ក្រសួងកសិកម្មគ្រោងនឹងវិនិយោគលើប្រព័ន្ធសូឡាបូមទឹកមានតម្លៃជិត២០ម៉ឺនដុល្លារអាម៉េរិកដល់សហគមន៍កសិកម្មទំនើប “ម្រេចមេមត់ត្បូងឃ្មុំ”

THN3 copy

ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ក្រសួងកសិកម្មគ្រោងនឹងវិនិយោគលើប្រព័ន្ធសូឡាបូមទឹកជូនដល់សមាជិកទាំង៦៥គ្រួសារនៃសហគមន៍កសិកម្មទំនើប “ម្រេចមេមត់ត្បូងឃ្មុំ” ជំនួសឱ្យការប្រើប្រាស់ម៉ាស៊ីនបូមទឹកដើរដោយប្រេងម៉ាស៊ូត ដើម្បីកាត់បន្ថយចំណាយប្រតិបត្តិការប្រចាំថ្ងៃរបស់សហគមន៍។

ឯកឧត្តម ឃឹម ហ្វីណង់ មានប្រសាសន៍គូសបញ្ជាក់ថា “ក្រុមការងារជំនាញមកពីនាយកដ្ឋានគ្រឿងយន្តកសិកម្មកំពុងសិក្សាលម្អិតលើតម្រូវការបច្ចេកទេសចាំបាច់ ដើម្បីរៀបចំប្រព័ន្ធស្រោចស្រពដើរដោយសូឡាមួយដែលមានប្រសិទ្ធភាពបំផុត សម្រាប់គ្រប់ដណ្តប់លើផ្ទៃដីផលិតកម្មម្រេចជិត១០០ហិកតារបស់សហគមន៍។ តាមការប៉ាន់ស្មានបឋម សម្រាប់ប្រព័ន្ធស្រោចស្រពប្រភេទនេះ ការវិនិយោគអាចមានទំហំជិត ២០ម៉ឺនដុល្លារអាម៉េរិក តែអាចប្រើប្រាស់បានរយៈពេល១០ឆ្នាំ ប្រហាក់ប្រហែលគ្នានឹងទំហំចំណាយ ១ឆ្នាំកន្លះ បើធៀបនឹងប្រព័ន្ធចាស់ដើរដោយម៉ាស៊ូត ឬនិយាយមួយបែបទៀតគឺ ១ឆ្នាំកន្លះអាចរួចខ្លួនបានដើមមកវិញ ហើយចំណេញជាង១លានដុល្លារអាម៉េរិកសម្រាប់រយៈពេល១០ឆ្នាំ។ ទាំងនេះគឺជាងអត្ថប្រយោជន៍មួយបែបទៀត ដែលកសិករអាចទទួលបាន ពីការចូលរួមជាសមាជិកនៃសហគមន៍កសិកម្មទំនើប”។

ពាក់ព័ន្ធនិងគម្រោងធ្វើទំនើបកម្មប្រព័ន្ធស្រោចស្រពដំណាំម្រេចខាងលើ, អ្នកស្រី អេង រ៉ាណែត ប្រធានសហគមន៍កសិកម្មទំនើប ម្រេចមេមត់ត្បូងឃ្មុំ ធ្លាប់ឱ្យដឹងថា “ខ្ញុំកំពុងរៀបចំសំណើរដាក់ទៅឯកឧត្តម ឃឹម ហ្វីណង់ ជួយសម្របសម្រួលរៀបចំប្រព័ន្ធសូឡាបូមទឹក ជួយដល់កសិករដើម្បីកាត់បន្ថយការចំណាយក្នុងផលិតកម្មម្រេច ដែលកន្លងមក កសិករប្រើប្រាស់ប្រេងឥន្ធនៈចំណាយអស់ប្រាក់ច្រើន។ដូចនេះបើសិនយើងមានប្រព័ន្ធសូឡាបូមទឹកថែមមួយទៀត វានឹងធ្វើកសិករនៅក្នុងសហគមន៍កាន់តែមានភាពប្រសើរ។

អ្នកស្រីអេង រ៉ាណែត បង្ហាញក្តីសង្ឃឹមថា នៅថ្ងៃអនាគតប្រជាកសិករប្រកបមុខរបរដាំម្រេចក្នុងស្រុកមេមតខេត្តត្បូងឃ្មុំនឹងមានជីវភាពប្រសើរឡើង។ លើសពីនេះក្នុងនាមជាប្រធានសហគមន៍ អ្នកស្រីនឹងជំរុញលើកទឹកចិត្តឱ្យកសិករក្នុងតំបន់នេះចាប់យកការដាំដុះម្រេចនេះឡើងវិញចំពោះអ្នកដែលបានបោះបង់ឬបានធ្វើការចំណាកស្រុកទៅធ្វើការផ្សេងៗ។

