All Program
ព័ត៌មានពេលព្រឹក

តម្លៃស្រូវរបស់ប្រជាកសិករក្នុងស្រុកនឹងបន្តលក់បានតម្លៃខ្ពស់ រហូតដល់រដូវប្រមូលផលឆ្នំា២០២៤
ប្រជាកសិករធ្វើស្រែនៅតាមតំបន់ទូទាំងក្នុងប្រទេស បានលក់ស្រូវរបស់ខ្លួនទទួលបានតម្លៃខ្ពស់មិនធ្លាប់មាន ក្នុងឆ្នំា២០២៣នេះ។ ហើយនៅក្នុងឆ្នំា២០២៤ ផ្អែកទៅលើតម្រូវការទីផ្សារក្នុងតំបន់និងពិភពលោក ដែលបាននិងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន អាចនឹងធ្វើឱ្យតម្លៃស្រូវអាចនឹងនូវរក្សាបានតម្លៃខ្ពស់ រហូតដល់រដូវប្រមូលផលក្នុងឆ្នំា២០២៤។ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា សុង សារ៉ន បានលើកឡើងនាពេលថ្មីៗនេះថាជាង១៥ឆ្នំាកន្លងមកតម្លៃស្រូវឡើងខ្ពស់មិនដែលធ្លាប់មាននោះទេ ខណៈកត្តាដែលនាំឱ្យស្រូវមានតម្លៃខ្ពស់ ដោយសារការបម្រែបម្រួលអាកាសធាតុនៅតាមតំបន់អាស៊ីខ្វះខាតស្បៀងអាហារ ដែលតម្រូវឱ្យប្រទេសទាំងនោះស្តុកស្បៀងបម្រុងដើម្បីទប់ទល់ទៅនឹង ការបម្រែបម្រួលអាកាសធាតុដែលធ្វើឱ្យមានការកើនឡើងកម្ដៅ។ ជាក់ស្តែងប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន បានទិញអង្ករច្រើនជាងគេនៅក្នុងតំបន់ដើម្បីស្តុកទុកនៅក្នុងឃ្លំាង សម្រាប់រក្សាស្ថិរភាពស្បៀងក្នុងប្រទេសរបស់ខ្លួន។ ចំណែកប្រទេសឥណ្ឌា បានបិទខ្ទប់មិនឱ្យមានការនាំចេញអង្ករស របស់ខ្លួនទៅទីផ្សារខាងក្រៅ ដោយសារបារម្ភទិន្នផលស្រូវក្នុងស្រុករបស់ខ្លួនថយ ព្រោះតែទទួលរងឥទ្ធិពលពីការបម្រែបម្រួលអាកាសធាតុ។ បើតាមប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជារូបនេះ ស្ថិតក្នុងកាលៈទេសៈវិស័យកសិកម្មតាមបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់រងផលប៉ះពាល់ ខណៈកម្ពុជាមានឱកាសច្រើន ហើយតម្លៃស្រូវរបស់ប្រជាកសិករទទួលបានតម្លៃខ្ពស់។ កន្លងមកត្រូវទិន្នផលស្រូវកើនឡើងជាង ៣៥ភាគរយ បើធៀបនឹងឆ្នាំមុនៗ។ លើកសបីនេះទៀតនៅឆ្នំា២០២៤ កសិករអាចរក្សាការដំាដុះស្រូវតាមប្រភេទពូជស្រូវពីមុន ហើយតម្លៃទីផ្សារលក់បានតម្លៃល្អ ប៉ុន្តែសម្រាប់នៅឆ្នំា២០២៥ អាចនឹងមានការប្រែប្រួលតម្លៃ។ ឧកញ៉ាសង្កត់ធ្ងន់ថា នៅឆ្នំា២០២៥ កសិករចំាបាច់ផ្លាស់ប្តូរឥរិយាបទក្នុងការដំាដុះប្រភេទពូជស្រូវ សម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ។ ក្រែងប្រទេសឥណ្ឌាបើកឱ្យមានការនាំចេញអង្ករសវិញ អាចធ្វើឱ្យប៉ះពាល់ដល់ការផលិតស្រូវនៅកម្ពុជាក៏ដូចជាប្រទេសផ្សេងទៀត ព្រោះឥណ្ឌាជាប្រទេសផលិតអង្ករសធំជាងគេនៅលើពិភពលោក។ ប៉ុន្តែបើឥណ្ឌានៅតែបិទខ្ទប់មិនឱ្យមានការនាំចេញអង្ករនោះ សម្រាប់កសិករកម្ពុជានឹងបន្តទទួលបានប្រាក់ចំណេញដូចឆ្នំាមុន។ ឧកញ៉ា សុង សារ៉ន មានប្រសាសន៍ទៀតថា៖’យើងគិតថាដល់ឆ្នំា២០២៤ តម្លៃស្រូវអង្ករនឹងកើនឡើងថែមទៀត អាចធ្វើឱ្យមានការខ្វះខាតស្រូវនៅក្នុងត្រីមាសទី១ ព្រោះការប្រមូលផលស្រូវដំបូងរបស់ប្រជាកសិករមិនទាន់មានគ្រប់ឆ្លើយតបទៅនឹងតម្រូវការនាំចេញរបស់ក្រុមហ៊ុនក្នុងស្រុកបាន។ ដូចនេះការនាំចេញអង្ករនៅត្រីមាសទី១ […]
ព័ត៌មានពេលព្រឹក

ក្រុមហ៊ុនផលិតចំណីសត្វមួយមានផែនការបង្កើនបរិមាណទិញវត្ថុដើមពីកសិករឱ្យបានច្រើននៅឆ្នំា២០២៤
