​ឥណ្ឌា​នាំចេញក្រវាញកាន់តែច្រើន ​បន្ទាប់ពីក្រវាញ​​ហ្គាតេម៉ាឡាធ្លាក់ចុះ

AFP__20250123__36VJ26N__v1__HighRes__IndonesiaAgricultureRice1-7jc2yn5c6qqwehf3ks2n81v8nab4fx3sagnhz2e0y80

ការធ្លាក់ចុះទិន្នផល​ក្រវាញ​របស់​ប្រទេស​ហ្គាតេម៉ាឡា ​បាន​ធ្វើ​ឲ្យ​ក្តី​អ្នកនាំចេញក្រវាញ​ឥណ្ឌា មានសេចក្តីសង្ឃឹមក្នុង​ការ​បញ្ជូន​ការដឹកជញ្ជូន​ទៅ​ក្រៅប្រទេស​កាន់តែច្រើន ជាពិសេស​ទៅកាន់​ទីផ្សារ​នៅតំបន់មជ្ឈឹមបូព៌ា ​សម្រាប់​រដូវ​បុណ្យ​រ៉ាម៉ាដន ​ខាងមុខនេះ។

កសិករ​​​​ និងអ្នកនាំចេញក្រវាញ​ ​បាន​និយាយ​ថា ការធ្លាក់ចុះទិន្នផលក្រវាញរបស់ប្រទេស ក្វាតេម៉ាឡា ធ្វើ​ឲ្យ​ប្រទេស​ឥណ្ឌា​មាន​ឱកាស​ល្អ​ក្នុង​ការ​នាំចេញផ្លែក្រវាញក្នុង​បរិមាណច្រើនរហូតដល់​ចំនួនពី១​ ២០០ ទៅ១៤ ០០០តោន។

​អ្នកនាំចេញបាននិយាយថា នៅឆ្នាំ២០២៥នេះ​ផលិតផលក្រវាញ​របស់​ប្រទេស​ហ្គាតេម៉ាឡា នឹង​ផ្តល់ទិន្នផល​ប្រហែលពី១៧ ០០០ តោន ឬ១៤​​​ ០០០តោនប៉ុណ្ណោះ ដែលជាធម្មតា តែងតែផ្តល់ទិន្នផលក្រវាញប្រហែល៤០ ០០០ ទៅ៥០ ០០០តោន។ ​បន្ទាប់ពី​គ្រោះរាំងស្ងួត​កាលពី​ឆ្នាំ២០២៤ ផលិត​ផលក្រវាញហ្គាតេម៉ាឡា​ ដែលទើបតែដាំឡើងវិញនឹងផ្តល់បាន​ប្រហែល២២ ០០០តោន ដូច្នេះមិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារនៅមជ្ឈឹមបូព៌ាបានឡើយ។

ទន្ទឹមនឹងនេះ រដូវប្រមូលផលនៅតាមតំបន់មានក្រវាញជាច្រើន នៅក្នុងប្រទេសឥណ្ឌា កំពុងតែចាប់ផ្តើម ហើយនឹងមានការប្រមូលផលរហូតដល់ខែមីនា ឆ្នាំ២០២៦។ នៅឆ្នាំ២០២៥ នឹងមានការប្រមូលវិញផ្លែក្រវាញចន្លោះពី៣០,០០០ ទៅ៣១,០០០តោន ក្នុងតម្លៃជាមធ្យមគឺ២៨ដុល្លារ ក្នុងមួយគីឡូក្រាម។

អ្នកដាំក្រវាញ​ បាននិយាយទៀតថា ឆ្នាំ២០២៥ គឺជាឆ្នាំដ៏ល្អប្រសើរបន្ទាប់ពីគ្រោះរាំងស្ងួតអែលនីញ៉ូកើតឡើងនៅក្នុងឆ្នាំ២០២៤ ចំណេកលក្ខខណ្ឌធម្មជាតិឡានីញ៉ូ គេរំពឹងថា នឹងមានភ្លៀងធ្លាក់ល្អនៅនិទាឃរដូវ នាខែមីនា ឆ្នាំ២០២៦។

