ផ្លែឪឡឹកនៅកូរ៉េខាងត្បូង កំពុងឡើងថ្លៃដោយសារអាកាសធាតុក្តៅខុសពីធម្មតា

20240501_01160109000003_L00

សេអ៊ូល៖ អាកាសធាតុក្តៅខុសពីធម្មតា បានចូលមកដល់ប្រទេសកូរ៉េខាងត្បូងលឿនជាងរដូវកាលធម្មតា ដោយកំពុងតែធ្វើឱ្យតម្លៃបន្លែ និងផ្លែឈើដូចជាឪឡឹកកំពុងតែឡើងថ្លៃ  បង្កើនបន្ថែមសម្ពាធលើតម្លៃគ្រឿងទេសឱ្យឡើងខ្ពស់ជាងតម្លៃអាហារកែច្នៃ និងការទទួលទានអាហារនៅក្រៅផ្ទះ។

បើយោងតាមទិន្នន័យពីសាជីវកម្មកសិកម្ម និងអាហារកូរ៉េ បានឱ្យដឹងថា គិតត្រមឹថ្លៃទៅ៩ ខែកក្កដា ឆ្នាំ២០២៥ តម្លៃលក់រាយជាមធ្យមនៃឪឡឹកមួយផ្លែ មានតម្លៃ២៦ ០៩១វ៉ុន​ ឬស្មើនឹង១៩ដុល្លារ គឺកើនឡើង៣១,៧ភាគរយ បើប្រៀបធៀបទៅនឹងមធ្យមភាគតាមរដូវក្នុងរយៈពេលប្រាំឆ្នាំកន្លងមក ដោយតម្លៃផ្លែ​ឪឡឹក​កំពុង​ឡើង​ថ្លៃ ដោយសារ​ការ​ផ្គត់ផ្គង់​មិន​អាច​រក្សា​បាន​តាម​តម្រូវការ​។

ប្រធានផ្នែកទស្សនវិស័យដំណាំសាកវប្បកម្ម នៅវិទ្យាស្ថានសេដ្ឋកិច្ចជនបទកូរ៉េ បានមានប្រសាសន៍ថា ការនាំចេញពីផ្លែឪឡឹកចេញជាតំបន់ផលិតកម្មដ៏សំខាន់ គួរតែចាប់ផ្តើមនៅដើមខែកក្កដា។ ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងកាលពីខែមុន និងកង្វះពន្លឺព្រះអាទិត្យបានពន្យារពេលការប្រមូលផល។ តម្រូវការក៏មាននិន្នាការកើនឡើងក្នុងកំឡុងឆ្នាំរដូវក្តៅ ដែលដាក់សម្ពាធលើតម្លៃកើនឡើង។

បានប្រធានបានព្យាករណ៍​ថា តម្លៃ​ឪឡឹក​ទំនង​ជា​នៅ​តែ​ខ្ពស់​សម្រាប់​ពេល​នេះ​ ដោយនៅក្នុងរបាយការណ៍មុននេះ បាននិយាយថា តម្លៃនឹងនៅតែខ្ពស់ជាងកាលពីឆ្នាំមុន ដោយសារសីតុណ្ហភាពឡើងកាន់តែខ្ពស់ និងតម្លៃកើនឡើង។

វិទ្យាស្ថានសេដ្ឋកិច្ចជនបទកូរ៉េ ​​បាននិយាយថា ទោះបីជាតម្លៃផ្លែឪឡឹករបស់កូរ៉េ បានធ្លាក់ចុះបន្តិចក្នុងប៉ុន្មានថ្ងៃថ្មីៗនេះក៏ដោយ ប៉ុន្តែតម្លៃត្រូវបានគេរំពឹងថា នឹងកើនឡើងម្តងទៀតនៅពាក់កណ្តាលខែកក្កដា ដោយសារការនាំចេញធ្លាក់ចុះ។

ចំណែកតម្លៃផ្លែត្រសក់ទុំក៏កើនឡើងផងដែរ ដោយតម្លៃលក់រាយជាមធ្យម៩ ៥៧៤វ៉ុនក្នុងមួយផ្លែ គឺកើនឡើង៧,៨ភាគរយពីមធ្យមភាគតាមរដូវ។ តម្លៃ​ប៉េងប៉ោះ​ក៏​ឡើង​ថ្លៃ​ដែរ ដែលតម្លៃលក់រាយជាមធ្យមសម្រាប់ប៉េងប៉ោះមួយគីឡូក្រាម  ឡើងដល់៤​ ១០០វ៉ុន គឺកើនឡើង៥,៧ភាគរយពីមធ្យមភាគតាមរដូវ។

រីឯផ្លែប៉េងប៉ោះ ឈៀរី មានតម្លៃ៧ ៥៤៦វ៉ុន ក្នុងមួយគីឡូក្រាម គឺខ្ពស់ជាង១២,៧ភាគរយ។ ចំណែកកសិករ​ដាំ ​និង​ប្រមូល​ផល​ប៉េងប៉ោះ​លឿន​ជាង​ធម្មតា នៅក្នុង​ឆ្នាំ​២០២៥នេះ ដើម្បី​បញ្ចៀស​កម្តៅ​ពាក់កណ្តាល​រដូវក្តៅ ​ដែល​ជំរុញ​ឱ្យ​តម្លៃ​កើនឡើង​។ ត្រសក់កូរ៉េ ក៏ឃើញតម្លៃកើនឡើងផងដែរ។

ជាមួយនឹងរដូវក្ដៅឈានចូលមកដល់រដ្ឋាភិបាល និងអាជ្ញាធរទីផ្សារកូរ៉េខាងត្បូង កំពុងតាមដានយ៉ាងដិតដល់នូវផលប៉ះពាល់នៃអាកាសធាតុធ្ងន់ធ្ងរ រួមទាំងរលកកម្តៅ និងភ្លៀងធ្លាក់ខ្លាំង។

ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ ផ្តោតជាពិសេសលើស្ពៃក្តោប ដែលងាយខូចដោយសារអាកាសធាតុក្រៅខ្លាំង៕ (ផាន់ អាណា)


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