កសិករម្នាក់នៅស្រុកសូទ្រនិគម បោះទុន១០ ០០០ដុល្លារ ចាប់អាជីបចិញ្ចឹមទាយកពងអាចរកចំណូលបាន៦លានរៀល ក្នុងមួយខែ

photo_2026-06-02_09-11-30 (2)

ដោយ នៅ ស៊ីវុត្ថា

សៀមរាប៖ កសិករមួយរូបរស់នៅក្នុងឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានសម្រេចចិត្តបោះទុន១ ០ ០០០ដុល្លារ ដើម្បីបង្កើតមុខរបរចិញ្ចឹមទាយកពង និងអាចរកប្រាក់ចំណេញរហូតដល់ប្រាំមួយលានរៀលក្នុងមួយខែ។

កសិកររូបនេះ ឈ្មោះ នាង និស្ស័យ បានសម្រេចចិត្តចាប់យកមុខរបរចិញ្ចឹមទាប្រមាណបីឆ្នាំកន្លងមកហើយ ដែលបច្ចុប្បន្នលោកបានចិញ្ចឹមទាចំនួន២ ៧០០ក្បាល ដោយក្នុងមួយថ្ងៃអាចទទួលបានពងទាប្រមាណ២ ៤០០គ្រាប់ ខណៈពងទាមួយគ្រាប់អាចលក់បានតម្លៃចន្លោះពី៣៥០ ទៅ៤០០រៀល។

លោកបានឱ្យដឹងថា មុខរបរនេះលោកបានចំណាយដើមទុនដំបូងប្រមាណ១០ ០០០ដុល្លារ ក្នុងការសាងសង់រោង និងការទិញពូជកូនទាយកមកចិញ្ចឹម និងត្រូវការមើលថែទាំដិតដល់រយៈពេលប្រាំមួយខែ ទើបចាប់ផ្ដើមឱ្យផល។

លោកបានបន្ថែមថា មុខរបរចិញ្ចឹមទាយកពង កំពុងក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់រូបលោក និង អាចរកប្រាក់ចំណេញរហូតប្រាំមួយលានរៀល ក្នុងមួយខែ និងមានទីផ្សារល្អអាចផ្គត់ផ្គង់គ្រប់គ្រាន់ដល់អតិថិជន បើទោះបីជាក្នុងរយៈពេលប្រមាណមួយខែនេះ តម្លៃពងទាធ្លាក់ចុះបន្តិចក៏ដោយ។

លោក នាង និស្ស័យ បន្ថែមទៀតថា ក្នុងពេលចិញ្ចឹមនេះ លោកក៏ទទួលបានការណែនាំផ្នែកបច្ចេកទេសថែទាំ ការបាញ់ថ្នាំសម្លាប់មេរោគ និងថ្នាំបំបាត់ក្លិនពីមន្ត្រីជំនាញកសិកម្មស្រុកផងដែរ។

យោងតាមសេចក្តីរាយការណ៍កន្លងមក កសិកររូបនេះក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋផ្សេងទៀត អាចងាកមកចាប់យកមុខរបរចិញ្ចឹមទាជាលក្ខណៈគ្រួសារ ដែលមិនត្រឹមតែកាត់បន្ថយការចំណាយលើការទិញម្ហូបពីទីផ្សារនោះទេ ក៏អាចយកទៅលក់ផងដែរ ពីព្រោះសត្វទាមិនមែនចិញ្ចឹមយកតែពងលក់មួយមុខប៉ុណ្ណោះទេ គេក៏អាចយកលាមក និងសាច់ទៅលក់បានផងដែរ។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវឱ្យមានគាំទ្រនូវផលិតផលក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលពីបរទេស និងបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាដើម៕


712267308_1573960521396136_8643849413930189465_n
គម្រោង CASDPផ្តល់គោយន្តចំនួន៥៦គ្រឿង ដល់សហគមន៍កសិកម្មដំណាំស្រូវព្រះនេត្រព្រះ ដើម្បីផ្លាស់ប្តូរប្រសិទ្ធភាពកសិកម្មក្នុងស្រុក

