ហ្វីលីពីន ជំរុញការនាំចេញមើមដំឡូងឈាមមាន់ នៅលើទីផ្សារអន្តរជាតិ

image_2026-07-15_07-54-08

ម៉ានីល៖ ក្រសួងកសិកម្មប្រទេសហ្វីលីពីន កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីកែប្រែមើមដំឡូងឈាមមាន់ ពីផលិតផលនាំចេញលក្ខណៈខ្នាតតូច ឱ្យទៅជាផលិតផលកសិកម្ម ដែលមានតម្លៃខ្ពស់របស់ប្រទេសនៅលើទីផ្សារអន្តរជាតិ។

ក្រសួងកសិកម្មបានឱ្យដឹងថា ការសម្របសម្រួលឧស្សាហកម្មឱ្យកាន់តែរឹងមាំ ការពង្រីកផលិតកម្ម និងការបង្កើតម៉ាកសញ្ញារួមមួយ អាចជួយដណ្តើមបានចំណែកទីផ្សារសកលលោកកាន់តែធំ ដែលកំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយកសិករ អ្នកកែច្នៃ អ្នកនាំចេញ អ្នកស្រាវជ្រាវ និងភាគីពាក់ព័ន្ធដទៃទៀត រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រែនស៊ីស្កូ ធីវ ឡូរ៉ែល (Francisco Tiu Laurel) បាននិយាយថា រដ្ឋាភិបាលនឹងអនុវត្តយុទ្ធសាស្ត្រ ដែលដឹកនាំដោយវិស័យឧស្សាហកម្មផ្ទាល់ ជាជាងការកំណត់ដំណោះស្រាយពីថ្នាក់លើចុះក្រោម។

លោកបានសង្កត់ធ្ងន់ថា «ចង់កំណត់អត្តសញ្ញាណនូវតម្រូវការជាក់ស្តែងនៃវិស័យឧស្សាហកម្មនេះ។ ខ្ញុំមិនចង់ឱ្យក្រសួងកសិកម្មជាអ្នកសម្រេចជំនួសភាគីពាក់ព័ន្ធថា តើឧស្សាហកម្មនេះត្រូវការអ្វីខ្លះនោះទេ»។

 ដោយលោកបានបន្ថែមថា តួនាទីរបស់ក្រសួងកសិកម្ម គឺផ្តល់ថវិកា គាំទ្រផ្នែកគោលនយោបាយ និងការស្រាវជ្រាវផ្អែកលើអាទិភាព ដែលកំណត់ដោយវិស័យឧស្សាហកម្មខ្លួនឯង។

ខណៈពេលផ្លែដូង ចេក ស្វាយ ម្នាស់ និងផ្លែទុរេន នៅតែជាផលិតផលនាំចេញសម្រាប់រកចំណូលបានច្រើន មើមដំឡូងឈាមមាន់ ក៏ជាផលិតផលកំពុងលេចធ្លោ និងមានសក្តានុពល សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

ទោះបីជាមានតម្រូវការខ្លាំងក៏ដោយ ភាគីពាក់ព័ន្ធបាននិយាយថា ឧស្សាហកម្មនេះនៅតែបន្តជួបការលំបាកជាមួយខ្សែច្រវាក់ផ្គត់ផ្គង់ ដែលនៅរាយប៉ាយ មិនទាន់បានចងក្រងគ្នាជាស្តង់ដារគុណភាពឱ្យស៊ីសង្វាក់គ្នា ពូជសម្រាប់ដាំដុះមិនគ្រប់គ្រាន់ និងការខ្វះខាតយុទ្ធសាស្ត្រទីផ្សារថ្នាក់ជាតិ។

ដើម្បីដោះស្រាយបញ្ហារាំងស្ទះទាំងនេះ ក្រសួងកសិកម្មបានគូសបញ្ជាក់ពីអាទិភាពចម្បងៗមួយចំនួន រួមទាំងការបង្កើតសហព័ន្ធមើមដំឡូងឈាមមាន់ ដើម្បីបង្រួបបង្រួមអ្នកផលិត អ្នកកែច្នៃ និងអ្នកនាំចេញឱ្យស្ថិតនៅក្រោមរបៀបវារៈឧស្សាហកម្មរួមតែមួយ។

ចំណែកស្ថាប័នស្រាវជ្រាវបានបង្ហាញពីការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍន៍ពូជ រួមទាំងពូជដំឡូងឈាមមាន់ពណ៌ស្វាយ ដែលផ្តល់ទិន្នផលខ្ពស់ អាចបង្កើនផលិតកម្មក្នុងស្រុកបានយ៉ាងច្រើន។

