ចំនួនពលករចំណាកស្រុកកើនច្រើនបំផុត ដើម្បីបំពេញការងារក្នុងវិស័យកសិកម្ម នៅកូរ៉េខាងត្បូង

image_2026-05-27_16-03-21

សេអ៊ូល៖ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ កូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ថា ប្រទេសកូរ៉េខាងត្បូង ប្រមូលពលករចំណាកស្រុកឱ្យបានចំនួន១០៤ ០០០នាក់ ដែលជាកំណត់ត្រាខ្ពស់បំផុត ឱ្យចូលរួមក្នុងវិស័យកសិកម្ម នៅឆមាសទីមួយ នៃឆ្នាំ២០២៦នេះ ដោយគូសបញ្ជាក់ពីការពឹងផ្អែកកាន់តែខ្លាំងឡើងលើកម្លាំងពលកម្មមកពីបរទេស។

ក្នុងនេះ មានពលករចំនួន៩៤​ ០០០នាក់ នឹងក្លាយជាអ្នកធ្វើតាមរដូវកាលកាន់ទិដ្ឋាការ E-8 ដែលមានសុពលភាពរហូតដល់ប្រាំបីខែ។ ក្រៅពីនេះ ត្រូវបានបម្រុងទុកសម្រាប់ពលករកាន់ទិដ្ឋាការ E-9 ដែលអាចស្នាក់នៅបានរយៈពេលរហូតបីឆ្នាំ ព្រមទាំងអាចស្វែងរកឱកាសនៅក្នុងវិស័យឧស្សាហកម្មផងដែរ ដូចជាផ្នែកចិញ្ចឹមសត្វជាដើម។

នៅក្នុងឆ្នាំ២០២៦នេះ គ្រាន់តែចំនួនអ្នកធ្វើការតាមរដូវកាលបានកើនឡើង៥៣ភាគរយ ពីចំនួន៦១ ២៤៨នាក់ ក្នុងឆមាសទី១ កាលពីឆ្នាំ២០២៥។

យោងតាមតួលេខរបស់ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ កូរ៉េខាងត្បូង បានឱ្យដឹងថា ចំនួនពលករចំណាកស្រុកក្នុងវិស័យកសិកម្មមានចំនួន២០ ៧៣៨នាក់ ក្នុងឆ្នាំ២០២០ ប៉ុន្តែបានកើនឡើងយ៉ាងឆាប់រហ័សដល់៨៥ ២៩២នាក់ ក្នុងឆ្នាំ២០២៤ និងកើនដល់១៣០ ២៥៩នាក់ ក្នុងឆ្នាំ២០២៥ ដែលកើនឡើងជាងប្រាំមួយដង។

តាមរយៈតួលេខសម្រាប់ឆមាសទីមួយនៃឆ្នាំនេះលើសពី១០០ ០០០នាក់ហើយ ចំនួនសរុបប្រចាំឆ្នាំត្រូវបានគេរំពឹងថា នឹងឈានដល់ ១៤០ ០០០នាក់នៅឆ្នាំ២០២៦នេះ ដែលជាកំណត់ត្រាមួយទៀត។

ការកើនឡើងយ៉ាងខ្លាំងនេះ គឺទាក់ទងទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាខ្វះកម្លាំងពលកម្មនៅតាមតំបន់ជនបទ។

នៅប្រទេសកូរ៉េ បើគិតពីខែមេសា ដល់ខែមិថុនា និងខែកញ្ញា ដល់ខែតុលា គឺជារដូវដាំដុះច្រើនបំផុត ដែលក្នុងនោះតម្រូវការកម្លាំងពលកម្មកើនឡើងយ៉ាងខ្លាំងសម្រាប់វិស័យកសិកម្ម។ យោងតាមរដ្ឋាភិបាល ក្នុងមួយឆ្នាំៗ កម្លាំងពលកម្ម គឺស្មើប្រហែលនឹង៦២ភាគរយនៃកម្លាំងពលកម្មកសិកម្មទាំងមូលរបស់ប្រទេសកូរ៉េខាងត្បូង។

