ទីផ្សារផ្លែគូលែនលើសកលលោកនឹងផ្តល់ចំណូល៨,៧៩ពាន់លានដុល្លារនៅឆ្នាំ២០២៨
ហាណូយ៖ ទីផ្សារផ្លែគូលែននៅលើពិភពលោកកំពុងតែរឹងមាំ ព្រមទាំងមានតម្លៃ ដែលត្រូវបានព្យាករណ៍ថា នឹងមានកំណើនទឹកពី៦,៧៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ដល់៨,៧៩ពាន់លានដុល្លារក្នុងឆ្នាំ២០២៨ គឺកើន ៥,៥ភាគរយក្នុងឆ្នាំ២០២៥នេះ។ ការរីចម្រើនដ៏គួរឱ្យកត់សម្គាល់នេះ ឆ្លុះបញ្ចាំងពីរសជាតិរបស់ផ្លែឈើគូលែនស្រស់ៗ មានជីវជាតិផ្អែមឆ្ងាញ់ និងទទួលបានការនិយមពេញចិត្តបរិភោគកាន់តែច្រើនឡើងស្ទើរគ្រប់ទិសទី។ នៅពេលការយល់ដឹងជាសកលអំពីអត្ថប្រយោជន៍ដល់សុខភាព និងរបបចំណីអាហារកាន់តែច្បាស់ បានក្លាយជាកត្តាជួយលើកកម្ពស់ទីផ្សារសម្រាប់ផ្លែគូលែន។ អ្នកទទួលទាននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសកំពុងសេដ្ឋកិច្ចរីកចម្រើន បានបង្ហាញពីតម្រូវការសម្រាប់ផ្លែឈើស្រស់ៗ និងមានជីវជាតិ ទើបធ្វើឱ្យទីផ្សារនៃផ្លែគូលែនបីលើពិភពលោក កាន់តែរីកធំឡើង។ លើសពីនេះ តាមរយៈគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល និងសកម្មភាពពាណិជ្ជកម្ម ជាពិសេស នៅក្នុងប្រទេសផលិតផ្លែគូលែនធំៗ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកទីផ្សារ។ លើសពីផ្នែកផ្លែឈើស្រស់ ផ្លែគួលែនកំពុងត្រូវបានពង្រីក និងពេញនិយមនៅក្នុងផលិតផលកែច្នៃដូចជា ដំណាប់ផ្លែគូលែន ទឹកផ្លែគូលែន ផ្លែគូលែនកំប៉ុង និងគូលែនស្ងួតជាដើម។ តាមទីផ្សារសំខាន់ៗនៅអាស៊ី អឺរ៉ុប និងសហរដ្ឋអាម៉េរិក តម្រូវការអន្តរជាតិសម្រាប់ផ្លែគូលែនមានការកើនឡើងជាលំដាប់។ នៅទ្វីបអឺរ៉ុប ផ្លែគូលែនត្រូវបានទទួលស្គាល់ថា ជាផ្លែឈើ “ផ្អែម និងមានជីវជាតិ” ដែលជំរុញការនាំចេញខ្លាំងទៅកាន់ប្រទេសហូឡង់ និងចក្រភពអង់គ្លេស។ ការកើនឡើងនៃបរិមាណនាំចេញ រួមជាមួយនឹងការផ្លាស់ប្តូរជាសាកលឆ្ពោះទៅរកជម្រើសអាហារ ដែលមានសុខភាពល្អ បានរួមចំណែកដល់ការរក្សានូវសន្ទុះកំណើនប្រកបដោយស្ថិរភាពនៃទីផ្សារផ្លែគូលែន។ ប្រទេសចិន គឺជាប្រទេសផលិត និងនាំចេញផ្លែគូលែនធំជាងគេលើពិភពលោក ដោយទិន្នផលប្រចាំឆ្នាំឈានដល់ប្រមាណពីរលានតោន។ តំបន់រីកលូតលាស់សំខាន់ៗរួមមានខេត្ត […]