ឥណ្ឌាកែច្នៃលាមកគោទៅជាប្រេងឥន្ធនៈសម្រាប់រថយន្ត ជំនួសឧស្ម័នធម្មជាតិ

images (2)

ញូវដេលី៖ ការស្រាវជ្រាវរបស់ឥណ្ឌាសម្រាប់ការកែលម្អសន្តិសុខថាមពល កំពុងផ្លាស់ប្តូរខុសធម្មតា ដោយប្រើប្រាស់វត្ថុធាតុដើម ដែលប្រទេសឥណ្ឌាមានច្រើនលើសគេ គឺលាមកគោ។

ប្រសើរជាងទុកកាកសំណល់សត្វចោលឥតប្រយោជន៍ គម្រោងគាំទ្រដោយក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនម៉ាក ស៊ុយហ្សូគី កំពុងកែច្នៃលាមកគោទៅជាឧស្ម័នធម្មជាតិ ដែលផ្តល់ថាមពលដល់អ្វីៗគ្រប់យ៉ាង ដូចជាដាំស្លរ ចាក់រថយន្ត ឬចាក់រ៉ឺម៉កកង់បីជាដើម។

យោងតាមទីភ្នាក់ងារព័ត៌មាន ប្លូមប៊ើក (Bloomberg) បានចេញផ្សាយកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ដោយលើកឡើងថា នេះជាឧទាហរណ៍ដ៏ច្បាស់បំផុតមួយនៃរបៀប ដែលឥណ្ឌាសង្ឃឹមថា នឹងកាត់បន្ថយការនាំចូលប្រេងឥន្ធនៈពីបរទេស ដោយប្រើលាមកគោបង្កើតជាថាមពលជំនួសវិញ។

រោងចក្រផលិតហ្គាសលាមកគោ នៅរដ្ឋហ្គូចារ៉ាត់ (Gujarat) ត្រូវការលាកគោប្រហែល៨៨តោន ជារៀងរាល់ថ្ងៃ ដោយផលិតឧស្ម័នធម្មជាតិ​ និងលក់ក្នុងតម្លៃប្រហែល៨០រូពី ឬស្មើនឹង០.៩៣ដុល្លារ ក្នុងមួយគីឡូក្រាម។ ហ្គាសលាមកគោមានតម្លៃថោកជាងប្រេងសាំង ជាង២០រូពី ដែលធ្វើឱ្យហ្គាសនេះក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកបើកបររឺម៉កកង់បី និងអ្នករត់តាក់ស៊ី។

ហ្គាសលាមកគោនេះ ផលិតឡើងក្រោមគម្រោងភាពជាដៃគូរវាងក្រុមហ៊ុនស៊ុយហ្សូគី និងក្រុមហ៊ុនចិញ្ចឹមគោកយកទឹកដោះរបស់ឥណ្ឌា ឈ្មោះ បាណាស់ ឌារី (Banas Dairy) ដែលជាសហគមន៍ចិញ្ចឹមគោយកទឹកដោះដ៏ធំមួយនៅអាស៊ី។

កសិករចិញ្ចឹមគោចំនួន១៦ភូមិ អាចលក់លាមកគោរបស់ខ្លួន បានតម្លៃប្រហែលមួយរូពី ក្នុងមួយគីឡូក្រាម ខណៈឧស្ម័នផលិតបានវិញ អាចចាក់រថយន្តបានប្រហែល៦០០ ទៅ៧០០គ្រឿង ក្នុងមួយថ្ងៃ។ កាកសំណល់លាមកគោនៅសល់ពីផលិតហ្គាស ក៏មិនចោលខ្ជះខ្ជាយដែរ ផ្ទុយទៅវិញ រោងចក្រកែច្នៃទៅជាជីសរីរាង្គ សម្រាប់លក់ឱ្យកសិករឥណ្ឌា យកទៅដាំដំណាំផ្សេង ដើម្បីកាត់បន្ថយការប្រើប្រាស់ជីគីមីបានមួយកម្រិត។

ប្រទេសឥណ្ឌាកំពុងធ្វើអ្វីៗគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីធ្វើពិពិធកម្មការផ្គត់ផ្គង់ថាមពល បន្ទាប់ពីមានការរំខាន ដែលបណ្តាលមកពីសង្គ្រាមនៅមជ្ឈិមបូព៌ា។ កាលពីដើមខែកក្កដា ឆ្នាំ២០២៦នេះ ប្រទេសជប៉ុន និងឥណ្ឌា បានចុះហត្ថលេខាលើផែនការយុទ្ធសាស្ត្រ ហើយសំណូមពរឱ្យសាងសង់រោងចក្រជីវឧស្ម័នបែបនេះឱ្យបានរហូត១ ០០០កន្លែង ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងប្រទេស។ លើសពីនេះ មន្ត្រីឥណ្ឌាក៏កំពុងពិចារណាផ្តល់ប្រាក់ខែខ្ពស់សម្រាប់អ្នកផលិតជីវឧស្ម័ន ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ។