ក្រុមហ៊ុនផលិតចំណីសត្វមានដើមកំណើតមកពីប្រទេសអាល្លឺម៉ង់មួយ មានសមត្ថភាពផលិតចំណីសត្វបានជាង១ម៉ឺនតោនក្នុង១ខែ បានបង្ហាញផែនការប្រមូលទិញវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វពីប្រជាកសិករនៅឆ្នំា២០២៤ខាងមុខនេះឱ្យមានបរិមាណច្រើនជាងឆ្នំា២០២៣ ដើម្បីឆ្លើយតបទីផ្សារនិងចូលរួមផ្តល់ប្រាក់ចំណូលដល់ប្រជាកសិករ។ កញ្ញា គំាំ ម៉ានុត ទទួលបន្ទុកផ្នែក សុវត្ថិភាព នៃក្រុមហ៊ុន ឌឹហឺស្សបានឱ្យដឹងថាបន្ទាប់ពីក្រុមហ៊ុនឌឺហឺស្សមានវត្តមាននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នំា២០២០រហូតដល់ពេលសព្វថ្ងៃនេះ ក្រុមហ៊ុនបានចូលរួមប្រមូលទិញវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ ពីប្រជាកសិករនៅក្នុងស្រុកមានការកើនឡើងជាប្រចំាក្នុងមួយឆ្នំាៗ ហើយសព្វថ្ងៃឌឹហឺស្សបាននិងកំពុងផលិតចំណី សម្រាប់បក្សី សត្វជ្រូក សត្វគោ និងសត្វត្រី ហើយរាល់ការទិញវត្ថុធាតុដើមផលិតជាចំណីសត្វកន្លងមក ក្រុមហ៊ុនប្រមូលទិញនៅក្នុងស្រុកនិងនាំចូលពីក្រៅស្រុក។ កញ្ញា គូសបញ្ជាក់ថា «ចាប់តំាងពីក្រុមហ៊ុនបង្កើតរោងចក្រផលិតចំណីសត្វនៅកម្ពុជា ក្រុមហ៊ុនបានចូលរួមចំណែកទិញកសិផលឬវត្ថុធាតុដើមនៅក្នុងស្រុកច្រើនពីកសិករ។ ជាក់ស្តែងកាលពីឆ្នំា២០២១ ក្រុមហ៊ុនបានប្រមូលទិញកសិផលប្រមាណ១ម៉ឺនតោន, ឆ្នំា២០២២មានប្រមាណ៥ម៉ឺនតោន ឆ្នំា២០២៣មានប្រមាណ៥ម៉ឺន៥ពាន់តោន ហើយនៅក្នុងឆ្នំា០២៤នេះយើងមានគម្រោងប្រមូលទិញវត្ថុធាតុពីកសិករឱ្យបានច្រើនជាងឆ្នំា២០២៣ថែមទៀត ដើម្បីចូលរួមលើកកម្ពស់វិស័យកសិកម្ម ពិសេសជួយឱ្យប្រជាពលរដ្ឋទទួលបានប្រាក់ចំណូលបានកាន់តែច្រើន និងជួយឱ្យពលរដ្ឋមានការងារធ្វើច្រើននៅក្នុងស្រុក ចៀសវាងធ្វើការចំណាកស្រុក។លើសពីនេះ ក្រុមហ៊ុនមានគម្រោងប្រមូលទិញកសិផលពីឈ្មួញកណ្តាល តែតម្រូវឱ្យពួកគាត់ធ្វើការបណ្តុះបណ្តាលពីរបៀបនៃការដំាដុះនិងការចិញ្ចឹមសត្វជូនដល់ប្រជាពលរដ្ឋ»។ ពាក់ព័ន្ធនិងការប្រមូលទិញកសិកផលឬវត្ថុធាតុដើមសម្រាប់ផលិតជាចំណីសត្វសម្រាប់ផ្គត់តម្រូវការនៅក្នុងស្រុកនេះ ត្រូវបានប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាមើលឃើញថាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វមួយចំនួនត្រូវបានក្រុមហ៊ុនស្រូបយកស៊ឹងតែ១០០% ហើយតម្លៃវត្ថុធាតុដើមរបស់កសិករបន្តរក្សាបានតម្លៃខ្ពស់នៅប៉ុន្មានឆ្នំាមកនេះ។ លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឱ្យដឹង វិស័យចិញ្ចឹមសត្វនៅកម្ពុជារយៈពេល៤ឬ៥ឆ្នំាចុងក្រោយនេះយើងឃើញថាមានការរីកចម្រើនរហូតដល់យើងអាចផ្គត់ផ្គង់សាច់នៅលើទីផ្សារ ដោយខ្លួនឯងបាន ម្លោះហើយទើបធ្វើឱ្យកសិផលនៅទូទំាងប្រទេសក៏មិនជួបបញ្ហាទីផ្សារ បើទោះជាអ្នកចិញ្ចឹមសត្វក្នុងស្រុកជួបការខាតបង់ប្រាក់ ។ លោក លី ឡាវីល មានប្រសាសន៍ថា«យើងរំពឹងថានឹងអាចចៀសផុតបញ្ហាដ៏លំបាកនៃតម្លៃផលិតផលមានដើមកំណើតពីសត្វ។ តែបើឆ្លងផុតឆ្នំា២០២៣នេះហើយតម្លៃសត្វចិញ្ចឹមនៅក្នុងស្រុក មិនទាន់ប្រសើរឡើងវិញនោះទេ មានន័យថានៅឆ្នំា២០២៤នឹងមានការកាត់បន្ថយផលិតកម្មនៅក្នុងវិស័យចិញ្ចឹមសត្វនៅកម្ពុជា ហើយដល់ពេលនោះ […]
ព័ត៌មានពេលព្រឹក

បេក្ខជនជាង៣ពាន់នាក់ ចង់ក្លាយជាមន្ត្រីកសិកម្មបម្រើការងារនៅតាមឃុំប្រចំាឆ្នំា២០២៣
ក្រសួងមុខងារសាធារណៈរួមនិងក្រសួង- ស្ថាប័នពាក់ព័ន្ធនានានៅថ្ងៃទី១៧ខែធ្នូ ឆ្នំា២០២៣បានចាប់ផ្តើមប្រឡងប្រកួតប្រជែងជ្រើសរើសមន្ត្រីកសិកម្មបម្រើការងារនៅតាមខេត្តចំនួន១៧ ដែលមានបេក្ខជនដាក់ពាក្យប្រឡងចង់ក្លាយជាមន្ត្រីកសិកម្មមានរហូតដល់៣ ៣៨១នាក់។ ការប្រឡងប្រកួតប្រជែងជ្រើសរើសមន្ត្រីកសិកម្មនេះ ធ្វើឡើងនៅមណ្ឌលប្រឡងនៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយចាប់ផ្តើមប្រឡងនៅវេលាម៉ោង ១២ ថ្ងៃត្រង់ ហើយបេក្ខជនត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសាចំនួន៣៖ (១)- វិញ្ញាសាសរសេរជំនាញកសិកម្ម, (២)- វិញ្ញាសារសរសេរភាសាអង់គ្លេសនិង (៣)- វិញ្ញសាពហុចម្លើយដែលទាក់ទងនិងចំណេះដឹងទូទៅ។ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែងមានប្រសាសន៍ថា ការប្រឡើងជ្រើសរើសមន្ត្រីកសិកម្មជាផ្លូវការនៅថ្ងៃនេះ ដើម្បីការអនុវត្តផែនការគន្លឹះថ្មីសម្រាប់ជ្រើសរើសមន្ត្រីរាជការស៊ីវិល ហើយនៅថ្ងៃនេះត្រូវការជ្រើសរើសមន្ត្រីកសិកម្មប្រមាណ២៥០នាក់ សម្រាប់បម្រើការងារនៅតាមឃុំ ស្ថិតក្នុងខេត្តចំនួន១៧។ម្យ៉ាងទៀត មានគោលបំណង ដើម្បីជម្រាបជូនទៅដល់សាធារណៈជននៅទូទំាងប្រទេសចំពោះការអនុវត្តនៃវិធានការគន្លឹះក្នុងការជ្រើសរើសមន្ត្រីរាជការស៊ីវិល។ ឯកឧត្តម គូសបញ្ជាក់ថា« តំាងពីម៉ោង៦ព្រឹកនៅថ្ងៃទី១៧ខែធ្នូ នេះគឺយើងបានមកជួបជុំគ្នា ដើម្បីរៀបចំនិងដំណើរការប្រព្រឹត្តិទៅនៅការប្រឡង ក្នុងនោះយើងមានវិញ្ញាសារចំនួន៣ប្រភេទ៖សម្រាប់វិញ្ញាសារទី១ សំដៅទៅលើជំនាញកសិកម្ម,វិញ្ញាសារទី២ ភាសាអង់គ្លេស និង វិញ្ញាសារទី៣ ពហុចម្លើយដែលពាក់ព័ន្ធចំណេះដឹងទូទៅ ហើយការប្រឡងជ្រើសរើសមន្ត្រីកសិកម្មធ្វើឡើងនៅពេលនេះគឺ មានភាពម៉ាត់ចត់ ផ្តោតទៅលើបទពិសោធន៍កន្លងមក។ យោងតាមឯកឧត្តម ហ៊ុន ម៉ានី ការរៀបចំការប្រឡងជ្រើសរើសមន្ត្រីកសិកម្មបម្រើការងារនៅតាមឃុំ នៅតាមខេត្តចំនួន១៧ ឯកឧត្តម ពិតជាមានភាពកក់ក្តៅ និងមានការសប្បាយរីករាយ ហើយឯកឧត្តម ក៏ជឿថាឯកឧត្តមឌិត ទីណា […]
ព័ត៌មានពេលព្រឹក

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មស្នើឱ្យជប៉ុនពិនិត្យលទ្ធភាពជំរុញការវិនិយោគក្នុងវិស័យពាណិជ្ជកម្មកសិកម្មមកកាន់កម្ពុជាឱ្យបានច្រើន
នារសៀលថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបប្រជុំទ្វេភាគី ជាមួយ ឯកឧត្តម SUZUKI Norikazu អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រទេសជប៉ុន ដើម្បីពិភាក្សាការងារ រឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ យោងតាមក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា« នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងមតិយោបល់ល្អៗជាច្រើន ក្នុងគោលបំណងលើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរជាពិសេសការធ្វើពាណិជ្ជកម្មលើផលិតផលកសិកម្ម ដោយក្នុងនោះលោកជំទាវរដ្ឋមន្រ្តី បានស្នើឱ្យភាគីជប៉ុនពិនិត្យលទ្ធភាពជំរុញឱ្យមានសកម្មភាពធុរកិច្ច និងការវិនិយោគរបស់ជប៉ុន ឱ្យកាន់តែច្រើនឡើងក្នុងវិស័យពាណិជ្ជកម្មកសិកម្ម ជាពិសេសការពង្រឹងគុណភាពផលិតផលកសិកម្ម ការកែច្នៃម្ហូបអាហារ និងការវេចខ្ចប់ ជាដើម។ បន្ថែមពីនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិយោបល់លើយន្ដការជំរុញពាណិជ្ជកម្មកសិកម្ម រួមមានការជំរុញការតាំងបង្ហាញផលិតផលកសិកម្ម ផលិតផលចំណីអាហារ និងការផ្គួរផ្គងធុរកិច្ចក្នុងវិស័យនេះ ផងដែរ»៕
ព័ត៌មានពេលព្រឹក

ឧកញ៉ា សុង សារ៉ន គំាំទ្រគំនិតផ្តួចផ្តើមការបង្កើតឱ្យមានការផ្តល់ឥណទានបៃតងរបស់ធនាគារ ARDB
អគ្គនាយក្រុមហ៊ុន Amru Rice ដែលជាក្រុមហ៊ុនឈានមុខមួយក្នុងស្រុកមួយក្នុងវិស័យស្រូវ អង្ករបានសម្តែងនូវការគំាំទ្រនៅគំនិតផ្តួចផ្តើមនៃការបង្កើតឱ្យការផ្តល់ឥណទានបៃតង ក្រោយពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានលើកឡើងអំពីការយកចិត្តទុកនិងជំរុញការផ្តល់ឥណទានបៃតងជូនប្រជាកសិករកន្លងទៅថ្មីៗនេះ។ ឧកញ៉ សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៣ខែធ្នូ ឆ្នំា២០២៤ថា« ខ្ញុំគំាំទ្រទៅលើគំនិតផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលបង្កើតឱ្យមាននៅការផ្តល់ឥណទានបៃតងដល់ប្រជាកសិករ។នេះគឺជាការគិតគូដ៏វែងឆ្ងាយមួយរបស់ធនាគារ ដើម្បីឈានទៅដល់ការកាត់បន្ថយកាបូននៅកម្ពុជាត្រឹមឆ្នំា២០៥០»។ ឧកញ៉ាបន្តទៀតថា កម្ពុជាជាប្រទេសកសិកម្ម ប្រជាពលរដ្ឋត្រូវការស្បៀងសម្រាប់បរិភោគ ដូចនេះការធ្វើឥណទានបៃតងនេះនឹងធ្វើឱ្យកសិករងាកទៅរកការដំាដុះដែលគោរពទៅតាមបទដ្ឋានបៃតង ការពារបរិស្ថាន សង្គម ហើយនិងសុខភាព។លើសពីនេះនិងជំរុញឱ្យប្រជាកសិករមានមានធន់ទៅនិងការប្រែប្រួលអាកាសធាតុ ដូចនេះឥណទានបៃតងនេះនឹងជួយឱ្យកសិករមានភាពរឹងមំានៅក្នុងការធ្វើកសិកម្មរបស់ខ្លួន។ បើយោងតាម អគ្គនាយកក្រុមហ៊ុន Amru Rice បើអត់មានការផ្តល់ឥណទានទេ កសិករមិនដឹងថាត្រូវទៅរកឥណទានមកពីណា ដោយសារការផលិតនៅ ផលិតផលមួយតាមគោលការណ៍ត្រូវការចំណាយថ្លៃដើមខ្ពស់ ។ប៉ុន្តែឥណទានបៃតងដែលធនាគារARDBប ង្កើតឱ្យមានការផ្តល់ឥណទានឡើងមកនេះ នឹងបង្កើតឱ្យមានបរិយាកាស នៃការដំាដុះស្រូវតាមបែបបរិស្ថានបៃតង ឬឥណទានបៃតងនេះនិងជួយឱ្យកសិករចូលរួមបានកាន់តែច្រើនដើម្បីសម្រេចមហិច្ឆិតាមួយដែលកម្ពុជាចង់បានគឺអព្យាក្រឹត្យភាពកាបូននៅត្រឹមឆ្នំា២០៥០។ ទាក់ទងនិងការផ្តល់ឥណទានបៃតងនេះ បើយោងតាមធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម មានការផ្តល់ រូបវន្តបុគ្គល ឬនីតិបុគ្គលដែលស្ថិតនៅក្នុងខ្សែច្រវាក់តម្លៃកសិកម្ម បម្រើទៅដល់សេដ្ឋកិច្ចជនបទនិងស្ថិតនៅក្នុងវិស័យអាទិភាពដែលបានកំណត់ ហើយសកម្មភាពអាជីវកម្មត្រូវតែរួមចំណែកក្នុងការការពារបរិស្ថាននិងសង្គមដោយផ្សារភ្ជាប់ទៅនិងឆន្ទៈ […]
ព័ត៌មានពេលព្រឹក

ARDB បង្ហាញសមិទ្ធផល២៥ឆ្នំាក្នុងការចូលរួមអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលឆ្នំា១៩៩៨-២០២៣
ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB )បានប្រារព្ធពិធី អបអរសាទរខួប២៥ឆ្នំា បន្ទាប់បង្កើតឡើងនៅឆ្នំា ១៩៩៨រហូតដល់ឆ្នំា២០២៣។ពិធីអបអរសាទរខួប២៥ឆ្នំាធ្វើឡើងកាលពីថ្ងៃទី១៣ខែធ្នូ ឆ្នំា២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម រួមនិងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀត។ ឯកឧត្តម បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិម្ម មានប្រសាសន៍ថា គោលបំណងសំខាន់នៃការប្រារព្ធខួប ២៥ឆ្នំានៃការបង្កើតធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីបង្ហាញអំពីសមិទ្ធផលរបស់ធនាគារ ក្នុងការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលចាប់តំាងពីឆ្នំា១៩៩៨ ដល់ឆ្នំា២០២៣ ក៏ដូចជាការរំលឹកដល់គុណូបការៈរបស់អតីតថ្នាក់ដឹកនាំ ថ្នាក់ដឹកនាំនិងបុគ្គលិករបស់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ទំាងអស់ដែលបានចូលរួមស្ថាបនា និងអភិវឌ្ឍន៍ស្ថាប័ននេះឱ្យមានការរីកលូតលាស់ដល់បច្ចុប្បន្ននេះ។ ធនាគារអភិវឌ្ឍជនបទ ដែលហៅកាត់ថា RDB ជាធនាគាររដ្ឋតែមួយគត់ដែលធ្វើប្រតិបត្តិការចម្បងផ្តោតលើការផ្តល់ឥណទានបោះដុំដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាជំហ៊ានដំបូង ហើយបានពង្រីកប្រតិបត្តិការផ្តល់ឥណទានដោយផ្ទាល់ដល់តួអង្គសំខាន់ៗដែលស្ថិតនៅក្នុងខ្សែច្រវាក់ផលិកម្មក្នុងវិស័យកសិកម្ម ជាពិសេសស្រូវអង្ករ រួមមានជាអាទិ៍ គំាំទ្រដល់កសិករនិងសហគមន៍ផលិត, ការស្តុកទុក, ការកែច្នៃ, ការចែកចាយ និងការនាំចេញក្នុងអត្រាការប្រាក់សមរម្យ។ ក្នុងនាមធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ធនាគារRDB ត្រូវបានធ្វើកំណែទម្រង់ស៊ីជម្រៅរួមមាន ការធ្វើឱ្យប្រសើរឡើងនូវអភិវឌ្ឍកិច្ចសាជីវកម្ម និងការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងអាទិភាពសំខាន់ៗ ចាប់តំាងពីឆ្នំា២០១៤មក។ ក្នុងដំណាក់កាលបរិវត្តកម្ម […]
