កាហ្វេប្រេស៊ីលប្រឈមនឹងខ្យល់ព្យុះអែលនីញ៉ូ ប៉ុន្តែដំណាំមានភាពធន់ជាងមុន

900x506_cmsv2_fb3e3810-b69b-5840-b2e3-ef9d4d081fbb-8745496

ប្រាស៊ីលីយ៉ា៖  សមាគមឧស្សាហកម្មកាហ្វេប្រេស៊ីល បានឱ្យដឹងថា បាតុភូតធម្មជាតិអែលនីញ៉ូ (El Niño) អាចកាត់បន្ថយទិន្នផលកាហ្វេរបស់ប្រេស៊ីល ដោយសារកម្ដៅខ្លាំងពេក និងភ្លៀងធ្លាក់មិនទៀងទាត់គំរាមកំហែងដល់ផលិតកម្មកាហ្វេសម្រាប់ឆ្នាំ២០២៦នេះ អាចទទួលបានទិន្នផលសរុបជាង៦៦លានបាវ សម្រាប់គ្រាប់កាហ្វេពូជអារ៉ាប៊ីកា (Arabica) និងកាហ្វេពូជរ៉ូប៊ូស្តា​ (Robusta)។

នាយកប្រតិបត្តិសមាគមឧស្សាហកម្មកាហ្វេប្រេស៊ីល បាននិយាយថា ប៉ុន្តែលក្ខខណ្ឌអាកាសធាតុកាន់តែអាក្រក់ទៅៗ ចំពេលការវិលមកវិញនៃបាតុភូតអែលនីញ៉ូ នោះទិន្នផលកាហ្វេប្រេស៊ីលអាចធ្លាក់ចុះយ៉ាងខ្លាំង។

លោកបាននិយាយថា “ឥឡូវនេះយើងកំពុងនិយាយអំពីការបាត់បង់ផលដំណាំពី១៥ភាគរយ ទៅ២០ភាគរយរួចទៅហើយ ប៉ុន្តែបាតុភូតអែលនីញ៉ូបច្ចុប្បន្ននេះ គឺជាដំណឹងអាក្រក់ណាស់។”

ចំណែកនៅប្រទេសកម្ពុជាវិញ ពាក់ព័​ន្ធនឹងបាតុភូតអាកាសធាតុអែលនីញ៉ូ ឆ្នាំ២០២៦ លោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជា បានបញ្ជាក់ថា ពេលនេះអាកាសធាតុក្តៅបានកំពុងបង្កឱ្យមានកម្ដៅឡើងខ្ពស់  និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ អាចបង្កផលប៉ះពាល់ដល់ទិន្នផល និងគុណភាពកាហ្វេរបស់ប្រទេសកម្ពុជា។

ប្រធានសមាគមន៍កាហ្វេកម្ពុជា បានលើកឡើងដោយបញ្ជាក់ថា បើទោះបីខែកក្កដា ឆ្នាំ២០២៦នេះ ជារដូវវស្សាពិតមែន ប៉ុន្តែអាកាសធាតុក្តៅខ្លាំងនៅតាមតំបន់ខ្លះ អត់មានភ្លៀងធ្លាក់ បានធ្វើឱ្យដំណាំកូនកាហ្វេរបស់កសិករ ដែលទើបដាំថ្មីៗងាប់ជាបន្តបន្ទាប់។

ទាក់ទងទៅនឹងការដាំការដាំកាហ្វេ ក្នុងឆ្នាំ២០២៦នេះដែរ លោក ឌុក ពិសិដ្ឋ បានអំពាវនាវឱ្យកសិករប្រុងប្រយ័ត្នចំពោះការដាំកូនការហ្វេថ្មី ព្រោះចាំបាច់ត្រូវតែថែទាំទឹកឱ្យបានដិតដល់ និងរៀបចំប្រព័ន្ធស្រោចស្រពឱ្យបានត្រឹមត្រូវមិនអាចធ្វេសប្រហែសបានទេ។​ បើគ្មានប្រភពទឹកទេ លោកណែនាំកុំឱ្យដាំដាច់ខាតពីព្រោះវាប្រឈមនឹងការខាតបង់កូនកាហ្វេនឹងងាប់ ឬរួញខ្លោចស្លឹក មិនលូតលាស់ឡើយ។ ​ក្រៅពីនេះកសិករចាំបាច់ត្រូវតែសាងសង់ និងពង្រីកអាងស្តុកទឹកភ្លៀងទុកសម្រាប់ប្រើប្រាស់ក្នុងគ្រាខ្វះខាត។

