ដោយ ឡុង សារេត
ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២៦ នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងមានទំហំជាទឹកប្រាក់៧០ពាន់លានដុល្លារ បន្ទាប់ពីរយៈពេល៨ខែកន្លងមក សម្រេចបាន៥២ពាន់លានដុល្លារទៅហើយ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល។
ទោះជាយ៉ាងណា ការនាំចេញក្នុងរយៈកាល៨ខែមកនេះ នៅតែតិចជាងការនាំចូល ដោយក្នុងនោះការនាំចេញមានទឹកប្រាក់២៤ពាន់លានដុល្លារ ហើយការនាំចូលមានទំហំទឹកប្រាក់ប្រមាណ២៧ពាន់លានដុល្លារ ។
លោកជំទាវគូសបញ្ជាក់ថា ទំហំសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២៥ សម្រេចបានជាង៦៥ពាន់លានដុល្លារ ដែលមានកំណើនប្រមាណ១៨ភាគរយ បើប្រៀបធៀបនិងឆ្នាំ២០២៤។
ពាក់ព័ន្ធនិងទំហំពាណិជ្ជកម្មកម្ពុជានេះ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថានៅឆ្នាំ២០២៦នេះ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាអាចនឹងសម្រេចបានរង្វង់៧០ពាន់លានដុល្លារ តាមរយៈកំណើននៃការនាំចេញអង្ករ ការនាំចេញផលិតផលសក្តានុពេល និងការទទួលបានគម្រោងវិនិយោគនានាកាលពីឆ្នាំមុនៗ ចូលរួមគាំទ្រដល់ឱ្យមានកំណើន។
លោក លឹម ហេង មានប្រសាសន៍ថា កម្ពុជាសព្វថ្ងៃនេះមានស្ទើគ្រប់វិស័យដែលចូលរួមជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគខុសពីពេលកន្លងមក ដែលពឹងផ្អែកតែទៅលើវិស័យកាត់ដេរ និងកាមន្តសាលភាគច្រើន ។ ដូច្នេះផ្អែកលើអនុវិស័យផ្សេងៗ ផ្គួបផ្សំជាមួយច្បាប់វិនិយោគល្អ ការការពារដល់អ្នកវិនិយោគ ជាពិសេសកម្ពុជាមានស្ថិរភាពនយោបាយ វានឹងធ្វើមានកំណើនសម្រាប់សេដ្ឋកិច្ចជាតិ៕







