ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងស្តុកស្រូវ-អង្ករ នៅខេត្តសៀមរាប និងកំពង់ធំ

សៀមរាប-កំពង់ធំ ៖ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងស្ថានភាពស្តុកស្រូវ-អង្ករ នៅរោងម៉ាស៊ីនកិនស្រូវចំនួនបីកន្លែង ក្នុងខេត្តសៀមរាប និងខេត្តកំពង់ធំ។

រោងម៉ាស៊ីនកិនស្រូវ ដែលបានចុះពិនិត្យរួមមាន រោងម៉ាស៊ីនកិនស្រូវ១៦៨, រោងម៉ាស៊ីនកិនស្រូវ ងួន ហុង និងរោងម៉ាស៊ីនកិនស្រូវ សេក មាស។

រោងម៉ាស៊ីនកិនស្រូវទាំងបីនេះ សុទ្ធសឹងតែបានទទួលឥណទានជាទុនបង្វិល ក្រោមកម្មវិធីហិរញ្ញប្បទានពិសេស៤០លានដុល្លារ របស់រាជរដ្ឋាភិបាល។ កម្មវិធីនេះមានគោលបំណងចម្បងក្នុងការពង្រឹងវិស័យកសិកម្ម រកទីផ្សារ ក៏ដូចជាធានានូវលំនឹងតម្លៃកសិផល ជាពិសេសស្រូវអង្ករ។

គិតត្រឹមថ្ងៃនេះ រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករសរុបចំនួន៣១បានទទួលឥណទានជាទុនបង្វិល តាមរយៈកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល។

ការផ្តល់ឥណទាននេះ គឺជាការលើកទឹកចិត្ត និងការចូលរួមចំណែកយ៉ាងសកម្មពីវិស័យឯកជនជាមួយរាជរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងការធ្លាក់ចុះតម្លៃស្រូវ នៅក្នុងរដូវកាលប្រមូលផលធំឆ្នាំ២០២៥។ កិច្ចខិតខំប្រឹងប្រែងនេះ មានសារៈសំខាន់ណាស់ ដើម្បីប្រមូលទិញស្រូវឱ្យអស់លទ្ធភាព និងតាមតម្លៃសមរម្យ ពីបងប្អូនប្រជាកសិករទូទាំងប្រទេស៕


image_2025-12-09_09-54-13
ភូមាគ្រោងនាំចេញអង្ករតាមផ្លូវទឹកចំនួន៧ ៥០០តោន ទៅបង់ក្លាដែស

ណៃពិដោ៖ សហព័ន្ធស្រូវអង្ករភូមា បានបញ្ជាក់ថា អង្ករបាក់ប្រាំភាគរយចំនួន៧ ៥០០តោន ដែលផលិតចេញពីតំបន់អាយ៉េយ៉ាវ៉ាឌី (Ayeyawady) នឹងត្រូវនាំចេញទៅកាន់ប្រទេសបង់ក្លាដែស ក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលរបស់ប្រទេសទាំងពីរ។ អង្ករសរុបចំនួន២ ៥០០តោន នឹងត្រូវដឹកជញ្ជូនក្រោមផែនការនាំចេញជើងដំបូង ទៅកាន់ប្រទេសបង់ក្លាដែស តាមសមុទ្រតែប៉ុណ្ណោះ។ យោងតាមអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីពាណិជ្ជកម្មអង្កររវាងភូមា និងបង់ក្លាដែស ក្រុមហ៊ុនចំនួន៣១ត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូនអង្ករទៅកាន់ប្រទេសបង់ក្លាដែស ក្នុងបរិមាណអង្ករសរុបចំនួន៧ ៥០០តោន តាមរយៈកំពង់ផែសមុទ្រប៉ាថេន (Pathein Seaport)។ ចំណែកកំពង់ផែយ៉ាងហ្គោន ក៏មានការដឹកជញ្ជូនអង្ករចេញទៅកាន់ប្រទេសបង់ក្លាដែសផងដែរ កាលពីក្នុងចុងខែវិច្ឆិកា និងដើមសប្តាហ៍ដំបូងនៃខែធ្នូ ឆ្នាំ២០២៥ តាមរយៈកប៉ាល់ពីរគ្រឿង។ សហព័ន្ធស្រូវអង្ករភូមា មានគោលបំណងសម្រេចគោលដៅនាំចេញអង្ករចំនួនបីលានតោននៅក្នុងឆ្នាំ ២០២៥-២០២៦។  ការនាំចេញអង្កររបស់ប្រទេសភូមា ក្នុងអំឡុងពេលខែមេសា ដល់ខែតុលា ឆ្នាំ២០២៥ មានបរិមាណជាង១,៥លានតោន ដោយទទួលបានប្រាក់ចំណូលចំនួន៤៩៩លានដុល្លារ។ អង្ករសម្រាប់នាំចេញទៅកាន់ទីផ្សារបង់ក្លាដែស ត្រូវបានកិនវេចខ្ចប់ នៅតំបន់ឧស្សាហកម្ម ប៉ាថេន ដែលរោងម៉ាស៊ីនកិនស្រូវនៅទីនោះ ដើរដោយថាមពលពន្លឺព្រះអាទិត្យ កម្លាំង៤០០គីឡូវ៉ាត់ ដោយធានាបាននូវគុណភាពផលិតផល ដែលមានស្ថេរភាព និងប្រសិទ្ធភាពផ្គត់ផ្គង់ទីផ្សារ។  ព្រមជាមួយគ្នានេះដែរ រដ្ឋបាលតំបន់ អាយ៉េយ៉ាវ៉ាឌី ដែលស្ថិតនៅភាគខាងត្បូងប្រទេសភូមា ក៏កំពុងសម្របសម្រួលដល់ការនាំចេញអង្ករក្នុងរយៈពេលកំណត់ ស្របតាមច្បាប់ និងបទប្បញ្ញត្តិរបស់ស្ថាប័នក្រសួងពាក់ព័ន្ធ។ […]

