ឯកឧត្តមបណ្ឌិត កៅ ថាច លើកទឹកចិត្តកសិករនៅស្រុករលាប្អៀរឱ្យប្តូរផ្នត់គំនិតមកចិញ្ចឹមគោបែបពាណិជ្ជកម្ម និងតាមបច្ចេកវិទ្យាទំនើបវិញ ដើម្បីបង្កើនចំណូលកាន់តែច្រើន

Oplus_16908288

ដោយ នៅ ស៊ីវុត្ថា

កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្ដាញកសិករតេជោ បានលើកទឹកចិត្តប្រជាកសិករនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឲ្យពិចារណាលើការចិញ្ចឹមសត្វក្នុងបរិបទថ្មី ជាពិសេសគួរផ្លាស់ប្តូរពីការចិញ្ចឹមគោតាមបែបប្រពៃណី ងាកមកចិញ្ចឹមតាមបែបពាណិជ្ជកម្មវិញ បូករួមទាំងបច្ចេកវិទ្យាទំនើបនិងទីផ្សារ ដែលនឹងបង្កើនប្រាក់ចំណូលកាន់តែច្រើន។

ការលើកទឹកចិត្តូច្នេះរបស់ឯកឧត្តមបណ្ឌិត កៅ ថាច គឺក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ស្ថិតនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដែលមានការចូលរួមពីឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ពេជ្រ កែវមុនី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ ថ្នាក់ដឹកនាំ មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាកសិករសរុបជាង៦០០នាក់។

ឯកឧត្តមបណ្ឌិតបានប្រាប់កសិករពីគន្លឹះសំខាន់ៗថា ការចិញ្ចឹមគោនាពេលបច្ចុប្បន្នបានឈានចូលដល់ដំណាក់កាលមួយ ដែលគេប្រើប្រាស់បច្ចេកវិទ្យាទំនើប ជាពិសេស ការបង្កាត់ពូជបែបសិប្បនិម្មិត អាចជួយឱ្យកសិករទទួលបានពូជគោសុទ្ធ មានគុណភាពល្អ បង្កើនអត្រាបង្កកំណើត ឈានដល់ការកាត់បន្ថយការចំណាយ បើធៀបនឹងការបង្កាត់ពូជតាមបែបប្រពៃណី។

ឯកឧត្តមបណ្ឌិតប្រតិភូបានលើកឡើងទៀតថា សម័យនេះ ការចិញ្ចឹមគោត្រូវងាកមកប្រើបច្ចេកវិទ្យាទំនើប ការបង្កាត់ពូជសិប្បនិម្មិតអាចជួយឱ្យទទួលបានពូជល្អ ចំណាយតិច និងមិនចាំបាច់ដឹកេគោទរកគោបា ដូចពីមុនទៀតឡើយ មានន័យថា គេយកស្ពើមគោឈ្មោលតែមួយម្ជុលតូចយកទៅចាក់មេគោ គឺអាចបង្កើតកូនបានហើយ។

លើសពីនេះ ឯកឧត្តមបណ្ឌិតប្រតិភូបានរំលឹកថា ការចិញ្ចឹមគោយកកូនលក់ គឺជាមុខរបរដ៏មានសក្តានុពលសម្រាប់កសិករ ដូច្នេះហើយ ប្រសិនបើអនុវត្តតាមបច្ចេកទេសត្រឹមត្រូវកូនគោអាចលក់បាន ក្រោយើតបានរយៈពេលប្រមាណប្រាំមួយខែ ក្នុងតម្លៃចន្លោះពី ៤ ទៅ៦លានរៀល ក្នុងមួយក្បាល ជាពិសេស កូនគោញីមានតម្លៃទីផ្សារខ្ពស់ ព្រោះអាចយកទៅបន្តពូជនិងបង្កើនប្រាក់ចំណូលបានជាបន្តបន្ទាប់។

ឯកឧត្តមបណ្ឌិតប្រតិភូក៏បានលើកទឹកចិត្តឱ្យកសិករបន្តសិក្សាបច្ចេកទេសថ្មីៗ តាមរយៈមន្ត្រីជំនាញ តាមបណ្តាញសង្គម យូធូប និងប្រភពព័ត៌មានអាចទុកចិត្តបាន ដើម្បីអភិវឌ្ឍការចិញ្ចឹមគោឱ្យក្លាយជាអាជីវកម្មមានប្រសិទ្ធភាព និងមានការប្រកួតប្រជែង ជាពិសេស ត្រូវដឹងពីថ្លៃដើមនៃការផលិត ក្នុងគោមួយក្បាលរកឲ្យឃើញ ទើបអាចដឹងពីចំណេញ ឬខាត មុនសម្រេចចិត្តលក់នៅលើទៅផ្សារ៕


IMG_0795
ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ក្នុងគ្រាតម្លៃជីគីមី និងប្រេងឥន្ធនៈឡើងថ្លៃ ការគណនាថ្លៃដើមផលិត គឺជាកត្តាសំខាន់បំផុត ដើម្បីឆ្លុះបញ្ចាំងពីចំណេញ និងខាតរបស់កសិករ

កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោបានថ្លែងថា ក្នុងស្ថានភាពជីគីមី និងប្រេងឥន្ធនៈ ព្រមទាំងវត្ថុធាតុដើមលើពិភពលោកឡើងថ្លៃ ការគណនាថ្លៃដើមផលិត គឺជាកត្តាសំខាន់បំផុតសម្រាប់ប្រជាកសិករ ដើម្បីដឹងថា ការធ្វើស្រែរបស់ពួកគាត់ទទួលបានចំណេញ ឬខាត។ ការលើកឡើងដូច្នេះរបស់ឯកឧត្តមបណ្ឌិត កៅ ថាច  គឺក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដែលមានការចូលរួមពីឯកឧត្តម យ៉ង ភារម្យ អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង, លោក យ៉ែម លក្ខណា អភិបាលស្រុកកំពង់លែង អាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្មឃុំ និងប្រជាកសិករសរុបចំនួន៣០០នាក់។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការជួបជុំប្រជាកសិករថ្ងៃនេះ ដើម្បីស្តាប់បញ្ហាប្រឈម ក៏ដូចជាការផ្លាស់ប្តូរយោបល់ដោយផ្ទាល់ ព្រមទាំងណែនាំ និងផ្តល់ព័ត៌មានជូនប្រជាកសិករ នៅក្នុងស្រុកនេះ បានស្គាល់ពីធនាគារ ARDB និងសមាគមបណ្តាញកសិករតេជោ ដែលគាំទ្រការអភិវឌ្ឍវិស័យកសិកម្ម។ […]

116890
កម្ពុជាគួរបង្កើនសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុក ដើម្បីទទួលបានតម្លៃបន្ថែមកាន់តែច្រើនពីឧស្សាហកម្មស្វាយចន្ទី

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាបានបន្តកើនឡើងក្នុងឆមាសទី១ ឆ្នាំ២០២៦ ខណៈទីផ្សារស្វាយចន្ទីពិភពលោកបានបង្ហាញនិន្នាការផ្លាស់ប្តូរទៅរកការកែច្នៃនៅក្នុងប្រទេសផលិត ដើម្បីបង្កើនតម្លៃបន្ថែម និងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក។ លោក អួន  ស៊ីឡុត ប្រធានសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅ ប្រមាណ១,០៣លានតោន ទៅកាន់ប្រទេសវៀតណាម ក្នុងអំឡុងឆមាសទី១ ឆ្នាំ២០២៦ ដោយទទួលបានចំណូលពីការនាំចេញប្រមាណ១,៧៥១លានដុល្លារ ធៀបនិងរយៈពេលដូចគ្នា កាលពីឆ្នាំមុន គឺកើន ២៨ភាគរយ។ អ្នកជំនាញក្នុងវិស័យនេះ បានពន្យល់ថា ប្រទេសផលិតគួរបង្កើនសមត្ថភាពកែច្នៃក្នុងស្រុក ដើម្បីអាចទទួលបានចំណែកតម្លៃបន្ថែមកាន់តែច្រើនពីឧស្សាហកម្មស្វាយចន្ទី។ លោក អួន ស៊ីឡុត បានបញ្ជាក់ថា កម្ពុជានៅតែជាអ្នកផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឆៅដ៏សំខាន់មួយរបស់ពិភពលោក ជាពិសេសសម្រាប់ឧស្សាហកម្មកែច្នៃនៅប្រទេសវៀតណាម។ ប៉ុន្តែ ការពង្រីកការកែច្នៃក្នុងស្រុកមានសារៈសំខាន់ ដើម្បីបង្កើតការងារ បង្កើនតម្លៃផលិតផល និងពង្រឹងការប្រកួតប្រជែងរបស់កម្ពុជានៅក្នុងទីផ្សារអន្តរជាតិ។ នៅក្នុងឧស្សាហកម្មស្វាយចន្ទីគ្រាប់ស្វាយចន្ទីឆៅត្រូវឆ្លងកាត់ដំណើរការកែច្នៃ ដើម្បីយកសំបករឹង និងសំបកស្តើងចេញ ហើយទទួលបានផលិតផលហៅថា គ្រាប់ស្វាយចន្ទីគ្មានសំបក (Cashew Kernel) ដែលជាសាច់គ្រាប់ស្វាយចន្ទីសម្រាប់បរិភោគ ឬប្រើប្រាស់ក្នុងការផលិតអាហារផ្សេងៗ។ ផលិតផលកែច្នៃនេះមានតម្លៃខ្ពស់ជាងគ្រាប់ឆៅ។ ទីផ្សារស្វាយចន្ទីពិភពលោកកំពុងប្រឈមនឹងបញ្ហាផ្គត់ផ្គង់មិនស្មើគ្នា ការប្រែប្រួលថ្លៃដើម និងការប្រុងប្រយ័ត្នក្នុងការទិញពីអ្នកនាំចូល។ អ្នកវិភាគឧស្សាហកម្មបានលើកឡើងថា ការកែច្នៃឱ្យកាន់តែជិតប្រភពផលិត អាចជួយកាត់បន្ថយចំណាយ […]

