អភិបាលខេត្តប៉ៃលិនណែនាំម្ចាស់ចម្ការទុរេន ឱ្យកែប្រែចម្ការជាតំបន់កសិទេសចរណ៍ ដើម្បីបង្កើនប្រាក់ចំណូល

710059144_1295971765990839_2580197892019857296_n

ដោយ នៅ ស៊ីវុត្ថា

ខេត្តប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានណែនាំដល់ម្ចាស់ចម្ការទុរេនទាំងអស់នៅក្នុងខេត្តឱ្យធ្វើការប្រែក្លាយចម្ការទុរេនរបស់ខ្លួន ទៅជាតំបន់កសិទេសចរណ៍ (Agrotourism) ដើម្បីបង្កើនប្រាក់ចំណូលក្រៅពីរដូវប្រមូលផលទុរេន។

​លោកជំទាវបណ្ឌិត បាន ស្រីមុំ បានណែនាំបែបនេះ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ក្នុងគ្រាដែលអញ្ជើញចុះពិនិត្យមើលស្ថានភាពប្រមូលផលផ្លែទុរេនរបស់កសិករ នៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីត្រៀមបង្កើតស្លាកសញ្ញាសម្គាល់អត្តសញ្ញាណបញ្ជាក់ប្រភពដើមទំនិគ ជាផលិតផលរបស់ខេត្តប៉ៃលិន ក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ខណៈឆ្នាំនេះទីផ្សារផ្លែទុរេនល្អប្រសើជាងឆ្នាំកន្លងទៅ។

​លោកជំទាវអភិបាលខេត្ត បានឱ្យដឹងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកកម្ពុជាបានជំរុញឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តុះបណ្តាលដល់សហគមន៍ ឬបណ្តុំកសិករដោយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់​ ដើម្បីធ្វើយ៉ាងណាឱ្យការដាំដុះរបស់ប្រជាកសិករទទួលបានទិន្នផលច្រើនចំណាយថ្លៃដើមផលិតតិច និងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ ក៏ដូចជាអ្នកដាំដុះផ្ទាល់ ជាពិសេសផលិតកសិផលទៅតាមតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

​ជាមួយគ្នានេះ លោកជំទាវអភិបាលខេត្ត ក៏បានមានប្រសាសន៍ណែនាំដល់ម្ចាស់ចម្ការទុរេន ឱ្យធ្វើការប្រែក្លាយចម្ការទុរេន ទៅជាតំបន់កសិទេសចរណ៍ (Agrotourism) គឺជាជម្រើសដ៏ល្អបំផុតមួយដើម្បីបង្កើនប្រាក់ចំណូលក្រៅពីរដូវប្រមូលផល ពីព្រោះមិនត្រឹមតែលក់ផ្លែឈើនោះទេ ម្ចាស់ចម្ការអាចផ្តល់បទពិសោធន៍ផ្ទាល់ដល់ភ្ញៀវទេសចរ ដូចជាការដើរទស្សនាក្នុងចម្ការ និងភ្ល័ក្សរសជាតិផ្លែទុរេនស្រស់ៗ កន្លែងលេងកម្សាន្តធម្មជាតិ និងការស្នាក់នៅបែបធម្មជាតិផងដែរ។

​ទាក់ទិននឹងបញ្ហានេះលោក រឿន រតនា លេខាប្រតិបត្តិសមាគមទុរេនកម្ពុជា បានគាំទ្រនូវគំនិតផ្តួចផ្តើមរបស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដែលណែនាំដល់ម្ចាស់ចម្ការទុរេនទាំងអស់នៅក្នុងខេត្តឱ្យធ្វើការប្រែក្លាយចម្ការទុរេនរបស់ខ្លួន ទៅជាតំបន់កសិទេសចរណ៍នៅពេលនេះ។

