ឯកឧត្តម ប៉ិច សានី តំណាងឯកឧត្តមបណ្ឌិត កៅ ថាច ជំរុញយុវជនឃុំពុកឫស្សីប្រកាន់ខ្ជាប់គោលការណ៍របស់គណបក្ស និងពង្រឹងឯកភាពផ្ទៃក្នុង

727835407_4508060809407674_7287316106203515475_n

ខេត្តកណ្តាល៖ ឯកឧត្តម ប៉ិច សានី​ អនុប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានក្រុមការងារចលនាយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានជំរុញយុវជនឃុំពុកឫស្សីឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍របស់គណបក្ស ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារនៅមូលដ្ឋាន និងបន្តថែរក្សាសមិទ្ធផលរបស់គណបក្ស និងរាជរដ្ឋាភិបាល។

ការជំរុញទឹកចិត្តរបស់ឯកឧត្តមត្រូវបានធ្វើឡើងក្នុងពេលបន្តអញ្ជេីញជាអធិបតីក្នុងពិធីបោះឆ្នោតជ្រើសរើសរចនាសម្ព័ន្ធថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នារសៀលថ្ងៃទី​២១​ ខែមិថុនា​ ឆ្នាំ២០២៦​។

នៅក្នុងពិធីនេះ មានការអញ្ជេីញចូលរួមផ្តល់ចំណាប់អារម្មណ៍ពីឯកឧត្តម ឱម ម៉ាក់ធារិទ្ធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពុកឫស្សី និងជាប្រធានក្រុមការងារចលនាយុវជនគណបក្សប្រជាជនកម្ពុជា ឃុំពុកឫស្សី ព្រមទាំងមានប្រសាសន៍សំណេះសំណាលបើក និងបិទកម្មវិធី ដោយឯកឧត្តម មាស សុខសេនសាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ទទួលបន្ទុកការងារគណបក្សចុះមូលដ្ឋានឃុំពុកឫស្សី។

ក្រុមការងារយុវជនគណបក្សស្រុក និងឃុំ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក គណៈកម្មាធិការគណបក្សឃុំ ប្រធានសាខាគណបក្សភូមិ និងសមាជិកយុវជនគណបក្ស សរុបជាង៣២០នាក់ គឺជាអង្គបោះឆ្នោត។

ឯកឧត្តម ប៉ិច សានី បានសម្តែងនូវសេចក្តីរីករាយ ដែលបានចូលរួមជាអធិបតីក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំពុកឫស្សី។ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការបោះឆ្នោត និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរៀបចំកម្មវិធីនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបានជោគជ័យ។

ឯកឧត្តមបានគូសបញ្ជាក់ថា ការបោះឆ្នោតនាពេលនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការអនុវត្តគោលការណ៍ប្រជាធិបតេយ្យផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។ លទ្ធិប្រជាធិបតេយ្យរបស់គណបក្ស មិនមែនគ្រាន់តែជាការលើកឡើងក្នុងពេលឃោសនាបោះឆ្នោតនោះទេ ប៉ុន្តែជាការអនុវត្តជាក់ស្តែង ដែលផ្តល់ឱកាសឱ្យសមាជិកគណបក្សមានសិទ្ធិជ្រើសរើសថ្នាក់ដឹកនាំដែលមានសមត្ថភាព គុណភាព និងឆន្ទៈពិតប្រាកដ ក្នុងការបម្រើគណបក្ស និងប្រជាពលរដ្ឋ។

ឯកឧត្តមបានផ្តាំផ្ញើដល់យុវជន ដែលត្រូវបានជ្រើសរើសជាថ្នាក់ដឹកនាំថា ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍របស់គណបក្ស គោរពស្មារតីសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវរាល់ការសម្រេចចិត្តត្រូវផ្អែកលើមតិភាគច្រើន និងការពិភាក្សារួម ហើយសមាជិកម្នាក់ៗត្រូវទទួលខុសត្រូវចំពោះភារកិច្ច ដែលគណបក្សប្រគល់ជូន។

ជាមួយគ្នានេះ​ ឯកឧត្តម ឱម ម៉ាក់ធារិទ្ធ បានថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងសកម្មរបស់យុវជនក្នុងដំណើរការបោះឆ្នោត ដោយចាត់ទុកថា នេះជាសញ្ញាបង្ហាញពីការយកចិត្តទុកដាក់ និងការត្រៀមខ្លួនរបស់យុវជនក្នុងការទទួលខុសត្រូវលើការងារគណបក្សនាពេលអនាគត។

