កសិករដាំបន្លែនៅស្រុកត្រាំកក់សម្តែងការពេញចិត្តជាខ្លាំង ចំពោះរាជរដ្ឋាភិបាលបង្កើតសហគមន៍កសិកម្មទំនើប

IMG_9461

ដោយ ឡុង សារេត

ភ្នំពេញ៖ កសិករដាំបន្លែ និងជាប្រធានសហគមន៍កសិកម្មទំនប “បន្លែផ្ទះសំណាញ់ត្រាំកក់”បានសម្តែងការគាំទ្រ និងពេញជាខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបង្កើតឱ្យមានសហគមន៍កសិកម្មទំនើបឡើង ហើយតាមរយៈវត្តមានសហគមន៍ថ្មីនេះ បានជួយឱ្យកសិករមានការផ្តាស់ប្តូរឥរិយាបទលើមុខរបរដាំបន្លែរបស់ខ្លួន ពីការដាំបន្លែតាមគ្នា ងាកមកដាំតាមផែនការ ឬដាំបន្លែឆ្លាស់គ្នាចៀសវាងជួបបញ្ហាទីផ្សារ។

 លោក អ៊ុន អឿន ប្រធានសហគមន៍កសិកម្មទំនើប លើកឡើងបែបនេះនៅក្នុងឱកាសអញ្ចើញចូលរួមជាវាគ្មិនក្នុងកម្មវិធីបទសម្ភាសពិសេសរបស់ទូរទស្សន៍អនឡាញ ARDB កាលពីពេលថ្មីៗកន្លងមកនេះ។

លោកបានឱ្យដឹងថា ក្នុងនាមជាប្រធានសហគមន៍ ដែលធ្វើការផ្ទាល់ជាមួយគម្រោងដៃគូ ក៏ដូចជារាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានរៀបចំបង្កើតឱ្យមានសហគមន៍កសិកម្មទំនើប បន្លែផ្ទះសំណាញ់ត្រាំកក់នេះ បង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់មកលើកសិករ។

លោកប្រធានសហគមន៍បានបន្តថា បន្ទាប់ពីសហគមន៍កសិកម្មកសិកម្មទំនើប បន្លែផ្ទះសំណាញ់បានដំណើរការជាផ្លូវការ យើងមើលឃើញថា មានភាពប្រសើរឡើង ដោយកសិករដាំបន្លែមិនមានផែនការច្បាស់លាស់ ដាំបន្លែតែមួយមុខដូចគ្នាជាហេតុធ្វើឱ្យមានបញ្ហាទីផ្សារកើតឡើងនៅពេលប្រមូលផល។ ប៉ុន្តែក្រោយពីមានសហគមន៍ថ្មីនេះកើតឡើង យើងសង្កេតឃើញថា ប្រជាកសិករប្រកបរបរដាំបន្លែមានការផ្លាស់ប្តូរឥរិយាបទរបស់ខ្លួន និងទទួលយកបច្ចេកទេសថ្មីៗដូចជាការដាំដំណាំឆ្លាស់, ដាំដំណាំឱ្យបានច្រើនមុខ មិនដាំតែមួយមុខៗនាំឱ្យកកស្ទះលើទីផ្សារដូចមុនទៀតឡើយ។

លោកបានបន្តថា “រាជរដ្ឋាភិបាលបង្កើតឱ្យមានសហគមន៍កសិកម្មទំនើបនេះឡើង  ខ្ញុំអបអរសាទរ និងសូមគាំទ្រទាំងស្រុងនូវលទ្ធផល ដែលរាជរដ្ឋាភិបាលសម្រេចកន្លងមក។ ការបង្កើតឱ្យមានសហគមន៍កសិកម្មទំនើប ខ្ញុំគិតថា ជាការផ្តល់លទ្ធភាពដល់សហគមន៍ទទួលបានប្រភពទុនជួយឱ្យកសិករងើបឈរឡើងដើម្បីបង្កបង្កើនផល សម្រាប់អភិវឌ្ឍន៍គ្រួសារនិងសហគមន៍ផងដែរ”។

លោកលើកឡើងថា តាមរយៈសហគមន៍កសិកម្មទំនើបថ្មីនេះ សង្ឃឹមថា ប្រជាកសិករនឹងរួមគ្នា ប្រៀបដូចជាចង្កឹះមួយបាច់នៅថ្ងៃអនាគត  ដើម្បីជាឧត្តមប្រយោជន៍ និងដើម្បីក្លាយខ្លួនជាអ្នកផលិតបន្លែ ដែលមានទីផ្សារច្បាស់លាស់ ខិតខំពង្រឹងខ្លួនជាបណ្តើរៗជួយជ្រោងសេដ្ឋកិច្ច និងសង្គម។

