ខេត្តស្វាយរៀង៖ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានជួបប្រជុំសំណេះសំណាលជាមួយសមាជិកក្រុមការងារចំពោះកិច្ចក្នុងវិស័យក្នុងវិស័យបន្លែ និងជីកសិកម្ម ប្រចាំខេត្តស្វាយរៀង។
នៅក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពី ឧកញ៉ា សុក រ៉ាដូ លោក ជេត ភិរម្យ និលោក យន់ សុវណ្ណារិទ្ធិ ជាអនុប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងសមាជិក-សមាជិកា ក្រុមការងារចំពោះកិច្ចក្នុងវិស័យបន្លែ និងជីកសិកម្ម ប្រចាំខេត្តស្វាយរៀង។
ទន្ទឹមនេះ សមាគមបណ្តាញកសិករតេជោបានប្រកាសតែងតាំង ឧកញ៉ា សុក រ៉ាដូ ជាអនប្រធានសមាគមបណ្តាញកសិករតេជោ ទទួលបន្ទុកប្រចាំខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចំពោះកិច្ចក្នុងវិស័យបន្លែ និងជីកសិកម្ម ប្រចាំខេត្តស្វាយរៀងផងដែរ។
១-តួនាទីស្នូល និងចក្ខុវិស័យរបស់សមាគមបណ្តាញកសិករតេជោនិងបេសកកម្ម ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ តាមរយៈតួនាទីស្នូលសំខាន់ៗចំនួន៣៖
* ទី១. ជាស្ពាន៖ ផ្ដល់ព័ត៌មានផ្នែកហិរញ្ញវត្ថុ ទីផ្សារ និងការទទួលបានបច្ចេកទេសដល់ប្រជាកសិករ។
* ទី២. ចម្លងសំឡេង៖ ចម្លងសំឡេងប្រជាកសិករទៅស្ថាប័នដែលមានសមត្ថកិច្ច។
* ទី៣. ជាខែល ឬឆ័ត្រ៖ ការពារផលប្រយោជន៍ប្រជាកសិករ មិនឱ្យមានការរំលោភបំពាន ឬគៃចំណេញណាមួយឡើយ។
លោកបណ្ឌិត កៅ ថាច បានបញ្ជាក់ថា សមាគមបណ្ដាញកសិករតេជោ បង្កើតឡើងក្នុងលក្ខណៈយូរអង្វែង ដោយចងក្រងជាបណ្ដាញពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន ដើម្បីជួយកសិករ ជាពិសេសគឺជួយជា ឥណទានជាទុនបង្វិល៕












