់មានច្បាប់គ្រប់គ្រងល័ក្ត និងមេស្ករ នៅលើចំណីអាហារ

Confectionery factory employee using icing bag

ឡុងដ៍៖ អង្គការសុខភាពពិភពលោក បានស្នើសេចក្តីព្រាងគោលការណ៍ណែនាំថ្មី ដោយជំរុញឱ្យរដ្ឋាភិបាលនានាដាក់ចេញនូវបទប្បញ្ញត្តិគ្រប់គ្រងលើចំណីអាហារ ដែលមានការបន្ថែមសារធាតុពណ៌ សារធាតុផ្តល់ក្លិន និងរសជាតិ ដើម្បីជួយកាត់បន្ថយជំងឺបង្កឡើងពីរបបអាហារ។

យោងតាមសេចក្តីព្រាងគោលការណ៍ណែនាំថ្មីរបស់អង្គការសុខភាពពិភពលោក បានឱ្យដឹងថា បណ្ដារដ្ឋាភិបាលដឹកនាំប្រទេសគួរចេញច្បាប់គ្រប់គ្រងចំណីអាហារបន្ថែមល័ក្ត បន្ថែមក្លិន និងមេស្ករ ដែលត្រូវបានប្រើប្រាស់ក្នុងគោលបំណងទាក់ទាញដល់អ្នកប្រើប្រាស់។

សេចក្តីព្រាងគោលការណ៍ណែនាំនេះ មានគោលបំណងជួយរដ្ឋាភិបាលកំណត់ថា តើចំណីអាហារប្រភេទណាខ្លះ គួរបរិភោគតិចល្មមក្នុងរបបអាហារមានសុខភាពល្អ និងផលិតផលប្រភេទណាខ្លះអាចត្រូវស្ថិតក្រោមវិធានការដូចជាដាក់ស្លាកព្រមាន ឬយកពន្ធខ្ពស់ ដោយអាស្រ័យលើអាទិភាពរបស់ប្រទេសនីមួយៗ។ ប៉ុន្តែសេចក្តីព្រាងនេះ បានធ្វើឱ្យឧស្សាហកម្មចំណីអាហារចេញប្រតិកម្មយ៉ាងខ្លាំង និងភ្លាមៗតែម្តង។

គំរូថ្មីសម្រាប់ចាត់ថ្នាក់ចំណីអាហារតាមលក្ខណៈសមាសធាតុ និងបានផ្សព្វផ្សាយកាលពីសប្តាហ៍មុន គឺជាការងារលើកដំបូងហើយ ដែលទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះ បានបញ្ចូលសារធាតុផ្សំប្រភេទនេះទៅក្នុងគោលការណ៍ណែនាំរបស់ខ្លួន។ កន្លងមក គោលការណ៍ណែនាំនេះផ្តោតតែលើសមាសធាតុអាហារូបត្ថម្ភ រួមមានជាតិខ្លាញ់ និងអំបិលប៉ុណ្ណោះ។

មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអាហារូបត្ថម្ភ និងសុវត្ថិភាពចំណីអាហាររបស់អង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថា សេចក្តីព្រាងនេះមានវិសាលភាពលើសពីការចាត់ថ្នាក់ចំណីអាហារតាមសារធាតុចិញ្ចឹមបែបធម្មតា ដោយទទួលស្គាល់ថា ការពិចារណាលើចំណីអាហារមិនគួរផ្អែកតែលើបរិមាណសារធាតុចិញ្ចឹមប៉ុណ្ណោះទេ ប៉ុន្តែក៏គួរពិចារណាលើទិដ្ឋភាពផ្សេងៗទៀតនៃរូបមន្តផ្សំរបស់ផលិតផលផងដែរ ដើម្បីបង្ការជំងឺ ដែលបណ្តាលមកពីរបបអាហារមិនត្រឹមត្រូវ។

