រដ្ឋមន្រ្តីកសិកម្មបញ្ជាក់ពីការប្រមូលផលនៅរដូវបុណ្យចូលឆ្នាំចិន-វៀតណាមគឺ មានផលវិបាកច្រើន ដោយសារមិនមានកម្មករធ្វើការ
ភ្នំពេញ៖ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ការប្រមូលផលនៅរដូវបុណ្យចូលឆ្នាំចិន-វៀតណាម មានផលវិបាកច្រើន ដោយសារមិនមានកម្មករធ្វើការ ហើយការបញ្ជាទិញពីវៀតណាមក៏មានការថយចុះផងដែរ។ ប៉ុន្តែឯកឧត្តមគូសបញ្ជាក់ថា ក្រុមការងារបានត្រៀមថវិការួចជាស្រេច ដើម្បីទិញស្រូវប្រជាកសិករនៅរដូវបុណ្យទាននោះ។ ថ្មីៗនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានអញ្ជើញចុះមកទស្សនកិច្ច ខ្សែចង្វាក់ផលិតកម្ម រោងម៉ាស៊ីនកិនស្រូវ និង កែច្នៃអង្ករនៅក្នុងក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd.) ។ ការបញ្ជាទិញស្រូវ ប្រភេទស្រង៉ែ(SRO) និង អូរអឹម (OM) ផងដែរប្រមាណជា ១,៦០០តោនទៅ ១,៨០០តោន ក្នុងមួយថ្ងៃ។ ឯកឧត្ដមរដ្ឋមន្រ្តី សូមអោយវិស័យឯកជន ជាពិសេសរោងម៉ាស៊ីនកិនស្រូវទាំងអស់ ប្រមូលទិញស្រូវ ពីកសិករ ក្នុងរដូវកាលទី៣នេះអោយអស់ពីសមត្ថភាព ដេីម្បីទប់ស្កាត់ការធ្លាក់ថ្លៃនៃតម្លៃស្រូវ។ ស្របពេលនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំការបង្កើតសហគមន៍កសិកម្មទំនើប […]