ឯកឧត្តមបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាតែងតែយកចិត្តទុកដាក់ក្នុងការរៀបចំ និងបណ្តុះបណ្តាលអ្នកបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីធានាបាននូវនិរន្តរភាព និងភាពរឹងមាំរបស់គណបក្ស ស្របតាមគោលការណ៍ប្រជាធិបតេយ្យផ្ទៃក្នុង ដែលបានកំណត់។

ក្នុងមតិសំណេះសំណាល ឯកឧត្តម មាស សុខសេនសាន បានក្រើនរំលឹកដល់យុវជនទាំងអស់ឱ្យបន្តរក្សាសាមគ្គីភាព ចេះជួយគ្នាទៅវិញទៅមក និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន ដើម្បីធ្វើឱ្យសហគមន៍កាន់តែមានសុវត្ថិភាព សុខដុមរមនា និងការអភិវឌ្ឍប្រកបដោយចីរភាព។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាពេលនេះ មានបេក្ខជនឈរឈ្មោះចំនួន ១១រូប ប៉ុន្តែអង្គបោះឆ្នោតបានជ្រើសរើសបេក្ខជនចំនួន៥រូប ដើម្បីបំពេញតួនាទីជាថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំឃុំពុកឫស្សី៕


Confectionery factory employee using icing bag
អង្គការសុខភាពពិភពលោកចង់មានច្បាប់គ្រប់គ្រងល័ក្ត និងមេស្ករ នៅលើចំណីអាហារ

ឡុងដ៍៖ អង្គការសុខភាពពិភពលោក បានស្នើសេចក្តីព្រាងគោលការណ៍ណែនាំថ្មី ដោយជំរុញឱ្យរដ្ឋាភិបាលនានាដាក់ចេញនូវបទប្បញ្ញត្តិគ្រប់គ្រងលើចំណីអាហារ ដែលមានការបន្ថែមសារធាតុពណ៌ សារធាតុផ្តល់ក្លិន និងរសជាតិ ដើម្បីជួយកាត់បន្ថយជំងឺបង្កឡើងពីរបបអាហារ។ យោងតាមសេចក្តីព្រាងគោលការណ៍ណែនាំថ្មីរបស់អង្គការសុខភាពពិភពលោក បានឱ្យដឹងថា បណ្ដារដ្ឋាភិបាលដឹកនាំប្រទេសគួរចេញច្បាប់គ្រប់គ្រងចំណីអាហារបន្ថែមល័ក្ត បន្ថែមក្លិន និងមេស្ករ ដែលត្រូវបានប្រើប្រាស់ក្នុងគោលបំណងទាក់ទាញដល់អ្នកប្រើប្រាស់។ សេចក្តីព្រាងគោលការណ៍ណែនាំនេះ មានគោលបំណងជួយរដ្ឋាភិបាលកំណត់ថា តើចំណីអាហារប្រភេទណាខ្លះ គួរបរិភោគតិចល្មមក្នុងរបបអាហារមានសុខភាពល្អ និងផលិតផលប្រភេទណាខ្លះអាចត្រូវស្ថិតក្រោមវិធានការដូចជាដាក់ស្លាកព្រមាន ឬយកពន្ធខ្ពស់ ដោយអាស្រ័យលើអាទិភាពរបស់ប្រទេសនីមួយៗ។ ប៉ុន្តែសេចក្តីព្រាងនេះ បានធ្វើឱ្យឧស្សាហកម្មចំណីអាហារចេញប្រតិកម្មយ៉ាងខ្លាំង និងភ្លាមៗតែម្តង។ គំរូថ្មីសម្រាប់ចាត់ថ្នាក់ចំណីអាហារតាមលក្ខណៈសមាសធាតុ និងបានផ្សព្វផ្សាយកាលពីសប្តាហ៍មុន គឺជាការងារលើកដំបូងហើយ ដែលទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះ បានបញ្ចូលសារធាតុផ្សំប្រភេទនេះទៅក្នុងគោលការណ៍ណែនាំរបស់ខ្លួន។ កន្លងមក គោលការណ៍ណែនាំនេះផ្តោតតែលើសមាសធាតុអាហារូបត្ថម្ភ រួមមានជាតិខ្លាញ់ និងអំបិលប៉ុណ្ណោះ។ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអាហារូបត្ថម្ភ និងសុវត្ថិភាពចំណីអាហាររបស់អង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថា សេចក្តីព្រាងនេះមានវិសាលភាពលើសពីការចាត់ថ្នាក់ចំណីអាហារតាមសារធាតុចិញ្ចឹមបែបធម្មតា ដោយទទួលស្គាល់ថា ការពិចារណាលើចំណីអាហារមិនគួរផ្អែកតែលើបរិមាណសារធាតុចិញ្ចឹមប៉ុណ្ណោះទេ ប៉ុន្តែក៏គួរពិចារណាលើទិដ្ឋភាពផ្សេងៗទៀតនៃរូបមន្តផ្សំរបស់ផលិតផលផងដែរ ដើម្បីបង្ការជំងឺ ដែលបណ្តាលមកពីរបបអាហារមិនត្រឹមត្រូវ។ យោងតាមទិន្នន័យពីការសិក្សាសកលមួយរបស់អង្គការសុខភាពពិភពលោក បានឱ្យដឹងថា របបអាហារមិនល្អ បានធ្វើឱ្យមនុស្សនៅលើសកលលោកស្លាប់ប្រមាណ១១លាននាក់ក្នុងមួយឆ្នាំ។ គំរូថ្មីដែលបានស្នើឡើងនេះ ក៏ជាការព្យាយាមរបស់អង្គការសុខភាពពិភពលោក ក្នុងការផ្តល់ការណែនាំដល់រដ្ឋជាសមាជិក ដើម្បីឱ្យមានគោលការណ៍ច្បាស់លាស់ ក្នុងការពិចារណាអំពីចំណីអាហារកែច្នៃជ្រុលហួស ដែលកំពុងក្លាយជាប្រធានបទចម្រូងចម្រាស់យ៉ាងខ្លាំង។ ចំណីអាហារកែច្នៃជ្រុល គឺជាប្រភេទចំណីអាហារ ឬភេសជ្ជៈ […]