ក្រុមហ៊ុនផផលិតរថយន្តស៊ុយហ្សូគី បានដឹងថា កិច្ចខិតខំប្រឹងប្រែងនេះ គឺមានប្រយោជន៍លើសពីគម្រោងការពារបរិស្ថាន។ ប្រសើរជាងការរង់ចាំអ្នកផ្គត់ផ្គង់ប្រេងឥន្ធនៈ ដើម្បីផលិតជីវឧស្ម័នឱ្យបានកាន់តែច្រើន ក្រុមហ៊ុនកំពុងព្យាយាមបង្កើតប្រព័ន្ធអេកូឡូស៊ីដោយខ្លួនឯង ដូចក្រុមតេស្លា (Tesla) របស់មហាសេដ្ឋីអាម៉េរិក លោក អេឡុន ម៉ាស់ (Elon Musk) បានធ្វើអ្វីស្រដៀងគ្នានេះដែរ ដោយគ្មានការសង្ស័យទេថា ការផ្លាស់ប្តូរនេះបានដើរតួនាទីយ៉ាងធំក្នុងភាពជោគជ័យរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី។

ទោះបីការងារសាងសង់រោងចក្រថ្មី ឱ្យបាន១ ០០០កន្លែងមិនងាយស្រួលនោះទេ។ ផលិតកម្មជីវឧស្ម័នបច្ចុប្បន្ន នៅតែជាផ្នែកតូចមួយនៃតម្រូវថាមពល ហើយបណ្តាញប្រមូលផ្ដុំ រោងចក្រកែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធចែកចាយ នឹងត្រូវការការវិនិយោគប្រាក់រាប់ពាន់លានដុល្លារ។ ទោះបីជាដូច្នេះក៏ដោយ ប្រសិនបើឥណ្ឌាអាចដោះស្រាយបញ្ហាប្រឈមផ្នែកដឹកជញ្ជូនបាន ផលិតផលកសិកម្មរបស់ឥណ្ឌា អាចក្លាយជាកត្តាសំខាន់កាន់តែសំខាន់សម្រាប់អនាគតនៃដឹកជញ្ជូន៕ (ផាន់ អាណា)


image_2026-09-11_15-44-36
កូរ៉េជ្រើសយកខ្ទឹមស និងខ្ទឹមបារាំង ជាមុខទំនិញដំបូងគេ សម្រាប់ប្រព័ន្ធរក្សាស្ថិរភាពតម្លៃកសិផល

សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានជ្រើសរើសយកខ្ទឹមស និងខ្ទឹមបារាំង ជាមុខទំនិញដំបូងគេបង្អស់ សម្រាប់ប្រព័ន្ធរក្សាស្ថិរភាពតម្លៃកសិផល ដោយសម្រេចផ្តល់សំណងចំពោះភាពខុសគ្នានៃតម្លៃរហូតដល់៨០ភាគរយ នៃតម្លៃលក់ដុំ ប្រសិនបើតម្លៃកសិផលជាមធ្យមធ្លាក់ចុះក្រោមតម្លៃគោល។ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ របស់កូរ៉េខាងត្បូង បានប្រកាសថា ខ្លួនបានជួបប្រជុំលើកទី១ នៃគណៈកម្មាធិការពិគ្រោះយោបល់ ស្តីពីស្ថិរភាពតម្លៃកសិផល កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងសេអ៊ូល។ ប្រព័ន្ធស្ថិរភាពតម្លៃកសិផល គឺជាយន្តការថ្មីមួយ ដែលរដ្ឋាភិបាលកូរ៉េផ្តល់ការគាំទ្រទាំងស្រុង ឬមួយផ្នែក ចំពោះភាពខុសគ្នារវាងតម្លៃគោលសម្រាប់កសិផល និងតម្លៃនៅលើទីផ្សារ នៅពេលតម្លៃកសិផលជាមធ្យមធ្លាក់ចុះក្រោមតម្លៃគោល។ សម្រាប់ឆ្នាំ២០២៦នេះ ខ្ទឹមស និងខ្ទឹមបារាំង ត្រូវបានជ្រើសរើសជាមុខទំនិញគំរូដំបូងគេបង្អស់ ដោយសារតម្លៃ និងបរិមាណផលិតកម្មរបស់កសិផលទាំងពីរមុខនេះ មានការប្រែប្រួលខ្លាំងទៅតាមស្ថានភាពដំណាំ។ កូរ៉េគ្រោងបន្ថែមមុខទំនិញកសិផលជារៀងរាល់ឆ្នាំ ដោយពិចារណាលើឥទ្ធិពលរបស់វា ចំពោះរបបអាហាររបស់ប្រជាជនកូរ៉េ ដោយកំណ់តប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ និងតម្រូវការជាមុន ព្រមទាំងលទ្ធភាពទទួលបានទិន្នន័យថ្លៃដើមផលិតកម្មច្បាស់លាស់។ តម្លៃគោលត្រូវបានកំណត់នៅត្រឹម៨០ភាគរយនៃតម្លៃលក់ដុំ រួមទាំងថ្លៃចំណាយក្នុងការគ្រប់គ្រងកសិកម្ម ហើយរាប់បញ្ចូលថ្លៃពលកម្មរបស់កសិករផ្ទាល់ទាំងស្រុង ឬមួយផ្នែកផងដែរ។ តម្លៃជាមធ្យម ត្រូវគណនាផ្អែកលើតម្លៃកសិផលក្នុងរដូវប្រមូលផល របស់ដំណាំនីមួយៗ ហើយរាប់បញ្ចូលតម្លៃនៃផលិតផលគ្រប់កម្រិតគុណភាព គឺគុណភាពខ្ពស់ មធ្យម និងទាប។ សម្រាប់មុខទំនិញ ដែលមានការប្រែប្រួលតម្លៃខ្លាំង ទំហំនៃការគាំទ្រនឹងត្រូវបង្កើនជាដំណាក់កាលៗ […]

image_2026-09-11_15-28-31
ប្រជាជនឥណ្ឌាជាង១០១លាននាក់ កើតជំងឺទឹកនោមផ្អែម សង្ស័យមកពីបរិភោគមីកញ្ចប់ និងភេសជ្ជៈផ្អែម

ញូវដេលី៖ ក្រុមហ៊ុនផលិតឱសថរបស់ដាណឺម៉ាក ឈ្មោះ ណូវ៉ូ ណ័រឌីស (Novo Nordisk) បាននិយាយកាលពីខែកក្កដា ឆ្នាំ២០២៦នេះថា ប្រជាជនឥណ្ឌាជាង១០១លាននាក់ កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម ខណៈមនុស្ស១៣៦លាននាក់ ផ្សេងទៀតស្ថិតក្នុងស្ថានភាពប្រុងកើតជំងឺទឹកនោមផ្អែម ដោយសង្ស័យថា មកពីបរិភោគអាហារកញ្ចប់មាបតម្លៃថោក។ ក្រោយពីការចេញផ្សាយបែបនេះ រដ្ឋាភិបាលឥណ្ឌាបានចាប់ផ្តើមរឹតបណ្ដឹងការដាក់ស្លាកព្រមានចំពោះសុខភាព នៅលើផលិតផលម្ហូបអាហារមួយចំនួន រហូតបង្កឱ្យមានការជជែកដេញដោលនៅទូទាំងប្រទេស អំពីមូលហេតុប្រជាជនឥណ្ឌាចូលចិត្តបរិភោគអាហារវេចខ្ចប់ស្រាប់ និងតម្លៃថោក ខណៈក្រុមហ៊ុនផលិតអាហារមួយចំនួនបានលក់ផលិតផលដដែល​​​ តែមានជីវជាតិល្អជាងមុន នៅក្នុងទីផ្សារប្រទេសផ្សេង។ យោងតាមក្រុមហ៊ុនស្រាវជ្រាវមួយផ្សេងទៀត បានឱ្យដឹងថា ទីផ្សារអាហារវេចខ្ចប់របស់ឥណ្ឌា ដូចជាមីកញ្ចប់ជាដើម បានកើនឡើងដល់ទឹកប្រាក់ជាង១៣៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៦ គឺកើនឡើងពី១២៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ហើយត្រូវបានព្យាករណ៍ថា នឹងកើនដល់ជិត២៤០ពាន់លានដុល្លារ នៅឆ្នាំ២០៣៤។ ជារៀងរាល់ឆ្នាំ អាហារខេចខ្ចប់ស្រាប់ប្រហែល ៦ ពាន់លានកញ្ចប់ ដែលប្រជាជនឥណ្ឌាបរិភោគនៅតាមគ្រួសារ និងតាមតូបលក់អាហារតាមចិញ្ចើមផ្លូវ គឺជាមីឈ្មោះ ម៉ាគ្គីស្រុះទឹកក្តៅ  (Maggi Two-Minute Masala) ដែលផលិតដោយក្រុមហ៊ុនណេស្លេ (Nestlé) របស់ប្រទេសស្វីស។ ដោយសារប្រាក់ចំណូលរបស់គ្រួសារណ្ឌា ទាបជាងមធ្យមភាគលើពិភពលោកច្រើនពេក ប្រជាជនឥណ្ឌាដ៏ច្រើនចូលចិត្តបរិភោគផលិតផលអាហារមានតម្លៃថោក ដូចជា មីកញ្ចប់ម៉ាក ម៉ាគ្គី […]

