អ្នកជំនាញថា ទីផ្សារក្នុងវិស័យវារីវប្បកម្មនៅមានទំហំធំ ជួយឱ្យអ្នកវិនិយោគមានឱកាសបានប្រាក់ចំណេញច្រើន

THN1 copy

 

ភ្នំពេញ៖ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថាប្រជាពលរដ្ឋក្នុងស្រុកបាន ងាកមកចាប់អារម្មណ៍ប្រកបមុខរបរចិញ្ចឹមត្រីបែបលក្ខណៈគ្រួសារច្រើនគួរឱ្យកត់សម្គាល់ ហើយផលិតផលកែច្នៃក្នុងវិស័យនេះទៀតសោធក៏បាននិងកំពុងទទួលបានគាំទ្រពីបរិភោគផងដែរនៅលើទីផ្សារក្នុងពេលបច្ចុប្បន្ន។

ផ្អែកលើបច្ចេកទេសនៃការចិញ្ចឹមត្រីមានការរីកចម្រើន, អ្នកជំនាញនៅក្នុងសមាគមវារីវប្បករកម្ពុជា លើកទឹកចិត្តដល់អ្នកដែលមានថវិកាគ្រប់គ្រាន់អាចបណ្តាក់ទុនវិនិយោគក្នុងវិស័យវារីវប្បកម្មបានដោយសារទីផ្សារក្នុងវិស័យមួយនេះនៅមានទំហំ ជួយឱ្យអ្នកវិនិយោគមានឱកាសបានប្រាក់ចំណេញច្រើន។

លោក ឡែមផូរ វរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិសមាគមវារីវប្បករកម្ពុជា ក្រៅពីបានលើកទឹកចិត្តដល់ពលរដ្ឋ រួមគ្នាគាំទ្រផលិតផលក្នុងវិស័យវារីវប្បកម្ម មិនថាផលិតផលកែច្នៃ និងផលិតផលស្រស់នោះទេ។ លោក ឡែមផូរ វរិទ្ធិ បានបញ្ជាក់ថា “ទីផ្សារវារីវប្បកម្មកម្ពុជាមានទំហំធំ ហើយឱកាសទទួលបានអត្ថប្រយោជន៍នៅមានច្រើន។ ដូចនេះប្រសិនជាបងប្អូនដែលមានថវិកាគ្រប់គ្រាន់ចង់ចូលរួមវិនិយោគនៅក្នុងវិស័យនេះ សូមអញ្ចើញចូលរួម ព្រោះបច្ចុប្បន្ននេះ ការរីកចម្រើនផ្នែកបច្ចេកទេសអាចធ្វើឱ្យយើងមានប្រាក់ចំណេញច្រើនទៅលើការចិញ្ចឹម កាត់បន្ថយថ្លៃដើម ហើយការចំណេញពីអាជីវកម្មក្នុងវិស័យវារីវប្បកម្មមានភាពល្អឡើងពីមួយថ្ងៃទៅមួយថ្ងៃ”។

គួររម្លឹកផងដែរថា នៅក្នុងវិស័យវារីវប្បកម្មនាប៉ុន្មានឆ្នាំកន្លងមកនេះពិតជាបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋក្នុងស្រុកបង្កើតជាមុខរបរចិញ្ចឹមត្រី និងកែច្នៃត្រីងៀត ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ក្រុមជីវភាពគ្រួសារ។ ជាក់ស្តែង គ្រួសារ អ្នកស្រី សុខ ឃីម ម្ចាស់សិប្បកម្ម កែច្នៃ ហេង ហ៊ត់ មានទីតាំងនៅភូមិខ្នារ សង្កាត់ជ្រាវ ខេត្តសៀមរាប បន្ទាប់ពីចាប់ផ្តើមមុខរបរនៅក្នុងវិបត្តិជំងឺកូវីដ១៩ រហូតមកដល់សព្វថ្ងៃនេះ ការផលិតត្រីងៀតមានការកើនឡើងជាបន្តបន្ទាប់។