នៅពេលការផ្គត់ផ្គង់កម្លាំងពលកម្មនៅតាមតំបន់ជនបទកាន់តែតឹងតែង រដ្ឋាភិបាលបានទប់ទល់បញ្ហាខ្វះកម្លាំងពលកម្មតាមរយៈគោលនយោបាយគាំទ្រ។ ចាប់ផ្តើមនៅឆ្នាំ២០២៦នេះ ការងារត្រូវបានអនុវត្តជាផែនការមូលដ្ឋានចម្បង សម្រាប់គាំទ្រការងារផ្នែកកសិកម្ម សម្រាប់ឆ្នាំ២០២៦-៣០ ដើម្បីផ្តល់ការគាំទ្រជាប្រព័ន្ធបន្ថែមទៀត នៅក្នុងតំបន់ ដូចជាការបែងចែក និងការគ្រប់គ្រងពលករចំណាកស្រុក។

រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ កូរ៉េខាងត្បូង លោកស្រី សុង មួរីយុង (Song Mi-ryung) កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានចុះទៅពិនិត្យមើលទីតាំងកសិកម្មមួយកន្លែង ហើយបានពិនិត្យមើលលក្ខខណ្ឌការងារ និងបរិយាកាសរស់នៅរបស់ពលករចំណាកស្រុក។

លោកស្រីរដ្ឋមន្ត្រី បានមានប្រសាសន៍ថា លោកស្រីនឹងខិតខំពង្រឹងការប្រាស្រ័យទាក់ទងជាមួយកសិដ្ឋានក្នុងស្រុក ដើម្បីការពារការខ្វះខាតកម្លាំងពលកម្មនៅតំបន់ជនបទ ក្នុងរដូវធ្វើកសិកម្មប្រចាំឆ្នាំ និងបង្កើតកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារពាក់ព័ន្ធនានា។

រដ្ឋាភិបាលកូរ៉េខាងត្បូង​ បានដាក់ចេញនូវសេវាសាធារណៈថ្មីៗ ដើម្បីគាំទ្រដល់ពលករចំណាកស្រុក រាប់ចាប់ពីនីតិវិធីអន្តោប្រវេសន៍ រហូតដល់ជីវភាពប្រចាំថ្ងៃ។ នៅក្នុងឆ្នាំ២០២៦នេះ ក្រសួងកសិកម្ម បានបង្កើតការិយាល័យពលករតាមរដូវកាល នៅការិយាល័យក្នុងតំបន់របស់សេវអន្តោប្រវេសន៍ ដើម្បីជួយសម្រួល និងពន្លឿនផ្នែកសេវាកម្មរដ្ឋបាលសម្រាប់ពលករតាមរដូវកាល។

សម្រាប់អ្នកដែលមិនអាចឆ្លៀតពេលទៅការិយាល័យក្នុងតំបន់ អាជ្ញាធរក៏បានដាក់ឱ្យដំណើរការសេវាកម្មចុះឈ្មោះស្នាមម្រាមដៃចល័ត ដូច្នេះពួកគេអាចចុះឈ្មោះដោយខ្លួនឯងកាន់តែងាយស្រួលទៅក្នុងមូលដ្ឋានទិន្នន័យរបស់រដ្ឋាភិបាល។

នៅឆ្នាំ២០២៦នេះ ការឧបត្ថម្ភធនប្រចាំថ្ងៃសម្រាប់កម្មករ ដែលគ្របដណ្តប់លើការដឹកជញ្ជូនសាធារណៈ និងថ្លៃស្នាក់នៅ បានកើនឡើង១០ ០០០វ៉ុន ឬស្មើនឹង៦,៨១ដុល្លារ។​ លើសពីនេះ វេទិកាស្វែងរកការងារតាមអនឡាញ ក៏បានចាប់ផ្តើមដំណើរការដែរ រួមទាំងឱកាសការងារផ្នែកវិស័យកសិកម្ម។