​លោក រឿន រតនា បានចាត់ទុកគំនិតផ្តួចផ្តើមនេះ គឺជាគំរូមួយល្អសម្រាប់កសិករផ្សេងទៀត ដែលមានចម្ការទុរេន ។ ទោះជាយ៉ាងណា លោក បានស្នើឱ្យរដ្ឋបាលខេត្តប៉ៃលិនធ្វើកិច្ចសហប្រតិប​ត្តិការឱ្យបានស៊ីជម្រៅជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដាក់ QR Code លើផលិតផលផ្លែទុរេននៅក្នុងខេត្តទាំងអស់ ដើម្បីញ្ជាក់ពីភពដើមឱ្យបានច្បាស់លាស់ ចៀសវាង ការលើកឡើងថា “ជាទុរេនកូនកាត់” នាំឱ្យបាត់ទំនុកចិត្តពីសំណាក់អ្នកទិញយកទៅបរិភោគ។

ខេត្តប៉ៃលិនមានដីមានសក្ដានុពលខ្ពស់សម្រាប់ដំណាំទុរេន (ជាពិសេសនៅជើងភ្នំបរយ៉ាខា និងសង្កាត់អូរតាវ៉ៅ)។ ទោះបីជាយ៉ាងណាក្តី ទិន្នន័យផ្ទៃដីដាំដុះសរុបជាផ្លូវការមិនត្រូវបានចងក្រងជារួមដាច់ដោយឡែកនោះទេ ដោយសារកសិករភាគច្រើនបានដាំលាយឡំជាមួយដំណាំហូបផ្លែផ្សេងៗដូចជា មៀនប៉ៃលិនក្នុងទំហំផ្ទៃដីចម្ការខ្នាតតូច និងមធ្យម។

​ភាគច្រើនប្រជាពលរដ្ឋដាំនៅលើដីក្រហម និងដីល្បាយខ្សាច់នៅតាមជើងភ្នំ ដែលមិនលិចទឹក ដូចជានៅក្នុងភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។ ទុរេនប៉ៃលិនត្រូវបានគេទទួលស្គាល់ថាមានរសជាតិឈ្ងុយឆ្ងាញ់ ដោយសារកសិករនិយមប្រើជីធម្មជាតិ និងការថែទាំយ៉ាងយកចិត្តទុកដាក់។

​ដោយមើលឃើញនូវសក្តានុពលដ៏សំខាន់បែបនេះ អាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បាននិងកំពុងជំរុញលើកទឹកចិត្តឱ្យម្ចាស់ចម្ការរៀបចំចម្ការទុរេនរបស់ខ្លួនឱ្យក្លាយជាតំបន់កសិទេសចរណ៍ (Agrotourism) ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមពីការលក់ផ្លែទុរេនស្រស់ៗ និងការទាក់ទាញភ្ញៀវទេសចរ៕


photo_2026-06-04_10-57-14 (9)
រោងម៉ាស៊ីនកិនស្រូវ និងកសិករ ចាត់ទុកកម្ចីឥណទានពីធនាគារ ARDBបានរួមចំណែកយ៉ាងច្រើនក្នុងការរក្សាស្ថេរភាពតម្លៃ និងពង្រីកការដាំដុះ

