ឯកឧត្តមបណ្ឌិត កៅ ថាច ឆ្លៀតពេលចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ផ្ទះសំណាញ់របស់សហគមន៍កសិកម្មទំនើបសសី នៅខេត្តសៀមរាប

595442719_1302684205235198_7102795294843413817_n
ខេត្តសៀមរាប៖ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះសាកសួរសុខទុក្ខ, សំណេះសំណាល និងចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះសំណាញ់របស់សហគមន៍កសិកម្មទំនើបសសី ដែលទទួលបានការគាំទ្រផ្នែកឥណទានពីធនាគារ ARDB ដើម្បីផលិតកម្មដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ឥណទានពីធនាគារ  ARDB នេះ បានរួមចំណែកគាំទ្រដល់សហគមន៍កសិកម្មនេះ ដែលមានសមាជិក៤៦គ្រួសារ មានផ្ទៃដី២៧ហិកតា និងសាងសង់ផ្ទះសំណាញ់បានចំនួន៩ខ្នង ហើយកំពុងសាងសង់ផ្ទះសំណាញ់៥១ខ្នងបន្ថែមទៀត ដែលអាចផលិតបានប្រភេទបន្លែរួមមាន៖ ខាត់ណាដើម, ស្ពៃក្រញាញ់, ស្ពៃចង្កឹះ, ស្ពៃក្តោប និងស្ពៃជើងទា។
ជាមួយនោះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានលើកទឹកចិត្តដល់សមាជិកសហគមន៍បន្តពង្រីកការផលិតបន្លែសុវត្ថិភាព និងបានផ្តាំផ្ញើដល់បងប្អូន ដែលជាសមាជិកសហគមន៍បន្តយកចិត្តទុកដាក់ខ្ពស់ និងប្រកាន់ភ្ជាប់ដោយអនុលោមតាមស្តង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា (Cam-GAP) ក្នុងដំណើរការដាំដុះបន្លែ ដើម្បីធានាគុណភាព, សុវត្ថិភាព, អនាម័យខ្ពស់ និងធានាបាននូវការជឿជាក់ពីអតិថិជន។
បន្ថែមលើនេះ, ឯកឧត្តមបណ្ឌិត ក៏បានណែនាំដល់សហគមន៍ឱ្យរៀបចំផែនការដាំដុះ ដើម្បីឆ្លើយតបទៅតាមតម្រូវការទីផ្សារ។ ជាមួយគ្នានេះដែរ, ឯកឧត្តមបណ្ឌិតក៏បានណែនាំឱ្យសហគមន៍សិក្សាលទ្ធភាពពង្រីកការចិញ្ចឹមមាន់យកស៊ុត ដើម្បីបំពេញចំណូលបន្ថែមដល់សហគមន៍។ សម្រាប់ការចិញ្ចឹមមាន់នេះ, ធនាគារ ARDB នឹងរៀបចំឥណទានបន្ថែមសម្រាប់សហគមន៍៕

images (1)
វៀតណាមអនុញ្ញាតឱ្យនាំចូលផ្លែត្រសក់ស្រូវ របស់កូរ៉េខាងត្បូង

សេអ៊ូល៖ ការនាំចេញផ្លែត្រសក់ស្រូវ របស់កូរ៉េខាងត្បូង កំពុងពង្រីកទៅកាន់ទីផ្សារនៅក្នុងប្រទេសវៀតណាម បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដើម្បីពង្រីករយៈពេលនាំចេញស្របតាមអនុញ្ញាត ចាប់ពីខែឧសភា ដល់ខែមិថុនា។ ផ្លែត្រសក់ស្រូវកូរ៉េ ឥឡូវនេះកំពុងដាក់លក់តាមបណ្តាហាងលក់រាយធំៗ និងហាងលក់ផ្លែឈើថ្លៃៗ នៅក្នុងប្រទេសវៀតណាម ដែលបង្កើតបានជាបណ្តាញលក់បន្ថែមទៀត ក្នុងអំឡុងពេលតម្លៃលក់នៅក្នុងស្រុកធ្លាក់។ ការពន្យារពេលនាំចូលនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីជំនួបរវាងលោកស្រី​ សុង មីយុង (Song Mi-ryung) រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទរបស់កូរ៉េខាងត្បូង និងលោក ជិញ វៀតហឺង (Trinh Viet Hung) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ដែលបានធ្វើឡើងនៅទីក្រុងហាណូយ កាលពីខែមេសា ឆ្នាំ២០២៦។ កិច្ចពិភាក្សានាពេលនោះ បានផ្តោតសំខាន់លើការពង្រីកការនាំចេញត្រសក់ស្រូវរបស់កូរ៉េខាងត្បូង ទៅកាន់ប្រទេសវៀតណាម និងការបង្កើនពាណិជ្ជកម្មផ្លែឈើរវាងប្រទេសទាំងពីរ។ បន្ទាប់ពីការពិគ្រោះយោបល់ ភាគីទាំងពីរបានយល់ព្រមពន្យាររយៈពេលនាំចេញមួយខែទៀត។ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទនៃប្រទេសកូរ៉េខាងត្បូង បានរំពឹងទុកថា នឹងមានការផ្លាស់ប្តូរដើម្បីគាំទ្រដល់ប្រាក់ចំណូលដល់កសិដ្ឋាន ក្នុងអំឡុងខែមិថុនា នៅពេលតម្លៃផ្លែត្រសក់ស្រូវ ជាទូទៅស្ថិតនៅក្រោមសម្ពាធធ្លាក់ថ្លៃ។ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីដើមខែឧសភា ឆ្នាំ២០២៦ លោកស្រីរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចាប់តាំងពីខែមិថុនា ជាពេលតម្លៃផ្លែត្រសក់ធ្លាក់ចុះខ្លាំង ការប្រឹងប្រែងនាំចេញក្នុងពេលនេះ […]