image_2026-07-22_09-19-56
ធនាគារអភិវឌ្ឍន៍អាស៊ី ជ្រើសរើសដំណាំជួយបង្កើនប្រាក់ចំណូលខ្ពស់ដល់ស្ត្រីកសិករនេប៉ាល់

កដ្ឋមណ្ឌូ៖ ដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រដ្ឋាភិបាលនេប៉ាល់ បានអនុវត្តវិធីសាស្ត្រខ្សែសង្វាក់តម្លៃបន្ថែម ដើម្បីជួយកសិករឱ្យផ្លាស់ប្តូរធ្វើកសិកម្មមានតម្លៃទាប ទៅជាដាំដំណាំមានផលចំណេញច្រើន។ គម្រោងនេះផ្តោតលើការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យា ការបណ្ដុះបណ្ដាលជំនាញ ធាតុចូល និងការលើកកម្ពស់លទ្ធភាពលក់កសិផលចូលទៅកាន់ទីផ្សារ បន្ទាប់ពីបានជួយបង្កើនផលិតភាព និងប្រាក់ចំណូលយ៉ាងច្រើន ធ្វើឱ្យកសិករ អនុវត្តតាមដោយកើនឡើងរហូតដល់២៣៩ភាគរយ។ ការគាំទ្រចំគោលដៅបានពង្រឹងលទ្ធភាពរបស់ស្ត្រីកសិករនេប៉ាល់ក្នុងការទទួលបានហិរញ្ញវត្ថុ ជំនាញ និងឱកាសភាពជាអ្នកដឹកនាំ ដែលធ្វើឱ្យក្រុមស្ត្រី និងកសិពាណិជ្ជកម្ម ដែលដឹកនាំដោយស្ត្រីមានការរីកចម្រើនកាន់តែខ្លាំង។ ប្រជាជននេប៉ាល់ប្រមាណ៦១ភាគរយ ប្រកបរបរចិញ្ចឹមជីវិត តាមរយៈការធ្វើកសិកម្ម ប៉ុន្តែប្រាក់ចំណូលរបស់ពួកគាត់នៅមានកម្រិតទាបនៅឡើយ។ នេះគឺបណ្តាលមកពីកត្តាជាច្រើន រួមមានការដាំដុះដំណាំ ដែលបង្កើតប្រាក់ចំណូលតិចតួច កង្វះកន្លែងស្តុកទុក និងកែច្នៃ និងការលំបាកក្នុងការទទួលបានទីផ្សារ។ លើសពីនេះទៅទៀត ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លំហូរនៃការនាំចូលផលិតផលមានតម្លៃថោកជាង បានធ្វើឱ្យបាត់បង់ផលិតភាពកសិកម្ម ហើយការធ្វើចំណាកស្រុកយ៉ាងច្រើនរបស់បុរសទៅកាន់ទីក្រុង និងក្រៅប្រទេស បានបង្កើនទម្ងន់ដល់ស្ត្រីក្នុងការធ្វើកសិកម្ម។ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញក្នុងការជំរុញប្រាក់ចំណូលរបស់កសិករ គម្រោងពិសេសមួយ បានធ្វើឱ្យកសិករជាស្ត្រី ជាតួអង្គសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកំណត់រចនាសម្ព័ន្ធខ្សែសង្វាក់តម្លៃកសិកម្មឡើងវិញ។ គម្រោងនេះត្រូវបានគាំទ្រដោយហិរញ្ញប្បទានឥតសំណង ចំនួនជាង២០លានដុល្លារ ពីមូលនិធិអភិវឌ្ឍន៍អាស៊ីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលផ្តល់ជំនួយដល់ប្រទេសក្រីក្រ និងងាយរងគ្រោះបំផុតនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ ចំណែកហិរញ្ញប្បទានចំនួន៥,៣៣លានដុល្លារ បានមកពីរដ្ឋាភិបាលនេប៉ាល់ និងចំនួន៧,៦២លានដុល្លារពីភាគីពាក់ព័ន្ធ និងហិរញ្ញប្បទានចំនួន០,៤៩ លានដុល្លារ ពីទីភ្នាក់ងារអភិវឌ្ឍន៍ហូឡង់។ […]