ភ្នំពេញ៖ រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក និងកសិករខ្មែរ ដែលជាអ្នក​ផលិតស្រូវ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ បាន​ចាត់ទុកថា កម្ចីឥណទានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)កន្លងទៅបានរួមចំណែកយ៉ាងធំនៅក្នុងវិស័យកសិកម្ម តាមរយៈការផ្តល់ឥណទាន​​ជាប្រាក់កម្ចីដល់វិស័យស្រូវអង្ករទាំងមូលក្នុងអត្រាការប្រាក់ទាប។ លោកឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បាន​ថ្លែងថា  កន្លងមកវិស័យឯកជនមានការលំបាកច្រើនរឿងប្រាក់កម្ចី ជួនកាលកសិករខ្ចីលុយក្នុងអត្រាការប្រាក់ខ្ពស់រហូតដល់១៨ ទៅ២០ភាគរយ ក្នុងមួយឆ្នាំ ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៦ និងឆ្នាំ២០១៧ នៅពេលស្រូវមានការចុះថោកខ្លាំង គឺមានវត្តមានធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានជួយអន្តរាគមន៍ភ្លាមៗ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ដែលរាជរដ្ឋាភិបាលជួយជ្រោមជ្រែងផ្តល់ទុនបន្ថែមយកទៅទិញស្រូវ។ លោកឧកញ៉ា បាន​លើកឡើងទៀត​ថា ធនាគារ ARDB តាមរយៈកញ្ចប់ថវិការបស់រាជរដ្ឋាភិបាល គឺមានអត្រាការប្រាក់ទាបនេះហើយ ​ទើបខាងរោងម៉ាស៊ីនទាំងអស់ បានជួយដល់ការប្រមូលទិញស្រូវពីកសិករឱ្យអស់លទ្ធភាព ទោះបីជាស្រូវពុំទាន់​មានទីផ្សារក៏ដោយ ប៉ុន្តែបានជួយឲ្យតម្លៃស្រូវមានស្ថេរភាពឡើងវិញ។ សម្រាប់អ្នកស្រី ឈឺន សុភាសី ប្រធានសហគមន៍ស្រូវនាងអំ ខេត្តសៀមរាបបានទទូលស្គាល់ថា សមាជិកសហគមន៍របស់អ្នកស្រី បានប្រើប្រាស់កម្ចីពីធនាគារ ARDB ដើម្បីពង្រីកអាជីវកម្មកសិកម្ម និងការដាំដុះរបស់ខ្លួន ព្រោះធនាគារផ្តល់ជូនអត្រាការប្រាក់សមរម្យ និងមានកម្មវិធីកម្ចីពិសេសសម្រាប់វិស័យកសិកម្ម។ អ្នកស្រីបានអះអាងថា ការផ្តល់កម្ចីរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  […]

image_2026-06-04_07-37-56
ចិនបើកទីផ្សារសម្រាប់បន្លែស្ងួត នាំចូលពីប្រទេសអ៊ូសបេគីស្ថាន

តាស្កិន៖ ទីភ្នាក់ងារការពារ និងចត្តាឡីស័ករុក្ខជាតិ បានរាយការណ៍ថា ប្រទេសអ៊ូសបេគីស្ថានទទួលបានការអនុញ្ញាតឱ្យនាំចូលបន្លែស្ងួតចំនួនដប់ប្រភេទទៅកាន់ទីផ្សារប្រទេសចិន។ កិច្ចព្រមព្រៀងឱ្យនាំចូលនេះ ត្រូវបានសម្រេចក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់តំណាងនៃប្រទេសអ៊ូសបេគីស្ថាន ទៅកាន់ប្រទេសចិន នៅដើមខែឧសភា ឆ្នាំ២០២៦នេះ។ ឥឡូវនេះ ក្រុមហ៊ុននាំចេញរបស់ប្រទេស អ៊ូសបេគីស្ថាន អាចផ្គត់ផ្គង់បន្លែស្ងួត មានដូចជាខ្ទឹមស ខ្ទឹមបារាំង មើមយ៉េន ការ៉ុត ប៉េងប៉ោះ ឆៃថាវ និងបន្លែផ្សេងៗទៀត សម្រាប់នាំចូលទៅកាន់ទីផ្សារប្រទេសចិន។ ដើម្បីនាំចូលផលិតផលកសិកម្មទៅក្នុងប្រទេស ក្រុមហ៊ុនអ៊ូសបេគីស្ថានត្រូវតែចុះបញ្ជីឈ្មោះទំនិញ នៅក្នុងប្រទេសចិន។ លើសពីនេះ ទំនិញត្រូវតែបំពេញតាមលក្ខខណ្ឌចាំបាច់ ស្តីពីសុវត្ថិភាពចំណីអាហារ មានវិញ្ញាបនបត្រភូតគាមអនាម័យ និងមិនមានសត្វល្អិតចង្រៃ។ ក្រុមហ៊ុនអ៊ូសបេគីស្ថានអាចទាក់ទងភ្នាក់ងារ ដើម្បីដាក់បញ្ចូលក្នុងបញ្ជីឈ្មោះនេះ។ យោងតាមគណៈកម្មាធិការស្ថិតិ បានឱ្យដឹងថា ចំណូលពាណិជ្ជកម្មរវាងអ៊ូសបេគីស្ថាន និងចិន បានកើនលើសពី៤,៦ពាន់លានដុល្លារ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦នេះ។ បើគិតពីក្នុងខែមករា ដល់ខែមីនា ឆ្នាំ២០២៥ តួលេខទឹកប្រាក់នាំចេញនេះមានចំនួនត្រឹមតែ៣ ០០០លានដុល្លារ។ គិតត្រឹមដើមខែមេសា ឆ្នាំ២០២៦ ប្រទេសអ៊ូសបេគីស្ថាន បាននាំចេញផ្លែឈើ និងបន្លែចំនួន៣៤០ ០០០តោន ហើយបើគិតជាទឹកប្រាក់នៃការនាំចេញ មានចំនួនជាង៣១៧លានដុល្លារ។ ការនាំចេញភាគច្រើនមានបន្លែចំនួន១៤៨,២ពាន់តោន ផ្លែឈើមានចំនួន៧៥,២ពាន់តោន និងផលិតផលកសិកម្មប្រភេទផ្សេងទៀត មានចំនួន៨៨ពាន់តោន។ […]