អ្នកស្រី សុខ ឃីម បានបញ្ជាក់ថា “បច្ចុប្បន្នប្រជាពលរដ្ឋក្នុងស្រុក មានការគាំទ្រផលិតផលកែច្នៃត្រីងៀតច្រើន ពេលដែលពួកគាត់មានការយល់ដឹងទាក់ទងនិងសុខភាព ខុសប្លែកពីមុនពួកគាត់យល់ថា ការប្រើប្រាស់ត្រីស្រស់ឬផលិតផលកែច្នៃពីត្រីចិញ្ចឹមក្នុងស្រុក អាចនាំឱ្យប៉ះពាល់ដល់សុខភាព។ ប៉ុន្តែសព្វថ្ងៃនេះក្រៅពីទទួលបានសន្ទុះគាំទ្រមានការកើនឡើង ពួកគាត់កមិនសូវរអ៊ូរទាំនិងតម្លៃផលិតផលនៅលើទីផ្សារផងដែរ”។

អ្នកស្រីបន្តថា ក្នុងមួយថ្ងៃសិប្បកម្មធ្វើការកែច្នៃត្រីស្រស់ចន្លោះពី១២០គីឡូទៅ១៨០គីឡូក្រាម ហើយត្រីងៀតដែលកែច្នៃបានភាគច្រើនសិប្បកម្មផ្គត់ផ្គង់មកក្រុងភ្នំពេញ ស្របពេលបច្ចុប្បន្នសិប្បកម្មបាននិងកំពុងបង្កើនសមត្ថភាពផលិតត្រីងៀតបន្ថែម ឱ្យបានពី៣០០ទៅ៥០០គីឡូក្រាមក្នុងមួយថ្ងៃផងដែរ។

 

ស្រដៀងគ្នានេះដែរ, អ្នកស្រី ផៃ គឹមសុង ម្ចាស់សិប្បកម្មកែច្នៃត្រី  នីតាត្រីងៀតសៀមរាប បានទទួលស្គាល់ថា ក្នុងរយៈពេលប្រកបមុខរបរកែច្នៃត្រីងៀតអស់រយៈពេល៤ឆ្នាំមកនេះ  ផលិតផលរបស់អ្នកស្រីមានការគាំទ្រច្រើនពីប្រជាពលរដ្ឋ  ហើយមុខរបរមួយនេះ វាបានចូលរួមចំណែកលើកស្ទួយជីវភាពគ្រួសារបានច្រើននិងបានផ្តល់ការងារដល់ប្រជាជនមួយចំនួននៅក្នុងតំបន់ នៅពេលតម្រូវការត្រីងៀតមានការកំម្ម៉ង់កើនឡើង៕


0936-19_37_0460_htx-khiet-tam-thuc-hien-100-co-gioi-hoa-khau-gieo-cay-anh-hd-171517
នាយករដ្ឋមន្ត្រីវៀតណាមបញ្ជាឱ្យមានវិធានការរួម ដើម្បីរក្សាស្ថិរភាពផលិតកម្មស្រូវ និងទីផ្សារនាំចេញ

