ឯកអគ្គរដ្ឋទូតអូស្ត្រាលី៖ ការនាំចូលមេគោ២២០ក្បាលបន្ថែមនឹងជំរុញផលិតកម្មទឹកដោះគោ ក្នុងស្រុក និងកាត់បន្ថយការនាំចូល

755808211_2245994746182150_5790153047699422388_n

ដោយ នៅ ស៊ីវុត្ថា

ភ្នំពេញ៖ លោក ដេរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានបង្ហាញក្តីរំពឹងថា ការនាំចូលមេគោពូជពីអូស្ត្រាលីចំនួន២២០ក្បាលបន្ថែមទៀត នឹងជួយបង្កើនសមត្ថភាពផលិតទឹកដោះគោស្រស់នៅក្នុងប្រទេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការកំពុងកើនឡើង និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីបរទេស ព្រមទាំងបង្កើតឱកាសការងារ និងជំរុញការអភិវឌ្ឍខ្សែច្រវាក់តម្លៃក្នុងវិស័យទឹកដោះគោកម្ពុជា។

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញទៅទស្សនាកសិដ្ឋាន គិរីសួគ៌ (Kirisu Farm) ក្នុងខេត្តតាកែវ ដើម្បីស្វាគមន៍មេគោស្ទាវ ពូជហូលស្តីន ហាយហ្វឺ (Holstein) ពីអូស្ត្រាលី ដែលទើបនាំចូលមកដល់កម្ពុជា។ ការនាំចូលលើកនេះ បានធ្វើឱ្យចំនួនហ្វូងគោសរុបរបស់កសិដ្ឋានកើនឡើងដល់ប្រមាណ១ ៤០០ក្បាល។

លោក ដេរិក យីប បានមានប្រសាសន៍ថា ការពង្រីកហ្វូងគោនេះនឹងជួយឱ្យកសិដ្ឋានអាចផលិតទឹកដោះគោស្រស់ យ៉ាអួ និងផលិតផលទឹកដោះគោផ្សេងៗ បានកាន់តែច្រើនសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ស្របពេលតម្រូវការរបស់អ្នកប្រើប្រាស់កម្ពុជាកំពុងកើនឡើងជាបន្តបន្ទាប់។

លោកបន្តថា ភាពជាដៃគូរវាងអូស្ត្រាលី និងកសិដ្ឋានគិរីសួគ៌ គឺជាគំរូជោគជ័យមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការអភិវឌ្ឍឧស្សាហកម្មកសិកម្មថ្មីៗ ពង្រីកទំហំពាណិជ្ជកម្ម លើកកម្ពស់សន្តិសុខស្បៀង និងរួមចំណែកកសាងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន និងមានវិបុលភាព។

លោកបានបញ្ជាក់ថា ផលិតផលទឹកដោះគោ ជាពិសេសទឹកដោះគោស្រស់ គឺជាប្រភពសារធាតុចិញ្ចឹមដ៏សំខាន់ ដែលជួយដល់ការលូតលាស់របស់ឆ្អឹង និងសាច់ដុំ។ ដោយសារតែការយល់ដឹងអំពីសុខភាពរបស់ប្រជាពលរដ្ឋកាន់តែកើនឡើង តម្រូវការផលិតផលទឹកដោះគោក៏កំពុងកើនឡើងយ៉ាងឆាប់រហ័សផងដែរ។ ទោះជាយ៉ាងណា ផលិតផលទឹកដោះគោ ដែលប្រើប្រាស់នៅកម្ពុជាភាគច្រើន នៅតែពឹងផ្អែកលើការនាំចូលពីបរទេស។

លោកបានបន្ថែមថា ស្ថានភាពនេះបានបង្កើតឱកាសដ៏ល្អសម្រាប់អ្នកផលិតក្នុងស្រុក ក្នុងការពង្រីកផលិតកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងប្រទេស។ អូស្ត្រាលីមានមោទនភាពក្នុងការគាំទ្រការពង្រីកវិស័យនេះ តាមរយៈភាពជាដៃគូពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។

ទាក់ទិននឹងការពង្រីកផលិតកម្មនេះ លោក  ហ្ស៊ីវ សា (Ziv Sar) ប្រធានគ្រប់គ្រងកសិដ្ឋានគិរីសួគ៌ បានថ្លែងក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍អនឡាញ ARDB កន្លងមកថា បច្ចុប្បន្នកសិដ្ឋានមានហ្វូងគោជាង១ ២០០ក្បាល ក្នុងនោះមានគោប្រមាណ៦០០ក្បាលកំពុងផលិតទឹកដោះ ដែលអាចផ្គត់ផ្គង់ទឹកដោះគោស្រស់ចូលទីផ្សារបានប្រមាណពីរម៉ឺនលីត្រក្នុងមួយថ្ងៃ។

លោកបានបន្តថា បន្ទាប់ពីបាននាំចូលមេគោពូជពីប្រទេសអូស្ត្រាលីចំនួន២២០ក្បាលបន្ថែមទៀត ដែលទើបដឹកតាមយន្តហោះមកដល់កម្ពុជានាពេលថ្មីៗនេះ កសិដ្ឋានរំពឹងថា នៅដើមឆ្នាំ២០២៧ នឹងអាចបង្កើនសមត្ថភាពផលិតទឹកដោះគោស្រស់ឱ្យបានជាងបីម៉ឺនលីត្រក្នុងមួយថ្ងៃ ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងទីផ្សារកម្ពុជា ដែលកំពុងកើនឡើងជាបន្តបន្ទាប់។

