គយ និងឆ្មាំព្រំដែន អាម៉េរិក ប្រឹងបង្ក្រាបអំពើរត់ពន្ធស៊ុតមាន់ទា ខ្លាំងជាងបង្ក្រាបគ្រឿងញៀន
អាម៉េរិក៖ មន្ត្រីគយ និងឆ្មាំការពារព្រំដែនរបស់សហរដ្ឋអាម៉េរិក ក្នុងមួយថ្ងៃៗ បានឆ្មក់ចាប់រឹបអូសពងមាន់ពងទាខុសច្បាប់រាប់លានគ្រាប់ ដែលក្រុមឈ្មួញបានរត់ពន្ធឆ្លងដែនចូលពីប្រទេសជិតខាង គឺសកម្មជាងការបង្ក្រាបគ្រឿងញៀនខុសច្បាប់។ យោងតាមការផ្សាយរបស់ទូរទស្សន៍ CNBC បានឲ្យដឹងថា នៅក្នុងខែមីនា ដើមឆ្នាំ២០២៥នេះ ភ្នាក់ងារល្បាតតាមព្រំដែន បានរាយការណ៍ពីករណីរត់ពន្ធស៊ុតមាន់ទាដោយខុសច្បាប់ បានកើនឡើងរហូត១៥៨ភាគរយ គឺជាអត្រាកើនឡើងយ៉ាងខ្លាំងបើធៀបនឹងរយៈពេលដូចគ្នា កាលពីក្នុងឆ្នាំ២០២៤។ ការកើនឡើងនៃការឆ្មក់ចាប់រឹបអូសស៊ុតមាន់ទារត់ពន្ធខុសច្បាប់ទាំងអស់នេះ កើតឡើងនៅពេលសហរដ្ឋអាម៉េរិកកំពុងតែប្រយុទ្ធប្រឆាំងនឹងការផ្ទុះជំងឺផ្តាសាយបក្សី ដែលបានបំផ្លិចបំផ្លាញឧស្សាហកម្មបសុបក្សី និងបណ្តាលឱ្យមានការកើនឡើងនៃតម្លៃស៊ុត និងការខ្វះស៊ុតនៅក្នុងហាងមួយចំនួន។ ភ្នាក់ងារគយ និងឆ្មាំព្រំដែន បាននិយាយថា អ្នកធ្វើដំណើរឆ្លងដែនត្រូវបានហាមឃាត់មិនឱ្យនាំយកស៊ុតស្រស់ សាច់មាន់ឆៅ ឬសត្វស្លាបរស់ពីប្រទេសម៉ិកស៊ិក ចូលទៅក្នុងទឹកដីសហរដ្ឋអាម៉េរិកបានឡើយ ដោយសារខ្លាចឆ្លងជំងឺផ្តាសាយបក្សី។ ពួកមន្ត្រីបានព្រមានថា ការនាំចូលផលិតផលបុសសក្សី បើទោះបីជាមានតម្លៃថោកក៏ដោយ វាមានហានិភ័យផ្នែកសុខភាព ដែលអាចនាំឆ្លងជំងឺផ្តាសាយបក្សី និងអាចធ្វើឱ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរ។ យោងតាមស្ថិតិរបស់ក្រសួងកសិកម្មរបស់សហរដ្ឋអាម៉េរិក បានឱ្យដឹងថា ការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីបានបង្កផលប៉ះពាល់ដល់បក្សីរាប់លានក្បាលនៅក្នុងសហរដ្ឋអាម៉េរិក ដែលធ្វើឱ្យតម្លៃស៊ុត និងសាច់បក្សីឡើងថ្លៃកប់ពពក។ តម្លៃជាមធ្យមស៊ុតមាន់ទាមួយសាក់ចំនួន១០គ្រាប់ បានកើនឡើងរហូតដល់៨,៦៤ដុល្លារ ចំណែកទីផ្សារខ្លះឡើងថ្លៃដល់១០ដុល្លារ នៅដើមខែមីនានេះ គឺឡើងថ្លៃច្រើនជាងបួនដង។ ចាប់តាំងពីស៊ុតឡើងថ្លៃ សកម្មភាពរត់ពន្ធស៊ុតឆ្លងដែនពីប្រទេសម៉ិកស៊ិក និងពីប្រទេសកាណាដា បានផ្ទុះឡើងយ៉ាងខ្លាំង ខណៈប្រទេសផ្សេងទៀត បានស្នើសុំឱ្យបង្កើនការនាំចេញស៊ុតចូលទៅក្នុងទឹកដីអាម៉េរិក រហូតក្រសួងយុត្តិធម៌អាម៉េរិក ចាប់ផ្តើមបើកការស៊ើបអង្កេតជុំវិញករណីរត់ពន្ធឆ្លងដែននេះ។ ចាប់តាំងពីផ្ទុះជំងឺផ្តាសាយបក្សី […]