IMG_3585
អគ្គនាយកធនាគារ ARDB អញ្ជើញសំណេះសំណាល និង​ចែករំលែកបទពិសោធភាពជាអ្នកដឹកនាំដល់ថ្នាក់ដឹកនាំ និង​បុគ្គលិក

ភ្នំពេញ ៖ ព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញ​ដឹកនាំកិច្ចប្រជុំ​ប្រចាំខែ​ នៅទីស្នាក់ការកណ្ដាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មដើម្បីពិនិត្យវឌ្ឍនភាពការងារ។ ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូ បានសំណេះសំណាល និង​ចែករំលែកបទពិសោធពីភាពជាអ្នកដឹកនាំជូនដល់ថ្នាក់ដឹកនាំ និង​បុគ្គលិក​មកពីគ្រប់នាយកដ្ឋានទាំងអស់ ដោយផ្តោតលើប្រធានបទ៖ How To Lead When You’re Not in Charge​. Leading Beyond Titles ដែលក្នុងនេះ ឯកឧត្តមបណ្ឌិតប្រតិភូក៏បាន​ផ្តល់ទស្សនៈល្អៗ ដើម្បីចូលរួមចំណែកជាបច្ច័យសម្រាប់បុគ្គលិកទាំងអស់ ក្នុងការអភិវឌ្ឍ​សមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន និងការពង្រឹងសមត្ថភាពផ្ទាល់ខ្លួនថែមទៀត ដើម្បី​ចូលរួម​បំពេញការងារប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមបណ្ឌិតបានលើកទឹកចិត្តបុគ្គលិកទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាពបន្ថែមទៀត លើភាពជា​អ្នកដឹកនាំ និងការដឹកនាំខ្លួនឯងជាគំរូគេ ជាពិសេស ត្រូវបណ្តុះស្មារតីភាពជាអ្នកដឹកនាំខ្លួនឯង និងបុគ្គលិកក្រោមឱវាទ ដើម្បីអាចក្លាយជា​អ្នកដឹកនាំបន្ត​ចូលរួម​អភិវឌ្ឍន៏​ស្ថាប័ន​ឱ្យរីកចម្រើន​ប្រកប​ដោយនិរន្តរភាព។ ជាសរុបសេចក្តីមក ឯកឧត្តមបណ្ឌិតប្រតិភូក៏បាន​ផ្តល់អនុសាសន៍គន្លឹះជាគតិល្អៗ សម្រាប់បុគ្គលិក​យកទៅ​អនុវត្តការងារ រួមមាន៖ “ភាពជាអ្នកដឹកនាំ គឺមិនអាស្រ័យលើឋានៈ តួនាទី […]

download
ការវាយតម្លៃខុសធ្វើឱ្យមានការឆ្លើយតបយឺតយ៉ាវចំពោះវិបត្តិស្រូវអង្ករនៅប្រទេសជប៉ុន

