ក្រុមហ៊ុន​កែច្នៃនឹង​បង្កើនការផលិតសក្តានុពល​ក្នុងវិស័យកសិកម្ម សម្រាប់នាំចេញ​​នៅឆ្នាំ​២០២៦

photo_2025-12-03_13-32-39

ដោយ ឡុង សារេត​

ភ្នំពេញ៖ស្របពេល​វិធានការ​នៃគោលនយោបាយ​លើកទឹកចិត្ត​​ពន្ធដារ​ចំពោះវិស័យកសិកម្ម​របស់រាជរដ្ឋាភិបាលកំពុងឈាន​ទៅ​​រក​ការ​អនុវត្តជាផ្លូវការ​នៅថ្ងៃទី​១ខែធ្នូឆ្នាំ​២០២៦ខាងមុខ​ ត្រូវបាន​ក្រុមអ្នកជំនាញក្នុងវិស័យកសិកម្ម​មើលឃើញថាក្រុមហ៊ុន​កែច្នៃ​នឹងបង្កើនការផលិតនូវ​ផលិតផល​ដែលសក្តានុពល​ក្នុងវិស័យ​​​កសិកម្ម​សម្រាប់នាំចេញ​នៅឆ្នាំ​២០២៦។​

សូមជម្រាបជូនថា កាលថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៥​កន្លងមកនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​បានចេញប្រកាស​មួយស្តីពីការ​ “លើកទឹកចិត្ត​ពន្ធដា​រ​ចំពោះវិស័យកសិកម្ម​” ដោយ​​​បានគូសបញ្ជាក់ថា​ ប្រកាសនេះ​មានវិសាលភាព​អនុវត្ត​ចំពោះការដាំដុះ ការផលិត​ ការផ្គត់ផ្គង់​ក្នុងស្រុក ឬការនាំចេញ​ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូង​មី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វ វារីវប្បកម្ម និងផលិតផលដូងប្រេង​ក្នុងស្រុក​ដែលជាវត្ថុធាតុ​ដើមសម្រាប់ផលិតជាចំណីសត្វ​។​

ទាក់ទងនិងការលើកទឹកចិត្ត​ពន្ធដាររបស់រាជរដ្ឋាភិបាលនេះដែរ អ្នកស្រី សួន ជុឡា ប្រធានប្រតិបត្តិ​នៃសហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជា​បានឱ្យដឹង​ថា​ កម្មវិធីគោលនយោបាយ​លើកទឹកចិត្ត​​ពន្ធដារ​ចំពោះវិស័យកសិកម្ម​របស់រាជរដ្ឋាភិបាល​គឺជារឿងមួយល្អ​ ​សម្រាប់ក្រុមហ៊ុនដែលធ្វើការកែច្នៃ​នៅក្នុងស្រុក។ ព្រោះ​ការលើកទឹករបស់រាជរដ្ឋាភិបាល​​ជួយឱ្យក្រុមហ៊ុនពាក់ព័ន្ធ​​ប្រឹងប្រែងបន្ថែម​ទៀត​នៅក្នុងអាជីវកម្ម​របស់ខ្លួន​​​។​

​​អ្នកស្រីមានប្រសាសន៍ថា នៅ​ក្នុង​ខ្សែច្រវាក់ផលិតកម្ម​​របស់​ក្រុមហ៊ុនកែច្នៃមួយ​​ នៅពេល​​ទទួលបានការលើកទឹក​ពន្ធដា​រពីរាជរដ្ឋាភិបាល​ ​ក្រុមហ៊ុន​នឹង​បង្កើនការកែច្នៃ និងបង្កើនការនាំចេញឱ្យបានកាន់តែច្រើន​ផ្អែកលើ​សមត្ថភាព​ជាក់ស្តែងរបស់ខ្លួន​ ។ដូចនេះ​ការលើកទឹកចិត្តពន្ធដារវាជាផលវេជ្ជមានមួយ​សម្រាប់ក្រុមហ៊ុន​ ក៏​ដូច​បានទៅដល់កសិករ​ ព្រោះវាស្ថិតនៅក្នុងសង្វាក់ផលិតកម្មតែមួយ ដោយសារកសិករ​មានតួនាទី​ផលិតនៅកសិផល​ឱ្យមានគុណភាព សុវត្ថិភាព​និងមានស្តង់ដារ​សម្រាប់ធ្វើការកែច្នៃនាំចេញ​។ ​

បើតាម​ប្រធានប្រតិបត្តិ​ខាងលើ​ មានការរំពឹងទុកថានៅក្នុងវិស័យម្រេច​នៅពេល​មានការកែច្នៃ​ផលិតផលបានកាន់តែ​ល្អ ការនាំចេញ​នូវត្ថុធាតុដើម​និងលែងមានច្រើន​ដូចពេល​មុនៗទៀតហើយ​ ងាកមក​ផ្តោការនាំចេញផលិតផលដែលមាន​ម៉ាកយីហោ​ជាផលិតផលរបស់ខ្មែរ​​ ហើយមានច្រើន​​នៅលើទីផ្សារ​អន្តរជាតិ​និងលក់បាន​តម្លៃល្អប្រសើរ បើប្រៀបធៀបនិង​ពេលបច្ចុប្បន្នបាន​ធ្វើការនាំចេញជាវត្ថុធាតុដើម​។

