News
photo_2025-01-02_13-45-00
អតីតនិស្សិតវិទ្យាសាស្ត្រព្រៃឈើ ចាប់យកការចិញ្ចឹមឃ្មុំធ្វើជាមុខរបរសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ
លោក ហេង ប៊ុនណាល់ អតីតជានស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើម្នាក់មានស្រុកកំណើតនៅស្រុកបារាយ៍ ខេត្តកំពង់ធំ បានចាប់យកការចិញ្ចឹមឃ្មុំធ្វើជាមុខរបរដើម្បីបានប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ក្រោយពីបានរៀនសូត្រ ក៏ដូចជាបានអនុវត្តផ្ទាល់ជាមួយនិស្សិតរៀមច្បងលើមុខជំនាញដូចគ្នាក្នុងឆ្នាំ២០១៨។ លោក ហេង ប៊ុនណាល់ បានឱ្យដឹងថា ក្រោយពីបានឆ្លងកាត់ លើការអនុវត្តផ្ទាល់ពីនិស្សិតរៀមច្បងអស់រយៈពេល៦ខែ លោកបានសម្រេចចិត្តចិញ្ចឹមឃ្មុំសាកល្បងដំបូងចំនួន២ធុង ហើយនៅក្នុងរយៈពេល៦ខែក្រោយមកបានបង្កើនការចិញ្ចឹមឃ្មុំបន្ថែមចំនួន២០ធុង ដែលអាចប្រមូលផលបានប្រមាណ១តោនទឹកឃ្មុំនៅរដូវប្រាំង។ លោកលើកឡើង ក្រោយមើលឃើញមុខរបរចិញ្ចឹមឃ្មុំមានការរីកចម្រើនទៅមុខនេះ លោកបានបង្កើនការចិញ្ចឹមឃ្មុំចំនួន៨០ធុងបន្ថែមទៀត ហើយក្នុងពេលសព្វថ្ងៃនេះបាននិងកំពុងចល័តឃ្មុំទាំងអស់របស់ខ្លួនទៅដាក់នៅក្នុងចំការដើមគ នៅក្នុងកោះសំរោង ខេត្តកំពង់ចាម ដោយរំពឹងថាក្នុងរដូវប្រាំងឆ្នាំ២០២៥នេះអាចប្រមូលផលបានពី៤ទៅ៥តោនទឹកឃ្មុំ។ បើតាមអតីតជានស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើខាងលើរូបនេះគូសបញ្ជាក់ថា មូលហេតុដែលជំរុញឱ្យរូបលោកបង្កើនការចិញ្ចឹមឃ្មុំឱ្យកើនដល់១០០ធុងនេះ ដោយសារនៅកម្ពុជា មានអ្នកចិញ្ចឹមឃ្មុំនៅមានចំនួនតិចតួចនៅឡើយ មិនទាន់អាចឆ្លើយតបទៅនិងតម្រូវការទឹកឃ្មុំនៅលើទីផ្សារបាន។ លោក ហេង ប៊ុនណាល់ បន្តថា “មុខរបរចិញ្ចឹមឃ្មុំនាពេលបច្ចុប្បន្ននេះបានចូលរួមចំណែកសំខាន់ ជួយដល់សេដ្ឋកិច្ចគ្រួសារ, ជួយដល់ធម្មជាតិនៅពេលយើងយកធុងឃ្មុំរបស់យើដាក់នៅក្នុងចំការបស់គេ វាផ្តល់ប្រយោជន៍ទាំងសងខាង។ បើយើងដាក់ធុងឃ្មុំនៅចំការមៀនប៉ៃលិន ឃ្មុំវាជួយឱ្យលំម្អងផ្កាមានដំណើរការល្អ ជួយឱ្យមៀនប៉ៃលិនកាន់ផ្កាបានច្រើន ដូចនេះម្ចាស់ចំការបានមៀនប៉ៃលិនកាន់ផ្កាបានច្រើន ហើយយើងបានទឹកឃ្មុំ”។ លោកបន្តថា ដើម្បីបានទឹកឃ្មុំយកមកកែច្នៃចែកចាយលក់ទៅលើទីផ្សារ ក្នុងមួយឆ្នាំត្រូវការចល័តឃ្មុំចិញ្ចឹមចំនួន៤កន្លែង មាននៅចំការគ ចំការកៅស៊ូ នៅត្បូងឃ្មុំ កំពង់ចាម, ចំការមៀនកោះក្របី និងចំការមៀនប៉ៃលិនជាដើម ហើយនៅពេលបច្ចុប្បន្ននេះប្រជាពលរដ្ឋក្នុងស្រុកនៅមិនទាន់មានការយល់ដឹងទូលំទូលាយអំពីគុណភាពទឹកឃ្មុំនោះទេ ពលរដ្ឋចង់បានតែតម្លៃថោក ធ្វើឱ្យអ្នកកែច្នៃពិបាកប្រកួតប្រជែងជាមួយទឹកឃ្មុំនាំចូលពីខាងក្រៅ។ ទាក់ទងនិងបញ្ហានេះ, […]
News
THN1 copy
គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ការរក្សាស្ថិរភាពថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងការកសាងសហគមន៍កសិកម្មទំនើប
