វៀតណាមអាចបាត់បង់ប្រាក់ចំណូល២៥ពាន់លានដុល្លារ ដោយសារពន្ធអាម៉េរិក
ហាណូយ៖ យោងតាមការប៉ាន់ស្មានដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ បានឱ្យដឹងថា ពន្ធគយរបស់សហរដ្ឋអាម៉េរិក ដែលចូលធរមានក្នុងខែសីហា ឆ្នាំ២០២៥នេះ បានកាត់បន្ថយចំណូលរហូតដល់មួយភាគប្រាំនៃការនាំចេញរបស់វៀតណាម ទៅកាន់សហរដ្ឋអាម៉េរិក ដោយធ្វើឱ្យវៀតណាមក្លាយជាប្រទេសរងគ្រោះខ្លាំងជាងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទីភ្នាក់ងារព័ត៌មាន រ៉យទ័ររបស់អង់គ្លេស បានផ្សាយថា ទិន្នន័យពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក បង្ហាញឱ្យដឹងថា វៀតណាម គឺជាប្រទេសនាំចេញធំជាងគេទីប្រាំមួយ ទៅកាន់សហរដ្ឋអាម៉េរិក កាលពីឆ្នាំ២០២៤ ដែលនាំចេញទំនិញមានតម្លៃជាទឹកប្រាក់ចំនួន១៣៦,៥ពាន់លានដុល្លារ។ ទំនិញទាំងនោះភាគច្រើនត្រូវបានផលិតនៅក្នុងរោងចក្រ ដែលគ្រប់គ្រងដោយសហរដ្ឋអាម៉េរិក និងក្រុមហ៊ុនពហុជាតិបរទេស។ ប្រធានអ្នកសេដ្ឋកិច្ចរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបាននិយាយថា នៅក្នុងសេណារីយ៉ូដ៏អាក្រក់បំផុតនៃអតិផរណារបស់សហរដ្ឋអាម៉េរិក ដែលបង្កឡើងដោយអត្រាពន្ធគយខ្ពស់រហូតដល់២០ភាគរយ ដែលបង់លើទំនិញវៀតណាមអាចបណ្តាលឱ្យការនាំចេញរបស់សហរដ្ឋអាម៉េរិក ធ្លាក់ចុះលើសពី២៥ពាន់លានដុល្លារ ឬសើជិតមួយភាគប្រាំនៃចំណូលសរុបប្រចាំឆ្នាំ។ យោងតាមនាយកដ្ឋានគយរបស់វៀតណាម បានឱ្យដឹងថា ទិន្នន័យវៀតណាម ដែលចេញផ្សាយចាប់តាំងពីពន្ធអាម៉េរិកចូលជាធរមាន កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានបង្ហាញថា ការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាម៉េរិកបានធ្លាក់ចុះពីរភាគរយ រវាងខែកក្កដា និងខែសីហា ពីខែកក្កដា ដោយធ្លាក់ចុះ ៥,៥ភាគរយសម្រាប់ផលិតផលស្បែកជើង ដែលក្នុងនោះប្រទេសវៀតណាម គឺជាអ្នកផ្គត់ផ្គង់ធំទីពីររបស់ពិភពលោក។ របាយការណ៍របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ដែលចេញផ្សាយកាលពីសប្តាហ៍មុន អំពីការប៉ាន់ប្រមាណជាសាធារណៈលើកដំបូងនៃផលប៉ះពាល់លើលំហូរពាណិជ្ជកម្ម ចាប់តាំងពីពន្ធអាម៉េរិកចូលជាធរមាន បានបង្ហាញថា ការធ្លាក់ចុះច្រើនបំផុត១៩,២ភាគរយនៃការនាំចេញរបស់វៀតណាម ទៅកាន់អាម៉េរិក នឹងកើនឡើងជិតពីរដង […]