​​ចំណែកប្រធានសមាគមស្វាយចន្ទី​កម្ពុជា​បានបង្ហាញការយល់ឃើញស្រដៀងគ្នា​ថា​​ ការបន្ធូរបន្ថយពន្ធ ឬ​ការលើកទឹកចិត្តពន្ធដា​រចំពោះវិស័យកសិកម្ម​របស់រាជរដ្ឋាភិបាល​ ជា​រឿងល្អ​សម្រាប់​វិស័យកសិកម្ម​នៅកម្ពុជា​ព្រោះថ្លៃដើមផលិតក្នុងស្រុក​នៅមានកម្រិត​ខ្ពស់នៅឡើយ​​​។ ដូចនេះការលើកទឹកចិត្តផ្នែកពន្ធដារ​របស់រាជរដ្ឋាភិបាល​វាបានចូលរួមប៉ះពៅ​ទៅដល់ផលិតកម្ម​របស់ក្រុមហ៊ុនកែច្នៃបានមួយចំនួន​​។

លោក អួន ស៊ីឡុត មានប្រសាសន៍ថា​ “តម្លៃ​និងកំណើនកសិកម្មនឹង​​មានផលវេជ្ជមាន​នៅឆ្នាំ​២០២៦​ខាងមុខនេះ។ ប៉ុន្តែ​ការនាំចេញនូវវត្ថុធាតុដើម​ក្នុងស្រុកនេះ​ យើងមិនទាន់អាចសន្និដ្ឋាន​បាននៅឡើយ​ទេ​ ពីព្រោះយើងពុំមានរោងចក្រកែច្នៃ​គ្រប់គ្រាន់​សម្រាប់​ផលិតនូវផលិតផល​ដែលជាវត្ថុធាតុ​ដើមក្នុងស្រុក​ ដោយសារវិស័យឧស្សាហកម្ម​កម្ពុជានៅមានកម្រិត​។ ពិតមែនហើយ​ការលើកទឹកចិត្តពន្ធដារ​ចំពោះវិស័យ​កសិកម្ម​របស់រាជរដ្ឋាភិបាលនេះ​មិនអាចឱ្យសហគ្រាសក្នុងស្រុក​លូតលាស់បាន​នៅក្នុងរយៈពេលខ្លីបានទេ​”។

យោងតាមប្រកាស​ស្តីពី ការលើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្ម​ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ខាងលើ ស្ថិតនៅក្នុងប្រការ​៤បានគូសបញ្ជាក់ថា​​ សហគ្រាសដែលធ្វើការដាំដុះ ផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វ វារីវប្បកម្ម និងផលិតផលដូងប្រេង ក្នុងស្រុកដែលជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ ត្រូវទទួលបានការអនុគ្រោះ ដូចខាងក្រោម៖

១- ព្យួរទុកការបង់ពន្ធអប្បបរមា។

២- ព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល។

៣- រួចផុតពីកាតព្វកិច្ចកាត់ទុកប្រាក់ពន្ធលើការទូទាត់ ចំពោះការផ្គត់ផ្គង់សេវាដោយបុគ្គលមិនស្ថិតក្នុង របបស្វ័យប្រកាស។

ប្រការ៥

១- ដើម្បីទទួលបានការលើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្ម សហគ្រាសដែលធ្វើការដាំដុះ ផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

ក- ស្នើសុំវិញ្ញាបនបត្រអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ ពីអគ្គនាយកដ្ឋានពន្ធដារ។

ខ- ភ្ជាប់បញ្ជីឈ្មោះអ្នកផ្គត់ផ្គង់ទំនិញឬសេវាជាមួយនឹងលិខិតប្រកាសអាករលើតម្លៃបន្ថែមប្រចាំខែ។

គ- កាន់បញ្ជីគណនេយ្យស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ឃ- ដាក់លិខិតប្រកាសសារពើពន្ធជូនរដ្ឋបាលសារពើពន្ធប្រចាំខែ ប្រចាំឆ្នាំទៅតាមទម្រង់ ពេលវេលា និងទីកន្លែងដែលរដ្ឋបាលសារពើពន្ធបានកំណត់។

​២- សហគ្រាសដែលធ្វើការផ្គត់ផ្គង់ផលិតផលដូងប្រេងក្នុងស្រុកដែលជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ​ ត្រូវភ្ជាប់បញ្ជីឈ្មោះសហគ្រាសទទួលការផ្គត់ផ្គង់ជាមួយនឹងលិខិតប្រកាសអាករលើតម្លៃបន្ថែម ប្រចាំខែ។

៣- ក្នុងករណីសហគ្រាសដូចមានចែងក្នុងកថាខណ្ឌទី១ និងកថាខណ្ឌទី២ នៃប្រការនេះ មិនបានបំពេញ លក្ខខណ្ឌណាមួយក្នុងចំណោមលក្ខខណ្ឌខាងលើនេះ ការលើកទឹកចិត្តពន្ធដារនឹងត្រូវបានដកហូត។