photo_2026-07-22_09-49-31
យោធិនពិការម្នាក់ក្លាយជាកសិករឆ្នើម​រកប្រាក់ចំណូល​បាន​​ ​១៧លានរៀលក្នុងមួយឆ្នាំពីការដាំដុះដំណាំនិងចិញ្ចឹមសត្វ

ដោយ ឡុង សរេត​ សៀមរាប៖ យោធិនពិការ​ម្នាក់ រស់នៅក្នុងមជ្ឈ​​មណ្ឌល​អភិវឌ្ឍន៍យោធិន​ពិការសម្តេចតេជោ គូលែន​​៣១៧ ​​ខេត្តសៀមរាប​ បានក្លាយជាកសិករឆ្នើម ​ដែល​អាចរកប្រាក់ចំណូល​ប្រចាំឆ្នាំ​ បានរហូតដល់​១៧លានរៀល ពីការដាំដុះ​ និងការចិញ្ចឹមសត្វ ​នៅ​​​​ក្នុងវិស័យកសិកម្ម​។​ យោធិនពិការរូបនេះ ឈ្មោះ តឿ តូរិទ្ធី រស់នៅភូមិស្នារតេជោ សង្កាត់បល័ង្ក ក្រុងរុនតាឯក​ខេត្តសៀមរាប។ លោកមានផ្ទៃដីជាង​មួយហិកតា​សម្រាប់ដាំ​ស្វាយចន្ទី ត្របែក និង​ចិញ្ចឹមគោល​ ហើយនៅពេលខាងមុខនេះ ​លោកត្រៀម​ដាំដុះដំណាំកាហ្វេ​បន្ថែមមួយមុខទៀត ​ក្នុងគោលបំណង​បង្កើនប្រភព​ចំណូល​ជួយទ្រទ្រង់ជីវភាពគ្រួសារ​ឱ្យល្អ​ប្រសើ។ តួយ៉ាងចាប់​​ពីឆ្នាំ​២០២៤ រហូតមកដល់បច្ចុប្បន្ននេះ ​លោកអាចរកប្រាក់ចំណូលបាន​ក្នុងមួយឆ្នាំ​ចន្លោះពី១៥លាន ទៅ​១៧លានរៀល​​។​​ លោក តឿ តូរិទ្ធី បានរៀបរាប់​ថា សម្រាប់ដំណាំត្របែក​ ក្នុងមួយខែផ្តល់​ប្រាក់ចំណូលបានជាង​មួយលានប្រាំសែនរៀល​​, ដំណាំ​ស្វាយចន្ទី​​ផ្តល់​ចំណូលបាន​​បួនលានរៀល ក្នុងមួយឆ្នាំ​ និង​ការចិញ្ចឹមគោ​អាចផ្តល់​ចំណូល​បានជាង​១០លានរៀល​ ក្នុងមួយឆ្នាំ​។​ លើសពីនេះ​នៅថ្ងៃអនាគត​បើ​ដំណាំទុរេនដល់​អាយុកាលផ្តល់ផល រួមនឹងគម្រោងដាំកាហ្វេសម្រេច​​ឈាន​ដល់​ការដាំដុះ​បន្ថែម​ ​ លោករំពឹងថា​ ជីវភាព​កាន់តែល្អប្រសើថែមមួយកម្រិតទៀត​ជាក់ជាមិនខាន​។​ លោកវីរសេនីយ៍ទោ ង៉ែត សំនាង បម្រើការ​នៅ​មជ្ឈ​​មណ្ឌល​អភិវឌ្ឍន៍យោធិន​ពិការសម្តេចតេជោ គូលែន​​៣១៧ ​​សៀមរាប​ បានចាប់អារម្មណ៍ជាខ្លាំងទៅលើ​ការងារនៅក្នុងវិស័យកសិកម្ម​របស់លោក​ តឿ តូរិទ្ធី […]

កាលវិភាគផ្សព្វផ្សាយ