ស្រុកស្នួល,ខេត្តក្រចេះ៖ ឯកឧត្ត មបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB)នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញុចុះពិនិត្យមើល កសិដ្ឋានចិញ្ចឹគោយកសាច់មួយកន្លែងដែលមានទីតាំង ស្ថិតនឃុំ២ឆ្នូ ស្រុកស្នួល ខេត្តក្រចេះ។
ចាប់ផ្តេីមពីការចិញ្ចឹមខ្នាតតូចឥឡូវនេះ កសិដ្ឋានចិញ្ចឹមគោយកសាច់ខាងលើនេះ គឺបានពង្រីកខ្លួនកាន់តែធំ រហូតអភិវឌ្ឍទៅជាសហគ្រាសផលិតចំណីសត្វ ឈ្មោះ “ដង្ខៅ ប៉ាង “ដែលសព្វថ្ងៃចិញ្ចឹមគោសាច់ប្រមាណ៣០០ក្បាល ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងចែកចាយបន្តនៅតាមបណ្តាខេត្តផ្សេងៗទៀត។
ក្នុងនាមជាធនគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតសំខាន់លើស័យកសិកម្មជាធំនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកទឹកចិត្តដល់កសិករខ្មែរយើង និងអ្នកវិយោគលើវិស័យចិញ្ចឹមសត្វ គួរពង្រីកការចិញ្ចឹមសត្វឲ្យកាន់តែច្រើននៅក្របខណ្ឌទូទាំងប្រទេស ដើម្បីបំពេញតម្រូវការសាច់ក្នុងស្រុក ព្រោះក្នុងមួយថ្ងៃៗ ការផលិតមិនទាន់គ្រប់តម្រូវការទីផ្សារនៅឡើយទេ៕