ហាណូយ៖ យោងតាមការចេញផ្សាយជាផ្លូវការរបស់រដ្ឋាភិបាល បានឱ្យដឹងថា នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) បានអំពាវនាវឱ្យចាត់វិធានការសម្របសម្រួល ដើម្បីធានាបាននូវស្ថិរភាពផលិតកម្ម និងការលក់អង្ករ ចំពេលមានការវិវត្តស្ថានភាពក្នុងស្រុក និងពិភពលោក។ យោងតាមរបាយការណ៍ផ្លូវការ បានបង្ហាញថា សកម្មភាពផលិតកម្ម ពាណិជ្ជកម្ម និងការនាំចេញអង្ករ​របស់​វៀតណាម បានបន្តទទួលបានលទ្ធផលគួរឱ្យពេញចិត្ត។ ទោះបីជាយ៉ាងណាក៏ដោយ ការវិវត្តកាន់តែស្មុគស្មាញ និងមិនអាច​ប៉ាន់​ប្រមាណ​ទុកជាមុនបាន អាចជះឥទ្ធិពលដល់ការផ្គត់ផ្គង់តម្រូវការ និងតម្លៃអង្ករជាសកល។ ចំណែកនៅក្នុងស្រុក ការប្រមូលផលស្រូវនៅតំបន់ដីសណ្ដទន្លេមេគង្គ បាននាំឱ្យតម្លៃទិញស្រូវធ្លាក់ចុះ បើធៀបនឹងរយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៥កន្លងមកនេះ។ តាមរយៈឯកសារនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន មានភារកិច្ចណែនាំដល់អាជ្ញាធរមូលដ្ឋានឱ្យតាមដាន​យ៉ាងដិត​ដល់នូវការវិវត្តនៃផលិតកម្ម កែលម្អសមត្ថភាពព្យាករណ៍ ពង្រឹងវិធានការទប់ស្កាត់សត្វល្អិតចង្រៃ និងឆ្លើយ​តប​យ៉ាង​សកម្មចំពោះលក្ខខណ្ឌអាកាសធាតុមិនល្អ ដើម្បីការពារដំណាំ និងរក្សាទិន្នផលឱ្យបានគ្រោងទុក ព្រមទាំងកាត់បន្ថយ​ថ្លៃ​ដើម​ផលិតផងដែរ។ ក្រសួងកសិកម្ម និងបរិស្ថាន ត្រូវសម្របសម្រួលជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម សមាគមម្ហូបអាហារ​វៀតណាម សមាគមឧស្សាហកម្មស្រូវ-អង្ករវៀតណាម និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងទំនាក់ទំនងរវាងអាជីវកម្ម និងកសិករ លើក​កម្ពស់ការទិញស្រូវប្រកបដោយបុរេសកម្ម ការកែច្នៃ និងការនាំចេញ និងធានាបាននូវធ្វើពាណិជ្ជកម្ម​អង្ករ​ប្រកប​ដោយ​ស្ថិរភាព។ ទន្ទឹមនឹងនេះ ក្រសួងសេដ្ឋកិច្ច […]

image_2026-04-03_11-19-05 copy
យុវជនជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការអភិវឌ្ឍសហគមន៍កសិកម្មឱ្យរីកចម្រើន

ដោយ ញឹក សំអូន កំពង់ឆ្នាំង៖ អ្នកស្រី រិទ្ធ ចន្ថា ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មទឹកហូតមានជ័យក្ដីសង្ឃឹម  បានលើកឡើងថា ការធ្វើកសិកម្មនៅក្នុងសហគមន៍ ដែលមានការចូលរួមពីយុវជន នឹងមានការអភិវឌ្ឍបានលឿន មានភាពរីកចម្រើន អាចរក្សាស្ថេរភាពស្បៀងអាហារនៅក្នុងសហគមន៍ និងប្រទេសជាតិ។ ដោយសារយុវជនមានឱកាសរៀនបានច្រើនជាងមនុស្សចាស់ ពួកគេអាចធ្វើដំណើរបានឆ្ងាយ មានចក្ខុវិស័យវែងឆ្ងាយ និងអាចរៀនស្វែងយល់ពីបច្ចេកវិទ្យាឌីជីថល។ អ្វីដែលសំខាន់ទៀតនោះ យុវជនអាចបន្តវេនពីមនុស្សចាស់បាន និងអាចដឹកនាំអភិវឌ្ឍន៍នៅក្នុងសហគមន៍របស់ពួកគេបានល្អទៀតផង។ យុវជនទាំងអស់ត្រូវងាកមកគិតដើម្បីផ្សារភ្ជាប់ខ្លួនជាមួយសហគមន៍កសិកម្ម ដែលជាផ្នែកមួយអាចជួយដល់សេដ្ឋកិច្ច ហើយក៏ជាកន្លែងផលិតស្បៀងអាហារដល់ប្រទេសរបស់ខ្លួនឯងផងដែរ។ អ្នកស្រីប្រធានក្រុមប្រឹក្សាភិបាលសហគមន៍បានលើកឡើងបែបនេះ រួចបន្តថា «ប៉ុន្តែនៅក្នុងសហគមន៍បើមិនមានកម្លាំងមនុស្សចាស់ជួយជំរុញយុវជនឱ្យស្រឡាញ់ខាងវិស័យកសិកម្ម នោះវិស័យកសិកម្មពិតពិបាកជាមិនខាន»។ ដើម្បីដឹកនាំសមាជិកសហគមន៍កសិកម្មទឹកហូតមានជ័យក្ដីសង្ឃឹម អ្នកស្រី រិទ្ធ ចន្ថា បានរៀបចំផែនការយុទ្ធសាស្រ្តរយៈពេលប្រាំឆ្នាំ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០​។ ផែនការនេះក៏មានទាក់ទងជាមួយនឹងការពង្រឹងសមត្ថភាពទៅដល់យុវជន ដើម្បីបណ្ដុះយុវជនឱ្យក្លាយជាអ្នកដឹកនាំ យុវជនអាចក្លាហានបញ្ចេញមតិយោបល់របស់ខ្លួននៅតាមកម្មវិធីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ជួយលើកកម្ពស់ស្រ្តីឱ្យមានភាពក្លាហានអាចប្រកបរបរ អាជីវកម្មមួយច្បាស់លាស់ និងអាចរកបា្រក់ចំណូលផ្គត់ផ្គង់គ្រួសារបានក្នុងកម្រិតមធ្យម។ អ្នកស្រីបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៨ សហគមន៍នឹងមានដីមួយកន្លែង ដែលជាទីតាំងមួយសម្រាប់បណ្ដុះបណ្ដាលដល់យុវជននៅក្នុងសហគមន៍របស់ខ្លួន។ អ្នកស្រីបានផ្ញើសារទៅកាន់យុវជនទាំងអស់ថា ការធ្វើការងារជាមួយសហគមន៍ នឹងជួយបង្រៀនពួកគេឱ្យចេះការងារបានច្រើនទាំងរបៀបរស់នៅប្រចាំថ្ងៃ ការទំនាក់ទំនងមនុស្សជុំវិញខ្លួន និងចេះរៀបចំផែនការជីវិតរបស់ពួកគេ។ អ្នកស្រី  រិទ្ធ ចន្ថា […]