ចំណែកនាយកសេវាកម្មគ្រប់គ្រងទ្រព្យសម្បត្តិ បាននិយាយថា ការខូចខាតក្រវាញនៅក្នុងប្រទេសហ្គាតេម៉ាឡា បានផ្តល់ឱកាសសម្រាប់ប្រទេសឥណ្ឌា ក្នុងការពង្រីកទីផ្សារក្រវាញនៅលើពិភពលោក។

អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ក្រវាញឥណ្ឌា ដែលសម្បូរសារធាតុប្រេង និងមានគុណភាពខ្ពស់ បានប្រឹងប្រកួតប្រជែងជាមួយនឹងបរិមាណដ៏ច្រើននៃការនាំចេញក្រវាញរបស់ប្រទេសហ្គាតេម៉ាឡាដែលមានតម្លៃថោកជាង នៅក្នុងទីផ្សារមជ្ឈិមបូព៌ា មានដូចជា ​ប្រទេសអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម និងប្រទេសគុយវ៉ែតជាដើម។ នៅពេលផលិតផលក្រវាញរបស់ប្រទេសហ្គាតេម៉ាឡាធ្លាក់ចុះ អ្នកនាំចេញរបស់ឥណ្ឌាកំពុងសង្ឃឹមយ៉ាងខ្លាំងក្នុងការដណ្តើមយកចំណែកទីផ្សារនេះ។

លោកបានមានប្រសាសន៍ថា ប្រទេសឥណ្ឌាត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជាអ្នកផ្គត់ផ្គង់ក្រវាញធំជាងគេនូវរដូវបុណ្យរ៉ាម៉ាដន ដែលតម្រូវការកាហ្វេកាក្រវាញ នឹងមានតម្រូវការខ្ពស់បំផុត ដូច្នេះ ការនាំចេញរបស់ឥណ្ឌានឹងកើនពី១២ ០០០តោន ទៅ១៤ ០០០តោន​ គឺកើនលើបណ្តាឆ្នាំកន្លងមក ដែលនាំចេញក្រវាញបានត្រឹមតែ៦ ០០០ ទៅ៨ ០០០តោន។

ទីផ្សារក្រវាញនៅតំបន់មជ្ឈិមបូព៌ា នៅពេលបច្ចុប្បន្ននេះ ជាពិសេសម្រាប់រដូវបុណ្យរ៉ាម៉ាដន មិនមានក្រវាញរបស់ហ្គាតេម៉ាឡាច្រើនឡើយ ដែលក្រវាញឥណ្ឌាសព្វថ្ងៃមានតម្លៃប្រហែល៣៥ដុល្លារក្នុងមួយគីឡូក្រាម។ ទោះជាយ៉ាងណាក៏ដោយ ការប្រែប្រួលនៃតម្លៃនឹងបង្កផលពិបាកសម្រាប់អ្នកនាំចេញ ដែលបានសន្យានាំចេញក្នុងបរិមាណខ្ពស់ និងក្នុងរយៈពេលវែង៕


IMG_8043
កសិករនៅអមលាំងខេត្តកំពង់ស្ពឺ កំពុងបង្កើនជំនាញដាំបន្លែតាមបច្ចេកទេស​ទំនើបជាងមុន ដើម្បីរកចំណូលបន្ថែម

