ហុងកុង៖ ទីក្រុងហុងកុងនឹងពង្រីកម៉ោង សម្រាប់ការនាំចូលបន្លែផ្លែឈើ តាមរយៈស្ពានក្រោមសមុទ្រ តភ្ជាប់ហុងកុង–ជូហៃ–ម៉ាកាវ ដោយឱ្យដំណើរការ២៤ម៉ោងក្នុងមួយថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។
ការផ្លាស់ប្តូរនេះនឹងជំនួសម៉ោងប្រតិបត្តិការបច្ចុប្បន្ន ដែលមានត្រឹម១៦ម៉ោងក្នុងមួយថ្ងៃ គឺចាប់ពីម៉ោង១រសៀល ដល់ម៉ោង ព្រឹក។
យោងតាមមជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារ បានឱ្យដឹងថា ការពង្រីកម៉ោងនេះមានគោលបំណងផ្តល់ភាពបត់បែនកាន់តែច្រើនដល់វិស័យពាណិជ្ជកម្ម សម្រាប់រៀបចំពេលវេលាដឹកជញ្ជូន និងការមកដល់របស់ទំនិញ។
ចាប់ពីម៉ោង០:០០នាទី ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ យានយន្តដឹកជញ្ជូនទំនិញជាបន្លែផ្លែឈើ ពីប្រទេសចិនដីគោកមកកាន់ហុងកុង តាមផ្លូវគោកនឹងអាចចូលតាមច្រកស្ពានក្រោមសមុទ្រ តភ្ជាប់ហុងកុង–ជូហៃ–ម៉ាកាវ បាននៅគ្រប់ពេលវេលា ២៤ម៉ោងក្នុងមួយថ្ងៃ។
ចំណែកមជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារ ហុងកុង នឹងត្រួតពិនិត្យយានយន្តនាំចូលបន្លែផ្លែឈើ នៅតាមចំណតកំពង់ផែ ស្ពានតភ្ជាប់ហុងកុង–ជូហៃ–ម៉ាកាវ។
វិធានការត្រួតពិនិត្យរួមមាន ពិនិត្យឯកសារនាំចូលុំ ត្រួតពិនិត្យទំនិញ និងយានយន្តជាក់ស្តែង ព្រមទាំងយកសំណាក ទំនិញទៅធ្វើតេស្តរកសារធាតុហាមឃាត់៕ (ផាន់ អាណា)