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម ឌិត ទីណា បានថ្លែងបញ្ជាក់ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្មកាលពីថ្ងៃទី៣០ខែធ្នូនេះ​​ថា គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលរួមមានការរក្សាស្ថិរភាពថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងការកសាងសហគមន៍កសិកម្មទំនើប ដែលអង្គពិធីត្រូវយកចិត្តទុកដាក់ និងអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំដល់ភាគីពាក់ព័ន្ធត្រូវផ្តោត​​ទៅលើគុណភាពនៃការផ្គត់ផ្គង់ ទៅលើគ្រប់អនុវិស័យ និងតាមរយៈសហគមន៍កសិកម្មទំនើប ដែលជាចំនុចសំខាន់ដើម្បីអាចឆ្លើយតបបានគ្រប់តម្រូវការទីផ្សារទាំងគុណភាព និងបរិមាណ មានបច្ចេកទេសច្បាស់លាស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន ថ្លឹងថ្លែងពីតម្រូវការ និងការផ្គត់ផ្គង់ត្រឹមត្រូវ និងអាចតភ្ជាប់ខ្សែចង្វាក់តម្លៃបានយ៉ាងពិតប្រាកដ។ ពាក់ព័ន្ធនឹងការងារធាតុចូលកសិកម្ម ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ការងារនេះត្រូវបន្តការយកចិត្តទុកដាក់ មានការកំណត់ថ្លៃច្បាស់លាស់ ជាពិសេសត្រូវមានអំណាចនៅក្នុងទីផ្សារ និងមានអំណាចនៃការចរចា។ ជាទិសដៅការងារបន្ត ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថាក្រសួងនឹងជំរុញការងារបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្ម និងមន្ទីរពិសោធន៍ជាតិ ដើម្បីជំរុញការងារស្រាវជ្រាវ និងការងារពិសោធឱ្យមានភាពបន្សុីគ្នា មាននវានុវត្តន៍ខ្ពស់ និងអាចបម្រើគ្រប់អនុវិស័យទាំងអស់ក្នុងវិស័យកសិកម្ម។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ត្រូវបន្តខិតខំបំពេញការងារ និងចេះផ្សព្វផ្សាយនូវសមិទ្ធផលនានា ដើម្បីទទួលបានការគាំទ្រ និងការទទួលស្គាល់ពិតប្រាកដពីសាធារណជន ដែលជាគុណាធិបតេយ្យនៃមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់។ បន្ថែមពីនេះរដ្ឋមន្រ្តីក្រសួងកសិកម្មលើកឡើងពីកិច្ចសហការគ្នាគ្រប់អនុវិស័យទាំងអស់ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករ និងតម្កល់ផលប្រយោជន៍ជាតិជាធំ ជាពិសេសការអភិវឌ្ឍលើវិស័យកសិកម្ម ដែលជាផ្នែកមួយដ៏សំខាន់ចូលរួមចំណែកទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ សំដៅឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។
News
THN3 copy
ក្រសួងកសិកម្មគ្រោងនឹងវិនិយោគលើប្រព័ន្ធសូឡាបូមទឹកមានតម្លៃជិត២០ម៉ឺនដុល្លារអាម៉េរិកដល់សហគមន៍កសិកម្មទំនើប “ម្រេចមេមត់ត្បូងឃ្មុំ”
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ក្រសួងកសិកម្មគ្រោងនឹងវិនិយោគលើប្រព័ន្ធសូឡាបូមទឹកជូនដល់សមាជិកទាំង៦៥គ្រួសារនៃសហគមន៍កសិកម្មទំនើប “ម្រេចមេមត់ត្បូងឃ្មុំ” ជំនួសឱ្យការប្រើប្រាស់ម៉ាស៊ីនបូមទឹកដើរដោយប្រេងម៉ាស៊ូត ដើម្បីកាត់បន្ថយចំណាយប្រតិបត្តិការប្រចាំថ្ងៃរបស់សហគមន៍។ ឯកឧត្តម ឃឹម ហ្វីណង់ មានប្រសាសន៍គូសបញ្ជាក់ថា “ក្រុមការងារជំនាញមកពីនាយកដ្ឋានគ្រឿងយន្តកសិកម្មកំពុងសិក្សាលម្អិតលើតម្រូវការបច្ចេកទេសចាំបាច់ ដើម្បីរៀបចំប្រព័ន្ធស្រោចស្រពដើរដោយសូឡាមួយដែលមានប្រសិទ្ធភាពបំផុត សម្រាប់គ្រប់ដណ្តប់លើផ្ទៃដីផលិតកម្មម្រេចជិត១០០ហិកតារបស់សហគមន៍។ តាមការប៉ាន់ស្មានបឋម សម្រាប់ប្រព័ន្ធស្រោចស្រពប្រភេទនេះ ការវិនិយោគអាចមានទំហំជិត ២០ម៉ឺនដុល្លារអាម៉េរិក តែអាចប្រើប្រាស់បានរយៈពេល១០ឆ្នាំ ប្រហាក់ប្រហែលគ្នានឹងទំហំចំណាយ ១ឆ្នាំកន្លះ បើធៀបនឹងប្រព័ន្ធចាស់ដើរដោយម៉ាស៊ូត ឬនិយាយមួយបែបទៀតគឺ ១ឆ្នាំកន្លះអាចរួចខ្លួនបានដើមមកវិញ ហើយចំណេញជាង១លានដុល្លារអាម៉េរិកសម្រាប់រយៈពេល១០ឆ្នាំ។ ទាំងនេះគឺជាងអត្ថប្រយោជន៍មួយបែបទៀត ដែលកសិករអាចទទួលបាន ពីការចូលរួមជាសមាជិកនៃសហគមន៍កសិកម្មទំនើប”។ ពាក់ព័ន្ធនិងគម្រោងធ្វើទំនើបកម្មប្រព័ន្ធស្រោចស្រពដំណាំម្រេចខាងលើ, អ្នកស្រី អេង រ៉ាណែត ប្រធានសហគមន៍កសិកម្មទំនើប ម្រេចមេមត់ត្បូងឃ្មុំ ធ្លាប់ឱ្យដឹងថា “ខ្ញុំកំពុងរៀបចំសំណើរដាក់ទៅឯកឧត្តម ឃឹម ហ្វីណង់ ជួយសម្របសម្រួលរៀបចំប្រព័ន្ធសូឡាបូមទឹក ជួយដល់កសិករដើម្បីកាត់បន្ថយការចំណាយក្នុងផលិតកម្មម្រេច ដែលកន្លងមក កសិករប្រើប្រាស់ប្រេងឥន្ធនៈចំណាយអស់ប្រាក់ច្រើន។ដូចនេះបើសិនយើងមានប្រព័ន្ធសូឡាបូមទឹកថែមមួយទៀត វានឹងធ្វើកសិករនៅក្នុងសហគមន៍កាន់តែមានភាពប្រសើរ។ អ្នកស្រីអេង រ៉ាណែត បង្ហាញក្តីសង្ឃឹមថា នៅថ្ងៃអនាគតប្រជាកសិករប្រកបមុខរបរដាំម្រេចក្នុងស្រុកមេមតខេត្តត្បូងឃ្មុំនឹងមានជីវភាពប្រសើរឡើង។ លើសពីនេះក្នុងនាមជាប្រធានសហគមន៍ អ្នកស្រីនឹងជំរុញលើកទឹកចិត្តឱ្យកសិករក្នុងតំបន់នេះចាប់យកការដាំដុះម្រេចនេះឡើងវិញចំពោះអ្នកដែលបានបោះបង់ឬបានធ្វើការចំណាកស្រុកទៅធ្វើការផ្សេងៗ។ អ្នកស្រី […]
News
THN2 copy
មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មពិនិត្យខ្សែច្រវាក់ផលិតកម្ម និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនផលិតជីក្នុងស្រុក​
ភ្នំពេញ:កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីឯកឧត្តម ឡោ រស្មី និងលោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការ បានដឹកនាំមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្ត ដើម្បីចុះពិនិត្យដំណើរការផលិតកម្មជីសរីរាង្គចំនួន៣ក្រុមហ៊ុន (សិប្បកម្មផលិតជីសរីរាង្គព្រៃស្នួល ក្រុមហ៊ុន សឡា អេហ្រ្គីខលឈ័រ និងក្រុមហ៊ុន TWSC រំដួល អេហ្រ្គីខលឈ័រ) ក្នុងខេត្តចំនួន៣​  គឺខេត្តតាកែវ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។​ តំណាងក្រុមហ៊ុនផលិតជីក្នុងស្រុកទាំង៣ រីករាយស្វាគមន៍ និងបានថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សម្រាប់ការយកចិត្តទុកដាក់ និងការគាំទ្រដល់ការផលិតជីសរីរាង្គក្នុងស្រុក​ ប្រកបដោយគុណភាព ដើម្បីចែកចាយជូនប្រជាកសិករក្នុងតម្លៃសមរម្យ។ ឯកឧត្តម គង់ ច័ន្ទវាសនា​ បានគូសបញ្ជាក់ថា​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ យកចិត្តទុកដាក់ខ្ពស់​លេីការកាត់​បន្ថយថ្លៃដេីមផលិត​ និងបង្កេីនប្រាក់ចំណេញរបស់ប្រជាកសិករ។ ឯកឧត្តមបាន​បន្ថែមថា​ ការផលិតកម្មជីសរីរាង្គក្នុងស្រុក មិនត្រឹមតែអាចជួយដោះស្រាយកង្វល់ផ្នែកអនាម័យ និងបរិស្ថានតាមរយៈការ​ប្រមូលកាកសំណល់នានាមកធ្វើជាវត្ថុធាតុដើមផលិតប៉ុណ្ណោះទេ​ ប៉ុន្តែថែមទាំងអាចជួយកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត ដោយសារមានតម្លៃទាបជាងជីនាំចូល​ […]