អ្នកស្រី លើកឡើងថា ប្រជាកសិករនៅក្នុងតំបន់ដែលធ្លាប់បោះបង់ការដាំម្រេចរបស់ខ្លួនចោលពីមុន ភាគច្រើនជាកសិករដែលខ្សត់ខ្សោយផ្នែកធនធានមានប្រមាណ១០០ចំការ និងបានដាំម្រេចចន្លោះពី២០០ រហូតដល់២ ០០០ជន្លុង ហើយមកដល់បច្ចុប្បន្ននេះ ពួកគាត់ងាកមកចង់ដុះដាំម្រេចឡើងវិញ ជាក់ស្តែងមានកសិករសុំចូលជាសមាជិកសហគមន៍បណ្តើៗហើយ៕


image_2026-05-07_08-30-52
ស្រីលង្កាទទួលបានជំនួយ១,៤លានដុល្លារ ដើម្បីស្តារកសិដ្ឋានបន្លែឡើងវិញ នៅតំបន់ជួបព្យុះស៊ីក្លូន

កូឡុំបូ៖ ប្រទេសស្រីលង្កាបានចាប់ផ្តើមស្តារឡើងវិញនូវកសិដ្ឋានដាំបន្លែរបស់ខ្លួន ដែលរងការខូចខាតពីព្យុះស៊ីក្លូន ដោយគ្រោងចំណាយថវិកាប្រហែល១,៤លានដុល្លារ ក្រោមការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី និងអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO)។ ការដាក់ឱ្យអនុវត្តគម្រោងជាផ្លូវការនេះ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយរវាងតំណាងឧត្តមស្នងការអូស្ត្រាលីប្រចាំប្រទេសស្រីលង្កា និងតំណាងអង្គការស្បៀងអាហារ និងកសិកម្ម ប្រចាំប្រទេសស្រីលង្កា និងកោះម៉ាល់ឌីវ។ គំនិតផ្តួចផ្តើមស្តារកសិដ្ឋានដាំបបន្លែនេះ បន្ទាប់ពីរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរពីព្យុះស៊ីក្លូន ឌីតវ៉ាស (Ditwah) កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ផលិតកម្មកសិកម្ម និងជីវភាពរស់នៅទូទាំងប្រទេសស្រីលង្កា។ តំបន់ខ្ពង់រាបរបស់ស្រីលង្កា ដែលគេស្គាល់ថា ជាទីតាំងដាំដំណាំបន្លែ ដូចជា សណ្តែក ការ៉ុត ខ្ទឹមបារាំង ស្ពៃក្តោប ប៉េងប៉ោះ និងដំឡូង បានរងផលប៉ះពាល់ខ្លាំងបំផុត ធ្វើឱ្យកសិករខ្នាតតូចរាប់ពាន់នាក់នៅក្នុងតំបន់ទាំងនេះ បានបាត់បង់ផលដំណាំ ខ្វះគ្រាប់ពូជ និងអស់ទ្រព្យសម្បត្តិជាច្រើន។ គម្រោងស្តារឡើងវិញនេះត្រូវបានរៀបចំជាកម្មវិធីអន្តរាគមន៍រយៈពេល១២ខែ ក្នុងគោលបំណងស្តារ និងពង្រឹងការធ្វើកសិកម្មដាំបន្លែ ដែលធន់នឹងអាកាសធាតុ ដោយផ្តោតជាពិសេសលើការផ្តល់សិទ្ធិអំណាចដល់កសិករស្ត្រី និងគាំទ្រជនពិការ។ កសិករខ្នាតតូចជាង២៤០០នាក់នឹងទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់តាមរយៈការកែលម្អផលិតកម្មគ្រាប់ពូជ និងបន្តុះពូជដំណាំ ព្រមទាំងទទួលបានជំនួយជាគ្រឿងចក្រខ្នាតតូច ការបណ្តុះបណ្តាល និងការពង្រឹងការតភ្ជាប់ទីផ្សារ។ សមាសធាតុសំខាន់ៗនៃគំនិតផ្តួចផ្តើមនេះ រួមមានការស្ដារឡើងវិញ នូវប្រព័ន្ធគ្រាប់ពូជរបស់កសិករ ដូចសណ្តែក និងដំឡូងជាដើម រួមទាំងការគាំទ្រទាំងប្រព័ន្ធដាំដុះនៅទីវាល និងនៅក្នុងផ្ទះសំណាញ់ […]