ប្រការ៦

ការលើកទឹកចិត្តចំពោះវិស័យកសិកម្មដូចមានចែងក្នុងប្រកាសនេះ ត្រូវបន្តអនុគ្រោះរហូតដល់ដំណាច់ ឆ្នាំ២០២៧។

ប្រការ៧

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៨

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាយកខុទ្ទកាល័យ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋាន ឬអគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងប្រធានអង្គភាព ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ៕


Oplus_16908288
អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ

ដោយ ហៃ ស៊ីណា អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។ លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលាពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។ ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក […]

Oplus_16908288
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចញ ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រ

ដោយ ហៃ ស៊ីណា បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB) នាថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវមកពីខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តបាត់បង ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រដល់ការប្រមូលទិញស្រូវពីកសិករឲ្យអស់លទ្ធភាព និងមានតម្លៃសមរម្យ។ កិច្ចប្រជុំនេះរៀបចំឡើងនៅស្នាក់ការធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង ដែលមានការចូលរួមពីឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករ និងលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករ រោងម៉ាស៊ីនកិនស្រូវ និងតំណាងក្រុមហ៊ុននាំអង្ករចេញសរុបជាង២០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ក្នុងឱកាសនេះថា ការជួបជុំថ្ងៃនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងជំរុញការសម្រេចគោលដៅនាំចេញអង្ករ១លានតោន ដែលជាមាសសរបស់កម្ពុជាយើង ដែល១៦ឆ្នាំនេះ ថ្វីបើជួបនឹងបញ្ហាស្មុគស្មាញច្រើន ដែលគ្រប់គ្នាត្រូវតែដឹង និងទទួលស្គាល់ ព្រោះកាលនោះមិននឹកស្មានតម្លៃស្រូវធ្លាក់ចុះមិនសមហេតុផល នៅឆ្នាំ២០១៦ តែធាតុពិត យើងបានដោះស្រាយរួច។ បញ្ហាពេលនោះ គឺយើងអត់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជាឃ្លាំង ឡសម្ងួតនៅឡើយ […]

Oplus_16908288
អគ្គនាយកធនាគារ ARDB ចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកទុកស្រូវ កិនកែច្នៃនៅតាមរោងម៉ាស៊ីនស្រូវ ក្នុងខេត្តបាត់ដំបង

ដោយ ហៃ ស៊ីណា បាត់ដំបង ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB), ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាល, លោក លន់ យ៉េង អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកស្រូវ នៅតាមបណ្តារោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបង ដើម្បីបម្រើការនាំចេញ។ ដំណើរទស្សនកិច្ច និងស្វែងយល់ នៅតាមរោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបងរបស់ឯកឧត្តមបណ្ឌិត កៅ ថាច រួមមានក្រុមហ៊ុន Signature Rice ដែលកំពុងសិក្សាគម្រោងហិរញ្ញប្បទានបៃតង, រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ កំពុងប្រមូលទិញស្រូវរង្វង់១០ម៉ឺនតោនសម្រាប់កិនកែច្នៃនាំចេញ និងរោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ស្ថិតនៅក្នុងស្រុកថ្មគោល និងស្រុកមង្គលបុរី ខេត្តបាត់ដំបង។ ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ […]

IMG_20260911_175137_236
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំសហការី ចុះពិនិត្យមើលប្រសិទ្ធភាពការប្រើប្រាស់ហិរញ្ញប្បទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកិនស្រូវចំនួន៣ទីតាំងស្ថិត ក្នុងខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដំណើរដោយឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការីនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះត្រួតពិនិត្យនិងស្វែងយល់អំពីដំណើរការប្រមូលទិញស្រូវ និងស្តុកទុករបស់រោងម៉ាស៊ីនកិនស្រូវចំនួន៣កន្លែងផ្សេងៗគ្នាស្ថិតស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ គឺក្នុងគោលបំណងតាមដានអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាល ផ្តោតលើវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ រោងម៉ាស៊ីនកិនស្រូវទី១ ដែលឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យនេះ គឺរោងម៉ាស៊ីន BRM ស្ថិតនៅស្រុកសន្ទុក ទី២ រោងម៉ាស៊ីនកិនស្រូវអេមរុរ៉ាយស៍ (Amru Rice) ស្ថិតនៅស្រុកស្ទោង និងទី៣ រោងម៉ាស៊ីនកិនស្រូវ ១៦៨៨ ខេត្តកំពង់ធំ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានចុះផ្ទាល់ពិនិត្យ​មើលសកម្មភាពច្រូតកាត់ប្រភេទស្រូវចំប៉ីស ដែលផលិតដោយរោងម៉ាស៊ីនកិនស្រូវ BRM ក្នុងផ្ទៃដី៣០០ ហិកតា ទិន្នផល៤តោនក្នុង១ហិកតា។ បន្ទាប់មកទៀត ឯកឧត្តមបណ្ឌិត និងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា […]

កាលវិភាគផ្សព្វផ្សាយ