News
THN1 copy
ធនាគារ ADB និងកម្ពុជាចុះកិច្ចព្រមព្រៀងប្រាក់កម្ចីនិងជំនួយឥតសំណង សម្រាប់គម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថ្ងៃនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន និងជំនួយឥតសំណងសម្រាប់កម្មវិធីចំនួន៥ ហើយបញ្ចូលកម្មវិធីមួយបន្ថែមទៀតដែលបានចុះហត្ថលេខាពីមុននេះ ការវិនិយោគសរុបរបស់ ADB ក្នុងឆ្នាំ២០២៤ សម្រាប់កម្ពុជា មានតម្លៃសរុប ៤០៣លានដុល្លារអាម៉េរិក ។ នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចីនិងជំនួយឥតសំណង សម្រាប់គម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍កាលថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៤,   លោកស្រី Jyotsana ​Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មានប្រសា សន៍ថា “ឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ភាពជាដៃគូរវាង ADB ជាមួយកម្ពុជា ជាមួយនឹងការ អនុម័តប្រាក់ កម្ចី និងជំនួយ ឥតសំណងចំនួន ៤០៣ លានដុល្លារ ក្រោមក្របខណ្ឌនៃយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍ កម្ពុជា ថ្មីរប ស់យើងសម្រាប់ឆ្នាំ ២០២៤-២០២៨”។ លោកស្រីបន្តថា ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដល់ការបង្កើនភាពធន់នឹងអាកាសធាតុ និង ការអភិវឌ្ឍធនធានមនុស្ស គម្រោង ទាំងនេះនឹងគាំទ្រដល់កំណើនជាបន្តរបស់កម្ពុជាឆ្ពោះទៅរកអនាគតប្រកបដោយវិបុលភាព បរិយាបន្ន និងភាពបៃតង។ សម្រាប់ ធនាគារ ADB ក៏ប្តេជ្ញាចិត្តក្នុងការជំរុញបរិយាកាសអំណោយ ផលសម្រាប់វិស័យឯកជន រួមទាំងការលើកកម្ពស់ពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែងដើម្បីជំរុញ កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងបង្កើតឱកាសសម្រាប់ទាំងអស់គ្នា។ […]
News
THN2 copy
រដ្ឋមន្រ្តីក្រសួងកសិកម្មអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួប១០០ឆ្នាំ កៅស៊ូចាស់ជាងគេនៅកម្ពុជា
ភ្នំពេញ៖​​ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ នៅព្រឹកថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ២០២៤បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួប១០០ឆ្នាំ កៅស៊ូចាស់ជាងគេនៅកម្ពុជា នៅឧទ្យានជាតិបេតិកភណ្ឌកៅស៊ូ តេជោ-ធិបតី ស្ថិតនៅឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនបងប្អូនទាំងអស់ក្នុងការងារវិស័យកៅស៊ូកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថាចំការកៅស៊ូចំណាស់នេះ គឺជាបេតិកភណ្ឌដ៏មានតម្លៃ ដែលត្រូវការពារថែរក្សា និងជាប្រភពធនធានយ៉ាងល្អប្រពៃបម្រើដល់ការស្រាវជ្រាវ រហូតមកដល់នាពេលបច្ចុប្បន្ន ដែលកម្ពុជាសម្រេចបានក្លូនកៅស៊ូចំនួនពីរគឺ​ CRRI 12 និង CRRI 19 ដែលមានគុណភាពល្អ មានជ័រច្រើន និងមានទិន្នផលខ្ពស់សម្រាប់បងប្អូនយកទៅដាំដុះ និងជំរុញពូជក្លូននេះបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ដល់អង្គពិធីអំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្ម​ក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង​ និងនិរន្តរភាពសេដ្ឋកិច្ច​ និងបរិស្ថាន​ ធ្វេីយ៉ាងណាឱ្យប្រជាកសិករ​ មានហូប​ មានប្រើ​ មានបាន​ និងមានរហូត ដែលត្រូវការការចូលរួមពីបងប្អូនទាំងអស់គ្នាក្នុងការស្វែងយល់ពី និងយកចិត្តទុកដាក់ពីដំណាក់កាលនីមួយៗឱ្យបានសុីជម្រៅ និងបន្តការងារវិស័យកៅស៊ូប្រកបដោយគុណភាពល្អ មានតម្លៃបន្ថែមខ្ពស់ និងអាចបម្រើដល់ការកែច្នៃក្នុងស្រុក ដើម្បីនាំចេញផលិតផលសម្រេចទៅកាន់ទីផ្សារអន្តរជាតិ។ […]
News
THN1 copy
ក្រុមហ៊ុន Amru Rice និងក្រុមហ៊ុនអាមរិករួមគ្នាលើការកែច្នៃនាំចេញកន្ទក់របស់កម្ពុជាទៅទីផ្សារសហរដ្ឋអាមេរិក
ភ្នំពេញ៖ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុន Amru Rice ដឹកនាំដោយ លោកឧកញ៉ា សុង សារ៉ន និងក្រុមហ៊ុន Stabil Nutrition LLC ដឹកនាំដោយលោកប្រធានក្រុមហ៊ុន Michael A. Tarrasch មានឱកាសបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ លើកិច្ចការវិនិយោគរួមគ្នារវាងក្រុមហ៊ុនទាំងពីរ លើការកែច្នៃនាំចេញកន្ទក់របស់កម្ពុជាទៅទីផ្សារសហរដ្ឋអាមេរិក។ ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះត្រូវបានរៀបចំឡើង ក្រោយក្រុមហ៊ុន Amru Rice និងក្រុមហ៊ុន Stabil Nutrition LLC បានចុះអនុស្សារណៈនៃការយោគយល់គ្នា កាលពីខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ពោលគឺអំឡុងដំណើរទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគរបស់សហរដ្ឋអាម៉េរិកកាលពីខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ។ តាមរយៈជំនួបនេះ អេមរុរ៉ាយស៍ មានកិត្តិយសដែលបានរាយការណ៍ជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តីអំពីផែនការវិនិយោគរបស់ក្រុមហ៊ុន និងក្រុមហ៊ុនដៃគូ Stabil Nutrition LLC និងបានជំរាបជូនអំពីវឌ្ឍនភាពនៃការងារ ដោយ បាននិងកំពុងសិក្សាអំពីលទ្ធភាពបង្កើតរោងចក្រកែច្នៃកន្ទក់ នៅខេត្តកំពង់ធំ ដើម្បីផលិត […]
News
THN2 copy
ធនាគារ (ARDB)បានចូលរួមដាក់តាំងបង្ហាញផលិតផលនិងសេវាកម្មរបស់ធនាគារនៅព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៤
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ខែធ្នូឆ្នាំ២០២៤ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)បានចូលរួមដាក់តាំងបង្ហាញផលិតផលនិងសេវាកម្មរបស់ធនាគារ នៅព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៤ នៅមជ្ឈមណ្ឌល ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ។ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៤នេះ មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រួមនិងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើនកុះករ។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មព្រឹត្តិកាណ៍ពិព័រណ៍ពាណិជ្ជកម្មមានប្រសាសន៍ថា វត្តមានដ៏ឧត្តុងឧត្តមដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីជាសក្ខីភាពបញ្ជាក់ពីការផ្តល់នៅសារសំខាន់យកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យពាណិជ្ជកម្មកម្ពុជា