ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ បានដឹកនាំសហការីចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ដើម្បីពិភាក្សាអំពីវិស័យកសិកម្ម និងការអភិវឌ្ឍន៍។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍បញ្ជាក់ទៀតថា ដោយឡែកក្នុងចំណោមសក្តានុពលជាច្រើន ខេត្តកំពតក្រៅពីទេសចរណ៍ និងសេវាកម្ម ហើយលើសពីនេះការចិញ្ចឹមសត្វ ដាំដុះបន្លែគ្រប់ប្រភេទក៏ជាតម្រូវការដ៏ធំសម្រាប់ការផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុកផងដែរ ជាពិសេស ជាខេត្តជាប់ព្រំដែនប្រទេសជិតខាងយើងមិនត្រូវពឹងផ្អែកលើផលិតផលគេនាំចូលនោះទេ ដោយត្រូវពង្រឹងខ្លួន ជំរុញការវិនិយោគលើវិស័យកសិកម្ម ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋកាន់ឱ្យតែប្រសើរឡើងតាមរយ:ការផលិតក្នុងស្រុក៕
