image_2026-04-03_09-15-21
សហរដ្ឋអាម៉េរិកសម្លឹងមើលលទ្ធភាពនាំចូលកសិផលទៅកាន់ទីផ្សារហ្វីលីពីន

ម៉ានីល៖ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិកនឹងដឹកនាំបេសកកម្មពាណិជ្ជកម្មទៅកាន់ប្រទេសហ្វីលីពីន នៅខែមេសា ឆ្នាំ២០២៦នេះ ដើម្បីពង្រីកលទ្ធភាពនាំចូលទៅកាន់ទីផ្សារហ្វីលីពីនសម្រាប់កសិករ អ្នកចិញ្ចឹមសត្វ និងអ្នកផលិតជនជាតិ​អាម៉េរិក រួមទាំងមន្ត្រីក្រសួងកសិកម្មសរុបយ៉ាងហោចណាស់៥៨នាក់ ដើម្បីស្វែងយល់ពីសក្តានុពលទីផ្សារហ្វីលីពីន។ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិកបានកត់សម្គាល់ថា ប្រទេសហ្វីលីពីន គឺជាទីផ្សារធំជាងគេទី១០ សម្រាប់ផលិតផល​កសិកម្ម និងម្ហូបអាហាររបស់សហរដ្ឋអាម៉េរិក ដែលជាមធ្យមមានតម្លៃ៣,៤ពាន់លានដុល្លារក្នុងការនាំចេញប្រចាំឆ្នាំ ក្នុង​រយៈ​ពេលប្រាំឆ្នាំកន្លងមកនេះ។ ក្រសួងបាននិយាយកាលពីថ្ងៃទី៣០ ខែមីនាថា បេសកកម្មដែលនឹងត្រូវធ្វើឡើង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ គឺដើម្បីអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយ ដែលបានចរចាដោយ​ប្រធានាធិបតី​អាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីខែកក្កដា ឆ្នាំ២០២៥ ដោយបានបើកឱកាសថ្មីសម្រាប់ការ​នាំ​ចេញ​ផលិតផលកសិកម្មរបស់សហរដ្ឋអាម៉េរិកទៅកាន់ប្រទេសហ្វីលីពីន។ ស្ថានទូតអាម៉េរិកនៅទីក្រុងម៉ានីល កាលពីថ្ងៃទី១ ខែមេសា បានផ្សព្វផ្សាយបន្តនូវសេចក្តីប្រកាស​របស់ក្រសួង​កសិកម្ម​សហរដ្ឋអាម៉េរិក អំពីផែនការបំពេញទស្សនកិច្ចនេះ។ អនុរដ្ឋមន្ត្រីអាម៉េរិកទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម និងកសិកម្មបរទេស លោកស្រី មីសែល បេគើរីង (Michelle Bekkering) នឹងដឹកនាំគណៈប្រតិភូធុរកិច្ចកសិកម្ម សមាគមពាណិជ្ជកម្ម និងតំណាងមកពីក្រសួងកសិកម្មអាម៉េរិក​សរុប​ចំនួន៥៨នាក់ ដើម្បីស្វែងសក្តានុពលទីផ្សារកសិផលរបស់ប្រទេសហ្វីលីពីន។ លោកស្រីបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រសួងកសិកម្មសហរដ្ឋអាម៉េរិកប្តេជ្ញាធ្វើឱ្យកសិករ អ្នកចិញ្ចឹម​សត្វ និងកសិពាណិជ្ជករអាម៉េរិកទទួលបានទីផ្សាររឹងមាំ និងឱកាសសមស្របនៅបរទេស។ លោកស្រីបានមានប្រសាសន៍ទៀតថា […]