តាមរយៈយន្តការគន្លឹះមួយចំនួនដូចជាការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនានាទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស ដើម្បីជាឱកាសនាំយកមកតាំងបង្ហាញនូវផលិតផលដែលមានគុណភាពខ្ពស់ និងសេវាកម្មទំនើបរបស់កម្ពុជា ព្រមទាំងជាឱកាសផ្គូផ្គងធុរជន អាជីវករ អតិថិជនដែលជាចំណែកចូលរួមជំរុញដ៏រស់រវើករបស់ពាណិជ្ជកម្មក្នុងប្រទេសនិងជំរុញការនាំចេញទៅទីផ្សារពិភពលោក។
News
photo_2024-12-16_15-18-28
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាផ្តល់ឱកាសដល់ម្ចាស់អាជីវកម្មផ្សព្វផ្សាយផលិតផលនិងពង្រីកទីផ្សារបន្ថែម
ភ្នំពេញ៖ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៤ ដែលធ្វើឡើងមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ខែធ្នូនេះ បានធ្វើឱ្យម្ចាស់អាជីវកម្មកែច្នៃផលិតផលក្នុងស្រុកមានឱកាសផ្សព្វផ្សាយអំពីផលិតផលនិងសេវាងកម្មរបស់ខ្លួនបន្ថែមទៅកាន់ទីផ្សារក្នុងពេលបច្ចុប្បន្ន។ អ្នកស្រី ហោ សុគន្ធា ម្ចាស់អាជីវកម្ម “គន្ធាអង្ករធម្មជាតិ”បានឱ្យដឹងថា យើងពិតជាមានមោទនភាព ដែលមានឱកាសចូលរួមយកផលិតផលដាក់តាំងនៅក្នុងពិព័រណ៍ពេលនេះ ព្រោះមានអត្ថប្រយោជន៍ខ្លាំងសម្រាប់អ្នកកែច្នៃ អ្នកផលិត និងចែកចាយ ដាក់តាំងបង្ហាញផលិតផលសក្តានុពលរបស់ជាតិ ជូនដល់ភ្ញៀវជាតិនិងអន្តរជាតិ។ អ្នកស្រីបន្តថា  បញ្ជាក់ថា សម្រាប់អង្ករដែលយកមកដាក់តាំងពេលនេះសុទ្ធតែប្រភេទអង្ករមានស្តង់ដារសម្រាប់នាំចេញ ធ្វើយ៉ាងណាឱ្យយុវជន ក៏ដូចជាប្រជាពលរដ្ឋបានស្គាល់អំពីគុណភាពនិងការវេចខ្ចប់មុនធ្វើការនាំចេញទៅទីផ្សារបរទេស។ កាលពីមុនប្រជាពលរដ្ឋពួកគាត់ផ្តោតទៅលើអង្ករមានរសជាតិឆ្ងាញ់ ដូចជាផ្កាម្លិះ សែនក្រអូប ផ្ការរំដួល តែសព្វថ្ងៃនេះនៅពេលពលរដ្ឋបានយល់ដឹងសុខភាព ពួកគាត់បានងាកមកគាំទ្រប្រភេទអង្ករសុខភាពច្រើនបើប្រៀបធៀបទៅនិងពេលមុនៗ។ អ្នកស្រី សៀ សុគន្នី ម្ចាស់សិប្បកម្មណែមត្រី ស្រីទូចបាត់ដំបងបានឱ្យដឹងថា “ការដែលយើងមានវត្តមានដាក់តាំងពិព័រណ៍ផលិតផលនៅក្នុងពេលនេះ ធ្វើឱ្យពលរដ្ឋនៅក្នុងស្រុក ក៏ដូចជានៅក្រៅស្រុកបានស្គាល់ផលិតផលខ្មែរយើង ហើយវាធ្វើអាជីវកម្មមានទីផ្សារច្រើន ជាងអ្នកដែលមិនបានចូលដាក់តាំងបង្ហាញផលិតផល ”។ បើតាមម្ចាស់សិប្បកម្ម ណែមត្រីខាងលើ, ការចូលរួមក្នុងពិព័រណ៍ពេលនេះ គឺជាការតាំងបង្ហាញផលិតលើកទី២ របស់ខ្លួនហើយនៅក្នុងការដាក់តាំងបង្ហាញផលិតផល៤ថ្ងៃនេះ អ្នកស្រីមានការរំពឹងខ្ពស់ថា មិនត្រឹមតែលក់អស់ប៉ុណ្ណោះទេ អ្នកស្រីនឹងក្រុមការងារផ្ញើរមកដាក់បង្ហាញបន្ថែទៀត។ អ្នកស្រីលើកឡើង “ពីមុននៅពេលដែលយើងមិនបានចូលរួមយកផលិតផលដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ ទីផ្សាររបស់ផលិតផលរបស់យើង ចង្អៀត តែក្រោយពីបានចូលរួមជាបន្តបន្ទាប់មកឃើញថាផលិតផលរបស់យើងមានការគាំទ្រច្រើន”។ ចំណែក បុគ្គលិកទីផ្សារតំណាងក្រុមហ៊ុន Confirel […]
News
THN1 copy
អ្នកជំនាញថា ទីផ្សារក្នុងវិស័យវារីវប្បកម្មនៅមានទំហំធំ ជួយឱ្យអ្នកវិនិយោគមានឱកាសបានប្រាក់ចំណេញច្រើន
