បុគ្គលិកភោជនីយដ្ឋានជប៉ុនបីនាក់ ត្រូវជាប់ពន្ធនាគារនៅតៃវ៉ាន់ ពីបទធ្វើម្ហូបពីសាច់គោជប៉ុនហួសដឺឡេ

image_2026-07-30_12-46-04

តៃប៉ិះ៖ អតីតបុគ្គលិកភោជនីយដ្ឋានជប៉ុនបីនាក់ ត្រូវតុលាការកោះតៃវ៉ាន់ផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ពីបទយកសាច់គោជប៉ុនផុតសុពលភាពប្រើប្រាស់ មកធ្វើម្ហូបឱ្យភ្ញៀវបរិភោគ នៅក្នុងហាងមួយដ៏ល្បីឈ្មោះ នៅកោះតៃវ៉ាន់។

បុរសជនជាតិជប៉ុនទាំងបីនាក់នេះ បានប្រព្រឹត្តអំពើល្មើសច្បាប់នៅចន្លោះខែមករា និងខែមីនា ឆ្នាំ២០២៤ ហើយត្រូវតុលាការតៃវ៉ាន់កាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗរយៈពេលពីរឆ្នាំ និងប្រាំបីខែ ព្រមទាំងត្រូវបណ្តេញចេញផងដែរ។ ចំណែកក្រុមហ៊ុនគ្រប់គ្រងភោជនីយដ្ឋានវិញ ត្រូវផាកពិន័យជាប្រាក់ចំនួនមួយលានដុល្លារតៃវ៉ាន់ ឬស្មើនឹង៣២ ៣០០ដុល្លារអាម៉េរិក។

ជាជនជាតិជប៉ុនទាំងបីនាក មានប្រធានក្រុមហ៊ុនភោជនីយដ្ឋាន អធិរាជសាច់គោជប៉ុន (Wagyu Emperor) ឈ្មោះ តុស៊ី សាកាម៉ូតុ (Toshi Sakamoto) អាយុ៣៥ឆ្នាំ, អ្នកគ្រប់គ្រងទូទៅភោជនីយដ្ឋាន​ ឈ្មោះ អាតស៊ូយ៉ា កុបូ (Atsuya Kubo) អាយុ២៥ឆ្នាំ និងមេចុងភៅ ឈ្មោះ​ហ្ស៊ូហី យ៉ាម៉ាហ្សុអេ (Shohei Yamazoe) អាយុ៤២ឆ្នាំ។

ព្រះរាជអាជ្ញាអមតុលាការក្រុងថៃជុង (Taichung District Court) របស់កោះតៃវ៉ាន់ បាននិយាយថា នៅចន្លោះខែមករា និងខែមីនា ឆ្នាំ២០២៤ ភោជនីយដ្ឋាននេះបានប្រើសាច់គោកូបេរបស់ជប៉ុន ដែលហួសដឺឡេ ប៉ុន្តែប្រកាសថា ជាកំពូលសាច់គោអាំងរបស់ជប៉ុន។

សាច់គោប្រភេទនេះ ត្រូវភោជនីយដ្ឋាននេះលក់ក្នុងតម្លៃធម្មតាចំនួន២ ៧០០ដុល្លារតៃវ៉ាន់ ឬស្មើនឹង៨៣ដុល្លារអាម៉េរិក ហើយបានធ្វើម្ហូបឱ្យភ្ញៀវរហូតដល់២៩នាក់ ដែលមិនបានដឹងថា វាជាសាច់គោផុតកំណត់ប្រើប្រាស់ឡើយ។ អាជ្ញាធរមូលដ្ឋានរបស់កោះតៃវ៉ាន់ បាននិយាយថា ភោជនីយដ្ឋានបានចំណេញប្រាក់ពីលក់សាច់គោហួសដឺឡេចំនួន៧៨ ៣០០ដុល្លារតៃវ៉ាន់ ឬស្មើនឹង២ ៤១២ដុល្លារអាម៉េរិក ដែលរឹបអូសតាំងពីដំណាក់កាលស៊ើបអង្កេតម្លេះ។

ការស៊ើបអង្កេតបានចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីមានអ្នកប្តឹងចោទប្រកាន់ភោជនីយដ្ឋាននេះថា កំពុងប្រើប្រាស់គ្រឿងផ្សំហួសដឺឡេ។ ដូច្នេះ ក្រោយមកអ្នកត្រួតពិនិត្យសុវត្ថិភាពចំណីអាហាររបស់កោះតៃវ៉ាន់ បានរកឃើញសាច់គោហួសដឺឡេ ព្រមទាំងរកឃើញគ្រឿងផ្សំផ្សេងទៀតក៏ហួសដឺឡេដែរ។