សម្រាប់ទីក្រុង និងស្រុកចំនួន៣៥ ដែលជាតំបន់ផលិតកសិស្បៀងអាហារពេញនិយមបំផុតទាំង១០របស់ប្រទេស កូរ៉េខាងត្បូ រួមមាន ផ្លែប៉ោម ផ្លែប៉ែស ទំពាំងបាយជូរ ផ្លែសារី ខ្ទឹមស ម្ទេស ខ្ទឹមបារាំង សាឡាត់ ឆៃថាវ និងដំឡូងបារាំង ក្រសួងកំពុងដំណើរការក្រុមការងារចម្រុះ ចាប់ពីខែមេសា ដល់ខែមិថុនា ចំណែកក្រសួងយុត្តិធម៌ និងរដ្ឋាភិបាលមូលដ្ឋាន ត្រូវតាមដានការផ្គត់ផ្គង់ និងតម្រូវការកម្លាំងកម្មករតាមរដូវកាលក្នុងពេលវេលាជាក់ស្តែង៕ (ផាន់ អាណា)


image_2026-09-11_15-44-36
កូរ៉េជ្រើសយកខ្ទឹមស និងខ្ទឹមបារាំង ជាមុខទំនិញដំបូងគេ សម្រាប់ប្រព័ន្ធរក្សាស្ថិរភាពតម្លៃកសិផល

សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានជ្រើសរើសយកខ្ទឹមស និងខ្ទឹមបារាំង ជាមុខទំនិញដំបូងគេបង្អស់ សម្រាប់ប្រព័ន្ធរក្សាស្ថិរភាពតម្លៃកសិផល ដោយសម្រេចផ្តល់សំណងចំពោះភាពខុសគ្នានៃតម្លៃរហូតដល់៨០ភាគរយ នៃតម្លៃលក់ដុំ ប្រសិនបើតម្លៃកសិផលជាមធ្យមធ្លាក់ចុះក្រោមតម្លៃគោល។ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ របស់កូរ៉េខាងត្បូង បានប្រកាសថា ខ្លួនបានជួបប្រជុំលើកទី១ នៃគណៈកម្មាធិការពិគ្រោះយោបល់ ស្តីពីស្ថិរភាពតម្លៃកសិផល កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងសេអ៊ូល។ ប្រព័ន្ធស្ថិរភាពតម្លៃកសិផល គឺជាយន្តការថ្មីមួយ ដែលរដ្ឋាភិបាលកូរ៉េផ្តល់ការគាំទ្រទាំងស្រុង ឬមួយផ្នែក ចំពោះភាពខុសគ្នារវាងតម្លៃគោលសម្រាប់កសិផល និងតម្លៃនៅលើទីផ្សារ នៅពេលតម្លៃកសិផលជាមធ្យមធ្លាក់ចុះក្រោមតម្លៃគោល។ សម្រាប់ឆ្នាំ២០២៦នេះ ខ្ទឹមស និងខ្ទឹមបារាំង ត្រូវបានជ្រើសរើសជាមុខទំនិញគំរូដំបូងគេបង្អស់ ដោយសារតម្លៃ និងបរិមាណផលិតកម្មរបស់កសិផលទាំងពីរមុខនេះ មានការប្រែប្រួលខ្លាំងទៅតាមស្ថានភាពដំណាំ។ កូរ៉េគ្រោងបន្ថែមមុខទំនិញកសិផលជារៀងរាល់ឆ្នាំ ដោយពិចារណាលើឥទ្ធិពលរបស់វា ចំពោះរបបអាហាររបស់ប្រជាជនកូរ៉េ ដោយកំណ់តប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ និងតម្រូវការជាមុន ព្រមទាំងលទ្ធភាពទទួលបានទិន្នន័យថ្លៃដើមផលិតកម្មច្បាស់លាស់។ តម្លៃគោលត្រូវបានកំណត់នៅត្រឹម៨០ភាគរយនៃតម្លៃលក់ដុំ រួមទាំងថ្លៃចំណាយក្នុងការគ្រប់គ្រងកសិកម្ម ហើយរាប់បញ្ចូលថ្លៃពលកម្មរបស់កសិករផ្ទាល់ទាំងស្រុង ឬមួយផ្នែកផងដែរ។ តម្លៃជាមធ្យម ត្រូវគណនាផ្អែកលើតម្លៃកសិផលក្នុងរដូវប្រមូលផល របស់ដំណាំនីមួយៗ ហើយរាប់បញ្ចូលតម្លៃនៃផលិតផលគ្រប់កម្រិតគុណភាព គឺគុណភាពខ្ពស់ មធ្យម និងទាប។ សម្រាប់មុខទំនិញ ដែលមានការប្រែប្រួលតម្លៃខ្លាំង ទំហំនៃការគាំទ្រនឹងត្រូវបង្កើនជាដំណាក់កាលៗ […]