ដោយ រស្មី ភ្នំពេញ៖ ក្រុមកសិករមកពីសហគមន៍កសិកម្ម កសិករសាមគ្គីអមលាំង កំពុងតែ​បង្កើនជំនាញ និងការ​អនុវត្ត​របស់ខ្លួន​ក្នុងការ​ដាំបន្លែ ក៏ដូចជាការ​ចិញ្ចឹមសត្វ ដើម្បីធ្វើយ៉ាងណារកប្រាក់ចំណូលបន្ថែមទៀត សម្រាប់ក្រុមគ្រួសារ ។ កសិករ​ក្នុងសហគមន៍អមលាំង មានដាំបន្លែលើទឹក និងផ្ទះសំណាញ ក៏ដូចជា​ចិញ្ចឹមសត្វ​កណ្ដូប ចង្រិត និងមាន់ទា​ផងដែរ។ កសិករ នៃ​សហគមន៍កសិកម្មកសិករ​សាមគ្គីអមលាំង នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ​កំពុង​ពង្រឹង​ជំនាញ និងចំណេះដឹង របស់ខ្លួន ក្នុងការដាំដំណាំ ជាពិសេស បន្លែ និងការ​ចិញ្ចឹមសត្វ ដើម្បីបង្កើតប្រភពចំណូលបន្ថែមសម្រាប់គ្រួសារ។ សមាគមន៍កសិកម្ម កសិករសាមគ្គីអមលាំង មានសមាជិក៣៥០គ្រួសារ និងមានពលរដ្ឋជាង១ ០០០នាក់។ កសិករក្នុងសហគមមួយនេះបានរៀនបច្ចេកទេស កសិកម្មឆ្លាតវៃ ដូចជាការដាំបន្លែលើទឹក ការដាំបន្លែក្នុងផ្ទះសំណាញ់ ក្នុងគោលដៅការពារសត្វល្អិតបំផ្លាញ និងបង្កើនទិន្នផល។ ទន្ទឹមនឹងនេះ កសិករ​ក៏បានប្រើប្រាស់ប្រព័ន្ធតំណក់ទឹក ឬប្រព័ន្ធទឹកវិលពីព្រោះដើម្បីសន្សំសំចៃទឹក ព្រោះតំបន់ខ្លះក្នុងខេត្តកំពង់ស្ពឺ អាចប្រឈមនឹងការខ្វះខាតទឹកនៅរដូវប្រាំង ពិសេសបាតុភូតកំដៅឡើងខ្ពស់នាពេលនេះ ជាដើម។ អ្នកស្រី ទឹម ចំណូល ប្រធានសហគមន៍កសិកម្ម កសិករសាមគ្គីអមលាំង បានឱ្យដឹងថាកសិករ​របស់សហគម មានដាំដំណាំដូចជា ស្ពៃតឿ ខាត់ណា […]

image_2026-11-02_15-14-10
ឥណ្ឌាបង្ក្រាបការប្រើប្រាស់សារធាតុពណ៌ហាមឃាត់ក្នុងចំណីអាហារ

ញូវដេលី៖ រាប់ចាប់ពីបាយឆា និងម្ហូបសាច់មាន់អាំង រហូតដល់ទឹកជ្រលក់ពណ៌ក្រហម បង្អែម និងស្ករគ្រាប់សំឡី រដ្ឋបាលសុវត្ថិភាពចំណីអាហារ និងឱសថរដ្ឋឧត្ដរប្រទេស បានបង្កើនការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការប្រើប្រាស់សារធាតុពណ៌​ ដែលមិនមានការអនុញ្ញាតក្នុងចំណីអាហារ ដោយណែនាំឱ្យអាជីវកម្មត្រូវគោរពតាមស្តង់ដារសុវត្ថិភាពចំណីអាហារ បើមិនដូច្នោះទេ អាចប្រឈមនឹងវិធានការផ្លូវច្បាប់។ គោលការណ៍ណែនាំនេះ ត្រូវបានធ្វើឡើងតាមការគោលការណ៍របស់រដ្ឋបាលសុវត្ថិភាពចំណីអាហារ និងគ្រប់គ្រងឱសថ របស់ឥណ្ឌា ដោយហាមឃាត់ការប្រើប្រាស់សារធាតុពណ៌ ដែលមិនមែនជាសារធាតុសម្រាប់ចំណីអាហារ ដូចជាសារធាតុថ្នាំពណ៌សម្រាប់ឧស្សហកម្ម និងការកំណត់ការប្រើប្រាស់សារធាតុពណ៌សំយោគឱ្យប្រើតែក្នុងប្រភេទចំណីអាហារ។ គោលការណ៍ណែនាំនេះអនុវត្តចំពោះហាងលក់បង្អែម ភោជនីយដ្ឋាន សណ្ឋាគារ ហាងនំប៉័ង រោងចក្រផលិតចំណីអាហារ អាហារលក់តាមរទេះ​ និងអ្នកលក់អាហារតាមចិញ្ចើមផ្លូវ។ មន្ទីរជំនាញបានអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន ជាពិសេសចំពោះការប្រើប្រាស់សារធាតុពណ៌ហាមឃាត់ក្នុងស្ករគ្រាប់សំឡី ទឹកកកឈូសដាក់ស៊ីរ៉ូ ទឹកជ្រលក់ និងអាហារសម្រន់មានពណ៌ភ្លឺខ្លាំង។ ចំណែកប្រតិបត្តិករអាជីវកម្មចំណីអាហារ ក៏ត្រូវប្រើជញ្ជីងថ្លឹងឌីជីថល ដើម្បីវាស់បរិមាណសារធាតុពណ៌ កុំដាក់ដោយប៉ាន់ស្មាន។ ក្នុងករណីមិនអាចវាស់បរិមាណបានត្រឹមត្រូវ មិនត្រូវប្រើសារធាតុពណ៌សិប្បនិម្មិតឡើយ។ រីឯអ្នកលក់អាហារតាមចិញ្ចើមផ្លូវ ត្រូវប្រើគ្រឿងផ្សំបន្លែធម្មជាតិ ដូចជា ប៉េងប៉ោះ ឆៃថាវក្រហម ស្លឹកជីវ៉ាន់ស៊ុយ និងជីអង្កាម ដើម្បីបង្កើតពណ៌ និងរសជាតិសម្រាប់ទឹកជ្រលក់។ មិនត្រូវប្រើថ្នាំពណ៌សារធាតុឧស្សាហកម្ម ដើម្បីធ្វើឱ្យសាច់មាន់បំពង សាច់ចង្កាក់អាំង បាយឆា និងត្រីបំពង មានពណ៌ក្រហមខ្លាំងនោះទេ។ ដូច្នេះ […]