បន្ទាយមានជ័យ៖ តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា​  (Cambodia Agricultural Sector Diversification Project) និងដោយមានការគាំទ្រពីធនាគារពិភពលោក (World Bank) នាពេលថ្មីៗនេះបានផ្តល់គ្រឿងចក្រកសិកម្មទំនើបៗដល់សហគមន៍កសិកម្មដំណាំស្រូវព្រះនេត្រព្រះមានជ័យ ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីធ្វើទំនើបកម្មកសិកម្ម និងពង្រឹងសន្តិសុខស្បៀង។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងគាំទ្រដល់កសិករខ្នាតតូចក្នុងការផ្លាស់ប្តូរពីការប្រើកម្លាំងពលកម្មដោយដៃទៅជាយន្តូបនីយកម្មប្រកបដោយចីរភាព។ ឧបករណ៍ថ្មីនេះ រួមមានត្រាក់ទ័រគោយន្តចំនួន៥៦គ្រឿង និងគ្រឿងបង្គុំមួយចំនួនមានតម្លៃ១១៣ ៥៤៥ដុល្លារ ត្រូវបានគេរំពឹងថា នឹងអាចជួយកាត់បន្ថយថ្លៃដើមផលិតកម្ម បង្កើនទិន្នផល និងកាត់បន្ថយការខាតបង់ក្រោយពេលប្រមូលផល។ កសិករនៅក្នុងសហគមន៍ជាប្រពៃណីបានប្រើប្រាស់វិធីសាស្រ្តដែលប្រើកម្លាំងពលកម្មច្រើន ដែលអាចបង្កើនទិន្នផលតាមរដូវកាលមានកំណត់។ ម៉្យាងវិញទៀត ការកើនឡើងនៃការប្រែប្រួលអាកាសធាតុបានធ្វើឱ្យការដាំដុះ និងការប្រមូលផលទាន់ពេលវេលាកាន់តែមានសារៈសំខាន់។ យោងតាមតំណាងគម្រោងខាងលើ គ្រឿងចក្រថ្មីនេះអាចបង្ករលទ្ធភាពរៀបចំ និងការធ្វើស្រែបានលឿនជាងមុន ដែលអនុញ្ញាតឱ្យកសិករបង្កើនទំហំដាំដុះច្រើនជាងមុន និងគ្រប់គ្រងស្ថានភាពអាកាសធាតុប្រែប្រួលបានកាន់តែប្រសើរ។ គម្រោងនេះដែរ បានផ្តល់អាទិភាពដល់សម្រាប់ស្ត្រី និងយុវជន ទទួលបានភាពធន់ទៅនឹងការប្រើបច្ចេកវិទ្យាក្នុងដំណើរការផលិតកម្ម ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កម្លាំងពលកម្មកសិកម្ម ដែលមិនធ្លាប់មានពីមុនមកលើយន្តូបនីយកម្ម។ តាមរយៈការកាត់បន្ថយតម្រូវការរូបវន្តនៃការរៀបចំដី និងការប្រមូលផល គម្រោងពិពិធកម្មកសិកម្មកម្ពុជា មានគោលបំណងធ្វើឱ្យការធ្វើកសិកម្មកាន់តែមានផលចំណេញ និងទាក់ទាញដល់សហគ្រិនជនបទនាពេលអនាគត។ ជាមួយសម្ភារគោយន្តកសិកម្មនេះ សហគមន៍នឹងមានលទ្ធភាពរៀបចំដីស្រែចំនួន ២,៦០៧.៥ ហិកតាសម្រាប់ដំណាំស្រូវស្រង៉ែ និងស្រូវក្រអូប ដោយកំណត់គោលដៅប្រហែល ៥ តោនក្នុងមួយហិកតាក្នុងមួយរដូវ។ សេវាកម្មភ្ជួររាស់នឹងគ្របដណ្តប់លើផ្ទៃដី ៦០០ […]