ក្រសួងកសិកម្មហ្វីលីពីនបានណែនាំអ្នកស្រាវជ្រាវឱ្យពន្លឿនការដាក់ឈ្មោះ និងការវាយតម្លៃពូជថ្មីៗ ព្រមទាំងធ្វើការជាមួយវិស័យឯកជន ដើម្បីកំណត់ថា តើពូជណាខ្លះ ដែលឆ្លើយតបនឹងតម្រូវការខាងពាណិជ្ជកម្មបានល្អបំផុត។

ការបង្កើតម៉ាកសញ្ញា បានក្លាយជាបញ្ហាចម្បងមួយទៀតនៅក្នុងការពិភាក្សា ដោយភាគីពាក់ព័ន្ធបានអំពាវនាវឱ្យមានអត្តសញ្ញាណ «មើមដំឡូងឈាមមាន់ហ្វីលីពីន» តែមួយ ដើម្បីបែងចែកផលិតផលក្នុងស្រុកឱ្យដាច់ពីគូប្រជែងក្នុងតំបន់ ដែលមានតម្លៃថោកជាង។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រសួងកសិកម្មនឹងគាំទ្រដល់ការសិក្សាទីផ្សារឯករាជ្យមួយ ដើម្បីកំណត់ពីយុទ្ធសាស្ត្របង្កើតម៉ាកសញ្ញាដ៏ល្អបំផុតរបស់ខ្លួន ព្រមទាំងបន្តកិច្ចខិតខំប្រឹងប្រែងចុះបញ្ជី និងផ្សព្វផ្សាយមើមដំឡូងឈាមមាន់ហ្វីលីពីននៅលើឆាកអន្តរជាតិ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការប្រកួតប្រជែងពិតប្រាកដ មិនមែនស្ថិតក្នុងចំណោមអ្នកដាំមើមដំឡូងឈាមមាន់ហ្វីលីពីនគ្នាឯងនោះទេ ប៉ុន្តែគឺជាមួយប្រទេសជិតខាង ក្នុងសហគមន៍អាស៊ានទាំងអស់។

លោករដ្ឋមន្ត្រីបានណែនាំដល់វិស័យឧស្សាហកម្មនេះ ឱ្យបង្កើតប្រព័ន្ធចំណាត់ថ្នាក់ស្តង់ដារសម្រាប់មើមដំឡូងឈាមមាន់ពណ៌ស្វាយ ដោយប្រើប្រាស់ឧបករណ៍វាស់ពណ៌ ដើម្បីពង្រឹងយុទ្ធនាការទីផ្សារ ការពារផ្លូវច្បាប់សម្រាប់មើមដំឡូងឈាមមាន់ហ្វីលីពីន និងប្រមូលផ្តុំការវិនិយោគលើតំបន់ផលិតកម្មណា ដែលមានសក្តានុពលប្រកួតប្រជែងខ្លាំងបំផុត៕ (ញឹក សំអូន)

 


image_2026-09-11_15-44-36
កូរ៉េជ្រើសយកខ្ទឹមស និងខ្ទឹមបារាំង ជាមុខទំនិញដំបូងគេ សម្រាប់ប្រព័ន្ធរក្សាស្ថិរភាពតម្លៃកសិផល

សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានជ្រើសរើសយកខ្ទឹមស និងខ្ទឹមបារាំង ជាមុខទំនិញដំបូងគេបង្អស់ សម្រាប់ប្រព័ន្ធរក្សាស្ថិរភាពតម្លៃកសិផល ដោយសម្រេចផ្តល់សំណងចំពោះភាពខុសគ្នានៃតម្លៃរហូតដល់៨០ភាគរយ នៃតម្លៃលក់ដុំ ប្រសិនបើតម្លៃកសិផលជាមធ្យមធ្លាក់ចុះក្រោមតម្លៃគោល។ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ របស់កូរ៉េខាងត្បូង បានប្រកាសថា ខ្លួនបានជួបប្រជុំលើកទី១ នៃគណៈកម្មាធិការពិគ្រោះយោបល់ ស្តីពីស្ថិរភាពតម្លៃកសិផល កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងសេអ៊ូល។ ប្រព័ន្ធស្ថិរភាពតម្លៃកសិផល គឺជាយន្តការថ្មីមួយ ដែលរដ្ឋាភិបាលកូរ៉េផ្តល់ការគាំទ្រទាំងស្រុង ឬមួយផ្នែក ចំពោះភាពខុសគ្នារវាងតម្លៃគោលសម្រាប់កសិផល និងតម្លៃនៅលើទីផ្សារ នៅពេលតម្លៃកសិផលជាមធ្យមធ្លាក់ចុះក្រោមតម្លៃគោល។ សម្រាប់ឆ្នាំ២០២៦នេះ ខ្ទឹមស និងខ្ទឹមបារាំង ត្រូវបានជ្រើសរើសជាមុខទំនិញគំរូដំបូងគេបង្អស់ ដោយសារតម្លៃ និងបរិមាណផលិតកម្មរបស់កសិផលទាំងពីរមុខនេះ មានការប្រែប្រួលខ្លាំងទៅតាមស្ថានភាពដំណាំ។ កូរ៉េគ្រោងបន្ថែមមុខទំនិញកសិផលជារៀងរាល់ឆ្នាំ ដោយពិចារណាលើឥទ្ធិពលរបស់វា ចំពោះរបបអាហាររបស់ប្រជាជនកូរ៉េ ដោយកំណ់តប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ និងតម្រូវការជាមុន ព្រមទាំងលទ្ធភាពទទួលបានទិន្នន័យថ្លៃដើមផលិតកម្មច្បាស់លាស់។ តម្លៃគោលត្រូវបានកំណត់នៅត្រឹម៨០ភាគរយនៃតម្លៃលក់ដុំ រួមទាំងថ្លៃចំណាយក្នុងការគ្រប់គ្រងកសិកម្ម ហើយរាប់បញ្ចូលថ្លៃពលកម្មរបស់កសិករផ្ទាល់ទាំងស្រុង ឬមួយផ្នែកផងដែរ។ តម្លៃជាមធ្យម ត្រូវគណនាផ្អែកលើតម្លៃកសិផលក្នុងរដូវប្រមូលផល របស់ដំណាំនីមួយៗ ហើយរាប់បញ្ចូលតម្លៃនៃផលិតផលគ្រប់កម្រិតគុណភាព គឺគុណភាពខ្ពស់ មធ្យម និងទាប។ សម្រាប់មុខទំនិញ ដែលមានការប្រែប្រួលតម្លៃខ្លាំង ទំហំនៃការគាំទ្រនឹងត្រូវបង្កើនជាដំណាក់កាលៗ […]

image_2026-09-11_15-28-31
ប្រជាជនឥណ្ឌាជាង១០១លាននាក់ កើតជំងឺទឹកនោមផ្អែម សង្ស័យមកពីបរិភោគមីកញ្ចប់ និងភេសជ្ជៈផ្អែម

ញូវដេលី៖ ក្រុមហ៊ុនផលិតឱសថរបស់ដាណឺម៉ាក ឈ្មោះ ណូវ៉ូ ណ័រឌីស (Novo Nordisk) បាននិយាយកាលពីខែកក្កដា ឆ្នាំ២០២៦នេះថា ប្រជាជនឥណ្ឌាជាង១០១លាននាក់ កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម ខណៈមនុស្ស១៣៦លាននាក់ ផ្សេងទៀតស្ថិតក្នុងស្ថានភាពប្រុងកើតជំងឺទឹកនោមផ្អែម ដោយសង្ស័យថា មកពីបរិភោគអាហារកញ្ចប់មាបតម្លៃថោក។ ក្រោយពីការចេញផ្សាយបែបនេះ រដ្ឋាភិបាលឥណ្ឌាបានចាប់ផ្តើមរឹតបណ្ដឹងការដាក់ស្លាកព្រមានចំពោះសុខភាព នៅលើផលិតផលម្ហូបអាហារមួយចំនួន រហូតបង្កឱ្យមានការជជែកដេញដោលនៅទូទាំងប្រទេស អំពីមូលហេតុប្រជាជនឥណ្ឌាចូលចិត្តបរិភោគអាហារវេចខ្ចប់ស្រាប់ និងតម្លៃថោក ខណៈក្រុមហ៊ុនផលិតអាហារមួយចំនួនបានលក់ផលិតផលដដែល​​​ តែមានជីវជាតិល្អជាងមុន នៅក្នុងទីផ្សារប្រទេសផ្សេង។ យោងតាមក្រុមហ៊ុនស្រាវជ្រាវមួយផ្សេងទៀត បានឱ្យដឹងថា ទីផ្សារអាហារវេចខ្ចប់របស់ឥណ្ឌា ដូចជាមីកញ្ចប់ជាដើម បានកើនឡើងដល់ទឹកប្រាក់ជាង១៣៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៦ គឺកើនឡើងពី១២៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ហើយត្រូវបានព្យាករណ៍ថា នឹងកើនដល់ជិត២៤០ពាន់លានដុល្លារ នៅឆ្នាំ២០៣៤។ ជារៀងរាល់ឆ្នាំ អាហារខេចខ្ចប់ស្រាប់ប្រហែល ៦ ពាន់លានកញ្ចប់ ដែលប្រជាជនឥណ្ឌាបរិភោគនៅតាមគ្រួសារ និងតាមតូបលក់អាហារតាមចិញ្ចើមផ្លូវ គឺជាមីឈ្មោះ ម៉ាគ្គីស្រុះទឹកក្តៅ  (Maggi Two-Minute Masala) ដែលផលិតដោយក្រុមហ៊ុនណេស្លេ (Nestlé) របស់ប្រទេសស្វីស។ ដោយសារប្រាក់ចំណូលរបស់គ្រួសារណ្ឌា ទាបជាងមធ្យមភាគលើពិភពលោកច្រើនពេក ប្រជាជនឥណ្ឌាដ៏ច្រើនចូលចិត្តបរិភោគផលិតផលអាហារមានតម្លៃថោក ដូចជា មីកញ្ចប់ម៉ាក ម៉ាគ្គី […]