The-pomelo-grown-in-Kratie’s-Koh-Trong-commune-
ក្រសួងពាណិជ្ជកម្មជំរុញចុះបញ្ជីម៉ាកទំនិញសម្គាល់ភូមិសាស្ត្រ (GI)បន្ថែមទៀតលើដំណាំ និងមុខទំនិញសំខាន់ៗ

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជាបាននឹងកំពុងជំរុញការចុះបញ្ជីម៉ាកទំនិញសម្គាល់ភូមិសាស្ត្រទំនិញ (GI) លើដំណាំ និងមុខទំនិញសំខាន់ៗជាច្រើនមុខថែមទៀត ដើម្បីបង្កើនទំនុកចិត្តដល់អ្នកបរិភោគនៅក្នុងស្រុក និងគាំទ្រដល់ការនាំចេញកាន់ទីផ្សារក្រៅប្រទេស ជាពិសេសរក្សាបាននូវតម្លៃខ្ពស់សម្រាប់ប្រជាកសិករ។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តល់កិច្ចសម្ភាសជាមួយក្រុមអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះដោយបានបញ្ជាក់ថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ គឺជាឧបករណ៍មួយដ៏មានសារៈសំខាន់ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចសហគមន៍តាមរយៈការបង្កើនតម្លៃបន្ថែមលើផលិតផលដែលមានលក្ខណៈពិសេសប្លែកពីគេ ដែលជាតំណាងឱ្យភូមិសាស្ត្រណាមួយនៅក្នុងប្រទេស។ លោកជំទាវបន្ថែមថា ការចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ មិនត្រឹមតែជួយថែរក្សាកេរ្តិ៍ឈ្មោះ និងគុណភាពផលិតផលនៅក្នុងតំបន់ប៉ុណ្ណោះទេ ហើយថែមទាំងបានចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងទេសចរណ៍ថែមទៀតផង ជាពិសេសបានផ្តល់ទំនុកចិត្ត និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ទាំងក្នុង និងក្រៅប្រទេស ព្រមទាំងការនាំចេញ។ ទាក់ទិននឹងបញ្ហានេះ លោក ស៊ុយ កុកធាន ប្រធានសមាគមអ្នកដាំស្វាយចន្ទីកំពង់ធំ បានគាំទ្រនៃការលើកឡើងរបសលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាខាងលើនេះ។ លោកថា បណ្តាប្រទេសជឿនលឿនជាច្រើសនៅលើពិភពលោក បានគាំទ្រនូវការប្រើប្រាស់នូវការចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្ត្រនេះ ពីព្រោះនៅក្នុងសៀវភៅបន្ទុកបានចែងយ៉ាងច្បាស់ពីការប្រើប្រាស់ជី ការក្សាទុកនៅទីតាំងមានសុវត្ថិភាព និងអនាម័យខ្ពស់។ លោកបន្ថែមទៀតថា សូម្បីតែ លោកជំទាវ Bridget Collier ភារធារីស្ថានទូតអូស្ត្រាលីបានលើឡើងក្នុងពិធីបើកទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ដោយទទួលស្គាល់ពីសារៈសំខាន់នៃកម្មសិទ្ធិបញ្ញា ក្នុងការជំរុញភាពច្នៃប្រឌិត […]

image_2026-05-07_07-44-57
ចិននាំចូលផ្លែទុរេនកាន់តែច្រើន ខណៈតម្លៃធ្លាក់ចុះនៅពេលប្រមូលផល