719463986_122166710726823197_1729617197515226591_n
ក្រុមការងារជំរុញការវិនិយោគភូមិភាគឦសានផ្តើមគម្រោងសិក្សាស្រាវជ្រាវ អំពីការវិនិយោគលើការកែច្នៃកសិផលនៅភូមិភាគឦសាន

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានណែនាំឱ្យលេខាធិការដ្ឋានក្រុមការងារ ចាប់ផ្តើមគម្រោងសិក្សាស្រាវជ្រាវ អំពីការជំរុញការវិនិយោគលើការកែច្នៃកសិផល និងវិស័យទេសចរណ៍ នៅតំបន់ភូមិភាគឦសាន ឱ្យបានគ្រប់ជ្រុងជ្រោយ។ ការ​លើកឡើងបែបនេះ ក្នុងពេលប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បាន​​ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងតំបន់ភូមិភាគឦសាន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ នៃការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសានរបស់កម្ពុជា និងដាក់ចេញទិសដៅអាទិភាពការងារបន្ត។ ឯកឧត្តមបណ្ឌិតសភាចារ្យ បាន​​សង្កត់ធ្ងន់ថា ការឱ្យចចាប់ផ្តើមគម្រោងសិក្សាស្រាវជ្រាវ អំពីការជំរុញការវិនិយោគលើការកែច្នៃកសិផល និងវិស័យទេសចរណ៍ ដើម្បីកំណត់បញ្ហាប្រឈមចំពោះមុខ ជាពិសេស ក្នុងបរិការណ៍ ដែលពិភពលោកទាំងមូលជួបប្រទះនឹងបញ្ហានៃការកើនឡើងថ្លៃប្រេងឥន្ធនៈ និងជីកសិកម្ម ព្រមទាំងរៀបចំជាយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាប្រឈមរយៈពេលមធ្យម ដើម្បីជាមូលដ្ឋានសម្រាប់ការស្នើសុំវិធានការដោះស្រាយសមស្រប។ ជាមួយគ្នានេះ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន នឹងបន្តគាំទ្រ សម្របសម្រួល និងស្វែងរកដំណោះស្រាយពាក់ព័ន្ធការអនុវត្តគម្រោងវិនិយោគជាប្រចាំ ហើយវិនិយោគិនឯកជន ដែលទទួលបានគោលការណ៍វិនិយោគ ត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោងជាក់ស្តែងតាមផែនការ ដែលបានស្នើសុំ ជាពិសេស ត្រូវសង្កត់ធ្ងន់លើការបង្កើតការងារ, ការផ្ទេរជំនាញ, ការខិតខំកែច្នៃ និងការប្រើប្រាស់បច្ចេកទេសថ្មីៗ ក្នុងខ្សែច្រវាក់ផលិតកម្ម, និងការជំរុញបរិវត្តកម្មពីការផ្តោតតែលើការផលិត ឈានទៅរកការកែច្នៃ […]

WhatsApp-Image-2021-08-21-at-7.40.05-PM
ឥណ្ឌូណេស៊ីចាត់វិធានការរក្សាស្ថិរភាពតម្លៃមាន់រស់ ចំពេលតម្រូវការក្នុងស្រុកធ្លាក់ចុះ