តាមរយៈសំណុំរឿងព្រហ្មទណ្ឌនេះ អាជ្ញាធរមូលដ្ឋានរបស់កោះតៃវ៉ាន់ បានផាកពិន័យភោជនីយដ្ឋានជាទឹកប្រាក់ចំនួន១,៤៤លានដុល្លារតៃវ៉ាន់ ឬប្រហែលនឹងប្រាំសែនដុល្លារអាម៉េរិក ព្រមបានបញ្ជាឱ្យផ្អាកអាជីកម្មតែម្តង ហើយបញ្ជូនសំណុំរឿងនេះទៅតុលាការ ដើម្បីបើកសវនាការជំនុំជម្រះទោស។

ព្រះរាជអាជ្ញាបានស្នើសុំឱ្យមានការផ្តន្ទាទោសជាអតិបរមា ដោយចោទប្រកាន់ថា អ្នកទាំងបីមានគំនិតមិនល្អចំពោះអ្នកស៊ើបអង្កេត បានគំរាមអ្នកសារព័ត៌មានចំពោះការផ្សាយព័ត៌មានអំពីករណីនេះ ហើយបាននិយាយថា ពួកគេនឹងមិនផ្តល់សំណងដល់អ្នកបរិភោគម្ហូបសាច់គោហួសសុពលភាពឡើយ។

កាលពីខែមេសា ឆ្នាំ២០២៥ អ្នកបរិភោគបានដាក់ពាក្យបណ្តឹង និងប្រកាសអំពីសុវត្ថិភាពម្ហូបអាហារ ដែលនាំឱ្យមានការត្រួតពិនិត្យដោយការិយាល័យសុខាភិបាលក្រុងថៃជុង និងការស៊ើបអង្កេតបឋមដោយព្រះរាជអាជ្ញា។ ចំណែកការិយាល័យស៊ើបអង្កេតរបស់ក្រសួងយុត្តិធម៌ បានឆែកឆេរភោជនីយដ្ឋាន ពិនិត្យមើលផលិតផលម្ហូបអាហារ និងរឹបអូសបង្កាន់ដៃ កំណត់ត្រាបញ្ជាទិញ បញ្ជីមុខម្ហូប និងបញ្ជីរៀបចំមុខម្ហូប។

ភោជនីយដ្ឋានអធិរាជសាច់គោជប៉ុន ត្រូវបានបង្កើតឡើងដោយលោក តាគូយ៉ា សាកាម៉ូតុ (Takuya Sakamoto) ដែលគ្រប់គ្រងក្រុមហ៊ុនផ្គត់ផ្គង់ម្ហូបអាហារនៅតៃវ៉ាន់ កាលពីខែកញ្ញា ឆ្នាំ២០២៤។ ព្រះរាជអាជ្ញាបាននិយាយថា ក្រោយមក ភោជនីយដ្ឋាននេះត្រូវបានប្រគល់ឱ្យបងប្រុសរបស់គាត់គ្រប់គ្រង គឺលោក តុស៊ី សាកាម៉ូតុ។

ព្រះរាជអាជ្ញាបាននិយាយថា អ្នកទាំងបីពិតជាបានដឹងថា សាច់គោកូបេ ដែលពួកគេបានទិញ គឺពិតជាហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់មែន ប៉ុន្តែពួកគេនៅតែបន្តលក់សាច់គោនេះ និងផ្សព្វផ្សាយអំពីភោជនីយដ្ឋាននេះថា ជាកំពូល ភោជនីយដ្ឋានជប៉ុន ប្រចាំក្រុងថៃជុង កោះតៃវ៉ាន់។

ព្រះរាជអាជ្ញាបានបញ្ជាក់ថា “ចាប់ពីខែមករាដល់ខែមីនា ឆ្នាំ២០២៥ ពួកគេបានលក់ម្ហូបសាច់គោកទៅឱ្យអតិថិជនចំនួន២៩នាក់ ក្នុងតម្លៃ២ ៩០០ដុល្លារតៃវ៉ាន់សម្រាប់អតិថិជនម្នាក់ ហើយសង្ស័យពួកគេទទួលបានប្រាក់ចំណេញចំនួន៧៨ ៣០០ដុល្លារតៃវ៉ាន់ ដែលបណ្តាលឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងរំលោភសិទ្ធិអ្នកប្រើប្រាស់”។

ការស៊ើបអង្កេតបានរកឃើញថា សាច់គោកូបេល្អបំផុតមុនកាលបរិច្ឆេទ គឺនៅដើមខែធ្នូ ឆ្នាំ២០២៤ ប៉ុន្តែពួកគេបានបន្តលក់រហូតដល់ខែមីនាឆ្នាំ២០២៥។

ការចោទប្រកាន់ បានបញ្ជាក់ថា បុរសជនជាតិជប៉ុនទាំងបីនាក់បានបំពានច្បាប់ស្តីពីគ្រប់គ្រងសុវត្ថិភាពចំណីអាហារ និងអនាម័យ ដោយលក់អាហារហួសដឺឡេ។ ពួកគេក៏ជាប់ចោទពីបទឆបោកមានស្ថានទម្ងន់ទោស និងបទបង្កគ្រោះថ្នាក់ដល់សុខភាព ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌរបស់កោះតៃវ៉ាន់៕ (ផាន់ អាណា)