image_2026-09-11_14-29-48
ស្ទើរគ្រប់ត្រីធូណា អ្នកវិទ្យាសាស្ត្ររកឃើញព្រូននៅក្នុងសាច់វា

អន្តរជាតិ៖ នៅពេលអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យសហព័ន្ធ សានិតា កាតារីណា (Santa Catarina) នៃប្រទេសប្រេស៊ីល វិភាគត្រីធូណា ចំនួន៥៣ក្បាល ដែលទើបនេសាទបានថ្មីៗ ក្នុងតំបន់ ពួកគេបានរកឃើញថា ត្រីស្ទើរតែទាំងអស់មានផ្ទុកដង្កូវប៉ារ៉ាស៊ីត។ យោងតាមលទ្ធផលស្រាវជ្រាវ ក្រុមអ្នកស្រាវជ្រាវបានរាប់ឃើញដង្កូវតូចៗ សរុបជាង១ ៦០០ក្បាល។ ដោយប្រើឧបករណ៍មីក្រូទស្សន៍ដ៏មានប្រសិទ្ធភាព ពួកគេបានរកឃើញថា មានតែក្រលៀន និងបេះដូងត្រីប៉ុណ្ណោះ ដែលគ្មានផ្ទុកប៉ារ៉ាស៊ីត។ ចំណែកឯសរីរាង្គផ្សេងទៀតវិញ មានដង្កូវ ឬសញ្ញាបង្ហាញពីកើតដង្កូវស្ទើរតែគ្រប់ទីកន្លែង។ ក្នុងចំណោមត្រីធូណា៥៣ក្បាល គឺ៩៦ភាគរយ មានឆ្លងប៉ារ៉ាស៊ីត។ ពោះវៀនត្រីធូណា គឺជាសរីរាង្គមានឆ្លងប៉ារ៉ាស៊ីតច្រើនជាងគេ បន្ទាប់មកគឺជាលិកាសាច់ដុំ ដែលសំខាន់ជាងគេសម្រាប់មនុស្សយើងហូប ហើយបន្ទាប់មក គឺក្រពះត្រីធូណា។ អ្នកចងក្រងឯកសារបានសន្និដ្ឋានថា «លទ្ធផលទាំងនេះបង្ហាញពីសារៈសំខាន់នៃការត្រួតពិនិត្យផ្នែកអនាម័យ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការវះយកសរីរាង្គខាងក្នុងចេញភ្លាមៗ ដើម្បីចៀសវាងការផ្លាស់ទីរបស់កូនដង្កូវតូចៗពីសរីរាង្គខាងក្នុងទៅកាន់ជាលិកាសាច់ដុំ»។ ការសិក្សានៅប្រទេសប្រេស៊ីលនេះ មានទំហំតូចតាចទេ ដោយសិក្សាត្រឹមតែពេលវេលាមួយប៉ុណ្ណោះ ប៉ុន្តែវាបង្ហាញថា ត្រីធូណានៅតំបន់នេះ ជាទូទៅអាចផ្ទុកប៉ារ៉ាស៊ីត ក្នុងក្រុមធំៗពីរនៃពពួកព្រូនសំប៉ែត ទ្រីប៉ាណូរីនឆា (Trypanorhyncha) និងព្រូនសមុទ្រ អានីសាគិស (Anisakis)។ ប៉ារ៉ាស៊ីត និងត្រីបានវិវត្តរួមគ្នា ដើម្បីរស់នៅជាមួយគ្នាក្នុងមហាសមុទ្ររបស់ពិភពលោក ដូច្នេះ ការរកឃើញប៉ារ៉ាស៊ីតនៅក្នុងត្រីធូណា […]

Oplus_16908288
អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ

ដោយ ហៃ ស៊ីណា អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។ លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលាពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។ ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក […]

កាលវិភាគផ្សព្វផ្សាយ