image_2026-09-11_15-28-31
ប្រជាជនឥណ្ឌាជាង១០១លាននាក់ កើតជំងឺទឹកនោមផ្អែម សង្ស័យមកពីបរិភោគមីកញ្ចប់ និងភេសជ្ជៈផ្អែម

ញូវដេលី៖ ក្រុមហ៊ុនផលិតឱសថរបស់ដាណឺម៉ាក ឈ្មោះ ណូវ៉ូ ណ័រឌីស (Novo Nordisk) បាននិយាយកាលពីខែកក្កដា ឆ្នាំ២០២៦នេះថា ប្រជាជនឥណ្ឌាជាង១០១លាននាក់ កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម ខណៈមនុស្ស១៣៦លាននាក់ ផ្សេងទៀតស្ថិតក្នុងស្ថានភាពប្រុងកើតជំងឺទឹកនោមផ្អែម ដោយសង្ស័យថា មកពីបរិភោគអាហារកញ្ចប់មាបតម្លៃថោក។ ក្រោយពីការចេញផ្សាយបែបនេះ រដ្ឋាភិបាលឥណ្ឌាបានចាប់ផ្តើមរឹតបណ្ដឹងការដាក់ស្លាកព្រមានចំពោះសុខភាព នៅលើផលិតផលម្ហូបអាហារមួយចំនួន រហូតបង្កឱ្យមានការជជែកដេញដោលនៅទូទាំងប្រទេស អំពីមូលហេតុប្រជាជនឥណ្ឌាចូលចិត្តបរិភោគអាហារវេចខ្ចប់ស្រាប់ និងតម្លៃថោក ខណៈក្រុមហ៊ុនផលិតអាហារមួយចំនួនបានលក់ផលិតផលដដែល​​​ តែមានជីវជាតិល្អជាងមុន នៅក្នុងទីផ្សារប្រទេសផ្សេង។ យោងតាមក្រុមហ៊ុនស្រាវជ្រាវមួយផ្សេងទៀត បានឱ្យដឹងថា ទីផ្សារអាហារវេចខ្ចប់របស់ឥណ្ឌា ដូចជាមីកញ្ចប់ជាដើម បានកើនឡើងដល់ទឹកប្រាក់ជាង១៣៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៦ គឺកើនឡើងពី១២៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ហើយត្រូវបានព្យាករណ៍ថា នឹងកើនដល់ជិត២៤០ពាន់លានដុល្លារ នៅឆ្នាំ២០៣៤។ ជារៀងរាល់ឆ្នាំ អាហារខេចខ្ចប់ស្រាប់ប្រហែល ៦ ពាន់លានកញ្ចប់ ដែលប្រជាជនឥណ្ឌាបរិភោគនៅតាមគ្រួសារ និងតាមតូបលក់អាហារតាមចិញ្ចើមផ្លូវ គឺជាមីឈ្មោះ ម៉ាគ្គីស្រុះទឹកក្តៅ  (Maggi Two-Minute Masala) ដែលផលិតដោយក្រុមហ៊ុនណេស្លេ (Nestlé) របស់ប្រទេសស្វីស។ ដោយសារប្រាក់ចំណូលរបស់គ្រួសារណ្ឌា ទាបជាងមធ្យមភាគលើពិភពលោកច្រើនពេក ប្រជាជនឥណ្ឌាដ៏ច្រើនចូលចិត្តបរិភោគផលិតផលអាហារមានតម្លៃថោក ដូចជា មីកញ្ចប់ម៉ាក ម៉ាគ្គី […]

image_2026-09-11_14-29-48
ស្ទើរគ្រប់ត្រីធូណា អ្នកវិទ្យាសាស្ត្ររកឃើញព្រូននៅក្នុងសាច់វា