photo_2025-12-08_16-45-06 (3)
ឯកឧត្ដមបណ្ឌិតប្រតិភូ កៅ ថាច អនុញ្ញាតឱ្យអ្នកជំនាញចិញ្ចឹមគោយកទឹកដោះ មកពីប្រទេសណូវ៉ែលហ្សេឡង់ ចូលជួបពិភាក្សា

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអនុញ្ញាតឱ្យ អ្នកជំនាញចិញ្ចឹមគោយកទឹកដោះមកពីប្រទេសណូវ៉ែលហ្សេឡង់ ចូលជួបពិភាក្សា ក្នុងគោលបំណង ចែករំលែកបទពិសោធ និងសិក្សា​អំពីឱកាសជួយជាជំនួយបច្ចេកទេសពាក់ព័ន្ធការ ចិញ្ចឹមគោយកទឹកដោះដល់កសិករកម្ពុជា និងកិច្ចសហការផ្សេងទៀត​ក្នុងវិស័យកសិកម្ម​។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅការិយាល័យកណ្ដាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥៕

image_2025-12-08_12-59-51
សភាពាណិជ្ជកម្មចិនប្រចាំប្រទេសឡាវ ប្រារព្ធខួបលើកទី២០ នៃកិច្ចសហប្រតិបត្តិការចិន-ឡាវ

វៀងចន្ទន៍៖ សភាពាណិជ្ជកម្មចិនប្រចាំប្រទេសឡាវ បានប្រារព្ធខួបលើកទី២០ របស់ខ្លួននៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ដោយបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរយៈពេលពីរទសវត្សរ៍រវាងប្រទេសឡាវ និងប្រទេសចិន ព្រមទាំងបានគូសបញ្ជាក់ពីចក្ខុវិស័យសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។ ព្រឹត្តិការណ៍នេះមានការចូលរួមពីឧបនាយករដ្ឋមន្ត្រីឡាវ លោក សាឡឹមសៃ កុម៉ាស៊ីត (Saleumxay Kommasith) ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសឡាវ លោកស្រី ហ្វាង ហុង (Fang Hong) ប្រធានសភាពាណិជ្ជកម្មទូទៅចិនប្រចាំប្រទេសឡាវ លោក សិន ស៊ឺឈីន (Shen Xueqin) មន្ត្រីរដ្ឋាភិបាល តំណាងធុរកិច្ច និងភ្ញៀវកិត្តិយសផ្សេងទៀត។ ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ កាលពីដើមសប្តាហ៍មុន លោក សាឡឹមសៃ កុម៉ាសីត បានកោតសរសើរសភាពាណិជ្ជកម្ម និងសហគ្រាសចិន ចំពោះការចូលរួមចំណែករបស់ពួកគេចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសឡាវ។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលឡាវស្វាគមន៍ការវិនិយោគជាបន្តបន្ទាប់ពីក្រុមហ៊ុនចិន នៅក្នុងវិស័យដូចជា សេដ្ឋកិច្ចបៃតង ថាមពលស្អាត សេដ្ឋកិច្ចឌីជីថល ការកែច្នៃផលិតផលកសិកម្ម ទេសចរណ៍ និងផលិតកម្ម ដោយលោកបន្ថែមថា ប្រទេសឡាវនឹងបន្តធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចរបស់ខ្លួន និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិនចិន។ ចំណែក លោកស្រី ហ្វាង ហុង  ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសឡាវ […]

image_2025-12-08_11-33-04
ហ្វីលីពីនត្រូវការអ្នកជំនាញកសិកម្ម២៣,០០០នាក់ ដើម្បីជួយកសិករក្នុងស្រុក