image_2026-11-02_15-02-28
ថ្លៃដើមផលិតធ្វើឱ្យម្ហូបអាហារ និងភេសជ្ជៈ នៅក្នុងប្រទេសជប៉ុនបន្តឡើងថ្លៃ

តូក្យូ៖ តម្លៃផលិតផលជិត១ ៥០០មុខ របស់ក្រុមហ៊ុនផលិតម្ហូបអាហារ និងភេសជ្ជៈធំៗចំនួន ១៩៥ នៅក្នុងប្រទេសជប៉ុន គ្រោងនឹងឡើងថ្លៃនៅក្នុងខែវិច្ឆិកា​ ឆ្នាំ២០២៦ ដែលកើនឡើងប្រហែល១០ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីមួយឆ្នាំមុន។ នេះបើតាមក្រុមហ៊ុនស្រាវជ្រាវជប៉ុន។ ចំនួនផលិតផល ដែលនឹងឡើងថ្លៃនេះ បានធ្លាក់ចុះមកនៅក្រោមចំនួន២ ០០០មុខ ក្នុងរយៈពេល៥ខែកន្លងមកនេះ។ ក្នុងចំណោមប្រភេទផលិតផលទាំងនោះ ផលិតផលគ្រឿងទេស និងគ្រឿងផ្សំសម្រាប់ធ្វើម្ហូប ដូចជា ប្រភេទទឹកជ្រលក់ មានចំនួន៦៤៤មុខ ដែលជាចំនួនច្រើនជាងគេ។ បន្ទាប់មក គឺផលិតផលភេសជ្ជៈមានជាតិអាល់កុល និងគ្មានជាតិអាល់កុល ចំនួន៤១៧មុខ។ ក្នុងឆ្នាំ២០២៦នេះ ចំនួនផលិតផលម្ហូបអាហារ និងភេសជ្ជៈ ដែលបានឡើងថ្លៃ ឬគ្រោងនឹងឡើងថ្លៃ មានចំនួនសរុប២០ ៣២៧មុខ ដែលជាចំនួនកើនលើសពីបណ្តាឆ្នាំកន្លងមក។ បុគ្គលិកក្រុមហ៊ុនបាននិយាយថា សម្រាប់ឆ្នាំក្រោយ ការឡើងថ្លៃផលិតអាចនឹងសូវលឿនដូចឆ្នាំនេះទេ ដោយសារក្រុមហ៊ុននានាអាចនឹងគិតបញ្ចូលថ្លៃដើម ដែលកើនឡើងទៅក្នុងតម្លៃផលិតផលរបស់ខ្លួន ជាបណ្តើរៗ ព្រមទាំងវាយតម្លៃយ៉ាងប្រុងប្រយ័ត្នចំពោះប្រតិកម្មរបស់អ្នកប្រើប្រាស់។ ការឡើងថ្លៃមុខទំនិញសំខាន់ៗចាំបាច់នៅក្នុងប្រទេសជប៉ុន នឹងបង្កឱ្យអត្រាអតិថរណាកើនឡើងផងដែរ ស្របពេលតម្លៃស្រូវអង្កររបស់ជប៉ុនមានតម្លៃខ្ពស់កប់ពពក ព្រោះថ្លៃដើមផលិតកើនឡើង ចំណែកកសិករមិនសូវចង់ធ្វើកសិកម្ម៕ (ផាន់ អាណា)