លោកបានឱ្យដឹងបន្ថែមថា ដំណាំកាហ្វេនៅទូទាំងប្រទេស នាឆ្នាំ២០២៦នេះ ស្ថិតនៅក្នុងរង្វង់៦០០ ទៅ៨០០ហិកតា។​ ទោះបីក្នុងបរិមាណកាហ្វេដាំច្រើនក៏ដោយ ក៏ការផ្គត់ផ្គង់លើទីផ្សារគេឃើញថា នៅមិនទាន់គ្រប់គ្រាន់នៅឡើយដែរ ដូច្នេះចាំបាច់ត្រូវពឹងផ្អែកលើការនាំចូលពីបរទេស។

ទោះបីជាអាកាសធាតុមិនល្អក៏ដោយ ក៏អ្នកដាំកាហ្វេក្នុងប្រទេសប្រេស៊ីល បានត្រៀមខ្លួនល្អប្រសើរជាងក្នុងព្រឹត្តិការណ៍មុនៗ ដោយសារភាពជឿនលឿននៃបច្ចេកវិទ្យា ដែលជួយធ្វើឱ្យដំណាំកាហ្វេធន់នឹងអាកាសធាតុ។

លោកបានមានប្រសាសន៍ថា “យើងបានធ្វើឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយថ្ងៃនេះយើងអាចដាំ និងអាចប្រមូលផលបានកាន់តែមានប្រសិទ្ធភាព។”

លោកបានបន្ថែមថា កសិករដាំកាហ្វេក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការកាត់បន្ថយហានិភ័យពីអាកាសធាតុ ដោយការពង្រីកប្រព័ន្ធធារាសាស្ត្រយ៉ាងឆាប់រហ័ស ដោយវិនិយោគយ៉ាងច្រើនលើបច្ចេកវិទ្យាបែបនេះ ដើម្បីកាត់បន្ថយការពឹងផ្អែកលើភ្លៀងធ្លាក់មិនទៀងទាត់ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។

ទោះបីជាបែបនេះក៏ដោយ បាតុភូតអែលនីញ៉ូ ត្រូវបានគេរំពឹងថា នឹងរំខានដល់វដ្តជីវសាស្រ្តរបស់ដំណាំ ជាពិសេសក្នុងអំឡុងពេលចេញផ្កា នៅឆមាសទី២ នៃឆ្នាំ២០២៦ បែរជាមានកម្ដៅខ្លាំង និងភ្លៀងធ្លាក់មិនទៀងទាត់ អាចនាំឱ្យមានការចេញផ្កាមិនស្មើគ្នា និងមិនល្អ។

ចំណែកអ្នកគ្រប់គ្រងការទិញកាហ្វេវិញ បាននិយាយថា “ការទុំមិនទៀងទាត់បង្កើតបញ្ហាដល់គុណភាព និងធ្វើឱ្យការប្រមូលផលកាន់តែពិបាក។”

កាលពីឆ្នាំ២០២៣-២០២៤ បាតុភូតអែលនីញ៉ូ​ រួមផ្សំជាមួយនឹងរលកកម្ដៅ និងភ្លៀងធ្លាក់មិនទៀងទាត់ បានកាត់បន្ថយទិន្នផលដំណាំកាហ្វេរបស់ប្រទេសប្រេស៊ីល ដែលតាមការព្យាករណ៍ដំបូងរបស់រដ្ឋាភិបាលអាចទទួលបានបរិមាណចំនួនពី៥៤,២លាន ទៅ៥៨,៨លានបាវ។

រីឯប្រធានក្រុមហ៊ុន កូអាព្រីយ៉ែល (Cooabriel) ដែលជាក្រុមហ៊ុនផលិតកាហ្វេធំជាងគេរបស់ប្រទេសប្រេស៊ីល ក៏បានប្រឈមនឹងអាកាសធាតុមិនទៀងទាត់ នៅឆ្នាំ២០២៦នេះផងដែរ ដោយបញ្ហាខ្វះទឹកភ្លៀង។ កសិករដាំកាហ្វេមានការព្រួយបារម្ភថា បាតុអែលនីញ៉ូ អាចធ្វើឱ្យរដូវរាំងស្ងួតអូសបន្លាយយូរ និងស៊ីតុណ្ហភាពកម្ដៅខ្លាំង រហូតដល់ខែមករា ឆ្នាំ២០២៧។

