ភូមានាំចេញអង្ករជាង១,៥លានតោន ក្នុងរយៈពេលត្រឹមតែប្រាំពីរខែ
ណៃពិដោ៖ ការប្រឹងប្រែងរួមគ្នាជំរុញទីផ្សារនាំចេញដោយសហព័ន្ធស្រូវអង្ករ និងក្រុមហ៊ុននាំចេញអង្កររបស់ប្រទេសភូមា កំពុងដំណើរការដើម្បីសម្រេចបានគោលដៅនាំចេញអង្ករចំនួនបីលានតោន ដែលត្រូវបានកំណត់សម្រាប់ផែនការឆ្នាំ២០២៥-២០២៦។ យោងតាមសហព័ន្ធអង្ករភូមា បានឱ្យដឹងថា ការនាំចេញអង្កររបស់ភូមា ក្នុងរយៈពេលប្រាំពីរខែចុងឆ្នាំ២០២៥នេះ ដោយគិតចាប់តាំងនៅថ្ងៃទី១ ខែមេសា បានឈានដល់ជាង១,៥លានតោន ដែលមានតម្លៃជាទឹកប្រាក់សរុបចំនួន៤៩៩លានដុល្លារ។ ប្រទេសភូមា បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ តាមផ្លូវទឹក និងតាមផ្លូវគោក ដែលការធ្វើពាណិជ្ជកម្មតាមផ្លូវទឹក គឺជាច្រកដ៏សំខាន់បំផុតសម្រាប់ការនាំចេញអង្ករ។ តំណាងសហព័ន្ធស្រុវអង្ករភូមា បាននិយាយថា ប្រទេសភូមា បាននាំចេញអង្ករជាង១៤២ ០០០ តោន ក្នុងខែមេសា ឆ្នាំ២០២៥ កើនឡើងដល់២៥០ ០០០តោន ក្នុងខែឧសភា ជាង២១០ ០០០ តោន ក្នុងខែមិថុនា ជាង២៣០ ០០០តោន ក្នុងខែកក្កដា ជាង១៩០ ០០០ តោន ក្នុងខែសីហា ចំនួនជាង១៦០ ០០០តោន ក្នុងខែកញ្ញា និងជាង៣១០ ០០០ តោន ក្នុងខែតុលា ដែលមានបរិមាណសរុបចំនួន ១,៥លានតោន និងមានតម្លៃជាទឹកប្រាក់ប្រហែល៤៩៩លានដុល្លារ។ ប្រទេសភូមានាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន ចិន អេស្ប៉ាញ ប៉ូឡូញ […]