ប្រជាជនជប៉ុនប្រើអង្ករក្នុងស្រុកទាបបំផុតក្នុងប្រវត្តិសាស្ត្រ ដោយសារអង្ករឡើងថ្លៃពេក

i‚`‚b‚O‚PŠÖ˜AjƒRƒ”„‚èê‚ÉŒfަ‚³‚ꂽ’£‚莆

តូក្យូ៖ ប្រភពមួយបានឱ្យដឹងថា ការប្រើប្រាស់អង្ករក្នុងស្រុករបស់ជប៉ុនក្នុងរយៈពេលមួយឆ្នាំ គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែកក្កដា ឆ្នាំ២០២៦នេះ បានធ្លាក់ចុះដល់កម្រិតទាបបំផុត គឺក្នុងបរិមាន៦,៨៣លានតោន បើគិតជាអង្ករសំរូប។

សារព័ត៌មានជប៉ុន បានចេញផ្សាយនាថ្ងែទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះថា មូលហេតុភាគច្រើនបណ្តាលមកការកើនឡើងនៃការនាំចូលអង្ករពីរទេស ក្រោយពីតម្លៃអង្ករផលិតក្នុងស្រុកបានហក់ឡើងដោយសារជួបបញ្ហាខ្វះអង្ករយ៉ាងច្រើនពេក នៅក្នុងរដូវក្តៅឆ្នាំ២០២៤។

ទិន្នន័យនេះត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាស្បៀងអាហារ កសិកម្ម និងគោលនយោបាយសម្រាប់តំបន់ជនបទ ដើម្បីផ្តល់យោបល់ដល់រដ្ឋមន្ត្រីកសិកម្មជប៉ុន។

កាលពីខែកញ្ញា ឆ្នាំ២០២៥ ក្រសួងកសិកម្ម រក្ខាប្រម៉ាញ់ និងនេសាទរបស់ជប៉ុន បានប៉ាន់ប្រមាណថា តម្រូវការអង្ករក្នុងស្រុកក្នុងរយៈពេលមួយឆ្នាំ នឹងមានចន្លោះពី៦,៩៧លាន ទៅ៧,១១លានតោន។ ការព្យាករណ៍នេះ ត្រូវបានទម្លាក់មកនៅត្រឹម៦,៩១លាន ទៅ៧,០៤លានតោន ក្នុងខែមីនា ឆ្នាំ២០២៦នេះ ប៉ុន្តែការប្រើប្រាស់ជាក់ស្តែងនៅតែតិចជាងការព្យាករណ៍នេះ។

ភាពច្របូកច្របល់នៃទីផ្សារអង្ករជប៉ុន បានកើតឡើងចាប់តាំងពីរដូវក្តៅ ឆ្នាំ២០២៤ ដោយសារតែការព្យាករណ៍តម្រូវការអង្កររបស់រដ្ឋាភិបាល បានធ្លាក់ចុះទាបជាងការប្រើប្រាស់ជាក់ស្តែង។

ជាបន្តបន្ទាប់រដ្ឋាភិបាលជប៉ុន បានផ្លាស់ប្តូរវិធីសាស្ត្រព្យាករណ៍កាលពីខែកញ្ញា ឆ្នាំ២០២៥ ដោយបន្ថែមការប្រើប្រាស់អាចកើនឡើងដោយសារសង្ឃឹមនឹងមានភ្ញៀវទេចរបរទេសមកលេងប្រទេសជប៉ុនច្រើន។

ទន្ទឹមនឹងនេះដែរ ទិន្នផលស្រូវឆ្នាំ២០២៥ មានបរិមាណត្រឹមចំនួន៧,៤៧លានតោន។ ជាលទ្ធផល ស្តុកស្រូវក្នុងឃ្លាំងរបស់វិស័យឯកជនមានបរិមាណសរុបបានត្រឹមតែ២,៤៣លានតោន ដែលជាកំណត់ត្រាខ្ពស់បំផុត កាលពីចុងខែមិថុនា ឆ្នាំ២០២៦នេះ។

ចំណែកតម្លៃអង្ករជប៉ុនលក់រាយ ដែលបានស្ថិតក្នុងនិន្នាការធ្លាក់ចុះ ចាប់តាំងពីបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតកាលពីចុងឆ្នាំ២០២៥ ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះបន្ថែមទៀតនៅក្នុងឆ្នាំ២០២៦នេះ។

ក្រសួងកសិកម្ម រក្ខាប្រម៉ាញ់ និងនេសាទរបស់ជប៉ុន បានព្យាករណ៍ថា ការប្រមូលផលស្រូវនៅឆ្នាំ២០២៦ នឹងទទួលបានទិន្នផលចំនួន៧,៣២លានតោន ធៀបនឹង៦,៩៣លានតោន ទៅ៧,១១លានតោន នៃតម្រូវការអង្ករនៅក្នុងប្រទេស។ ចំណែកស្តុកទុកស្រូវរបស់វិស័យឯកជនត្រូវបានគេមើលឃើញថា នឹងកើនឡើងដល់២,៨១លានតោន នៅចុងខែមិថុនា ឆ្នាំ២០២៧។