អន្តរជាតិ៖ នៅពេលអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យសហព័ន្ធ សានិតា កាតារីណា (Santa Catarina) នៃប្រទេសប្រេស៊ីល វិភាគត្រីធូណា ចំនួន៥៣ក្បាល ដែលទើបនេសាទបានថ្មីៗ ក្នុងតំបន់ ពួកគេបានរកឃើញថា ត្រីស្ទើរតែទាំងអស់មានផ្ទុកដង្កូវប៉ារ៉ាស៊ីត។ យោងតាមលទ្ធផលស្រាវជ្រាវ ក្រុមអ្នកស្រាវជ្រាវបានរាប់ឃើញដង្កូវតូចៗ សរុបជាង១ ៦០០ក្បាល។ ដោយប្រើឧបករណ៍មីក្រូទស្សន៍ដ៏មានប្រសិទ្ធភាព ពួកគេបានរកឃើញថា មានតែក្រលៀន និងបេះដូងត្រីប៉ុណ្ណោះ ដែលគ្មានផ្ទុកប៉ារ៉ាស៊ីត។ ចំណែកឯសរីរាង្គផ្សេងទៀតវិញ មានដង្កូវ ឬសញ្ញាបង្ហាញពីកើតដង្កូវស្ទើរតែគ្រប់ទីកន្លែង។ ក្នុងចំណោមត្រីធូណា៥៣ក្បាល គឺ៩៦ភាគរយ មានឆ្លងប៉ារ៉ាស៊ីត។ ពោះវៀនត្រីធូណា គឺជាសរីរាង្គមានឆ្លងប៉ារ៉ាស៊ីតច្រើនជាងគេ បន្ទាប់មកគឺជាលិកាសាច់ដុំ ដែលសំខាន់ជាងគេសម្រាប់មនុស្សយើងហូប ហើយបន្ទាប់មក គឺក្រពះត្រីធូណា។ អ្នកចងក្រងឯកសារបានសន្និដ្ឋានថា «លទ្ធផលទាំងនេះបង្ហាញពីសារៈសំខាន់នៃការត្រួតពិនិត្យផ្នែកអនាម័យ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការវះយកសរីរាង្គខាងក្នុងចេញភ្លាមៗ ដើម្បីចៀសវាងការផ្លាស់ទីរបស់កូនដង្កូវតូចៗពីសរីរាង្គខាងក្នុងទៅកាន់ជាលិកាសាច់ដុំ»។ ការសិក្សានៅប្រទេសប្រេស៊ីលនេះ មានទំហំតូចតាចទេ ដោយសិក្សាត្រឹមតែពេលវេលាមួយប៉ុណ្ណោះ ប៉ុន្តែវាបង្ហាញថា ត្រីធូណានៅតំបន់នេះ ជាទូទៅអាចផ្ទុកប៉ារ៉ាស៊ីត ក្នុងក្រុមធំៗពីរនៃពពួកព្រូនសំប៉ែត ទ្រីប៉ាណូរីនឆា (Trypanorhyncha) និងព្រូនសមុទ្រ អានីសាគិស (Anisakis)។ ប៉ារ៉ាស៊ីត និងត្រីបានវិវត្តរួមគ្នា ដើម្បីរស់នៅជាមួយគ្នាក្នុងមហាសមុទ្ររបស់ពិភពលោក ដូច្នេះ ការរកឃើញប៉ារ៉ាស៊ីតនៅក្នុងត្រីធូណា […]

Oplus_16908288
អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ

ដោយ ហៃ ស៊ីណា អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។ លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលាពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។ ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក […]

កាលវិភាគផ្សព្វផ្សាយ