image_2026-09-11_14-29-48
ស្ទើរគ្រប់ត្រីធូណា អ្នកវិទ្យាសាស្ត្ររកឃើញព្រូននៅក្នុងសាច់វា

អន្តរជាតិ៖ នៅពេលអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យសហព័ន្ធ សានិតា កាតារីណា (Santa Catarina) នៃប្រទេសប្រេស៊ីល វិភាគត្រីធូណា ចំនួន៥៣ក្បាល ដែលទើបនេសាទបានថ្មីៗ ក្នុងតំបន់ ពួកគេបានរកឃើញថា ត្រីស្ទើរតែទាំងអស់មានផ្ទុកដង្កូវប៉ារ៉ាស៊ីត។ យោងតាមលទ្ធផលស្រាវជ្រាវ ក្រុមអ្នកស្រាវជ្រាវបានរាប់ឃើញដង្កូវតូចៗ សរុបជាង១ ៦០០ក្បាល។ ដោយប្រើឧបករណ៍មីក្រូទស្សន៍ដ៏មានប្រសិទ្ធភាព ពួកគេបានរកឃើញថា មានតែក្រលៀន និងបេះដូងត្រីប៉ុណ្ណោះ ដែលគ្មានផ្ទុកប៉ារ៉ាស៊ីត។ ចំណែកឯសរីរាង្គផ្សេងទៀតវិញ មានដង្កូវ ឬសញ្ញាបង្ហាញពីកើតដង្កូវស្ទើរតែគ្រប់ទីកន្លែង។ ក្នុងចំណោមត្រីធូណា៥៣ក្បាល គឺ៩៦ភាគរយ មានឆ្លងប៉ារ៉ាស៊ីត។ ពោះវៀនត្រីធូណា គឺជាសរីរាង្គមានឆ្លងប៉ារ៉ាស៊ីតច្រើនជាងគេ បន្ទាប់មកគឺជាលិកាសាច់ដុំ ដែលសំខាន់ជាងគេសម្រាប់មនុស្សយើងហូប ហើយបន្ទាប់មក គឺក្រពះត្រីធូណា។ អ្នកចងក្រងឯកសារបានសន្និដ្ឋានថា «លទ្ធផលទាំងនេះបង្ហាញពីសារៈសំខាន់នៃការត្រួតពិនិត្យផ្នែកអនាម័យ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការវះយកសរីរាង្គខាងក្នុងចេញភ្លាមៗ ដើម្បីចៀសវាងការផ្លាស់ទីរបស់កូនដង្កូវតូចៗពីសរីរាង្គខាងក្នុងទៅកាន់ជាលិកាសាច់ដុំ»។ ការសិក្សានៅប្រទេសប្រេស៊ីលនេះ មានទំហំតូចតាចទេ ដោយសិក្សាត្រឹមតែពេលវេលាមួយប៉ុណ្ណោះ ប៉ុន្តែវាបង្ហាញថា ត្រីធូណានៅតំបន់នេះ ជាទូទៅអាចផ្ទុកប៉ារ៉ាស៊ីត ក្នុងក្រុមធំៗពីរនៃពពួកព្រូនសំប៉ែត ទ្រីប៉ាណូរីនឆា (Trypanorhyncha) និងព្រូនសមុទ្រ អានីសាគិស (Anisakis)។ ប៉ារ៉ាស៊ីត និងត្រីបានវិវត្តរួមគ្នា ដើម្បីរស់នៅជាមួយគ្នាក្នុងមហាសមុទ្ររបស់ពិភពលោក ដូច្នេះ ការរកឃើញប៉ារ៉ាស៊ីតនៅក្នុងត្រីធូណា […]

Oplus_16908288
អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ

ដោយ ហៃ ស៊ីណា អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។ លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលាពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។ ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក […]

កាលវិភាគផ្សព្វផ្សាយ