15_2026-05-26_18-32-07
ហ្វីលីពីនសម្លឹងមើលទីផ្សារផ្លែឈើ នៅក្នុងប្រទេសអ៊ូសបេគីស្ថាន

ម៉ានីល៖ ការិយាល័យឧស្សាហកម្មដំណាំរបស់ប្រទេសហ្វីលីពីន កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកវត្តមានផ្លែឈើរបស់ខ្លួន នៅក្នុងពាណិជ្ជកម្មកសិកម្មសកល ដោយបើកទីផ្សារនាំចេញបន្ថែម នៅក្នុងប្រទេសអ៊ូសបេគីស្ថាន។ ប្រធានការិយាល័យឧស្សាហកម្មដំណាំ ហ្វីលីពីន​ លោក ជេរ៉ាល់ គ្លេន ប៉ានហ្គានីបាន (Gerald Glenn Panganiban) បាននិយាយថា ទីភ្នាក់ងារកំពុងបញ្ចប់កិច្ចព្រមព្រៀងជាមួយប្រទេសអ៊ូសបេគីស្ថាន ដើម្បីផ្គត់ផ្គង់ផ្លែឈើតមបន់ត្រូពិច ដែលមិនមាននៅក្នុងប្រទេសអាស៊ីកណ្តាលមួយនេះ ដូចជាផ្លែចេក និងផ្លែស្វាយ។ លោកបានមានប្រសាសន៍ថា យើងកំពុងញាប់ដៃញាប់ជើង។ យើងកំពុងបញ្ចប់កិច្ចព្រមព្រៀងពិធីសារ ហើយទីបំផុតយើងអាចនាំចេញ។ វាប្រៀបដូចជាកិច្ចព្រមព្រៀងដ៏ល្អមួយ ដែលអ្វីៗគ្រប់យ៉ាងអាចដំណើរការ។ នៅខ្វះតែឯកសារបន្តិចបន្តួចប៉ុណ្ណោះ។ លោកបាននិយាយថា ប្រទេសអ៊ូសបេគីស្ថានកំពុងស្វែងរកលទ្ធភាពនៃការនាំចេញផ្លែឈើរីរបស់ខ្លួនទៅកាន់ប្រទេសហ្វីលីពីនវិញផងដែរ ទោះបីជាមានការពន្យារពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដោយសារតែមានបញ្ហាដឹកជញ្ជូនក៏ដោយ។ ឥឡូវនេះ វាហាក់ដូចជានៅសល់បញ្ហាតែមួយគត់ គឺការដឹកជញ្ជូននាំចេញ។ អ្វីៗបានដំណើរល្អ ដូច្នេះប្រហែលជាមានការពន្យារពេលបន្តិចបន្តិច។ ប៉ុន្តែវាជាឱកាសដ៏ល្អសម្រាប់ប្រទេសហ្វីលីពីនវិញទេ។ ទន្ទឹមនឹងនេះដែរ ក្រុមការងារនៃការិយាល័យឧស្សាហកម្មដំណាំ របស់ប្រទេសហ្វីលីពីន កំពុងធ្វើការងារលើការពង្រីកការនាំចេញផ្លែទុរេន ទៅកាន់ប្រទេសអូស្ត្រាលី នូវែលសេឡង់ និងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ក្រៅពីការពង្រីកទីផ្សាររបស់យើងទៅកាន់ប្រទេសផ្សេងទៀត អ្វីដែលយើងកំពុងធ្វើ គឺដើម្បីបង្កើតតម្លៃបន្ថែម ចំពោះការនាំចេញកសិផលរបស់យើង។ ឧទាហរណ៍ ការជំរុញនាពេលបច្ចុប្បន្ននេះ គឺការផ្គត់ផ្គង់ទុរេនក្លាសេ ព្រោះវាកាន់តែងាយស្រួលក្នុងការរកទីផ្សារ។ នៅពេលផលិតផលនាំចេញ គឺជាផលិតផលមានតម្លៃបន្ថែម […]

photo_2026-06-02_09-14-02
មន្រ្តីកសិកម្មឃុំ៖ កសិករដាំបន្លែងាកមកពឹងផ្អែកលើវិទ្យាសាស្រ្ត ដោយមើលអាកាសធាតុជាសំខាន់