តូក្យូ៖ រដ្ឋាភិបាលជប៉ុន កាលចុងខែឧសភា ឆ្នាំ២០២៦ បានទទួលស្គាល់ថា ការវាយតម្លៃខុសចំពោះការផ្គត់ផ្គង់ស្រូវអង្ករ និងការឆ្លើយតបយឺតយ៉ាវក្នុងការគ្រប់គ្រងស្ថានការណ៍ និងការបញ្ចេញស្តុកអង្ករសម្រាប់សង្គ្រោះបន្ទាន់ គឺជាកំហុសត្រូវស្តីបន្ទោសចំពោះវិបត្តិស្រូវអង្ករនាពេលថ្មីៗនេះ។ បើយោងតាមរដ្ឋាភិបាល បានឱ្យដឹងថា កង្វះខាតស្រូវអង្ករនៅក្នុងប្រទេសជប៉ុនបានកើតឡើង នារដូវក្តៅ ឆ្នាំ២០២៤ ដែលបណ្តាលមកពីកត្តាផ្គត់ផ្គង់ និងតម្រូវការខ្ពស់ពេក រួមទាំងការប្រមូលផលមិនទទួលបានទិន្នផលល្អដោយសារតែអាកាសធាតុក្តៅពេក ក៏ដូចជាការកើនឡើងនៃការប្រើប្រាស់អង្ករដោយសារមានភ្ញៀវទេសចរចូលមកច្រើនពេក និងការស្តុកទុកដោយខ្លះ ដើម្បីត្រៀមខ្លួនសម្រាប់ការរញ្ជួយដី។  យោងតាមសៀវភៅស ឬសំណើស្តីពីគោលនយោបាយរបស់រដ្ឋាភិបាលបាននិយាយថា “ផ្អែកលើការសន្មតថា ផលិតកម្មស្រូវអង្ករ គឺគ្រប់គ្រាន់ (រដ្ឋាភិបាល) មិនប្រញាប់ប្រញាល់ក្នុងការប្រមូលព័ត៌មានអំពីស្ថានភាពចែកចាយអង្ករ ដែលជាលទ្ធផលនាំឱ្យមានការឡើងថ្លៃ”។ កង្វះខាតបែបនេះបានបង្ខំឱ្យរដ្ឋាភិបាលជប៉ុនបញ្ចេញអង្ករក្នុងស្តុក ដែលបានបម្រុងទុកសម្រាប់ការប្រើប្រាស់បន្ទាន់ ដើម្បីជួយបន្ធូរបន្ថយការព្រួយបារម្ភរបស់សាធារណជន និងកាត់បន្ថយតម្លៃលក់រាយនៃផលិតផលសំខាន់ៗរបស់ជប៉ុន។ ប៉ុន្តែរដ្ឋាភិបាលជប៉ុនក៏បានទទួលស្គាល់ផងដែរថា ការសម្រេចចិត្តនេះយឺតយ៉ាងបែបនេះ គឺជារឿងបរាជ័យក្នុងការលុបបំបាត់សេចក្តីព្រួយបារម្ភក្នុងចំណោមអ្នកលក់ដុំអង្ករ។ តាមរយៈការនាំចូលអង្ករដោយវិស័យឯកជន ក្នុងឆ្នាំ២០២៥ កើនឡើង៩៥ដង បើធៀបនឹងឆ្នាំ២០២៥ គឺកើនដល់បរិមាណ៩៦ ៨៣៤តោន រដ្ឋាភិបាលជប៉ុនបានព្រមាននៅក្នុងសៀវភៅសប្រចាំឆ្នាំថា ការនាំចូលនេះនឹងបង្កផលប៉ះពាល់ដល់ផលិតកម្មស្រូវក្នុងស្រុក។ ចំណែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ជប៉ុនវិញ បែរបានប៉ាន់ប្រមាណថា តម្រូវការអង្ករនៅក្នុងប្រទេសនឹងថយចុះចំពេលចំនួនប្រជាជនជប៉ុនធ្លាក់ចុះ។ ការប៉ាន់ប្រមាណនេះ គឺមិនត្រឹមត្រូវទេ ដោយសារការកើនឡើងនៃភ្ញៀវទេសចរណ៍បរទេស ដូច្នេះមានន័យថា អង្ករកាន់តែច្រើនត្រូវបានប្រើប្រាស់ ស្របពេលការព្រមានបឋមរបស់រដ្ឋាភិបាល នៅក្នុងរដូវក្តៅឆ្នាំ២០២៤ថា […]

កាលវិភាគផ្សព្វផ្សាយ