Oplus_16908288
អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ

ដោយ ហៃ ស៊ីណា អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។ លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលាពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។ ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក […]

Oplus_16908288
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចញ ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រ

ដោយ ហៃ ស៊ីណា បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB) នាថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវមកពីខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តបាត់បង ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រដល់ការប្រមូលទិញស្រូវពីកសិករឲ្យអស់លទ្ធភាព និងមានតម្លៃសមរម្យ។ កិច្ចប្រជុំនេះរៀបចំឡើងនៅស្នាក់ការធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង ដែលមានការចូលរួមពីឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករ និងលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករ រោងម៉ាស៊ីនកិនស្រូវ និងតំណាងក្រុមហ៊ុននាំអង្ករចេញសរុបជាង២០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ក្នុងឱកាសនេះថា ការជួបជុំថ្ងៃនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងជំរុញការសម្រេចគោលដៅនាំចេញអង្ករ១លានតោន ដែលជាមាសសរបស់កម្ពុជាយើង ដែល១៦ឆ្នាំនេះ ថ្វីបើជួបនឹងបញ្ហាស្មុគស្មាញច្រើន ដែលគ្រប់គ្នាត្រូវតែដឹង និងទទួលស្គាល់ ព្រោះកាលនោះមិននឹកស្មានតម្លៃស្រូវធ្លាក់ចុះមិនសមហេតុផល នៅឆ្នាំ២០១៦ តែធាតុពិត យើងបានដោះស្រាយរួច។ បញ្ហាពេលនោះ គឺយើងអត់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជាឃ្លាំង ឡសម្ងួតនៅឡើយ […]

Oplus_16908288
អគ្គនាយកធនាគារ ARDB ចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកទុកស្រូវ កិនកែច្នៃនៅតាមរោងម៉ាស៊ីនស្រូវ ក្នុងខេត្តបាត់ដំបង

ដោយ ហៃ ស៊ីណា បាត់ដំបង ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB), ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាល, លោក លន់ យ៉េង អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកស្រូវ នៅតាមបណ្តារោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបង ដើម្បីបម្រើការនាំចេញ។ ដំណើរទស្សនកិច្ច និងស្វែងយល់ នៅតាមរោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបងរបស់ឯកឧត្តមបណ្ឌិត កៅ ថាច រួមមានក្រុមហ៊ុន Signature Rice ដែលកំពុងសិក្សាគម្រោងហិរញ្ញប្បទានបៃតង, រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ កំពុងប្រមូលទិញស្រូវរង្វង់១០ម៉ឺនតោនសម្រាប់កិនកែច្នៃនាំចេញ និងរោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ស្ថិតនៅក្នុងស្រុកថ្មគោល និងស្រុកមង្គលបុរី ខេត្តបាត់ដំបង។ ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ […]

IMG_20260911_175137_236
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំសហការី ចុះពិនិត្យមើលប្រសិទ្ធភាពការប្រើប្រាស់ហិរញ្ញប្បទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកិនស្រូវចំនួន៣ទីតាំងស្ថិត ក្នុងខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដំណើរដោយឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការីនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះត្រួតពិនិត្យនិងស្វែងយល់អំពីដំណើរការប្រមូលទិញស្រូវ និងស្តុកទុករបស់រោងម៉ាស៊ីនកិនស្រូវចំនួន៣កន្លែងផ្សេងៗគ្នាស្ថិតស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ គឺក្នុងគោលបំណងតាមដានអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាល ផ្តោតលើវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ រោងម៉ាស៊ីនកិនស្រូវទី១ ដែលឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យនេះ គឺរោងម៉ាស៊ីន BRM ស្ថិតនៅស្រុកសន្ទុក ទី២ រោងម៉ាស៊ីនកិនស្រូវអេមរុរ៉ាយស៍ (Amru Rice) ស្ថិតនៅស្រុកស្ទោង និងទី៣ រោងម៉ាស៊ីនកិនស្រូវ ១៦៨៨ ខេត្តកំពង់ធំ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានចុះផ្ទាល់ពិនិត្យ​មើលសកម្មភាពច្រូតកាត់ប្រភេទស្រូវចំប៉ីស ដែលផលិតដោយរោងម៉ាស៊ីនកិនស្រូវ BRM ក្នុងផ្ទៃដី៣០០ ហិកតា ទិន្នផល៤តោនក្នុង១ហិកតា។ បន្ទាប់មកទៀត ឯកឧត្តមបណ្ឌិត និងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា […]

កាលវិភាគផ្សព្វផ្សាយ