យោងតាមទិន្នន័យពីការសិក្សាសកលមួយរបស់អង្គការសុខភាពពិភពលោក បានឱ្យដឹងថា របបអាហារមិនល្អ បានធ្វើឱ្យមនុស្សនៅលើសកលលោកស្លាប់ប្រមាណ១១លាននាក់ក្នុងមួយឆ្នាំ។

គំរូថ្មីដែលបានស្នើឡើងនេះ ក៏ជាការព្យាយាមរបស់អង្គការសុខភាពពិភពលោក ក្នុងការផ្តល់ការណែនាំដល់រដ្ឋជាសមាជិក ដើម្បីឱ្យមានគោលការណ៍ច្បាស់លាស់ ក្នុងការពិចារណាអំពីចំណីអាហារកែច្នៃជ្រុលហួស ដែលកំពុងក្លាយជាប្រធានបទចម្រូងចម្រាស់យ៉ាងខ្លាំង។

ចំណីអាហារកែច្នៃជ្រុល គឺជាប្រភេទចំណីអាហារ ឬភេសជ្ជៈ ដែលផលិតដោយប្រើបច្ចេកទេសកែច្នៃ មានសារធាតុបន្ថែម និងគ្រឿងផ្សំបែបឧស្សាហកម្ម ហើយមានសមាសធាតុចំណីអាហារធបែបម្មជាតិតិចតួច ដូចជាភេសជ្ជៈមានជាតិហ្គាស និងមីកញ្ចប់ជាដើម។

អ្នកវិទ្យាសាស្ត្រផ្នែកចំណីអាហារជាច្រើន បានយល់ថា ចំណីអាហារកែច្នៃជ្រុលអាចបង្កហានិភ័យដល់សុខភាពជាច្រើនប្រភេទ។ ទោះជាយ៉ាងណា អ្នកជំនាញផ្សេងទៀត និងឧស្សាហកម្មចំណីអាហារយល់ថា ការកំណត់និយមន័យប្រភេទចំណីអាហារនេះមានវិសាលភាពទូលំទូលាយពេក ដែលអាចនាំឱ្យផលិតផលដែលមានសុខភាពល្អមួយចំនួនត្រូវបានចាត់ទុកក្នុងន័យអាក្រក់ទៅវិញ។

សម្ព័ន្ធអន្តរជាតិសម្រាប់ចំណីអាហារ និងភេសជ្ជៈ ដែលជាអង្គការតំណាងឱ្យក្រុមហ៊ុនផលិតចំណីអាហារ និងភេសជ្ជៈពហុជាតិសាសន៍ធំៗ បានបង្ហាញការព្រួយបារម្ភថា វិធីសាស្ត្រ ដែលបានស្នើឡើងដោយអង្គការសុខភាពពិភពលោកនេះ អាចធ្វើមនុស្សច្រឡំចំពោះគុណភាពអាហារូបត្ថម្ភ និងអាចធ្វើឱ្យផលិតផលចំណីអាហារកាន់តែច្រើនប្រភេទ ត្រូវស្ថិតក្រោមវិធានការគ្រប់គ្រងដោយច្បាប់៕ (ផាន់ អាណា)


ពីថ្ងៃនេះដល់ឆ្នាំ_២០៤០_1 (3)
អាស៊ីអាគ្នេយ៍ត្រូវការទុនវិនិយោគជាង៧ទ្រីលានដុល្លារ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធរហូតដល់ឆ្នាំ២០៤០

ម៉ានីល៖ធនាគារអភិវឌ្ឍន៍អាស៊ីថា ប្រទេសជាសមាជិកអាស៊ានទាំង១១ រួមមាន ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន សិង្ហបុរី ថៃ ទីម័រខាងកើត និងប្រទេសវៀតណាម ត្រូវការទុនវិនិយោគជាង៧ទ្រីលានដុល្លារ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធរហូតដល់ឆ្នាំ២០៤០។ ទោះយ៉ាងណា របាយការណ៍ខាងលើនេះមិនបានបញ្ជាក់ពីទំហំទឹកប្រាក់ ដែលប្រទេសនីមួយៗត្រូវការឡើយ។ យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវការទុនវិនិយោគជាង៧ទ្រីលានដុល្លារ សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរហូតដល់ឆ្នាំ២០៤០ ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច ពង្រឹងសន្តិសុខថាមពល និងកសាងសេដ្ឋកិច្ច ដែលមានទំនាក់ទំនងតភ្ជាប់គ្នា និងមានភាពធន់។ លោក ម៉ាសាតូ កាន់ដា ប្រធានធនាគារ ADB បានមានប្រសាសន៍ថា កំណើនរបស់អាស៊ីអាគ្នេយ៍ពឹងផ្អែកលើអ្វី ដែលតំបន់នេះនឹងកសាងបន្តទៀត។ រោងចក្រនានាត្រូវការអគ្គិសនីផ្គត់ផ្គង់បានជាប់លាប់ ហើយអាជីវកម្មត្រូវការមធ្យោបាយដឹកជញ្ជូនលឿន និងមានសុវត្ថិភាពជាងមុន ដើម្បីទៅដល់ទីផ្សារ។ ការវិនិយោគទាំងនេះក៏ត្រូវតែរៀបចំឡើង ដើម្បីផ្តល់ផលប្រយោជន៍ក្នុងរយៈពេលវែងផងដែរ។ ធនាគារ ADB នឹងជួយបណ្តារដ្ឋាភិបាល ដើម្បីជំរុញគម្រោងវិនិយោគអាចទុកចិត្តបាន និងប្រជាជនអាចពឹងផ្អែកបាន។ របាយការណ៍បានប៉ាន់ប្រមាណថា តំបន់នេះត្រូវការទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាមធ្យមចំនួន៤៧៦ពាន់លានដុល្លារក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៤០ ដែលស្មើនឹង៨,៧ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់តំបន់នេះ។ ការវាយតម្លៃនេះឆ្លុះបញ្ចាំងពីតម្រូវការកាន់តែកើនឡើងរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចំពោះហេដ្ឋារចនាសម្ព័ន្ធទំនើប […]

photo_2026-11-11_14-28-27 (2)
មៀនប៉ៃលិន​​​ស្រស់​​​​៩០តោន​​​ ផ្គត់ផ្គង់ទៅ​ក្រុមហ៊ុន៤ សម្រាប់កែច្នៃ និង​នាំចេញទៅចិន​​

ដោយ ឡុង សារេត ភ្នំពេញ៖ សហគមន៍កសិកម្មទំនើប​មៀនប៉ៃលិន​ ដែលទើបតែបង្កើតឡើងនៅដើមឆ្នាំ​២០២៦ បានចាប់ផ្តើម​ប្រមូលផល​ផ្លែមៀនប៉ៃលិន​លើកដំបូង​ ចាប់ពីខែកញ្ញា រហូតដល់​ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បាន​៩០តោន​​ ផ្គត់ផ្គង់ទៅ​ក្រុមហ៊ុន​ចំនួន៤​សម្រាប់កែច្នៃ​ និងនាំចេញផ្លែមៀនស្រស់ទៅប្រទេស​ចិន​។​​ អ្នកស្រី ជា លាភ អនុប្រធានក្រុមប្រឹក្សាភិបាល​​សហគមន៍កសិកម្មទំនើបមៀនប៉ៃលិន បានឱ្យដឹង​ថា សមាជិករបស់សហគមន៍បាន​ប្រមូលផលផ្លែមៀនស្រស់ និងផ្គត់ផ្គង់ដល់ក្រុមហ៊ុន​ចំនួន​៤ ក្នុងនោះមាន​ក្រុមហ៊ុនឆាយណា ជីនវ័រយាន,ក្រុមហ៊ុនវិផា ហ៊្រ្វូត ត្រេឌីង,ក្រុមហ៊ុនពេជ្រចិន្ដា ហ៊្រ្វូត ប្រូដាកសិន និងក្រុមហ៊ុន ប៊ុនធឿន វ៉ាយប៊ីធី ជាមួយនិងតម្លៃ​ចន្លោះពី២ ៨០០ ទៅ​៣ ៥០០រៀល ​ក្នុងមួយគីឡូក្រាម​។ អ្នកស្រីបានឱ្យដឹងថា សហគមន៍កសិកម្មទំនើបមៀនប៉ៃលិន ត្រូវបាន​បង្កើតឡើងនៅខែមករា​ ឆ្នាំ២០២៦ ហើយ​រហូតមកដល់សព្វថ្ងៃនេះ​មានសមាជិក​ប្រមាណ​៩២នាក់ មានផ្ទៃដីដាំមៀនប៉ៃលិនចំនួន​៣ ០០០ហិកតា​ ​ហើយការផលិតមៀនប៉ៃលិននៅក្នុងឆ្នាំ​ដំបូង​នេះ​​ ហាក់មានភាពយឺតយាវ​ដោយសារបញ្ហាដើមទុន​ ។​ ទាក់ទងនិង​ដើមទុន​សម្រាប់​ផលិតមៀនប៉ៃលិន​, អ្នកស្រី ជា លាភ បានបញ្ជាក់ឱ្យដឹងថា សហគមន៍​ត្រូវការផ្តល់ទុនជូនកសិករ ដែលជាសមាជិក​មាន៣ដំណាក់កាល​។ ទី១ ចាប់ពីការថែទាំមៀនដំបូង​​រហូតដល់ចេញផ្កា, ​ទី​២ចាប់ពីមៀន​ចេញផ្កា ក្តឹប​ […]