  ភ្នំពេញ៖ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថាប្រជាពលរដ្ឋក្នុងស្រុកបាន ងាកមកចាប់អារម្មណ៍ប្រកបមុខរបរចិញ្ចឹមត្រីបែបលក្ខណៈគ្រួសារច្រើនគួរឱ្យកត់សម្គាល់ ហើយផលិតផលកែច្នៃក្នុងវិស័យនេះទៀតសោធក៏បាននិងកំពុងទទួលបានគាំទ្រពីបរិភោគផងដែរនៅលើទីផ្សារក្នុងពេលបច្ចុប្បន្ន។ ផ្អែកលើបច្ចេកទេសនៃការចិញ្ចឹមត្រីមានការរីកចម្រើន, អ្នកជំនាញនៅក្នុងសមាគមវារីវប្បករកម្ពុជា លើកទឹកចិត្តដល់អ្នកដែលមានថវិកាគ្រប់គ្រាន់អាចបណ្តាក់ទុនវិនិយោគក្នុងវិស័យវារីវប្បកម្មបានដោយសារទីផ្សារក្នុងវិស័យមួយនេះនៅមានទំហំ ជួយឱ្យអ្នកវិនិយោគមានឱកាសបានប្រាក់ចំណេញច្រើន។ លោក ឡែមផូរ វរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិសមាគមវារីវប្បករកម្ពុជា ក្រៅពីបានលើកទឹកចិត្តដល់ពលរដ្ឋ រួមគ្នាគាំទ្រផលិតផលក្នុងវិស័យវារីវប្បកម្ម មិនថាផលិតផលកែច្នៃ និងផលិតផលស្រស់នោះទេ។ លោក ឡែមផូរ វរិទ្ធិ បានបញ្ជាក់ថា “ទីផ្សារវារីវប្បកម្មកម្ពុជាមានទំហំធំ ហើយឱកាសទទួលបានអត្ថប្រយោជន៍នៅមានច្រើន។ ដូចនេះប្រសិនជាបងប្អូនដែលមានថវិកាគ្រប់គ្រាន់ចង់ចូលរួមវិនិយោគនៅក្នុងវិស័យនេះ សូមអញ្ចើញចូលរួម ព្រោះបច្ចុប្បន្ននេះ ការរីកចម្រើនផ្នែកបច្ចេកទេសអាចធ្វើឱ្យយើងមានប្រាក់ចំណេញច្រើនទៅលើការចិញ្ចឹម កាត់បន្ថយថ្លៃដើម ហើយការចំណេញពីអាជីវកម្មក្នុងវិស័យវារីវប្បកម្មមានភាពល្អឡើងពីមួយថ្ងៃទៅមួយថ្ងៃ”។ គួររម្លឹកផងដែរថា នៅក្នុងវិស័យវារីវប្បកម្មនាប៉ុន្មានឆ្នាំកន្លងមកនេះពិតជាបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋក្នុងស្រុកបង្កើតជាមុខរបរចិញ្ចឹមត្រី និងកែច្នៃត្រីងៀត ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ក្រុមជីវភាពគ្រួសារ។ ជាក់ស្តែង គ្រួសារ អ្នកស្រី សុខ ឃីម ម្ចាស់សិប្បកម្ម កែច្នៃ ហេង ហ៊ត់ មានទីតាំងនៅភូមិខ្នារ សង្កាត់ជ្រាវ ខេត្តសៀមរាប បន្ទាប់ពីចាប់ផ្តើមមុខរបរនៅក្នុងវិបត្តិជំងឺកូវីដ១៩ រហូតមកដល់សព្វថ្ងៃនេះ ការផលិតត្រីងៀតមានការកើនឡើងជាបន្តបន្ទាប់។ អ្នកស្រី សុខ ឃីម បានបញ្ជាក់ថា “បច្ចុប្បន្នប្រជាពលរដ្ឋក្នុងស្រុក មានការគាំទ្រផលិតផលកែច្នៃត្រីងៀតច្រើន […]
News
THN២ copy
សហគមន៍ភូមិអន្លង់តាអួរខេត្តបាត់ដំបង ស្រ្តីនាំគ្នាកែច្នៃ ផ្អក ប្រហុក ម៉ាំនិង សិប្បកម្មកៃច្នៃកំប្លោកដើម្បីរកប្រាក់ចំណូល
ភ្នំពេញ៖ ផលិតផលកើតចេញពីការកែច្នៃត្រីងៀត ត្រីឆ្អើរ ប្រហុក ផ្អក ម៉ាំនិងរួមទាំង កែច្នៃកំប្លោក ធ្វើជាវត្ថុអនុស្សាវរីយ៍ត្រូវបានស្រ្តីប្រមាណជិត១០០នាក់បាននាំគ្នាកែច្នៃ ដើម្បីរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ដែលនេះគឺជាការងាររបស់ស្រ្តីសហគមន៍ក្រៅពីរបរនេសាទ និងការធ្វើដំណាំកសិកម្ម។ មុខរបរកែច្នៃតាមបែបចាស់បុរាណមួយបែបនេះបានទទួលការជឿទុកចិត្តពីមួយឆ្នាំទៅមួយឆ្នាំបន្តបន្ទាប់ ហើយផលិត ផលទាំងអស់នេះ បានទទួលការគាំទ្រពីអតិថិជនកាន់តែច្រើនឡើងៗដោយមិនត្រឹមតែមានរស់ជាតិឆ្ងាញ់ពិសារ ទេតែគុណភាពក៏កាន់តែល្អឡើងផងដែរ។ អ្នកស្រី រឿន ចន្ថា