ព័ត៌មានពេលព្រឹក

ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម កំពុងយកចិត្តទុកដាក់ក្នុងការផ្តល់ឥណទានបៃតងដល់ប្រជាពលរដ្ឋ
ថ្លែងនៅក្នុងពិធីបិទ កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នំា២០២៣និងកំណត់ទិសដៅឆ្នំា២០២៤កាលពីថ្ងៃទី១២ខែធ្នូនេះ ថ្នាក់ដឹកនាំកំពូលនៃធនាគារអភិឌ្ឍន៍ជនបទនិងកសិកម្ម បានលើកទឹកចិត្តឱ្យមានការធ្វើពិពិធកម្មផលិតផលរបស់ធនាគារដើម្បីឱ្យស្របទៅនិងខ្សែស្រវាក់ផលិតកម្ម ជាពិសេសបានជំរុញឱ្យមានការផ្តល់ឥណទានបៃតងឱ្យបានច្រើន។ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម មានប្រសាសន៍ថា «យើងត្រូវធ្វើយ៉ាងណា ធ្វើពិពិធកម្មផលិតផលរបស់យើងទៅតាមខ្សែច្រវាក់ ផលិតកម្ម កសិកម្មបន្ថែមទៀត ពិសេសយើងត្រូវជំរុញការផ្តល់ឥណទានបៃតងឱ្យបានច្រើន ដើម្បីដើរឱ្យស្របទៅនឹងការវិវត្តនៃពិភពលោករបស់យើង បាននិងកំពុងធ្វើដំណើរទៅរកឥណទានបៃតង។តាមរយៈឥណទានបៃតងនេះ ខ្ញុំសង្ឃឹមថានឹងទាក់ទាញប្រភពទុនផ្សេងទៀតចូលមកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដើម្បីផ្តល់ជូនអតិថិជនរបស់យើងដែលជាប្រជាកសិករថែមទៀត»។ ដើម្បីឱ្យប្រទេសកម្ពុជាដើរឱ្យស្របទៅនឹងការវិវត្តនៃពិភពលោក បាននិងកំពុងធ្វើដំណើរទៅរកឥណទានបៃតង, ឯកឧតម្ត ចាន់ សីហា អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម មានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នំា២០២៣និងកំណត់ទិសដៅឆ្នំា២០២៤ សម្រាប់នៅឆ្នំានេះ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានលើកយកប្រធានបទ ជំរុញហិរញ្ញប្បទានបៃតងដើម្បីការអភិវឌ្ឍប្រកបទៅដោយចីរភាព គឺជាប្រធានបទមួយដែលបណ្តាប្រទេសនៅទូទំាងសកលលោកបាននិងកំពុងយកចិត្តទុកដាក់ រិះរកគ្រប់វិធានការដើម្បីគ្រប់គ្រង និងដោះស្រាយបញ្ហាទៅនិងប្រធានបទនេះប្រកបទៅដោយប្រសិទ្ធភាព។ ឯកឧតម្ត សង្កត់ធ្ងន់ថា«នៅតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាគឺជាប្រទេសមួយនៅក្នុងចំណោមប្រទេសរងផលប៉ះពាល់ខ្លំាងពីបម្រែបម្រួលអាកាសធាតុ ដោយហេតុថាប្រជាជនកម្ពុជាភាគច្រើនបានប្រកបរបរចិញ្ចឹមជីវិត ដោយពឹងផ្អែកទៅលើវិស័យកសិកម្ម ពិសេសគឺដំណាំស្រូវ»។
ព័ត៌មានពេលព្រឹក

កសិដ្ឋានចិញ្ចឹមគោ-ក្របីនៅខេត្តព្រះវិហារ១កន្លែង កំពុងត្រៀមខ្លួនផ្គត់ផ្គង់សត្វទៅទីផ្សារម៉ាឡេស៊ីនិងចិន
ក្រោយពីចំណាយពេល ៦ឆ្នំាលើមុខរបរចិញ្ចឹមគោ និងក្របី ម្ចាស់កសិដ្ឋានមួយកន្លែងមានទីតំាងនៅ ភូមិភ្នំដែក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ កំពុងជំរុញការមើលថែទំាសត្វពាហនៈរបស់ខ្លួន ដើម្បីត្រៀមផ្គត់ផ្គង់គោរស់ទៅទីផ្សារម៉ាឡេស៊ី និងសត្វក្របីទៅទីផ្សារចិននៅពេលខាងមុខនេះ។ នៅក្នុងដំណើរទស្សនៈកិច្ចរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម កាលពីថ្ងៃទី២ខែធ្នូ កន្លងទៅនេះបានចុះពិនិត្យនិងស្វែងយល់អំពីការចិញ្ចឹមគោ និងក្របីនេះ បើយោងតាមអ្នកស្រី នូ ស៊ីណា ម្ចាស់កសិដ្ឋានចិញ្ចឹមគោ និងក្របីនៅភូមិឃុំខាងលើបានឱ្យដឹងថា មុខរបរចិញ្ចឹមគោ និងក្របីដែលបានចំណាយពេល៦ឆ្នំា រហូតមកដល់បច្ចុប្បន្នអ្នកស្រីមានគោជាង៥០០ក្បាលនិង ក្របីជាង៣០០ក្បាល។ អ្នកស្រី នូ ស៊ីណា បានឱ្យដឹងថា ការចិញ្ចឹមគោ និងក្របីមកដល់សព្វថ្ងៃនេះមានគោលបំណងចង់ចិញ្ចឹមឱ្យបានរាប់ពាន់ក្បាលសម្រាប់ផ្គត់ផ្គង់ពូជគោនៅក្នុងស្រុក និងនាំចេញទៅលក់ទីផ្សារប្រទេសម៉ាឡេស៊ីនិងប្រទេសចិន ហើយនៅពេលខាងមុខនេះដៃគូសហការនៅខាងប្រទេសម៉ាឡេស៊ីគេនឹងមកជួបពិភាក្សាគ្នាបន្តដើម្បីត្រៀមធ្វើការនាំចេញ ស្របពេលកសិដ្ឋានទើបមានគោឈ្មួលប្រហែល៣០% នៃចំនួនគោសរុបជាង៥០០ក្បាល និងកំពុងរៀបចំការដំាដុះស្មៅដើម្បីពង្រីកការចិញ្ចឹមគោឱ្យបានច្រើនទៅតាមផែនការ។ សម្រាប់ទីផ្សារក្របី, អ្នកស្រី លើកឡើងថា កន្លងមកខាងឈ្មួញចិនបានធ្វើការទំនាក់ទំនង ចង់នាំចេញទៅតាមប្រទេសឡាវ ប៉ុន្តែយើងអត់មានលទ្ធភាពផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សាររបស់គេនាំចេញម្តងចាប់ពី៥០០ទៅ១០០០ក្បាល។ ទន្ទឹងនិងផែនការនាំចេញ គោ ក្របី ស្ថិតក្នុងដំណាក់កាលត្រៀមខ្លួនហើយរំពឹងថាអាចនាំចេញបានក្នុងពេលខាងមុខ ។សម្រាប់ទីផ្សារក្នុងស្រុក នៅក្នុង១ឆ្នំាកន្លងមកនេះអ្នកស្រី បានផ្គត់ផ្គង់គោបានជាង២០០ក្បាល ក្នុង១ក្បាលអាចលក់បានថ្លៃចន្លោះពី២លានទៅ៣លានរៀល។ចំណែកក្របីបានលក់ចេញទៅប្រទេសវៀតណាមបានជាង១០០ក្បាល ក្នុង១ក្បាលលក់បានថ្លៃពីជាង៣លានទៅជិត៥លានរៀល៕ SARETH
ព័ត៌មានពេលព្រឹក

សហគមន៍កសិកម្មចម្រើនជីវភាពរំពឹងថាតម្លៃដំឡូងជ្វានឹងងើបឡើងវិញនៅពាក់កណ្តាលខែធ្នូនេះ
តម្លៃដំឡូងជ្វានៅក្នុងដំណាក់កាលប្រមូលផលនៅខែកក្កឆ្នំា២០២៣កន្លងទៅនេះ កសិករអាចលក់បានតម្លៃ១១០០រៀលក្នុង១គីឡូក្រាម តែចូលមកដល់ខែតុលានិងវិច្ឆិកា តម្លៃបានធ្លាក់ចុះមកនៅ៤០០រៀល ប៉ុន្តែតម្លៃនេះខាងសហគមន៍កសិកម្មចម្រើនជីវភាពរំពឹងវានឹងងើបឡើងមកវិញនៅពាក់កណ្តាលខែធ្នូខាងមុខនេះ។ នៅក្នុងដំណើរទស្សនៈកិច្ចពិនិត្យនិងស្វែងយល់នៅសហគមន៍កសិកម្មចម្រើនជីវភាពរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មកាលពីថ្ងៃទី២ខែធ្នូ ឆ្នំា២០២៣កន្លងមកនេះ អ្នកស្រី ឡុញ ធារ៉ា ប្រធានសហគមន៍ មានទីតំាងស្ថិតនៅភូមិជីវភាព ឃុំអណ្តូងពោធិ៍ ស្រុកបាររាយណ៍ ខេត្តកំពង់ធំបានឱ្យដឹងថា បច្ចុប្បន្នសហគមន៍មានសមាជិកចំនួន១០០គ្រួសារ ក្នុងនោះប្រហែល៦០% ប្រកបរបរដំាដុះដំឡូងជ្វា និងមួយចំនួនផ្សេងទៀតធ្វើការដំាដុះ បន្លែស្លឹកនិងបន្លែផ្លែ។ សម្រាប់តម្រូវការនិងទីផ្សារដំឡូងជ្វា, អ្នកស្រី ឡុញ ធារ៉ា បានលើកឡើងថា«ដំឡូងជ្វា កសិករចាប់ផ្តើមប្រមូលផលពីខែកក្កដាដោយក្នុង១ថ្ងៃបាន៥តោន និងបន្តកើនរហូតដល់៧០តោនក្នុង១ថ្ងៃ ហើយតម្លៃអាចលក់បានថ្លៃ១ ១០០រៀលក្នុង១គីឡូក្រាម។តែចូលមកដល់ខែតុលានិងខែវិច្ឆិកាកន្លងទៅនេះ តម្លៃបានធ្លាក់ចុះនៅ៤០០រៀលក្នុង ១គីឡូក្រាម បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នានឹងឆ្នំាមុនៗក្នុងកំឡុងខែវិច្ឆិកា ខែធ្នូ កសិករអាចលក់បានថ្លៃ១ ៧០០រៀលក្នុង១គីឡូក្រាម។ ប៉ុន្តែនៅពាក់កណ្តាលខែធ្នូឆ្នំា២០២៣ខាងមុខនេះតម្លៃដំឡូងជ្វាអាចនឹងឡើងថ្លៃវិញដោយសារការផ្គត់ផ្គង់ដំឡូងជ្វានៅក្នុងតំបន់អាចនិងមានការថមថយ»។ បើយោងតាមប្រធានសហគមន៍កសិកម្មចម្រើនជីវភាព តម្លៃដំឡូងជ្វាមានការធ្លាក់ចុះ៖១)- ដោយសារតែខាងភាគីវៀតណាមងាកមកនិយមបរិភោគផ្លែស្វាយច្រើនជាងដំឡូងជ្វា,២)- ខាងវៀតណាមបានបិទច្រកអូរយ៉ាដាវមិនឱ្យនាំចូល ព្រោះតែឈ្មួញរកស៊ីធំៗរបស់វៀតណាមប្រកួតប្រជែងគ្នាខ្លំាង ធ្វើឱ្យមានភាពរញ៉េរញ៉ៃទើបអាជ្ញាធរបិទច្រក, ៣)-ការប្រមូលដំឡូងជ្វាវាដល់រដូវកាលប្រមូលផលច្រើនដូចគ្នាទំាងនៅកម្ពុជា វៀតណាម និងថៃ។ អ្នកស្រី ឡុញ ធារ៉ា បន្តថា ដំឡូងជ្វានៅឆ្នំាមុនៗមានទីផ្សារពេញនិយមខ្លំាង មិនថាដំឡូងជ្វាដំានៅលើប្រភេទដីក្រហម […]