Closeup of prepared basa fish on the ground under the lights
ក្រុមអ្នកចិញ្ចឹមត្រីនៅវៀតណាមខាងត្បូង អបអរសាទរមុខរបរចិញ្ចឹមត្រីប្រា

ហូជីមិញ៖ អាជ្ញាធរខេត្តដុងថាប់ ភាគខាងត្បូងវៀតណាម ដែលមានព្រំប្រទល់ជាប់ខេត្តកណ្តាល ខេត្តព្រៃវែង គ្រោងរៀបចំពិធីជួបជុំអ្នកចិញ្ចឹមត្រីប្រា និងអបអរសាទរមុខរបរចិញ្ចឹមត្រីប្រារបស់វៀតណាម ដើម្បីលើកកម្ពស់ឧស្សហកម្មចិញ្ចឹមត្រីរបស់ប្រទេវៀតណាម។ ពិធីនេះនឹងប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ នៅក្នុងទីប្រជុំជនខេត្តដុងថាប់ រៀបចំឡើងដោយក្រសួងកសិកម្ម និងបរិស្ថាន ព្រមទាំងអាជ្ញាធរមកពីតំបន់ផ្សេងទៀត ដែលមានការចិញ្ចឹមត្រីប្រាច្រើន រួមមាន ខេត្តអានយ៉ាង ទីក្រុងកាន់ថឺ និងខេត្តវិញឡុង ព្រមទាំងមានការចូលរួមពីក្រុមហ៊ុន សហគ្រាសផលិត សហកគមន៍កសិកម្ម អ្នកចិញ្ចឹមវារីសត្វ អ្នកផ្គត់ផ្គង់ធាតុចូលសម្រាប់ផលិតកម្ម រោងចក្រកែច្នៃ និងអ្នកចែកចាយផលិតផលទាំងក្នុងប្រទេសវៀតណាម និងមកពីក្រៅប្រទេសផងដែរ។ ពិធីបុណ្យនេះនឹងរៀបចំឡើងក្រោមប្រធានបទ ពីទន្លេមេគង្គទៅដល់តុបាយជុំវិញពិភពលោក ក្នុងគោលបំណងបង្ហាញពីការផ្លាស់ប្តូរជាវិជ្ជមាននៃឧស្សាហកម្មចិញ្ចឹមត្រីប្រា និងបង្ហាញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់គុណភាពផលិតកម្ម ប្រសិទ្ធភាព និងនិរន្តរភាពបរិស្ថាន។ ខេត្តដុងថាប ក៏មានបំណងធ្វើឱ្យព្រឹត្តិការណ៍នេះជួយជំរុញការអភិវឌ្ឍសង្គមប្រកបដោយបរិយាបន្ន លើកកម្ពស់ជីវភាពរស់នៅ ពង្រឹងសមធម៌សង្គម និងកាត់បន្ថយហានិភ័យបរិស្ថាន ព្រមទាំងសម្ពាធលើធនធានប្រព័ន្ធអេកូឡូស៊ី នៅក្នុងប្រទេសវៀតណាម។ ពិធីបុណ្យនេះនឹងផ្តល់ឱកាសសម្រាប់បង្ហាញពីសក្តានុពល និងចំណុចខ្លាំងនៃឧស្សាហកម្មចិញ្ចឹមត្រីប្រាក្នុងតំបន់ ព្រមទាំងពង្រឹងទំនាក់ទំនងរវាងតួអង្គនានានៅទូទាំងខ្សែច្រវាក់ផ្គត់ផ្គង់ ចាប់ពីការចិញ្ចឹម ការកែច្នៃ រហូតដល់ការចែកចាយ។ ព្រឹត្តិការណ៍នេះក៏មានគោលបំណងជួយឱ្យអ្នកចិញ្ចឹមត្រូវយល់ដឹងពីលក្ខខណ្ឌនាំចូល ដែលកាន់តែតឹងរ៉ឹងនៅក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ខេត្តដុងថាប គឺជាខេត្តឈានមុខគេរបស់វៀតណាមទាំងផ្នែកផ្ទៃដីចិញ្ចឹមត្រីប្រា និងសមត្ថភាពកែច្នៃសម្រាប់ការនាំចេញ។ ខេត្តនេះមានរោងចក្រកែច្នៃផលិតផលជលផលចំនួន៨០ […]

