ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញថ្លែងសន្ទរកថាបើក និងធ្វើជាវាគ្មិន ក្នុងកម្មវិធីសិក្ខាសាលាស្តីពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត
កំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិកគណ:កម្មការកណ្តាល និងជាសមាជិកយុវជនថ្នាក់កណ្ដាល នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញថ្លែងសន្ទរកថាបើក និងធ្វើជាវាគ្មិន ក្នុងសិក្ខាសិលាស្តីអំពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត ដែលកម្មវិធីនេះរៀបចំដោយយុវជនគណបក្សប្រជាជនថ្នាក់កណ្ដាលផ្នែកសហគ្រិនវ័យក្មេង ដោយមានអ្នកចូលរួមសរុបប្រមាណ១៥០នាក់ ក្នុងនោះមានសមាសភាពយុវជនគណបក្សខេត្តទទួលបន្ទុកផ្នែកផែនសហគ្រិនវ័យក្មេងដែលជាបណ្តាញគណបក្សមកពីខេត្តកែប និងខេត្តកំពត។ នៅក្នុងសិក្ខាសាលានេះរៀបចំឡើងនៅសាលបូកគោ សាលាខេត្តកំពត គឺមានការអញ្ជើញចូលរួមពីឯកឧត្តម ឃុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ចាន់ ថា អភិបាលរងនៃគណៈអភិបាលខេត្តកំពត តំណាងឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្ត, ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ព្រមទាំងយុវជនជាសហគ្រិនវ័យក្មេងមកពីបណ្ដាញខេត្តផ្សេងៗផងដែរ។ នៅក្នុងសិក្ខាសិលានេះ ឯកឧត្តមបណ្ឌិត កៅ ថាច បន្ទាប់ពីបានអញ្ជើញឡើងថ្លែងសន្ទរកថា បើកសិក្ខាសាលា និងធ្វើជាវាគ្មិនរួចមក, ឯកឧត្តម ឃុន ហេង និងឧកញ៉ា ប៉ិច […]