ហ្សាការតា៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម ឥណ្ឌូណេស៊ី មានប្រសាសន៍ថា ខ្លួនកំពុងពង្រឹងវិធានការដើម្បីរក្សាស្ថិរភាពតម្លៃមាន់រស់នៅតាមកសិដ្ឋាន បន្ទាប់ពីមានសេចក្តីរាយការណ៍ថា តម្លៃលក់នៅក្នុងតំបន់មួយចំនួន គឺពិតជាទាបជាងតម្លៃគោលរបស់រដ្ឋាភិបាល។ ប្រធានការិយាល័យសុខភាពសាធារណៈបសុព្យាបាល បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រសួងកំពុងតែខិតខំប្រឹងប្រែង ដើម្បីការពារនិរន្តរភាពនៃអាជីវកម្មរបស់កសិករខ្នាតតូច ព្រមទាំងរក្សាតុល្យភាពនៃឧស្សាហកម្មបសុបក្សីរបស់ជាតិ។ ក្រសួងកសិកម្មឥណ្ឌូណេស៊ីបានបើកកិច្ចប្រជុំសម្របសម្រួលជាមួយសមាគមសត្តឃាតបសុបក្សីឥណ្ឌូនេស៊ី និងប្រតិបត្តិករសត្តឃាតបសុបក្សី ដើម្បីពង្រឹងការប្តេជ្ញាចិត្តនៃខ្សែសង្វាក់អាជីវកម្មបសុបក្សីទាំងមូល ក្នុងការរក្សាស្ថិរភាពតម្លៃនៅតាមកសិដ្ឋាន។ លោកបានកត់សម្គាល់ថា លោកបានទទួលសេចក្តីថា តម្លៃមាន់រស់នៅក្នុងតំបន់មួយចំនួននៅតែទាបជាងតម្លៃ គោលរបស់រដ្ឋាភិបាល គឺស្មើនឹងជាង១,០៩ដុល្លារ ក្នុងមួយគីឡូក្រាម។ លោកបានប្រសាសន៍ទៀតថា តាមព័ត៌មាន ដែលទទួលបាន ជាពិសេសនៅខេត្តជ្វាកណ្តាល បង្ហាញឱ្យឃើញថា មានគេលក់មាន់រស់ក្នុងតម្លៃ១៥ ០០០រូពី ឬស្មើនឹង១,០៩ដុល្លារ ក្នុងមួយគីឡូក្រាម។ តម្លៃទាបបែបនេះ គឺលំបាកខ្លាំងណាស់សម្រាប់កសិករឯករាជ្យ ឬកសិករខ្នាតតូច។ ស្ថានភាពបែបនេះទាមទារឱ្យមានការយកចិត្តទុកដាក់រួមគ្នា ព្រោះកសិករខ្នាតតូចរងផលប៉ះពាល់ខ្លាំងបំផុតនៅពេលដែលតម្លៃធ្លាក់ចុះក្រោមថ្លៃដើមផលិតកម្ម។ លោកបានមានប្រសាសន៍ថា “ចំពោះកសិករខ្នាតធំប្រហែលជាអាចនៅរស់បាន ព្រោះពួកគេមានដើមទុនច្រើន។ ប៉ុន្តែសម្រាប់កសិករខ្នាតតូច ស្ថានភាពបែននេះ អាចធ្វើឱ្យពួកគាត់ក្ស័យធនយ៉ាងងាយ។” រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងជំរុញឱ្យតួអង្គក្នុងឧស្សាហកម្មទាំងអស់ ត្រូវពង្រឹងកិច្ចសហការដើម្បីរក្សាតុល្យភាពទីផ្សារ ដែលមិនធ្វើឱ្យសម្ពាធតម្លៃកាន់តែធ្ងន់ធ្ងរនៅតាមកសិដ្ឋាន។ លោកបានមានប្រសាសន៍ថា “យើងជំរុញ និងរំពឹងថា នឹងមានការប្តេជ្ញាចិត្តរួមគ្នាពីម្ចាស់សត្តឃាតមាន់ ដោយមិនត្រូវទិញមាន់ក្រោមតម្លៃគោលរបស់រដ្ឋ ដែលបានឯកភាពកន្លងមកនោះទេ។” លោកប្រធានការិយាល័យសុខភាពសាធារណៈបសុព្យាបាល បានសង្កត់ធ្ងន់ថា សត្តឃាតមាន់ដើរតួនាទីជាយុទ្ធសាស្ត្រក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សាច់មាន់របស់ប្រទេសជាតិ […]

photo_2026-06-11_15-48-52 (3)
ក្រុមហ៊ុនហ៊ុយយន់​បង្កើនសមត្ថភាព​ផលិតជីសរីរាង្គបាន២០០តោន ក្នុងមួយថ្ងៃ ​ដើម្បីបំពេញតម្រូវការ​​​ក្នុងស្រុក​