897081865_1667230135198505_6338960293684099129_n
រោងម៉ាស៊ីនចំនួន១៤០ ជាសមាកជិកសហព័ន្ធស្រូវអង្ករកម្ពុជា សម្រុកទិញស្រូវផ្ការំដួលពីកសិករ​

ដោយ ហៃ ស៊ីណា ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា រោងម៉ាស៊ីនជាសមាជិករបស់ខ្លួនចំនួន ១៤០ក្រុមហ៊ុន​ កំពុងសម្រុកទិញស្រូវផ្ការំដួលរបស់កសិករ​នៅទូទាំងប្រទេស ក្នុងតម្លៃចន្លោះពី១ ០១០ រៀល ដល់១ ១៩០រៀល ទៅតាមខេត្ត និងតំបន់ ។ សហព័ន្ធបានឱ្យដឹងថា គិត​ត្រឹមថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៦ រោងម៉ាស៊ីនកិនស្រូវទាំង ១៤០ ចាប់ផ្តើមទិញស្រូវផ្ការំដួល​ពីប្រជាកសិករនៅទូទាំងប្រទេស​ ។ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា មានប្រសាសន៍ ​នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា  ​​រោងម៉ាស៊ីនទាំង១៤០នោះ គឺ​មានទាំងខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំ ដែលជាសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជា ។​ លោកបានបន្ថែមថា បច្ចុប្បន្ននេះ រោងម៉ាស៊ីន​ជាសមាជិក​ទាំងអស់​នោះ កំពុង​ទិញស្រូវពីកសិករ​​ក្នុងតម្លៃល្អលើទីផ្សារ ហើយស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល​​ ដែលជំរុញឱ្យ​រក្សាស្ថេរភាពតម្លៃផងដែរ។​​​​ ចំណែកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរូ រ៉ាយស៍ ​​​មានប្រសាសន៍​ថា ក្រុមហ៊ុន​​គ្រោងទិញស្រូវតាមកិច្ចសន្យាចំនួន៤៥ ០០០តោន​​ […]

កាលវិភាគផ្សព្វផ្សាយ