image_2026-11-02_12-27-01
វៀតណាមបន្តបង្ក្រាបចរាចរណ៍សត្វខុសច្បាប់ ចូលទីក្រុងហូជីមិញ

ហូជីមិញ៖ អាជ្ញាធរវៀតណាម កាលពីយប់ថ្ងៃទី២៩ ខែតុលា​ ឆ្នាំ២០២៦ បានស្ទាក់ចាប់រថយន្តដឹកជញ្ជូនសត្វ និងផលិតផលសត្វ ចេញពីខេត្តជាប់ប្រទេសកម្ពុជា ឆ្ពោះទៅកាន់ទីក្រុងហូជីមិញ ដោយរកឃើញសត្វទា និងមាន់រស់ មានទម្ងន់សរុបប្រហែល១,៣តោន។ សត្វទា និងមាន់ទាំងអស់ ត្រូវរឹបអូសយកទៅត្រួតពិនិត្យ និងធ្វើតេស្តរកជំងឺផ្តាសាយបក្សី។ អាជ្ញាវៀតណាម​ចាប់ផ្តើមរឹតបន្តឹងសកម្មភាពដឹកជញ្ជូនសត្វចេញពីខេត្តដុងណៃណ ដែលមានព្រំប្រទល់ជាប់ខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តមណ្ឌលគិរី បន្ទាប់ពីបានរកឃើញបទល្មើសចិញ្ចឹម និងលក់ចែកចាយ​ជ្រូករស់ និងសាច់ជ្រូកមានផ្ទុកសារធាតុគីមីហាមឃាត់។ នគរបាលវៀតណាម ក្នុងខេត្តដុងណៃ ដដែលនេះ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានបង្ក្រាបបណ្តាញផ្គត់ផ្គង់សាច់ជ្រូកដ៏ធំមួយ ដែលបានលក់ចែកចាយសាច់ជ្រូកងាប់ដោយសារជំងឺឆ្លង ព្រមទាំងរឹបអូសបានសាច់ជ្រូកជិត៤០០តោន ព្រមទាំងចាប់ខ្លួនមនុស្ស៩នាក់។ ក្នុងករណីជួញដូរសត្វ មន្ត្រីនគរបាលវៀតណាម បានឆ្មក់ចូលឆែកឆេរទីតាំង៥កន្លែង ដែលជាប់ពាក់ព័ន្ធនឹងបណ្តាញខុសខ្បាប់នេះ រួមមានទីតាំងប្រមូលទិញ កុងស៊ីកាប់ជ្រូក រោងចក្រផលិតសាច់ក្រក និងតូបលក់សាច់ជ្រូក ជាច្រើនកន្លែងថែមទៀត។ ចាប់តាំងពីឆ្នាំ២០២៤ រហូតមក ក្រុមឈ្មួញវៀតណាម បានប្រមូលទិញជ្រូកឈឺ និងជ្រូកងាប់ពីឈ្មួញកណ្តាល និងពីទីតាំងប្រមូលទិញជ្រូកនានា ហើយបានលក់សាច់ដោយផ្ទាល់ទៅឱ្យអ្នកបរិភោគ ឬផ្គត់ផ្គង់ទៅឱ្យអាជីវកម្មផលិតសាច់ក្រកជ្រូកនៅក្នុងប្រទេសវៀតណាម។ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នគរបាលទីក្រុងហូជីមិញ បានរកឃើញជ្រូករស់ជាង៤ […]

កាលវិភាគផ្សព្វផ្សាយ