ដោយ រស្មី ខេត្តសៀមរាប៖ ការផ្លាស់ប្តូរទម្លាប់របស់កសិករមួយចំនួនពីការធ្វើកសិកម្មតាមបែបប្រពៃណី មកពឹងផ្អែកលើបច្ចេកវិទ្យា និងទិន្នន័យអាកាសធាតុ គឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពមួយ ដើម្បីបង្កើនទិន្នផល កាត់បន្ថយការខូចខាត និងធានាបាននូវការផ្គត់ផ្គង់ទីផ្សារ។ កសិករបាននិងកំពុងធ្វើទំនើបកម្មការដាំដុះបន្លែរបស់ខ្លួនតាមរយៈមធ្យោបាយសំខាន់ៗ ដូចជាចេះមើលអាកាសធាតុតាមរយៈការមើលអែប (APP) នៃការព្យាករណ៍អាកាសធាតុ ឬសូម្បីតែការណែនាំអំពីការដាំដុះនោះបានជួយកសិករឱ្យធ្វើកសិកម្មមិនប្រឈមបញ្ហាដូចមុនទៀត។ លោក ឈុត វិឈាន មន្រ្តីកសិកម្មសង្កាត់ក្របីរៀល ខេត្តសៀមរាប បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់របស់លោកបានអនុវត្តតាមបច្ចេកវិទ្យាថ្មី ជាពិសេសតែងតែស្វែងយល់ពីការមើលអែប ទាំងទៅលើ ការធ្វើដំណាំកសិកម្មក្នុងនេះ​ មានទាំងការដាំបន្លែ និងចិញ្ចឹមសត្វទទួលបានលទ្ធផលល្អ។ មន្រ្តីជំនាញកសិកម្មរូបនេះ បានបញ្ជាក់ប្រាប់ទៀតថា ក្នុងចំណោមនេះ អែបកសិឧតុនិយមបានប្រាប់ទៅលើកម្រិតទឹកភ្លៀង ការបំផ្លាញពីសត្វល្អិត និងអ្វីផ្សេងៗទៀតដែលទាំងអស់នេះហើយបានជួយឱ្យកសិករមិនចាំបាច់ប្រឈមនឹងការដាំដុះបន្តទៀត។ ពិសេសនៅសង្កាត់របស់លោកដែលប្រជាកសិកចូលចិត្តដាំបន្លែស្លឹកសម្រាប់លក់ក្នុងនេះដូចជាស្ពៃ សាលាដ ស្ពៃក្រញាញ់ និងស្ពៃចង្កឹះជាដើម។ ដោយឡែកនៅសង្កាត់របស់លោកដោយសារតែមានផ្សារម្ល៉ោះហើយកសិករក៏អាចយកកសិផលរបស់គាត់លក់ និងក្រៅពីនេះក៏អាចយកកសិផលលក់ទៅកាន់ទីផ្សារខេត្តផ្សេងៗទៀតបានដោយឥតជួបបញ្ហាលំបាកដូចមុនទៀតឡើយ។ លោក ឈាត់ ប្រែក រស់នៅភូមិគោកដូង ឃុំក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាបដែលជាដាំបន្លែលក់ជិត១០ឆ្នាំមកនេះ មិនសូវទទួលជោគជ័យប៉ុន្មានទេពោលគឺបានត្រឹមតែអាចរកថវិការ គ្រាន់ដោះស្រាយជីពីព្រោះត្រូវប្រឈមនឹងសត្វល្អិតបំផ្លាញ និងគ្រោះរាំងស្ងួតធ្វើឱ្យដំណាំទទួលរងខូចខាត និងពេលខ្លះទៀតខាតដើមព្រោះតែដំណាំមិនល្អ។ ទោះបីយ៉ាងណា​ក្នុងរយៈពេលមួយទៅពីរឆ្នាំមកនេះ លោកចាប់ផ្តើមដាំដំណាំដោយប្រកាន់យកបច្ចេកទេស និងវិទ្យាសាស្រ្តថ្មីរួមផ្សំ ជាពិសេសការមើលអែប កសិឧតុនិយម […]