លោកបានបន្ថែមថា “កម្ដៅគឺជាហានិភ័យធំបំផុតសម្រាប់ការបាត់បង់ដំណាំកាហ្វេយ៉ាងធ្ងន់ធ្ងរ។ បើស៊ីតុណ្ហភាពក្តៅលើសពី២៧អង្សាសេ កាហ្វេរ៉ូប៊ូស្តានឹងលូតលាស់យឺត ហើយបើក្តៅដល់៣៥អង្សាសេ កាហ្វេឈប់លូតលាស់តែម្តង។ ការខូចខាតដោយសារស៊ីតុណ្ហភាពក្តៅ គឺធ្ងន់ធ្ងរជាងខ្វះទឹកទៅទៀត៕” (ផាន់ អាណា)


865108367_2193387725394358_3997771815834260043_n
កសិកររងគ្រោះដោយទឹកជំនន់ជាង១ម៉ឺនគ្រួសារ ក្នុងខេត្តបាត់ដំបងទទួលបានពូជស្រូវ និងស្បៀង​​

បាត់ដំបង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីពិធី “សំណេះសំណាល ចែកពូជស្រូវ និងស្បៀង ដល់កសិកររងផលប៉ះពាល់ដោយសារទឹកជំនន់ ក្នុងខេត្តបាត់ដំបងចំនួន១០ ៧០០ គ្រួសារ។ ក្នុងឱកាសនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមរៀបចំចែកពូជស្រូវ ពូជបន្លែ និងពូជដំណាំផ្សេងៗទៀត ដើម្បីឱ្យកសិករអាចចាប់ផ្តើមដាំដុះឡើងវិញបានទាន់ពេលវេលា។​ ចំណែក ក្រសួងធនធានទឹក និងឧតុនិយម ត្រូវរៀបចំប្រព័ន្ធស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកឱ្យបានគ្រប់គ្រាន់ ព្រមទាំងត្រៀមលក្ខណៈបម្រុងទុក ដើម្បីជៀសវាងបញ្ហាខ្វះខាតទឹកប្រើប្រាស់​ក្នុងរដូវប្រាំង។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ​​ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជួសជុលឡើងវិញ នូវរាល់ផ្លូវខូចដោយទឹកជំនន់ និងត្រូវយកបញ្ហានេះធ្វើជាបទពិសោធក្នុងការសិក្សាសាងសង់ផ្លូវនៅតាមជនបទឱ្យមានភាពរឹងមាំជាប់បានយូរជាងមុន ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើសំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកផងដែរ។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល និងអាជ្ញារធរមូលដ្ឋាន នៅជាមួយប្រជាពលរដ្ឋគ្រប់កាល:ទេស: ដោយមិនបោះបង់នរណាម្នាក់ចោលឡើយ។ លើសពីនេះសម្ដេចធិបតី ប្រមុខរាជរដ្ឋាភិបាលក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានចាត់ចែងកម្លាំង និងមធ្យោបាយជួយសង្គ្រោះប្រជាពលរដ្ឋ, […]

photo_2026-06-09_16-16-43
ADB​ ផ្តល់​៧២លានដុល្លារ ដើម្បីពង្រឹងកសិកម្ម​តាមជនបទ ​និងជំរុញស្ត្រី​ចូលរួមក្នុងវិស័យកសិកម្ម​