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន បានប្រកាសកាលពីថ្ងៃទី៣​ ខែធ្នូ ឆ្នាំ២០២៥នេះថា ខ្លួនត្រូវការអ្នកជំនាញកសិកម្មយ៉ាងហោចណាស់២៣,០០០នាក់ ដើម្បីបម្រើការជាបុគ្គលិកផ្សព្វផ្សាយ និងផ្តល់ការគាំទ្រដោយផ្ទាល់ដល់កសិករហ្វីលីពីន។ ការប្រកាសនេះ ត្រូវបានកើតឡើងបន្ទាប់ពីការចេញផ្សាយលទ្ធផលប្រឡងយកអាជ្ញាប័ណ្ណកសិកម្ម នៅក្នុងខែវិច្ឆិការបស់គណៈកម្មការបទប្បញ្ញត្តិវិជ្ជាជីវៈ ដែលក្នុងនោះមានអ្នកប្រឡងជាប់ចំនួន៦,៦៧៨នាក់ ក្នុងចំណោមបេក្ខជន៩,៧៤២នាក់។ នៅក្នុងបទសម្ភាសន៍មួយ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា ក្រសួងកសិកម្មកំពុងសម្របសម្រួលជាមួយគណៈកម្មការឧត្តមសិក្សា ដើម្បីធានាបាននូវគុណភាពសិក្សា និងត្រូវគ្នានឹងតម្រូវការរបស់ទីភ្នាក់ងារកសិកម្ម។ លោកបានបន្ថែមថា វគ្គសិក្សាកសិកម្មក៏ត្រូវតែកែលម្អឡើងវិញ នៅក្នុងសាកលវិទ្យាល័យ និងមហាវិទ្យាល័យរដ្ឋចំនួន ក៏ដូចជាវគ្គបណ្តុះបណ្តាញជំនាញបសុពេទ្យ ដែលក្រោមច្បាប់ថ្មីស្តីពីឧស្សាហកម្មសត្វ។ លោកបានមានប្រសាសន៍ដូច្នេះថា «នៅពេលយើងមានបុគ្គលិកផ្សព្វផ្សាយទាំងនេះនៅនឹងកន្លែង ព័ត៌មានទាំងអស់របស់យើងឥឡូវនេះនឹងផ្សព្វផ្សាយទាន់ពេលវេលា និងត្រឹមត្រូវជាងមុន»។ ជាមួយនឹងការប្រមូលទិន្នន័យបានទាន់ពេលវេលាជាក់ស្តែង ក្រសួងកសិកម្មបាននិយាយថា ខ្លួននឹងបង្កើនប្រសិទ្ធភាពផ្នែកស្ថិតិរបស់ក្រសួងកសិកម្ម ហើយនឹងមានតែអាជ្ញាធរស្ថិតិហ្វីលីពីនសម្រាប់ផ្ទៀងផ្ទាត់ទិន្នន័យផ្នែកកសិកម្ម។ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានមានប្រសាសន៍ថា បុគ្គលិកផ្នែកផ្សព្វផ្សាយកសិកម្មនឹងជួយកែលម្អយន្តការផ្តល់មតិកែលម្អ ជាពិសេសលើបញ្ហាវាលស្រែ ដូចជាការពន្យារពេលក្នុងការចែកចាយគ្រាប់ពូជ ជី និងតម្លៃស្រូវសើម។ ទាក់ទងនឹងប្រាក់ចំណេញវិញ លោករដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានបង្ហាញទំនុកចិត្តចំពោះការគាំទ្ររបស់រដ្ឋាភិបាលដល់កសិករហ្វីលីពីន។ លោកបានមានប្រសាសន៍ទៀតថា «ការងារតាមវាលស្រែមានភាពទាក់ទាញខ្លាំងណាស់ ជាពិសេសប្រសិនបើអ្នកទទួលបានប្រាក់ខែល្អត្រឹមត្រូវ នោះនឹងអាចជួយកសិករ និងអ្នកនេសាទបានច្រើន។ […]

កាលវិភាគផ្សព្វផ្សាយ