បើតាមស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា កាលពីប្រមាណប្រាំមួយឆ្នាំមុន កសិដ្ឋានគិរីសួគ៌បាននាំចូលមេគោពូជ Holstein ពីអូស្ត្រាលីចំនួន៥៥០ក្បាល ដើម្បីបង្កើតកសិដ្ឋានផលិតទឹកដោះគោខ្នាតធំដំបូងគេនៅកម្ពុជា។ ការនាំចូលមេគោស្ទាវចំនួន២២០ក្បាល លើកនេះ គឺជាជំហានបន្តនៃការពង្រីកផលិតកម្ម ដើម្បីបំពេញតម្រូវការទីផ្សារដែលកំពុងកើនឡើង។

ការពង្រីកផលិតកម្មនេះ ត្រូវបានគាំទ្រដោយប្រទេសអូស្ត្រាលី តាមរយៈកម្មវិធី CAPRED (Cambodia Australia Partnership for Resilient Economic Development) ដែលជាកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចរួមរវាងអូស្ត្រាលី និងកម្ពុជា។ កម្មវិធីនេះមានគោលបំណងលើកកម្ពស់ការវិនិយោគ ការប្រកួតប្រជែង និងការអភិវឌ្ឍវិស័យឯកជន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា៕


Oplus_16908288
អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ

ដោយ ហៃ ស៊ីណា អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។ លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលាពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។ ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក […]

Oplus_16908288
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចញ ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រ

ដោយ ហៃ ស៊ីណា បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB) នាថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវមកពីខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តបាត់បង ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រដល់ការប្រមូលទិញស្រូវពីកសិករឲ្យអស់លទ្ធភាព និងមានតម្លៃសមរម្យ។ កិច្ចប្រជុំនេះរៀបចំឡើងនៅស្នាក់ការធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង ដែលមានការចូលរួមពីឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករ និងលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករ រោងម៉ាស៊ីនកិនស្រូវ និងតំណាងក្រុមហ៊ុននាំអង្ករចេញសរុបជាង២០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ក្នុងឱកាសនេះថា ការជួបជុំថ្ងៃនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងជំរុញការសម្រេចគោលដៅនាំចេញអង្ករ១លានតោន ដែលជាមាសសរបស់កម្ពុជាយើង ដែល១៦ឆ្នាំនេះ ថ្វីបើជួបនឹងបញ្ហាស្មុគស្មាញច្រើន ដែលគ្រប់គ្នាត្រូវតែដឹង និងទទួលស្គាល់ ព្រោះកាលនោះមិននឹកស្មានតម្លៃស្រូវធ្លាក់ចុះមិនសមហេតុផល នៅឆ្នាំ២០១៦ តែធាតុពិត យើងបានដោះស្រាយរួច។ បញ្ហាពេលនោះ គឺយើងអត់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជាឃ្លាំង ឡសម្ងួតនៅឡើយ […]

Oplus_16908288
អគ្គនាយកធនាគារ ARDB ចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកទុកស្រូវ កិនកែច្នៃនៅតាមរោងម៉ាស៊ីនស្រូវ ក្នុងខេត្តបាត់ដំបង

ដោយ ហៃ ស៊ីណា បាត់ដំបង ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB), ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាល, លោក លន់ យ៉េង អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកស្រូវ នៅតាមបណ្តារោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបង ដើម្បីបម្រើការនាំចេញ។ ដំណើរទស្សនកិច្ច និងស្វែងយល់ នៅតាមរោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបងរបស់ឯកឧត្តមបណ្ឌិត កៅ ថាច រួមមានក្រុមហ៊ុន Signature Rice ដែលកំពុងសិក្សាគម្រោងហិរញ្ញប្បទានបៃតង, រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ កំពុងប្រមូលទិញស្រូវរង្វង់១០ម៉ឺនតោនសម្រាប់កិនកែច្នៃនាំចេញ និងរោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ស្ថិតនៅក្នុងស្រុកថ្មគោល និងស្រុកមង្គលបុរី ខេត្តបាត់ដំបង។ ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ […]

IMG_20260911_175137_236
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំសហការី ចុះពិនិត្យមើលប្រសិទ្ធភាពការប្រើប្រាស់ហិរញ្ញប្បទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកិនស្រូវចំនួន៣ទីតាំងស្ថិត ក្នុងខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដំណើរដោយឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការីនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះត្រួតពិនិត្យនិងស្វែងយល់អំពីដំណើរការប្រមូលទិញស្រូវ និងស្តុកទុករបស់រោងម៉ាស៊ីនកិនស្រូវចំនួន៣កន្លែងផ្សេងៗគ្នាស្ថិតស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ គឺក្នុងគោលបំណងតាមដានអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាល ផ្តោតលើវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ រោងម៉ាស៊ីនកិនស្រូវទី១ ដែលឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យនេះ គឺរោងម៉ាស៊ីន BRM ស្ថិតនៅស្រុកសន្ទុក ទី២ រោងម៉ាស៊ីនកិនស្រូវអេមរុរ៉ាយស៍ (Amru Rice) ស្ថិតនៅស្រុកស្ទោង និងទី៣ រោងម៉ាស៊ីនកិនស្រូវ ១៦៨៨ ខេត្តកំពង់ធំ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានចុះផ្ទាល់ពិនិត្យ​មើលសកម្មភាពច្រូតកាត់ប្រភេទស្រូវចំប៉ីស ដែលផលិតដោយរោងម៉ាស៊ីនកិនស្រូវ BRM ក្នុងផ្ទៃដី៣០០ ហិកតា ទិន្នផល៤តោនក្នុង១ហិកតា។ បន្ទាប់មកទៀត ឯកឧត្តមបណ្ឌិត និងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា […]

កាលវិភាគផ្សព្វផ្សាយ