ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញបើកសិក្ខាសាលាប្រចាំខែ ស្ដីពី “Policy Analysis in the AI Era”
រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញបើកសិក្ខាសាលាប្រចាំខែស្តីពី “Policy Analysis in the AI Era” ដែលបានឧទ្ទេសនាមដោយឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង, សមាជិកក្រុមការងារស្រាវជ្រាវ និងបុគ្គលិករបស់ធនាគារ ARDB ព្រមទាំងអ្នកស្រាវជ្រាវ, សាស្ដ្រាចារ្យ, និងនិស្សិតមកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានពាក់ព័ន្ធ សរុបចំនួន២១០ រូប។ សិក្ខាសាលានេះ ជាសិក្ខាសាលាប្រចាំខែទី១ ដែលត្រូវបានរៀបចំឡើងក្រោមក្របខ័ណ្ឌនៃមជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្តុះបណ្តាល ក្នុងគោលបំណងចែករំលែកចំណេះដឹងទាក់ទិននឹងតួនាទីដ៏សំខាន់របស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់ការស្រាវជ្រាវ ក្នុងន័យរួមចំណែកបង្កើតជាមូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ប្រកបដោយការទទួលខុសត្រូវស្របតាមក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ និងដើម្បីបង្កើតជាវេទិកាសម្រាប់ការផ្លាស់ប្ដូរចំណេះដឹង, បទពិសោធ, និងទំនាក់ទំនងរវាងអ្នកស្រាវជ្រាវ, សាស្ដ្រាចារ្យ និងនិស្សិតមកពីស្ថាប័ន និងសាកលវិទ្យាល័យពាក់ព័ន្ធ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ពីសមិទ្ធផល ដែលមជ្ឈមណ្ឌលស្រាវជ្រាវរបស់ធនាគារ […]