ដោយសារអតិរេកអង្ករដ៏ច្រើនបែបនេះ កសិករ និងពាណិជ្ជករជប៉ុនកំពុងស្នើសុំរដ្ឋាភិបាលឱ្យមានការទិញអង្ករត្រឡប់មកវិញមុនកាលកំណត់ បន្ទាប់ពីស្តុកអង្កររបស់រដ្ឋត្រូវបានបញ្ចេញកាលពីឆ្នាំ២០២៥ ដើម្បីកាត់បន្ថយការខ្វះខាត និងទប់ស្កាត់ឡើងថ្លែអង្ករម្តងទៀត។

ក្រសួងគ្រោងនឹងកំណត់ពេលវេលា និងបរិមាណនៃការទិញអង្ករត្រឡប់មកចូលស្តុកវិញបែបនេះ បន្ទាប់ពីបានបញ្ជាក់ពីស្ថានភាពប្រមូលទិន្នផលសម្រាប់ដំណាំស្រូវឆ្នាំ២០២៦ ដែលការសម្រេចចិត្តនេះត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅមុន ឬក្រោយចុងខែសីហា ក្រោយពីដឹងច្បាស់អំពីស្ថានភាពប្រមូលផលស្រូវប្រចាំឆ្នាំ។

កាលពីចុងឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ជប៉ុន បានបង្ហាញពីចេតនារបស់ខ្លួនក្នុងការកែប្រែគោលនយោបាយផលិតកម្មស្រូវដោយផ្អែកលើតម្រូវការជាក់ស្តែងនៅលើទីផ្សារ។ ការប្រែប្រួលបែបនេះ គឺផ្ទុយពីការចង់បានរបស់កសិករជប៉ុន ដែលមានការព្រួយបារម្ភអំពីការធ្លាក់តម្លៃអង្ករ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើតម្លៃស្រូវនៅតែខ្ពស់បែបនេះ វាក្លាយបន្ទុករបស់អ្នកបរិភោគវិញទេ។

តម្លៃស្រូវរបស់ជប៉ូនឡើងខ្ពស់ក៏បានរួមចំណែកជួយលើកទឹកចិត្តកសិករជប៉ុនឱ្យប្រឹងដាំស្រូវបន្ថែមទៀត ហើយស្រូវប្រហែល៧,៤៨លានតោន ចំណែកទិន្នផលស្រូវនៅឆ្នាំ២០២៦ ត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះចំនួនប្រាំភាគរយពីមួយឆ្នាំទៅមួយឆ្នាំ មកត្រឹម៧,១១លានតោនប៉ុណ្ណោះ។

ក្រសួងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានព្យាករថា តម្រូវការអង្ករសម្រាប់ឆ្នាំ២០២៦ អាចមានបរិមាណចំនួនពី៦,៩៤លាន ទៅ៧,១១លានតោន។ ចំណែកតម្លៃអង្ករជប៉ុននាពេលនោះ ជាមធ្យមលក់នៅតាមផ្សារទំនើបទូទាំងប្រទេស បានធ្លាក់ចុះមកត្រឹមចន្លោះ៣​ ៥០០ យ៉េន ឬស្មើនឹង២២,៦២ដុល្លារ ក្នុងអង្ករប្រាំគីឡូក្រាម បន្ទាប់ពីការបញ្ចេញស្តុកអង្ករជាទ្រង់ទ្រាយធំរបស់រដ្ឋាភិបាល​។

ទោះបីជាយ៉ាងណាក៏ដោយ តម្លៃជាមធ្យមបានងើបឡើងវិញ នៅក្នុងចន្លោះ៤ ០០០យ៉េន ឬស្មើនឹង២៥,៨៥ដុល្លារ ក្នុងរយៈពេលប្រាំបួនសប្តាហ៍ជាប់ៗគ្នា ហើយបានឡើងថ្លៃខ្ពស់បំផុតនៅក្នុងវង្វង់ពាក់កណ្តាលខែឧសភា ឆ្នាំ២០២៦ គឺត្រឹម៤ ២៨៥យ៉េន ឬស្មើនឹង២៧,៦៩ដុល្លារ ក្នុងកញ្ចប់អង្ករប្រាំគីឡូក្រាម។

នៅពេលវិស័យឯកជននាំចូលអង្ករពីបរទេស  ពេលនោះរដ្ឋាភិបាលជប៉ុនតម្រូវឱ្យពន្ធចំនួន២៤១យ៉េន ឬស្មើនឹង​​១,៥៦ដុល្លារ ក្នុងមួយគីឡូក្រាម។ ទោះបីជាយ៉ាងនេះក្តី ក្រុមហ៊ុនឯកជនរបស់ជប៉ុនបានបង្កើនការនាំចូលអង្ករពីបរទេស ពីព្រោះតម្លៃនៅតែទាបជាងអង្ករក្នុងស្រុក ទោះបីជាបង់ព័ន្ធរួចហើយក៏ដោយ៕ (ផាន់ អាណា)

