តម្លៃអង្ករជាមធ្យមរបស់ជប៉ុន បានហក់ឡើងដល់កម្រិតខ្ពស់បំផុតម្តងទៀត
តូក្យូ៖ យោងតាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ជប៉ុន បានឱ្យដឹងថា បន្ទាប់ពីបានធ្លាក់ចុះបន្តិចបន្តួច តម្លៃអង្ករជាមធ្យមរបស់ប្រទេសជប៉ុន បានហក់ឡើងដល់កម្រិតខ្ពស់បំផុតម្តងទៀត នៅក្នុងដើមខែមករា ឆ្នាំ២០២៦នេះ។ សារព័ត៌មាន ជែបផែន ថែមស៍ បានកស្រង់ទិន្នន័យរបស់ក្រសួង ដែលបានចេញផ្សាយកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ដោយបានបង្ហាញថា នៅចុងសប្តាហ៍មុនតម្លៃអង្ករជាមធ្យម ដែលបានលក់នៅផ្សារទំនើបប្រហែល១,០០០កន្លែង នៅទូទាំងប្រទេសជប៉ុន បានឡើងថ្លៃចំនួន៩៣យ៉េន ឬស្មើនឹង០,៥៨ដុល្លារបើធៀបនឹងសប្តាហ៍មុន គឺឡើងដល់៤,៤១៦យ៉េន ឬស្មើនឹង២៧,៧២ដុល្លារ ក្នុងអង្ករប្រាំគីឡូក្រាម។ ដូច្នេះ បើគិតតម្លៃអង្ករក្នុងមួយគីឡូក្រាម គឺ៨៨៣,២យ៉េន ឬស្មើនឹង៥,៥៤ដុល្លារ។ គិតត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដែលទើបតែកន្លងមកថ្មីៗនេះ តម្លៃអង្ករជប៉ុន ជាមធ្យមបានធ្លាក់ចុះ១៤យ៉េន ឬស្មើនឹង០,០៨៨ដុល្លារ មកនៅត្រឹមតម្លៃ៤,៣២៣យ៉េន ឬស្មើនឹង២៧,១៤ដុល្លារ ក្នុងអង្ករប្រាំគីឡូក្រាម។ នៅក្នុងរបាយការណ៍នាសប្តាហ៍ចុងក្រោយនេះ តម្លៃអង្ករស្រូវថ្មី បានកើនឡើងថ្លៃវិញចំនួន២១យ៉េន ឬស្មើនឹង០,១៣ដុល្លារ គឺដល់តម្លៃ៤,៥១៦យ៉េន ឬស្មើនឹង២៨,៣៥ដុល្លារ ក្នុងអង្ករប្រាំគីឡូក្រាម។ នៅក្នុងដើមខែមករា ឆ្នាំ២០២៦នេះ អង្ករលក់នៅតាមទីផ្សារក្នុងប្រទេសជប៉ុន គឺ៧៤ភាគរយ គឺជាអង្ករស្រូវថ្មី។ ចំណែកការអង្កេតដាច់ដោយឡែកមួយទៀត ក្នុងចំណោមផ្សារទំនើបប្រហែល១២០០កន្លែង បានបង្ហាញថា […]