ក្វាងទុង៖ កាលពីចុងសប្តាហ៍មុនផ្លែទុរេនស្រស់ជាង៦ ៣០០តោន បាននាំចូលមកដល់កំពង់ផែក្នុងទីក្រុងក្វាងចូវ ខេត្តក្វាងទុង ដោយផ្ទុកលើនាវាដឹកទំនិញចំនួនបីគ្រឿង ប្រើពេល២៤ម៉ោងទើបដឹកមកដល់ ខណៈពេលរដូវប្រមូលផលធំចាប់ផ្តើម​ ក្នុងពេលឆាប់ៗខាងមុខនេះ។ ផ្លែទុរេនទាំងអស់នេះផ្ទុកក្នុងកុងតឺន័រចំនួន៣៥៦ទូ ទទួលបានការអនុញ្ញាតពីគយ និងចាប់ផ្តើមចែកចាយពាសពេញបណ្តាខេត្តតាមឈូងសមុទ្រ ក្រុងហុងកុង និងក្រុងម៉ាកាវ។ ការដឹកជញ្ជូនផ្លែទុរេនខាងលើនេះ ទទួលបានការអនុញ្ញាតដោយគ្មានការត្រួតពិនិត្យឡើយ ហើយលើកដាក់ទៅលើរថយន្តដឹកទំនិញ ដែលចតរងចាំនៅចំណតសម្រាប់ដឹកចេញភ្លាមៗ ខណៈពេលអ្នកការត្រួតពិនិត្យត្រូវធ្វើតាខ្សែសង្វាក់ត្រជាក់ ដែលប្រតិបត្តិការចាប់ផ្តើមក្នុងរយៈពេលដប់នាទីនៃការមកដល់។ ទូផ្លែទុរេនណា ដែលទទួលបានការអនុញ្ញាតពីគយ អាចដឹកចេញទៅដល់ទីផ្សារលក់ដុំ នាក្រុងក្វាងចូវ ក្នុងរយៈពេលយ៉ាងយូរពីរម៉ោង។ ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦​ មន្ត្រីនៅគយកំពង់ផែក្នុងទីក្រុងក្វាងចូវ បានត្រួតពិនិត្យផ្លែទុរេនស្រស់ដែលនាំចូលជាង៩ ៥០០តោន។ កំពង់ផែនេះបន្តពង្រីកតួនាទីរបស់ខ្លួនជាមជ្ឈមណ្ឌលភាគខាងត្បូងប្រទេសចិន សម្រាប់ផ្លែឈើនាំចូល ខណៈពេលបរិមាណនាំចូលចាប់ផ្តើម ក្នុងអំឡុងពេលប្រមូលផលនៅតាមបណ្តាប្រទេសក្នុងភូមិភាគអាស៊ីអាគ្នេយ៍។ ការនាំចូលផ្លែទុរេនក្នុងបរិមាណធំ ក៏កំពុងដឹកតាមផ្លូវដែកផងដែរ។ ផ្លូវដែកចិន-ឡាវ បានដឹកជញ្ជូនផ្លែទុរេននាំចូលចំនួន៥០ ៣០០តោន ចាប់តាំងពីថ្ងៃទី១ ខែមករា គឺកើនឡើងជាង៩៤ភាគរយ បើធៀបនឹងឆ្នាំ២០២៥។ នៅថ្ងៃទី២៣ ខែមេសា ផ្លែទុរេនចំនួន៣ ៦៦១តោន បានដឹកមកដល់កំពង់ផែផ្លូវដែក បន្ទាប់ពីបានឆ្លងកាត់ការត្រួតពិនិត្យនៅច្រកព្រំដែន។ ចំណែកនៅទីក្រុង​ ឆេងទូ (Chengdu) មជ្ឈមណ្ឌលចែកចាយផ្លែទុរេនមួយបានបើកដំណើរការ ដើម្បីគាំទ្រដល់ការដឹកជញ្ជូនតាមផ្លូវគោក […]

photo_2026-05-07_19-51-45
តំណាងធនាគារ ARDBអនុញ្ញាតឱ្យគណៈប្រតិភូគ្រឹះស្ថានប្រព័ន្ធទូទាត់អន្តរធនាគារឆ្លងដែន (CIPS) ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានអនុញ្ញាតឱ្យគណៈប្រតិភូគ្រឹះស្ថានប្រព័ន្ធទូទាត់អន្តរធនាគារឆ្លងដែន (Cross-Border Interbank Payment System-CIPS) នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក ថៃឡី វ៉ាន (Tailei Wan) អនុប្រធាននាយកប្រតិបត្តិ CIPS ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី ឯកឧត្ដម ប៉ិច សានី អគ្គនាយករងនៃធនាគារ ARDB និងប្រធាននាយកដ្ឋានពាក់ព័ន្ធមួយចំនួនផងដែរ។ កិច្ចពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MOU) កាលពីឆ្នាំ២០២៥ និងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការចូលរួមបង្កើនទំហំពាណិជ្ជកម្មកម្ពុជា-ចិន ដោយទូទាត់ជារូបិយប័ណ្ណ ផ្លូវការរបស់ចិន Renminbi- RBM តាមរយៈប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែន (CIPS) ដោយមានធនាគារពាណិជ្ជកម្ម និងឧស្សាហកម្មចិន សាខាភ្នំពេញ (Industrial and Commercial Bank of […]

កាលវិភាគផ្សព្វផ្សាយ