 


Oplus_16908288
អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ

ដោយ ហៃ ស៊ីណា អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។ លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលាពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។ ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក […]

Oplus_16908288
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចញ ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រ

ដោយ ហៃ ស៊ីណា បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB) នាថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវមកពីខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តបាត់បង ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រដល់ការប្រមូលទិញស្រូវពីកសិករឲ្យអស់លទ្ធភាព និងមានតម្លៃសមរម្យ។ កិច្ចប្រជុំនេះរៀបចំឡើងនៅស្នាក់ការធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង ដែលមានការចូលរួមពីឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករ និងលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករ រោងម៉ាស៊ីនកិនស្រូវ និងតំណាងក្រុមហ៊ុននាំអង្ករចេញសរុបជាង២០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ក្នុងឱកាសនេះថា ការជួបជុំថ្ងៃនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងជំរុញការសម្រេចគោលដៅនាំចេញអង្ករ១លានតោន ដែលជាមាសសរបស់កម្ពុជាយើង ដែល១៦ឆ្នាំនេះ ថ្វីបើជួបនឹងបញ្ហាស្មុគស្មាញច្រើន ដែលគ្រប់គ្នាត្រូវតែដឹង និងទទួលស្គាល់ ព្រោះកាលនោះមិននឹកស្មានតម្លៃស្រូវធ្លាក់ចុះមិនសមហេតុផល នៅឆ្នាំ២០១៦ តែធាតុពិត យើងបានដោះស្រាយរួច។ បញ្ហាពេលនោះ គឺយើងអត់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជាឃ្លាំង ឡសម្ងួតនៅឡើយ […]

Oplus_16908288
អគ្គនាយកធនាគារ ARDB ចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកទុកស្រូវ កិនកែច្នៃនៅតាមរោងម៉ាស៊ីនស្រូវ ក្នុងខេត្តបាត់ដំបង

ដោយ ហៃ ស៊ីណា បាត់ដំបង ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB), ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាល, លោក លន់ យ៉េង អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកស្រូវ នៅតាមបណ្តារោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបង ដើម្បីបម្រើការនាំចេញ។ ដំណើរទស្សនកិច្ច និងស្វែងយល់ នៅតាមរោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបងរបស់ឯកឧត្តមបណ្ឌិត កៅ ថាច រួមមានក្រុមហ៊ុន Signature Rice ដែលកំពុងសិក្សាគម្រោងហិរញ្ញប្បទានបៃតង, រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ កំពុងប្រមូលទិញស្រូវរង្វង់១០ម៉ឺនតោនសម្រាប់កិនកែច្នៃនាំចេញ និងរោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ស្ថិតនៅក្នុងស្រុកថ្មគោល និងស្រុកមង្គលបុរី ខេត្តបាត់ដំបង។ ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ […]

IMG_20260911_175137_236
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំសហការី ចុះពិនិត្យមើលប្រសិទ្ធភាពការប្រើប្រាស់ហិរញ្ញប្បទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកិនស្រូវចំនួន៣ទីតាំងស្ថិត ក្នុងខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដំណើរដោយឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការីនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះត្រួតពិនិត្យនិងស្វែងយល់អំពីដំណើរការប្រមូលទិញស្រូវ និងស្តុកទុករបស់រោងម៉ាស៊ីនកិនស្រូវចំនួន៣កន្លែងផ្សេងៗគ្នាស្ថិតស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ គឺក្នុងគោលបំណងតាមដានអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាល ផ្តោតលើវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ រោងម៉ាស៊ីនកិនស្រូវទី១ ដែលឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យនេះ គឺរោងម៉ាស៊ីន BRM ស្ថិតនៅស្រុកសន្ទុក ទី២ រោងម៉ាស៊ីនកិនស្រូវអេមរុរ៉ាយស៍ (Amru Rice) ស្ថិតនៅស្រុកស្ទោង និងទី៣ រោងម៉ាស៊ីនកិនស្រូវ ១៦៨៨ ខេត្តកំពង់ធំ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានចុះផ្ទាល់ពិនិត្យ​មើលសកម្មភាពច្រូតកាត់ប្រភេទស្រូវចំប៉ីស ដែលផលិតដោយរោងម៉ាស៊ីនកិនស្រូវ BRM ក្នុងផ្ទៃដី៣០០ ហិកតា ទិន្នផល៤តោនក្នុង១ហិកតា។ បន្ទាប់មកទៀត ឯកឧត្តមបណ្ឌិត និងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា […]

កាលវិភាគផ្សព្វផ្សាយ