ម៉ានីល៖ ហ្វីលីពីននៅតែជាទីផ្សារនាំចេញកាកសណ្តែកសៀងធំបំផុតរបស់សហរដ្ឋអាម៉េរិក ហើយនឹងឈានដល់បរិមាណខ្ពស់បំផុត គឺជាង២០លានតោន នៅឆ្នាំ២០២៧ ដោយគិតជាទឹកប្រាក់ជិត៧,៤ពាន់លានដុល្លារ។
របាយការណ៍របស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានកត់សម្គាល់ថា ការពង្រីកវិស័យចិញ្ចឹមសត្វរបស់ហ្វីលីពីន ជាបន្តបន្ទាប់ អាចជំរុញឱ្យតម្រូវការកាកសណ្តែកសៀងកើនឡើងបន្ថែមទៀត។
របាយការណ៍បានបន្ថែមទៀតថា នៅក្នុងសប្តាហ៍ដំបូងនៃឆ្នាំទីផ្សារ ដែលចាប់ផ្តើមនៅថ្ងៃទី១ ខែតុលា ជារៀងរាល់ឆ្នាំ បរិមាណបញ្ជាទិញទុករបស់ហ្វីលីពីន និងមិនទាន់បានដឹកជញ្ជូន បានកើនលើសពីកម្រិតមធ្យមក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ជិត១២ម៉ឺនតោន គិតជាទឹកប្រមាណ៤៣លានដុល្លារ។
របាយការណ៍ដដែលបានបន្ថែមថា ផលិតកម្ម និងការនាំចេញកាកសណ្តែកសៀងរបស់សហរដ្ឋអាម៉េរិក កើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០២១។
ផលិតកម្មកាកសណ្តែកសៀងនៅសហរដ្ឋអាម៉េរិក នឹងកើនឡើងដោយសារការប្រមូលផលសណ្តែកសៀងបានបរិមាណច្រើនជាងមុន ចំណែកការកិនសណ្តែកសៀងក៏មានបរិមាណខ្ពស់ និងតម្រូវការក៏ច្រើនជាមុន។
កាកសណ្តែកសៀងត្រូវបានប្រើប្រាស់ជាចម្បងក្នុងការផលិតចំណីសត្វ ដោយសារវាជាប្រភពសំខាន់នៃប្រូតេអ៊ីនច្រើននៅក្នុងរូបមន្តផ្សំចំណីសត្វ៕ (ផាន់ អាណា)