image_2026-06-02_07-26-16
ដំណាំស្តេចស្វាយរបស់ឥណ្ឌា ត្រូវអាកាសធាតុបំផ្លាញស្ទើរគ្មានផ្លែ

ក្រុងដេវហ្គាដ៖ នៅរដ្ឋមហារាស្ត្រ ស្ថិតភាគខាងលិចប្រទេសឥណ្ឌា កសិករដាំស្វាយកំពុងប្រញាប់ប្រញាល់បំពេញបែបបទបញ្ជាទិញពីអ្នកលក់គ្រឿងទេសអនឡាញ នៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីចម្ការស្វាយពូជអាល់ហ្វូសូ (Alphonso) ទំហំបីហិកតារបស់គ្រួសារនាង ស្ទើរតែគ្មានផ្លែល្អសោះក្នុងឆ្នាំនេះ។ ស្ត្រីកសិករ អាយុ២៦ឆ្នាំរូបនេះ គឺជាអ្នកតស៊ូម្នាក់នៅទីក្រុងឆ្នេរសមុទ្រឈ្មោះ ដេវហ្គាដ (Devgad) ត្រូវបង្ខំចិត្តដើរប្រមូលទិញផ្លែស្វាយពីកសិដ្ឋានធំៗ ដើម្បីរក្សាអាជីវកម្មរបស់ឪពុកនាងឱ្យដំណើរការ។ អ្នកស្រីបានមានប្រសាសន៍ថា “ប្រសិនបើយើងមិនចែកចាយតាមការបញ្ជាទិញទេ នៅឆ្នាំក្រោយទេអតិថិជនធំៗនឹងមិនមករកយើងវិញទេ “។ យោងតាមទិន្នន័យពីទីភ្នាក់ងារស្រាវជ្រាវ និងវាយតម្លៃរបស់ឥណ្ឌាបានបង្ហាញថា ប្រទេសឥណ្ឌា គឺជាប្រទេសដាំស្វាយច្រើនជាងគេបំផុតនៅលើពិភពលោក ហើយបានផលិតផ្លែស្វាយចំនួន២៨លានតោន រវាងឆ្នាំ២០២៤ និងឆ្នាំ២០២៥។ រដ្ឋមហារាស្ត្រ មានភាពល្បីល្បាញដោយសារផ្លែស្វាយពូជ អាល់ហ្វុនសូ ប៉ុន្តែមន្ត្រីពាក់ព័ន្ធបាននិយាយថា អាកាសធាតុក្តៅខ្លាំងពេកបានបំផ្លាញ ទិន្នផលស្វាយ ដែលគេស្គាល់ថា ជា “ស្តេចស្វាយ”។ មន្ត្រីកសិកម្ម នៅទីក្រុងដេវហ្គាដ ដែលជាតំបន់មួយក្នុងចំណោមតំបន់ដាំដំណាំស្វាយ ពូជអាល់ផុនសូ បាននិយាយថា ភាពខុសគ្នាខ្លាំងពេកនៃសីតុណ្ហភាពពេលថ្ងៃ និងពេលយប់ នៅក្នុងខែធ្នូ និងខែមករា បានបង្កផលប៉ះពាល់ដល់ការចេញផ្កា និងការកាន់ផ្លែ ខណៈពេលអាកាសធាតុក្តៅជាងធម្មតា នៅក្នុងខែមេសា និងឧសភា ដែលប្រហែលជាដោយសារបាតុភូតអាកាសធាតុ អែល នីណូ (El Nino) […]

កាលវិភាគផ្សព្វផ្សាយ