ព័ត៌មានពេលព្រឹក

ការចិញ្ចឹមមាន់យកស៊ុតលក់នៅមានទីផ្សារល្អជួយឱ្យកសិកររកបានប្រាក់ចំណេញម្រាប់ផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារ
កសិករចិញ្ចឹមមាន់ចំនួន២ពាន់ក្បាលយកស៊ុតលក់ មួយកន្លែងស្ថិតនៅ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែងបានឱ្យដឹងថាតម្លៃស៊ុតមាន់នៅលើទីផ្សារក្នុងតំបន់គិតមកដល់ខែធ្នូឆ្នំា២០២៣នេះនៅរក្សាបាន តម្លៃមួយល្អ ដែលអាចឱ្យអ្នកចិញ្ចឹមមាន់នៅរកបានប្រាក់ចំណេញប្រចំាថ្ងៃសម្រាប់ផ្គត់ផ្គង់សេដ្ឋកិច្ចនៅក្នុងគ្រួសារ ។ នៅក្នុងដំណើរទស្សនៈកិច្ចរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មថ្មីៗៗកន្លងទៅនេះបានចុះពិនិត្យ ស្វែងយល់ កសិដ្ឋានចិញ្ចឹមមាន់យកស៊ុតលក់មួយកន្លែង របស់អ្នកស្រី ថៃ ប៉ាកលី នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ ទាក់ទងនិងការចិញ្ចឹមមាន់យកស៊ុតលក់នេះ អ្នកស្រី ថៃ ប៉ាកលី បានឱ្យដឹងថា មុខរបរចិញ្ចឹមមាន់យកស៊ុតលក់របស់អ្នកស្រី បើគិតមកដល់ឆ្នំា២០២៣នេះមានរយៈពេល៥ឆ្នំាហើយ។នៅក្នុងឆ្នំាទី១អ្នកស្រីសាកល្បងចិញ្ចឹមមាន់១ពាក់ក្បាល ហើយនៅក្នុង១ខែដំបូងអ្នកស្រី អាចទទួលបានស៊ុតមាន់១ពាន់គ្រាប់ក្នុង១ថ្ងៃ ដោយក្នុង១គ្រាប់លក់បានថ្លៃ៣០០រៀល តែក្រោយធ្លាក់ចុះមកនៅត្រឹម៨០០គ្រាប់ក្នុង១ថ្ងៃ។ បើតាមយោងតាមអ្នកស្រី ថៃ ប៉ាកលី បើទោះជាតម្លៃស៊ុតមាន់នៅឆ្នំាដំបូង លក់បានថ្លៃ៣០០រៀលក្នុង១គ្រាប់ក៏ដោយ សម្រាប់អ្នកស្រីនៅតែទទួលបានប្រាក់ចំណេញ ព្រោះចំណីមាន់នៅពេលនោះវានៅមានតម្លៃធូរថ្លៃ ជាងសព្វថ្ងៃនេះ។ អ្នកស្រី បញ្ជាក់ថា« ចូលមកដល់ដើមខែធ្នូឆ្នំា២០២៣នេះ ខ្ញុំបាននិងកំពុងចិញ្ចឹមមាន់យកស៊ុតចំនួន២ពាន់ក្បាល ហើយនៅក្នុងមួយថ្ងៃ មាន់ទំាងអស់ផ្តល់ស៊ុតប្រមាណ១៤០០គ្រាប់ ដោយក្នុង១គ្រាប់លក់បានថ្លៃ៥៥០រៀលនៅលើទីផ្សារនៅក្នុងតំបន់នាពេលសព្វថ្ងៃនេះ»។ ពាក់ព័ន្ធនិងមុខរបរចិញ្ចឹមមាន់យកស៊ុតលក់មកដល់បច្ចុប្បន្ននេះ បើតាមអ្នកស្រី ថៃ ប៉ាកលី សម្រាប់កសិករដែលទិញកូនមាន់យកទៅចិញ្ចឹមពីតូចរហូតដល់ធំ ហើយចេះផ្សំចំណីឱ្យមាន់ស៊ីដោយខ្លួនឯង អាចរកប្រាក់ចំណេញបានច្រើនពីមុខរបរមួយនេះ តែសម្រាប់កសិករដែលទិញធំស្រាប់យកទៅចិញ្ចឹមឆាប់បានទទួលផល […]
ព័ត៌មានពេលព្រឹក

ទីផ្សារហុងកុងមានតម្រូវការនាំចូលផលិតផលស្វាយចន្ទីកម្ពុជាជាង២តោនក្នុងខែធ្នូឆ្នំា២០២៣នេះ
បើពុំមានការប្រែប្រួលធ្វើឱ្យប៉ះពាល់នោះទេ ផលិតផលស្វាយចន្ទីសម្រេចរបស់កម្ពុជា ជាង២តោននឹងនាំចេញ នៅចុងខែធ្នូឆ្នំា២០២៣នេះ ដើម្បីឆ្លើយតបទៅនិងតម្រូវការបញ្ជាទិញរបស់ទីផ្សារហុងកុង។នេះបើយោងតាមស្ថាបនិក សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែង។ គួររម្លឹកផងដែរថា ថ្មីៗនេះឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានចុះពិនិត្យស្វែងយល់អំពីកែច្នៃគ្រាប់ស្វាយចន្ទីមួយកន្លែង នៅ ស្ថិតនៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ អ្នកស្រី មុត ចរិយា ស្ថាបនិក HANDCRAFET CASHEW NUTS STUNG TRENG មានទីតំាងនៅភូមិឃុំខាងលើបានឱ្យដឹងថា នៅពេលកន្លងមកក្រុមហ៊ុនធំមួយ មានមូលដ្ឋាននៅទីក្រុងហុងកុង បានសាកល្បងបញ្ជាទិញផលិតផលស្វាយចន្ទីសម្រេចពីសិប្បកម្មរបស់អ្នកស្រីចំនួន១កុងតឺន័រ មានបរិមាណ៨តោន តែជាការឆ្លើយតបជាក់ស្តែង សិប្បកម្មមានសមត្ថភាពផ្គត់ផ្គង់ជូនបានត្រឹម២តោន១០០គីឡូក្រាម ហើយនិងត្រៀមនាំចេញយ៉ាងយូរនៅចុងខែឆ្នំាឆ្នំា២០២៣ខាងមុខនេះ។ អ្នកស្រីលើកឡើងថា«ផ្អែកទៅលើតម្រូវទីផ្សារក្នុងឆ្នំា២០២៣ សម្រាប់ឆ្នំា២០២៤ខាងមុន យើងគ្រោងប្រមូលទិញគ្រាប់ស្វាយចន្ទីពីប្រជាកសិករនៅក្នុងស្រុកឱ្យបានរហូតដល់៦ពាន់តោន បើគិតជាសាច់ប្រាក់ត្រូវការទុនបម្រុងពី១លានទៅ២លានដុល្លារអាមេរិក។បរិមាណប្រមូលទិញគ្រាប់ស្វាយចន្ទីក្នុងឆ្នំា២០២៤នេះ បើប្រៀបធៀបនិងឆ្នំា២០២៣ ប្រមូលទិញគ្រាប់ស្វាយចន្ទីមានតែ៥០តោនប៉ុណ្ណោះ»។ ស្របពេលតម្រូវការទីផ្សារមានការកើនឡើង សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែងមួយនេះក៏ត្រូវការទុនបម្រុងមួយចំនួនផងដែរ ដើម្បីសាងសង់នៅឃ្លំាងស្តុកគ្រាប់ស្វាយន្ទីដែលបានប្រមូលទិញពីប្រជាកសិករនៅតាមតំបន់ ហើយពាក់ព័ន្ធនិងទុនបម្រុងនេះ, អ្នកស្រី មុត ចរិយា មានប្រសាសន៍ថា«ខ្ញុំសង្ឃឹមយ៉ាងមុតមំាថាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) អាចជួយមកដល់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីរបស់ខ្ញុំបានក្នុងការផ្តល់នូវទុនសម្រាប់បង្កើតជាឃ្លំាងស្តុកគ្រាប់ស្វាយចន្ទីនៅពេលខាងមុខនេះ»។ ទាក់ទងនិងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែង បានបង្កើតឡើងនៅចុងឆ្នំា២០២១ ហើយនៅដំណើរការកែច្នៃដំបូងៗ […]
ព័ត៌មានពេលព្រឹក

ធនាគារពិភពលោកយល់ព្រមលើគម្រោងតម្លៃ១៦៣លានដុល្លារ សម្រាប់ផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យនៅកម្ពុជា
ធនាគាពិភពលោក នៅថ្ងៃនេះ បានផ្តល់ការយល់ព្រមលើគម្រោងមួយ ដែលមានតម្លៃ ១៦៣លានដុល្លារអាមេរិក សម្រាប់ជួយប្រទេសកម្ពុជានៅក្នុងកិច្ចប្រឹងប្រែងពង្រឹងសេវាផ្គត់ផ្គង់ទឹកស្អាត និង អនាម័យ ជាប្រយោជន៍ដល់ប្រជាជនជាង ១៧ម៉ឺននាក់នៅក្នុងខេត្តចំនួនបួន។ យោងតាមធនាគារពិភពលោកចេញផ្សាយកាលពីថ្ងៃទី២១ខែវិច្ឆិកា បានឱ្យដឹងថា ថ្វីត្បិតប្រទេសកម្ពុជាមានវឌ្ឍនភាពច្រើននៅក្នុងការបង្កើនលទ្ធភាពទទួលបានទឹកស្អាត និង អនាម័យគួរឱ្យកត់សម្គាល់ក៏ពិតមែន នៅមានកិច្ចខិតខំដែលចាំបាច់ត្រូវធ្វើថែមទៀត ដើម្បីឈានទៅសម្រេចគោលដៅទី៦ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ ស្តីពីទឹកស្អាត និងអនាម័យសម្រាប់ទាំងអស់គ្នា ត្រឹមឆ្នាំ២០៣០។ លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា “កិច្ចគាំទ្រនេះនឹងជួយរដ្ឋាភិបាលក្នុងការកសាងគ្រឹះរឹងមាំមួយ សម្រាប់ផ្តល់សេវាចាំបាច់ទាំងនេះទៅដល់ប្រជាជនកម្ពុជា ហើយវានឹងនាំមកនូវអត្ថប្រយោជន៍ភ្លាមៗដល់ស្ត្រី និងអ្នកក្រីក្រនៅតាមទីជនបទ ដែលបច្ចុប្បន្នមិនទាន់ទទួលបានសេវាទាំងនេះ”។ គម្រោងជំរុយញការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យនេះ ដែលមានរយៈពេល៦ ឆ្នាំ នឹងជួយដល់សកម្មភាពនានារបស់រដ្ឋាភិបាល នៅក្នុងការបង្កើនលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាត និង អនាម័យ ការកែលម្អប្រតិបត្តិការ និងការថែទាំប្រព័ន្ធទឹកស្អាតនិងអនាម័យដែលមាននាពេលបច្ចុប្បន្ន និងក្នុងការធានាដល់ចីរភាពរបស់សេវាទាំងនេះ។ គម្រោងនេះមានសកម្មភាពមួយសម្រាប់បង្កើនការវិនិយោគហិរញ្ញវត្ថុឱ្យអស់លទ្ធភាពសម្រាប់ការអភិវឌ្ឍ ដោយធ្វើការជាមួយប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន ដែលកំពុងនិងបានចូលរួមចំណែកជាងពាក់កណ្តាលនៃបណ្តាញទុយោទឹកទាំងអស់នៅកម្ពុជា នៅក្នុងការកៀរគរធនធានចំនួនប្រមាណប្រហែល ១៧,៦លានដុល្លារអាមេរិកបន្ថែមទៀត ពីប្រភពឯកជន សម្រាប់ពង្រីកការផ្គត់ផ្គង់សេវាទឹកស្អាត។ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា […]