ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះពិនិត្យកសិដ្ឋានចិញ្ចឹមគោទឹកដោះ មូមូ នៅក្រុងអរិយក្សត្រ

711680104_1557521305936901_7651719884276358451_n

កណ្តាល៖ នារសៀលថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមជាមួយសហការី បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នៅ កសិដ្ឋាន មូមូ ហ្វាម (MOO MOO FARM) ដែលជាកសិដ្ឋានចិញ្ចឹមគោឈានមុខមួយក្នុងការផលិតទឹកដោះគោស្រស់ប្រកបដោយគុណភាពខ្ពស់ ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រែក​ក្មេង​ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

ការចុះពិនិត្យនាឱកាសនេះ មានគោលបំណងស្វែងយល់ផ្ទាល់អំពីវឌ្ឍនភាពនៃការគ្រប់គ្រងកសិដ្ឋាន ខ្សែសង្វាក់ផលិតកម្មផលិតទឹកដោះគោស្រស់ ស្របតាមស្តង់ដារបច្ចេកទេស ក៏ដូចជាការពិភាក្សាស្វែងយល់ពីបញ្ហាប្រឈម និងតម្រូវការផ្សេងៗ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ និងបន្តជំរុញគាំទ្រផ្នែកឥណទាន ក្នុងគោលដៅលើកកម្ពស់វិស័យកសិឧស្សាហកម្ម ការកែច្នៃផលិតផលក្នុងស្រុក និងពង្រឹងខ្សែសង្វាក់តម្លៃកសិកម្មនៅកម្ពុជាឱ្យកាន់តែមាននិរន្តរភាព និងរីកចម្រើនទៅមុខ។

កាលពីខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ទាំងសហការី បានឆ្លៀតពេលអញ្ជេីញធ្វើទស្សនកិច្ចនៅកសិដ្ឋាន មូមូ ហ្វាម  និងបានមានប្រសាសន៍លើកទឹកចិត្តដល់ម្ចាស់កសិដ្ឋាន ដែលជាអ្នកវិនិយោគក្នុងស្រុកត្រូវតែគិតគួរពង្រឹងការផលិតទឹកដោះគោឲ្យបានច្រើន ដោយរៀបចំគ្រួសារកសិករអ្នកចិញ្ចឹមឲ្យបានច្បាស់លាស់ ថែទាំឲ្យបានល្អ ដើម្បីឆ្លើយតបនឹងការផ្គត់ផ្គង់លើទីផ្សារ ដែលកំពុងតែមានតម្រូវការខ្ពស់។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត​​ បានផ្តល់យោបល់ថា ដើម្បីជួយដល់កសិករនៅក្នុងតំបន់ឱ្យមានប្រាក់ចំណូល ម្ចាស់កសិដ្ឋានខាងលើគួរតែចងក្រងកសិករ និងតភ្ជាប់ការផលិត ឬប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដូចជាគ្រាប់ពោត និងកសិផលផ្សេងៗទៀត ដែលកសិករបានដាំដុះ គួរប្រមូលទិញពីពួកគាត់យកមកប្រើប្រាស់ឲ្យអស់លទ្ធភាពតែម្តង។

បច្ចុប្បន្នកសិដ្ឋាន មូមូ ហ្វាម បានបំពាក់ដោយបច្ចេកវិទ្យាទំនើប សម្រាប់កែច្នៃទឹកដោះគោ។ សព្វថ្ងៃនេះ កសិដ្ឋានមានគោផលិតទឹកដោះប្រមាណ២០០ក្បាល ដោយក្នុងមួយថ្ងៃ គោអាចផលិតទឹកដោះបានចំនួន២០០០លីត្រផងដែរ៕


710782251_1394630879361397_7806306268247632220_n
ផ្សារផលិតផលខ្មែរខេត្តកំពត កំពុងដំណើរការលក់កសិផល ផលិតផលខ្មែរក្នុងស្រុក ដែលបានដាំដុះ និងកែច្នៃដោយកសិករ

កំពត៖ ផ្សារផលិតផលខ្មែរខេត្តកំពត បាននឹងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តកំពត នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង៦ព្រឹក-១២ថ្ងៃត្រង់។ ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករ អាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។ សូមជម្រាបជូនថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលរបស់ មន្ទីរពាណិជ្ជកម្មខេត្តកំពតក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន ហើយសូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕

image_2026-06-01_08-23-08
កំពង់ផែចិនចាប់ផ្តើមផ្លូវត្រង់បន្ថែមទៀតទៅកាន់ទ្វីបអាហ្រ្វិក ខណៈទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅ

សានទុង៖ កំពង់ផែធំៗជាច្រើនរបស់ប្រទេសចិន បានបើកដំណើរការដឹកជញ្ជូនតាមផ្លូវទឹកត្រង់ជាមួយបណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិក ស្របពេលទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងអាហ្វ្រិកកាន់តែស៊ីជម្រៅ ដោយវិធានការពន្ធសូន្យសម្រាប់ប្រទេសអាហ្វ្រិកចំនួន៥៣ ដែលមានទំនាក់ទំនងការទូតជាមួយប្រទេសចិន បានចូលជាធរមាន នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ។ អ្នកវិភាគបាននិយាយថា ការដាក់ឱ្យដំណើរការផ្លូវដឹកជញ្ជូនត្រង់បន្ថែមទៀត នឹងជំរុញពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត ដោយផ្តល់ឱកាសកាន់តែច្រើនសម្រាប់ប្រទេសពាក់ព័ន្ធ។ កាលពីដើមខែកឧសភានេះ នៅចំណតកំពង់ផែ ឈីងតាវ (Qingdao) ខេត្តសានទុង (Shandong) ភាគខាងកើតប្រទេសចិន នាវាផ្ទុកទំនិញផលិតនៅប្រទេសចិន រួមមានគ្រឿងបន្លាស់រថយន្ត សំបកកង់ និងបន្ទះសូឡា បានបញ្ចប់ការផ្ទុកទំនិញរបស់ខ្លួន ហើយបានចេញដំណើរទៅកាន់កំពង់ផែសំខាន់ៗ នៅអាហ្វ្រិកខាងលិច។ ផ្លូវនេះមាននាវាធ្វើដំណើរទៅមកចំនួន១៣គ្រឿង និងចេញដំណើរតាមកាលវិភាគថេរប្រចាំសប្តាហ៍។ ក្នុងនាមជាកំពង់ផែដ៏សំខាន់មួយនៅភាគខាងជើងប្រទេសចិន កំពង់ផែឈីងតាវ ផ្តល់ការតភ្ជាប់ដោយផ្ទាល់ទៅកាន់មជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗនៅអាហ្វ្រិកខាងលិច ដែលធ្វើឱ្យពេលវេលាដឹកជញ្ជូនរវាងខេត្តសានទុង និងតំបន់ដីគោក និងរវាងតំបន់អាហ្វ្រិកខាងលិចកាន់តែខ្លី។ នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៦ ការនាំចេញសរុបពីកំពង់ផែ ឈីងតាវ ទៅកាន់ទ្វីបអាហ្រ្វិក ទទួលបានប្រាក់ចំណូលពី៤៣,៥៦ពាន់លានយន់ ឬស្មើនឹង៦,៣៧ពាន់លានដុល្លារ កើនឡើង២៦,៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងនេះដែរ ការនាំចេញផលិតផលមេកានិច និងអគ្គិសនី បានកើនឡើង៣៧,៤ភាគរយ និងផលិតផលបច្ចេកវិទ្យាខ្ពស់ បានកើនឡើង២៥,៧ភាគរយ។ ដូចគ្នានេះផងដែរ នៅក្នុងខេត្ត សានទុង ក៏មានកំពង់ផែផ្សេងទៀត […]

image_2026-06-01_07-55-09
ការនាំចេញអង្កររបស់ឥណ្ឌាទៅកាន់តំបន់ឈូងសមុទ្រធ្លាក់ចុះ ព្រោះសង្រ្គាមអ៉ីរ៉ង់

ម៉ុមបៃ៖ ការនាំចេញអង្កររបស់ឥណ្ឌាក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំ២០២៦ បានធ្លាក់ចុះបន្តិច បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដោយសារសង្គ្រាមអ៊ីរ៉ង់រំខានដល់ការនាំចេញអង្ករប្រភេទ បាស្មាទី ទៅកាន់ទីផ្សារឈូងសមុទ្រ។ យោងតាមមន្ត្រីរដ្ឋាភិបាលឥណ្ឌា បានឱ្យដឹងថា ឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករច្រើនជាងគេលើពិភពលោកបានធ្លាក់ចុះជាង៥ភាគរយ នៅឆ្នាំ២០២៦នេះ បន្ទាប់ពីការប្រមូលផលស្រូវប្រចាំឆ្នាំ។ មន្ត្រីដដែលបាននិយាយថា ការនាំចេញអង្កររបស់ប្រទេសឥណ្ឌា ពីខែមករា ដល់ខែមេសា បានធ្លាក់ចុះ១,៣ភាគរយ កាលមួយឆ្នាំមុន មកនៅត្រឹម៨,៣៩លានតោន។ ចំណែកការនាំចេញអង្ករ បាស្មាទី បានធ្លាក់ចុះ៧ភាគរយក្នុងរយៈពេលនេះ មកនៅត្រឹម២,៣លានតោន ស្របពេលការនាំចេញទៅកាន់ទីផ្សារនៅតំបន់មជ្ឈឹមបូព៌ា រួមទាំងប្រទេសអ៊ីរ៉ង់ បានធ្លាក់ចុះ។ រីឯការនាំចេញអង្ករមិនមែនប្រភេទ​ បាស្មាទី បានកើនឡើងដល់បរិមាណ៦,០៩លានតោន ​ច្រើនជាងកាលពីឆ្នាំ២០២៥ ដែលនាំចេញបានត្រឹមតែ៦,០៣លានតោន។ អ្នកនាំចេញអង្ករម្នាក់នៅទីក្រុងញូវដែលី បាននិយាយថា ការនាំចេញត្រូវគេរំពឹងទុកថា នឹងនៅតែទាបជាងកម្រិតធម្មតា ប្រសិនបើសង្គ្រាមអ៊ីរ៉ង់មិនទាន់បញ្ចប់។ អ្នកនាំចេញអង្កររូបនេះ បានបន្តឲ្យដឹងទៀតថា ការដឹកជញ្ជូនអង្ករតាមយន្តហោះទៅកាន់ប្រទេសអ៊ីរ៉ង់ អ៊ីរ៉ាក់ កាតា និងអារ៉ាប៊ីសាអ៊ូឌីត នៅតែពន្យារពេល ដោយសារសង្គ្រាមនេះធ្វើឱ្យអ្នកទិញ និងក្រុមហ៊ុននាំចេញ ត្រូវធ្វើកិច្ចព្រមព្រៀងថ្មី។ ឥណ្ឌាភាគច្រើនដឹកជញ្ជូនអង្ករមិនមែនបាស្មាទីទៅកាន់ទីផ្សារក្រៅប្រទេស មានដូចជា ប្រទេសបង់ក្លាដែស បេណាំង កូតឌីវ័រ ហ្គីណេ និងប្រទេសកាមេរូន […]

712704440_1301770242129346_6190895139184438423_n-1-650x365
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល

ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារចលនាយុវជនគណបក្សស្រុកខ្សាច់កណ្តាល នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នេះបានអញ្ជើញជាអធិបតីភាពក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ពិធីនេះមានការអញ្ជើញចូលរួមពីតំណាងក្រុមការងារចុះជួយមូលដ្ឋានឃុំ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក គណៈកម្មការបោះឆ្នោតស្រុក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សឃុំ ប្រធានសាខាគណបក្សភូមិ បេក្ខជនឈរឈ្មោះ និងសមាជិកយុវជនគណបក្សឃុំ ដែលជាអង្គបោះឆ្នោតសរុបប្រមាណ ២៧០នាក់។ សម្រាប់ការបោះឆ្នោតនេះ មានបេក្ខជនឈរឈ្មោះចំនួន ១០រូប ដើម្បីជ្រើសរើសយក ៥រូប ធ្វើជាថ្នាក់ដឹកនាំយុវជនឃុំ ដោយទទួលបានសន្លឹកឆ្នោតបានការចំនួន២៣០សន្លឹក និងមិនបានការមួយសន្លឹក។ មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកឡើងថា ដំណើរការបោះឆ្នោតនាពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់រចនាសម្ព័ន្ធផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាក្នុងឃុំស៊ីធរ ដែលអនុញ្ញាតឱ្យសមាជិកយុវជនមានសិទ្ធិសម្រេចចិត្តដោយផ្ទាល់ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំ ដែលមានសមត្ថភាព និងគុណវុឌ្ឍិពិតប្រាកដ ដើម្បីដឹកនាំយុវជនក្នុងមូលដ្ឋានឱ្យសម្រេចបាននូវការរីកចម្រើនទាំងផ្នែកស្មារតី សុខភាព និងសេដ្ឋកិច្ចគ្រួសារ។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតបានផ្តល់អនុសាសន៍ និងការណែនាំគន្លឹះសំខាន់ៗដល់យុវជនបក្ស ដូចខាងក្រោម៖ – ការពង្រឹងសមត្ថភាព និងកាយសម្បទា៖ យុវជនត្រូវខិតខំអភិវឌ្ឍសមត្ថភាព ទាំងចំណេះដឹង និងសុខភាពរាងកាយតាមរយៈការលេងកីឡា​ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន […]

កាលវិភាគផ្សព្វផ្សាយ