ពីថ្ងៃនេះដល់ឆ្នាំ_២០៤០_1 (3)
អាស៊ីអាគ្នេយ៍ត្រូវការទុនវិនិយោគជាង៧ទ្រីលានដុល្លារ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធរហូតដល់ឆ្នាំ២០៤០

ម៉ានីល៖ធនាគារអភិវឌ្ឍន៍អាស៊ីថា ប្រទេសជាសមាជិកអាស៊ានទាំង១១ រួមមាន ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន សិង្ហបុរី ថៃ ទីម័រខាងកើត និងប្រទេសវៀតណាម ត្រូវការទុនវិនិយោគជាង៧ទ្រីលានដុល្លារ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធរហូតដល់ឆ្នាំ២០៤០។ ទោះយ៉ាងណា របាយការណ៍ខាងលើនេះមិនបានបញ្ជាក់ពីទំហំទឹកប្រាក់ ដែលប្រទេសនីមួយៗត្រូវការឡើយ។ យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវការទុនវិនិយោគជាង៧ទ្រីលានដុល្លារ សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរហូតដល់ឆ្នាំ២០៤០ ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច ពង្រឹងសន្តិសុខថាមពល និងកសាងសេដ្ឋកិច្ច ដែលមានទំនាក់ទំនងតភ្ជាប់គ្នា និងមានភាពធន់។ លោក ម៉ាសាតូ កាន់ដា ប្រធានធនាគារ ADB បានមានប្រសាសន៍ថា កំណើនរបស់អាស៊ីអាគ្នេយ៍ពឹងផ្អែកលើអ្វី ដែលតំបន់នេះនឹងកសាងបន្តទៀត។ រោងចក្រនានាត្រូវការអគ្គិសនីផ្គត់ផ្គង់បានជាប់លាប់ ហើយអាជីវកម្មត្រូវការមធ្យោបាយដឹកជញ្ជូនលឿន និងមានសុវត្ថិភាពជាងមុន ដើម្បីទៅដល់ទីផ្សារ។ ការវិនិយោគទាំងនេះក៏ត្រូវតែរៀបចំឡើង ដើម្បីផ្តល់ផលប្រយោជន៍ក្នុងរយៈពេលវែងផងដែរ។ ធនាគារ ADB នឹងជួយបណ្តារដ្ឋាភិបាល ដើម្បីជំរុញគម្រោងវិនិយោគអាចទុកចិត្តបាន និងប្រជាជនអាចពឹងផ្អែកបាន។ របាយការណ៍បានប៉ាន់ប្រមាណថា តំបន់នេះត្រូវការទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាមធ្យមចំនួន៤៧៦ពាន់លានដុល្លារក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៤០ ដែលស្មើនឹង៨,៧ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់តំបន់នេះ។ ការវាយតម្លៃនេះឆ្លុះបញ្ចាំងពីតម្រូវការកាន់តែកើនឡើងរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចំពោះហេដ្ឋារចនាសម្ព័ន្ធទំនើប […]

photo_2026-11-11_14-28-27 (2)
មៀនប៉ៃលិន​​​ស្រស់​​​​៩០តោន​​​ ផ្គត់ផ្គង់ទៅ​ក្រុមហ៊ុន៤ សម្រាប់កែច្នៃ និង​នាំចេញទៅចិន​​

ដោយ ឡុង សារេត ភ្នំពេញ៖ សហគមន៍កសិកម្មទំនើប​មៀនប៉ៃលិន​ ដែលទើបតែបង្កើតឡើងនៅដើមឆ្នាំ​២០២៦ បានចាប់ផ្តើម​ប្រមូលផល​ផ្លែមៀនប៉ៃលិន​លើកដំបូង​ ចាប់ពីខែកញ្ញា រហូតដល់​ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បាន​៩០តោន​​ ផ្គត់ផ្គង់ទៅ​ក្រុមហ៊ុន​ចំនួន៤​សម្រាប់កែច្នៃ​ និងនាំចេញផ្លែមៀនស្រស់ទៅប្រទេស​ចិន​។​​ អ្នកស្រី ជា លាភ អនុប្រធានក្រុមប្រឹក្សាភិបាល​​សហគមន៍កសិកម្មទំនើបមៀនប៉ៃលិន បានឱ្យដឹង​ថា សមាជិករបស់សហគមន៍បាន​ប្រមូលផលផ្លែមៀនស្រស់ និងផ្គត់ផ្គង់ដល់ក្រុមហ៊ុន​ចំនួន​៤ ក្នុងនោះមាន​ក្រុមហ៊ុនឆាយណា ជីនវ័រយាន,ក្រុមហ៊ុនវិផា ហ៊្រ្វូត ត្រេឌីង,ក្រុមហ៊ុនពេជ្រចិន្ដា ហ៊្រ្វូត ប្រូដាកសិន និងក្រុមហ៊ុន ប៊ុនធឿន វ៉ាយប៊ីធី ជាមួយនិងតម្លៃ​ចន្លោះពី២ ៨០០ ទៅ​៣ ៥០០រៀល ​ក្នុងមួយគីឡូក្រាម​។ អ្នកស្រីបានឱ្យដឹងថា សហគមន៍កសិកម្មទំនើបមៀនប៉ៃលិន ត្រូវបាន​បង្កើតឡើងនៅខែមករា​ ឆ្នាំ២០២៦ ហើយ​រហូតមកដល់សព្វថ្ងៃនេះ​មានសមាជិក​ប្រមាណ​៩២នាក់ មានផ្ទៃដីដាំមៀនប៉ៃលិនចំនួន​៣ ០០០ហិកតា​ ​ហើយការផលិតមៀនប៉ៃលិននៅក្នុងឆ្នាំ​ដំបូង​នេះ​​ ហាក់មានភាពយឺតយាវ​ដោយសារបញ្ហាដើមទុន​ ។​ ទាក់ទងនិង​ដើមទុន​សម្រាប់​ផលិតមៀនប៉ៃលិន​, អ្នកស្រី ជា លាភ បានបញ្ជាក់ឱ្យដឹងថា សហគមន៍​ត្រូវការផ្តល់ទុនជូនកសិករ ដែលជាសមាជិក​មាន៣ដំណាក់កាល​។ ទី១ ចាប់ពីការថែទាំមៀនដំបូង​​រហូតដល់ចេញផ្កា, ​ទី​២ចាប់ពីមៀន​ចេញផ្កា ក្តឹប​ […]

Closeup of prepared basa fish on the ground under the lights
ក្រុមអ្នកចិញ្ចឹមត្រីនៅវៀតណាមខាងត្បូង អបអរសាទរមុខរបរចិញ្ចឹមត្រីប្រា

ហូជីមិញ៖ អាជ្ញាធរខេត្តដុងថាប់ ភាគខាងត្បូងវៀតណាម ដែលមានព្រំប្រទល់ជាប់ខេត្តកណ្តាល ខេត្តព្រៃវែង គ្រោងរៀបចំពិធីជួបជុំអ្នកចិញ្ចឹមត្រីប្រា និងអបអរសាទរមុខរបរចិញ្ចឹមត្រីប្រារបស់វៀតណាម ដើម្បីលើកកម្ពស់ឧស្សហកម្មចិញ្ចឹមត្រីរបស់ប្រទេវៀតណាម។ ពិធីនេះនឹងប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ នៅក្នុងទីប្រជុំជនខេត្តដុងថាប់ រៀបចំឡើងដោយក្រសួងកសិកម្ម និងបរិស្ថាន ព្រមទាំងអាជ្ញាធរមកពីតំបន់ផ្សេងទៀត ដែលមានការចិញ្ចឹមត្រីប្រាច្រើន រួមមាន ខេត្តអានយ៉ាង ទីក្រុងកាន់ថឺ និងខេត្តវិញឡុង ព្រមទាំងមានការចូលរួមពីក្រុមហ៊ុន សហគ្រាសផលិត សហកគមន៍កសិកម្ម អ្នកចិញ្ចឹមវារីសត្វ អ្នកផ្គត់ផ្គង់ធាតុចូលសម្រាប់ផលិតកម្ម រោងចក្រកែច្នៃ និងអ្នកចែកចាយផលិតផលទាំងក្នុងប្រទេសវៀតណាម និងមកពីក្រៅប្រទេសផងដែរ។ ពិធីបុណ្យនេះនឹងរៀបចំឡើងក្រោមប្រធានបទ ពីទន្លេមេគង្គទៅដល់តុបាយជុំវិញពិភពលោក ក្នុងគោលបំណងបង្ហាញពីការផ្លាស់ប្តូរជាវិជ្ជមាននៃឧស្សាហកម្មចិញ្ចឹមត្រីប្រា និងបង្ហាញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់គុណភាពផលិតកម្ម ប្រសិទ្ធភាព និងនិរន្តរភាពបរិស្ថាន។ ខេត្តដុងថាប ក៏មានបំណងធ្វើឱ្យព្រឹត្តិការណ៍នេះជួយជំរុញការអភិវឌ្ឍសង្គមប្រកបដោយបរិយាបន្ន លើកកម្ពស់ជីវភាពរស់នៅ ពង្រឹងសមធម៌សង្គម និងកាត់បន្ថយហានិភ័យបរិស្ថាន ព្រមទាំងសម្ពាធលើធនធានប្រព័ន្ធអេកូឡូស៊ី នៅក្នុងប្រទេសវៀតណាម។ ពិធីបុណ្យនេះនឹងផ្តល់ឱកាសសម្រាប់បង្ហាញពីសក្តានុពល និងចំណុចខ្លាំងនៃឧស្សាហកម្មចិញ្ចឹមត្រីប្រាក្នុងតំបន់ ព្រមទាំងពង្រឹងទំនាក់ទំនងរវាងតួអង្គនានានៅទូទាំងខ្សែច្រវាក់ផ្គត់ផ្គង់ ចាប់ពីការចិញ្ចឹម ការកែច្នៃ រហូតដល់ការចែកចាយ។ ព្រឹត្តិការណ៍នេះក៏មានគោលបំណងជួយឱ្យអ្នកចិញ្ចឹមត្រូវយល់ដឹងពីលក្ខខណ្ឌនាំចូល ដែលកាន់តែតឹងរ៉ឹងនៅក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ខេត្តដុងថាប គឺជាខេត្តឈានមុខគេរបស់វៀតណាមទាំងផ្នែកផ្ទៃដីចិញ្ចឹមត្រីប្រា និងសមត្ថភាពកែច្នៃសម្រាប់ការនាំចេញ។ ខេត្តនេះមានរោងចក្រកែច្នៃផលិតផលជលផលចំនួន៨០ […]

កាលវិភាគផ្សព្វផ្សាយ