ដោយ ឡុង សារេត ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិអភិវឌ្ឍន៍អាស៊ី បានផ្តល់ហរិញ្ញប្បទានចំនួន ៧២ លានដុល្លារ ដើម្បីគាំទ្រដល់ការប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ហើយកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនយូរអង្វែង។ ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងថា កញ្ចប់ហិរញ្ញប្បទាននេះ រួមមានឥណទានសម្បទានចំនួន ៥៧ លានដុល្លារ និងហិរញ្ញប្បទានឥតសំណងចំនួន ១៥ លានដុល្លារ ពីមូលនិធិអភិវឌ្ឍន៍អាស៊ី។​​ លោកស្រី យ៉ាស្មីន ស៊ីឌីគី (Yasmin Siddiqi) នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ​ការវិនិយោគលើកសិករខ្នាតតូច ជាពិសេសស្ត្រី គឺចាំបាច់ដើម្បីជំរុញសេដ្ឋកិច្ចជនបទ និងគាំទ្រសហគមន៍ក្រីក្រ ដែលងាយរងគ្រោះបំផុតដោយសារអាកាសធាតុអាក្រក់។ តាមរយៈការជួយស្ត្រីឱ្យដឹកនាំ និងចូលរួមក្នុងការសម្រេចចិត្ត គម្រោងនេះនឹងពង្រីកខ្សែច្រវាក់តម្លៃកសិកម្ម ប្រកបដោយបរិយាបន្ន និងពង្រឹងប្រព័ន្ធស្បៀងអាហារ ព្រមទាំងជំរុញអាជីវកម្មដឹកនាំដោយស្ត្រី និងគាំទ្រគ្រួសារឱ្យកសាងអនាគតប្រកបដោយសុខភាពល្អ សុវត្ថិភាព និងភាពធន់។ គ្រោះថ្នាក់ធម្មជាតិត្រួតគ្នា ដូចជារលកកំដៅ គ្រោះរាំងស្ងួត និងទឹកជំនន់ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធកសិកម្ម និងប្រព័ន្ធស្បៀងអាហាររបស់កម្ពុជា ព្រមទាំងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយលទ្ធភាពជ្រៀតចូលទីផ្សារ និងបង្កអសន្តិសុខស្បៀងកាន់តែធ្ងន់ធ្ងរឡើង ជាពិសេសនៅតំបន់ជនបទ។ […]

photo_2026-10-30_15-42-33 (2)
ដោយសារមានជ្រូកនាំចូលខុសច្បាប់ ទើបរឹតបន្តឹងការត្រួតពិនិត្យតាមសត្តឃាតដ្ឋាន

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ លោក តាន់ ផាន់ណារ៉ា អគ្គនាយកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានជំរុញឱ្យរឹតបន្តឹងវិធានការត្រួតពិនិត្យនៅតាមបណ្ដាសត្តឃាតដ្ឋាន ដើម្បីទប់ស្កាត់ការនាំចូលជ្រូករស់ដោយខុសច្បាប់មកពិឃាតយកសាច់។ នេះបើយោងតាមលិខិតជូនដំណឹង ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ លិខិតនេះ​បានលើកឡងថា អគ្គនាយកដ្ឋានបានឃើញការលួចនាំចូលជ្រូករស់ជាញឹកញាប់មកពិឃាតយកសាច់នៅតាមសត្តឃាតដ្ឋាន ក្នុងរាជធានី-ខេត្ត ដោយគ្មានលិខិតអនុញ្ញាតពីសមត្ថកិច្ចជំនាញទទួលបន្ទុកផលិតកម្ម និងបសុព្យាបាល។ ជាពិសេស ការលួចនាំចូលជ្រូករស់ពីប្រភពមិនច្បាស់លាស់ និងពីប្រទេសជិតខាង ដែលអាចបង្កហានិភ័យដល់ការរីករាលដាលជំងឺឆ្លងសត្វ និងជំងឺឆ្លងរវាងសត្វ និងមនុស្ស។ទាក់ទិននឹងងបញ្ហានេះ  កសិករ TV បានទាក់ទងទៅលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង ដែលមានព្រំប្រទល់ជាប់វៀតណាម ប៉ុន្តែលោកបដិសេធមិនធ្វើអត្ថាធិប្បាយ។ ជាមួយគ្នានេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានសម្តែងការគាំទ្រចំពោះវិធានការរឹតបន្តឹងរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងការទប់ស្កាត់ការលួចនាំចូលជ្រូករស់ដោយខុសច្បាប់ច្រកព្រំដែនមកសម្លាប់យកសាច់លក់នៅក្នុងប្រទេសកម្ពុជា។ សមាគមបានលើកឡើងថា ការនាំចូលជ្រូកដោយខុសច្បាប់ និងគ្មានប្រភពច្បាស់លាស់ អាចបង្កហានិភ័យខ្ពស់ដល់ការនាំចូលជំងឺឆ្លងសត្វដ៏គ្រោះថ្នាក់ ជាពិសេសជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលមិនទាន់មានវ៉ាក់សាំងការពារ។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបំផ្លាញទីផ្សារ និងប៉ះពាល់ដល់ជីវភាពកសិករចិញ្ចឹមសត្វក្នុងស្រុក ដែលមានសមត្ថភាពផ្គត់ផ្គង់គ្រប់គ្រាន់រួចហើយ។ សមាគមក៏បានបញ្ជាក់ថា ខ្លួនកំពុងសហការយ៉ាងសកម្មជាមួយមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ […]

image_2026-10-30_13-40-33
អាម៉េរិកផ្តល់ឥណទានសម្រាប់សាងសង់រោងចក្រកែច្នៃសាច់គោ នៅរដ្ឋតិចសាស់

តិចសាស់៖ អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ជេ.ឌី. វ៉ាន់ស៍ (J.D. Vance) បានប្រកាសពីការវិនិយោគតាមរយៈកម្មវិធីធានាឥណទានសម្រាប់អាជីវកម្ម និងឧស្សាហកម្មរបស់ក្រសួងកសិកម្មអាម៉េរិក ដើម្បីគាំទ្រដល់ការសាងសង់រោងចក្រថ្មីសម្រាប់កែច្នៃសាច់គោ ដែលជាកម្មសិទ្ធិរបស់វិនិយោគិនក្នុងស្រុក និងស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រសួង ស្ថិតនៅរដ្ឋតិចសាស់។ គម្រោងនេះទទួលបានការគាំទ្រពីប្រាក់កម្ចីពាណិជ្ជកម្មជិត២៥លានដុល្លារ។ រោងចក្រថ្មីនេះនឹងមានសមត្ថភាពសម្លាប់ និងកែច្នៃសាច់គោប្រមាណ៤០០ក្បាលក្នុងមួយថ្ងៃ ព្រមទាំងបង្កើតការងារថ្មីចំនួន២២០កន្លែង។ រដ្ឋមន្ត្រីក្រសួងកសិកម្មសហរដ្ឋអាម៉េរិក លោកស្រី ប៊្រុក រ៉ូលីនស៍ (Brooke L. Rollins) បានមានប្រសាសន៍ថាលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកអនុប្រធានាធិបតី ជេ.ឌី. វ៉ាន់ស៍ បានបង្ហាញការគាំទ្រយ៉ាងមុតមាំ និងជាប្រចាំចំពោះអ្នកចិញ្ចឹមគោ និងអាជីវកម្មខ្នាតតូច ដែលកំពុងខិតខំបង្កើនហ្វូងគោដ៏ធំរបស់សហរដ្ឋអាម៉េរិកឡើងវិញ។ គម្រោងនេះត្រូវបានផ្តួចផ្តើមឡើងដោយវិនិយោគិនក្នុងស្រុកចំនួន៣៦នាក់ ដែលប្រកបរបរចិញ្ចឹមគោរដ្ឋតិចសាស់ ក្នុងគោលបំណងបង្កើតជម្រើសថ្មីមួយ ក្រៅពីក្រុមហ៊ុនកែច្នៃសាច់គោខ្នាតធំៗនៅថ្នាក់ជាតិ និងជំរុញឱ្យតម្លៃសាច់គោឱ្យមានការប្រកួតប្រជែងកាន់តែប្រសើរ។ រោងចក្រថ្មីនេះនឹងផ្តល់ការងារ ដែលមានប្រាក់ឈ្នួលជាមធ្យម៣០ដុល្លារក្នុងមួយម៉ោង ដែលនឹងជួយពង្រឹងសេដ្ឋកិច្ចក្នុងតំបន់ និងគាំទ្រដល់អ្នកផលិត និងអ្នកចិញ្ចឹមគោ។ កម្មវិធីធានាឥណទានសម្រាប់អាជីវកម្ម និងឧស្សាហកម្ម របស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក មានគោលបំណងផ្តល់ការធានាលើប្រាក់កម្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម និងបង្កើតការងារ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចនៅតាមតំបន់ជនបទ។ មូលនិធិគាំទ្រក្រោមកម្មវិធីនេះ អាចផ្តល់ជូនដល់អាជីវកម្មនៅតំបន់ជនបទ សហគមន៍ និងស្ថាប័នផ្តល់ប្រាក់កម្ចី […]

កាលវិភាគផ្សព្វផ្សាយ