ដោយ ឡុង សារេត​ ខេត្តកំពង់ស្ពឺ៖ ស្របពេល​ប្រជាពលរដ្ឋ​ងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក​ ជំនួសឱ្យផលិតផលនាំចូលពីប្រទេសជិតខាងដោយសារការឈ្លានពាន​មកបូរណភាព​ទឹកដីកម្ពុជា​​ ក្រុមហ៊ុន ហ៊ុយយន់ អេហ្គ្រីខលឈ័រមានទីតាំងនៅភូមិតាឡាក់ សង្កាត់​ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ​នា​ពេលសព្វថ្ងៃបាននិងកំពុង​បង្កើនសមត្ថភាព​ផលិតជីសរីរាង្គ​របស់ខ្លួន​ស៊ឹងតែទាំងថ្ងៃ-យប់ ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារ​​កើនឡើងខ្ពស់​។ លោក យន់ សុផាត ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន ហ៊ុយ យន់​ អេហ្គ្រីខលឈ័រ ​មានប្រសាសន៍ថា​បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​តំម្លើង​​ម៉ាស៊ីន​ផលិតជីសរីរាង្គ​ចំនួន​២ខ្សែ​​ ហើយនៅក្នុងខ្សែសង្វាក់ផលិលតកម្មទាំង២​នេះ អាចផលិតជីបាន២០តោន​ក្នុងមួយម៉ោង ឬ​បានប្រមាណ​២០០តោនក្នុងមួយថ្ងៃ​សម្រាប់បំពេញតម្រូវការ​នៅលើទីផ្សារ​ក្នុងប្រទេស​។​ អគ្គនាយកក្រុមហ៊ុន ហ៊ុយ យន់ រូបនេះបានគូសបញ្ជាក់ថា មូលហេតុ​ដែលធ្វើ​ឱ្យមានសន្ទុះគាំទ្រលើ​ជីសរីរាង្គ​របស់ក្រុមហ៊ុនកើនឡើងខ្ពស់​បានដូចសព្វថ្ងៃនេះ​ គឺដោយសារ​ប្រទេសជិតខាង​ឈ្លានពាន​មកលើ​បូរណៈភាពទឹកដីរបស់កម្ពុជា​ ជាហេតុធ្វើឱ្យប្រជា​ពលរដ្ឋខ្មែរ​ងាកមក​គាំទ្រ​ផលតិផល​ក្នុងស្រុក​ខ្លាំង​។ ដូចនេះហើយតម្រូវការឱ្យខ្សែសង្វាក់ផលិតកម្ម​ទាំង២របស់​ក្រុមហ៊ុន​​ស៊ឹងតែដំណើរការ​ទាំងថ្ងៃ ទាំងយប់​។​​ យោងតមា​លោក យន់ សុផាត​ មុនពេល​ដែលកម្ពុជាមិនទាន់មានបញ្ហាព្រំដែន​ជាមួយប្រទេសជិតខាង​ លោកបានសង្កេតឃើញថា​​ ​ប្រជាពលរដ្ឋក្នុងស្រុកមាន​​ទំនុកចិត្តខ្ពស់ទៅលើផលិតផលនាំចូលពីខាងក្រៅ​។ ​ទោះជាបែបនេះក្តីក្រុមហ៊ុននូវតែ​​​ ​ផ្តោត​ជាចម្បង​ទៅលើបច្ចេកទេស​ ដោយធ្វើយ៉ាងណា​ឱ្យអ្នកប្រើប្រាស់ជីក្នុងស្រុក​ទទួលបាន​ផលចំណេញ​ ហើយផ្អែកលើ​ផលចំណេញនេះនៅគ្រាបន្ទាប់បងប្អូនប្រជាកសិករ នឹងងាកមកប្រើផលិតផលដែលផលិតដោយក្រុមហ៊ុនហ៊ុយយន់​។ លោក យន់ សុផាត មានប្រសាសន៍ទៀត​ថាបច្ចុប្បន្ន​ក្រុមហ៊ុន​បានផ្គត់ផ្គង់ជីសរីរាង្គ​ភាគច្រើន​ទៅលើដំណាំហូបផ្លែ និងដំណាំ​ប្រភេទ​ឧស្សាហកម្ម​ ហើយនៅក្នុងការផលិតជីសរីរាង្គនេះ​ក្រុមហ៊ុនមានផែនការ​ពង្រីក​សង្វាក់ផលិតកម្ម​ពីមួយឆ្នាំទៅមួយឆ្នាំ​ រហូតឈានដល់ការកាត់បន្ថយការនាំចូលជីពីខាងក្រៅ​ទាំងស្រុង​៕​​

កាលវិភាគផ្សព្វផ្សាយ