រស់នៅភូមិអន្លង់តាអួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ត បាត់ដំបងដែលជាសមាជិកសហគមន៍មួយរូបបានលើកឡើងថា នារដូវប្រាំងប្រជាសហគមន៍រស់នៅតាមដងស្ទឹងសង្កែនេះមួយនេះនាំគ្នាដាំបន្លែដូចជាបន្លែ ស្ពៃ ត្រឡាច ត្រប់ និងដំណាំបន្លែគ្រប់មុខ។ដល់ពេលរដូវវស្សានាំគ្នាប្រកបរបរនេសាទ ដោយកែច្នៃផលិតផលដូចជា ប្រហុក ត្រីងៀត ត្រីឆ្អើរ ប្រហុក ផ្អក មាំ។សម្រាប់សិប្បកម្មត្រីវិញគឺគេធ្វើទាំងប្រាំង និង វស្សាតែម្តង។ពោលគឺរបរកសិកម្មធ្វើជាប់រហូត ដែលមុខរបរនេះតាំងតែពីដូនតាមក។ ស្រ្តីសមាជិកសហគមន៍អ្នកកែច្នៃត្រីសម្រាប់លក់លើទីផ្សាររូបនេះបានប្រាប់ថានៅសហគមន៍អ្នកស្រីមានស្រ្តីកែច្នៃសរុប៦០នាក់ ។ក្នុងចំណោមនេះជាស្រ្តីវ័យក្មេង ដែលបានប្រកបរបរពីដូនតា សម្រាប់លក់ឱ្យភ្ញៀវទេសចរ។ចំពោះចំណូលវិញក្នុងម្នាក់បានថវិការប្រមាណ២ម៉ឺនរៀលក្នុងមួយថ្ងៃ។ អ្នកស្រីរឿនចន្ថាបានប្រាប់ដែរថាចាប់តាំងតែពីបង្កើតសហគមន៍មកធ្វើឱ្យការកែច្នៃផលិតផលត្រីមានទីផ្សារល្អជាងមុនដែលក្រៅពីលក់ ក្នុង ស្រុកភូមិ សម្រាប់ភ្ញៀវទេសចរហើយ នៅអាចនាំចេញទៅលក់នៅខេត្តផ្សេង និងពិសេសក្នុងរាជធានីភ្នំពេញបានមួយចំនួនថែមទៀត។ អ្នកស្រី ឆាយ រដ្ឋ ប្រធានកែច្នៃកំប្លោក ជា វត្ថុអនុស្សាវរីយ៍នៅសហគមន៍ភូមិអន្លង់តាអួរបានប្រាប់ថា៖ក្នុងចំណោមស្រ្តី១៥នាក់ដែលបានកែច្នៃកំប្លោកសម្រាប់លក់លើទីផ្សារនេះគឺពួកគាត់អាចរកចំណូលសម្រាប់ផ្គត់ផ្គត់គ្រួសារជាបន្តបន្ទាប់។មុខរបរនេះបើទោះបីមើលទៅតិចតួចតែវាជារបរមួយទំនេរពីការងារ […]
News
THN2 copy
ក្រសួងកសិកម្មមានសហគមន៍កសិកម្មទំនើបចំនួន៩នៅក្នុងខេត្តចំនួន៦សម្រាប់ដំណាំយុទ្ធសាស្ត្រ៤មុខ
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤នេះបានថ្លែងថា វេទិកាពិគ្រោះយោបល់ប្រចាំឆ្នាំ ទូទាំងប្រទេស ស្តីពី កិច្ចអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើបនៅកម្ពុជា ត្រូវបានរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និនេសាទ ដោយមានវត្តមានចូលរួមពីសំណាក់ក្រុមការងារទទួលបន្ទុកគ្រប់លំដាប់ថ្នាក់របស់ក្រសួងកសិកម្ម និងបណ្តាភាគីពាក់ព័ន្ធសំខាន់ៗ ដូចជាសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា អង្គការដៃគូ និងសហគមន៍កសិកម្មគំរូមួយចំនួនផងដែរ។ មន្ត្រីជាន់ខ្ពស់ខាងលើ បានបន្ថែមថា បើគិតចាប់តាំងពីថ្ងៃប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយសម្តេចធិបតីនាយករដ្ឋមន្ត្រីកាលពីខែវិច្ឆិកាឆ្នាំ២០២៣ កម្មវិធីគោលនយោបាយអាទិភាពនៃ«សហគមន៍កសិកម្មទំនើប» មានអាយុកាលពេញមួយឆ្នាំហើយ។ រហូតមកដល់ពេលនេះ ក្រសួងមានសហគមន៍កសិកម្មទំនើបចំនួន៩ នៅក្នុងខេត្តចំនួន៦ សម្រាប់ដំណាំយុទ្ធសាស្ត្រ៤មុខគឺ៖ ស្រូវ បន្លែ ស្វាយចន្ទី និងម្រេច។ ក្រសួងកសិកម្ម ក៏បានសម្របសម្រួលឱ្យសហគមន៍ទាំងនេះ អាចមានលទ្ធភាពទទួលបានកម្ចីឥណទានការប្រាក់ទាប ដោយមិនតម្រូវឱ្យមានវត្ថុបញ្ចាំសរុបចំនួនជិត៤លានដុល្លារ ព្រមទាំងបានជួយតភ្ជាប់ទីផ្សារទុកជាមុន និងផ្តល់ការគាំទ្រជាប្រចាំខាងផ្នែកបច្ចេកទេស ការគ្រប់គ្រង និងការកាត់បន្ថយថ្លៃដើមផងដែរ៕
កាលវិភាគផ្សព្វផ្សាយ