669594069_122124360429106786_2942915014175752039_n
ឯកឧត្តមបណ្ឌិត កៅ ថាច អបអរសាទរផលិតផលខ្មែរ ដែលត្រូវបាននាំចូលទៅកាន់ទីផ្សារប្រទេស​ណូវែលហ្សេឡង់  

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បានអបអរសាទរចំពោះផលិតផលខ្មែរ ដែលត្រូវបាននាំចូលទៅកាន់ទីផ្សារប្រទេស​ណូវែលហ្សេឡង់ នាពេលថ្មីនេះៗ។ ភ្ជាប់ជាមួយឃ្លីមវីដេអូ បង្ហោះផ្សាយលើផេកផ្លូវការរបស់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា​ នៅប្រទេស​ណូវែលហ្សេឡង់ ឯកឧត្តមបណ្ឌិត បានសរសេរសារនៅហ្វេសប៊ុកផ្ទាល់ខ្លួនថា «សូមអបអរសាទរដល់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា​ នៃប្រទេស​ណូវែលហ្សេឡង់​ ដែលបានសម្របសម្រួលឱ្យមានអត្ថិភាពផលិតផលខ្មែរនៅលើទឹកដីចុងខាងត្បូងបំផុតនៃផែនដី​ ជាពិសេស​ អង្ករខ្មែរ​ និងស្រាបៀ​ ហនុមាន ​(Hanuman Beer)។ សង្ឃឹមថា​ នឹងមានផលិផលខ្មែរកាន់តែច្រើននាំចូលទៅទឹកដីKiwi។ “ការជួយ​ទិញផលិតផល​ និងកសិផលខ្មែរ​ គឺជួយលើកស្ទយជីវភាពកសិករខ្មែរ”»។ ចំណែកនៅប្រទេស​ណូវែលហ្សេឡង់ នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ បានបង្ហោះឃ្លីបវីដេអូ នៅលើបណ្តាញទំនាក់ទំនងសង្គមអមជាមួយខ្លឹមសារថា លោក គួយ ម៉ៃឃល ប្រធានការិយាល័យសភាពាណិជ្ជកម្មកម្ពុជានៅប្រទេសណូវែលហ្សេឡង់ និងសហការី បានចូលរួមទទួល និងបើកទូកុងទីន័រនៃការនាំចូលស្រាបៀហនុមានដំបូងបំផុត ដោយក្រុមហ៊ុន អេកលី (Ecly Limited) នៅក្នុងប្រទេសនូវែលហ្សេឡង់។ ផេកផ្លូវការរបស់ប្រធានការិយាល័យសភាពាណិជ្ជកម្មកម្ពុជានៅប្រទេសណូវែលហ្សេឡង់ បានបន្តទៀតថា លទ្ធផលជាផ្លែផ្កានេះបានបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់សភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសណូវែលហ្សេឡង់ និងជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការធុរកិច្ចក្រុមហ៊ុននៅប្រទេសនូវែលហ្សេឡង់ និងអ្នកផលិតនៅប្រទេសកម្ពុជា […]

កាលវិភាគផ្សព្វផ្សាយ