គួរជម្រាបជូនផងដែរថា នៅក្នុងសមាជព្រឹទ្ធសភា និងរដ្ឋសភាលើកទី១ កាលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនេះ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ ចំពោះការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប រាជរដ្ឋាភិបាលសម្រេចបានលទ្ធផលសំខាន់ៗ ដោយបានបង្កើតសហគមន៍កសិកម្មទំនើបចំនួន១២ បន្ថែមលើសហគមន៍កសិកម្ម ដែលមានស្រាប់ចំនួន២ ៦០១ បានចុះបញ្ជីទទួលស្គាល់ជាផ្លូវការនៅក្នុងខេត្តចំនួនប្រាំពីរ មានខេត្តសៀមរាប កំពង់ធំ តាកែវ កំពង់ឆ្នាំង កណ្តាល ត្បូងឃ្មុំ និងខេត្តពោធិ៍សាត់ ដោយផ្តោតលើមុខដំណាំយុទ្ធសាស្ត្រចំនួន៤មុខ មានដំណាំស្រូវ បន្លែ ស្វាយចន្ទី និងម្រេច ដែលគ្របដណ្តប់លើផ្ទៃដីប្រមាណ ១១ ៤២១ហិកតា និងមានផលិតភាពប្រចាំឆ្នាំចំនួន១៩,៧៧លានដុល្លារ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា “សហគមន៍កសិកម្មទំនើបចំនួនប្រាំមួយកំពុងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលជាប្រាក់កម្ចី ដែលមានអត្រាការប្រាក់ទាបក្នុងរង្វង់ប្រាំពីរភាគរយក្នុងមួយឆ្នាំ សម្រាប់ធ្វើជាទុនបង្វិល ដែលមានទំហំទឹកប្រាក់១,៩លានដុល្លារ”។

 សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍គូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ដោយត្រៀមកញ្ចប់ថវិកាពិសេសចំនួន៣៥លានដុល្លារបន្ថែមទៀត ដើម្បីគាំទ្រដល់ការផ្តល់ប្រាក់កម្ចីមានអត្រាការប្រាក់ទាបជូនដល់សហគមន៍កសិកម្មទំនើបនៅក្នុងរយៈពេលបីឆ្នាំទៀត ចាប់ពីឆ្នាំ២០២៥ ដល់២០២៧។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលក៏បាននិងពង្រីកការអភិវឌ្ឍសហគមន៍កសិកម្មទំនើបនៅតាមបណ្តាខេត្ត និងគ្របដណ្តប់លើដំណាំដែលមានសក្តានុពលខ្ពស់ផ្សេងទៀត ដូចជា ស្វាយចន្ទី កៅស៊ូ និងផ្លែទុរេនជាដើម៕


image_2026-08-21_10-18-22
​ស្បៀងអាហារ​របស់​ជប៉ុន​ធ្លាក់ចុះ​មក​ត្រឹម៣៧ភាគរយ ទាបជាងគោលដៅ៤៥ភាគរយ សម្រាប់ឆ្នាំ២០៣០

តូក្យូ៖ ក្រសួងកសិកម្មជប៉ុនបានឱ្យដឹងថា សមាមាត្រនៃភាពគ្រប់គ្រាន់ដោយខ្លួនឯងនៃស្បៀងអាហាររបស់ប្រទេសបានធ្លាក់ចុះមកត្រឹម៣៧ភាគរយសម្រាប់ឆ្នាំសារពើពន្ធ ដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦​ ដែលធ្លាក់ចុះមួយភាគរយ បើធៀបនឹងឆ្នាំមុន និងទាបជាងគោលដៅ៤៥ភាគរយរបស់រដ្ឋាភិបាលជប៉ុន សម្រាប់ឆ្នាំសារពើពន្ធឆ្នាំ២០៣០។ បើយោងតាមសារព័ត៌មាន ឆែនណែល ញូវស៍ អេស៊ា (Channel News Asia)​ បានឱ្យដឹងថា អត្រានេះស្ថិតក្នុងចំណោមអត្រាទាបបំផុតនៃបណ្តាប្រទេសអភិវឌ្ឍន៍ ដែលបង្ហាញយ៉ាងច្បាស់អំពីភាពងាយរងគ្រោះរបស់ជប៉ុនចំពោះការរំខានដល់ការផ្គត់ផ្គង់ស្បៀងអាហារ ចំពេលមានតានតឹងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង រួមទាំងសង្គ្រាមអូសបន្លាយរវាងរុស្ស៊ី​ និងអ៊ុយក្រែន និងជម្លោះនៅមជ្ឈិមបូព៌ាផងដែរ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជប៉ុន បានបញ្ជាក់ថា អត្រាដែលផ្អែកលើការវាស់កាឡូរី ដោយវាស់វែងពីចំណែកនៃប្រើប្រាស់ស្បៀងអាហារផលិតក្នុងស្រុក បានធ្លាក់ចុះដោយសារតែការប្រើប្រាស់អង្ករថយចុះ និងការកើនឡើងនៃស្តុកស្បៀង នៅក្នុងវិស័យឯកជន។ អត្រានេះបានបន្តស្ថិតនៅក្រោម៤០ភាគរយអស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលជប៉ុន ក្នុងការជម្រុញផលិតកម្មក្នុងស្រុកនូវមុខដំណាំនាំចូលជាច្រើន ដូចជាស្រូវសាលី និងសណ្តែកសៀង។ បើយោងតាមការប៉ាន់ប្រមាណរបស់ក្រសួងដោយផ្អែកលើទិន្នន័យចុងក្រោយ បានឱ្យដឹងថា ប្រទេសអូស្ត្រាលី កាណាដា បារាំង និងសហរដ្ឋអាម៉េរិក មានសមត្ថភាពផលិតស្បៀងអាហារដោយខ្លួនឯងលើសពី១០០ភាគរយ ខណៈអត្រារបស់ប្រទេសអាល្លឺម៉ង់មាន៨១ភាគរយ ចក្រភពអង់គ្លេស៥៦ភាគរយ និងអ៊ីតាលី៥១ភាគរយ នៅក្នុងឆ្នាំ២០២៣។ សមត្ថភាពផលិតស្បៀងអាហារដោយខ្លួនឯងរបស់ជប៉ុន ដែលវាស់វែងតាមតម្លៃផលិតកម្ម បានកើនឡើងរហូតដល់៦៦ភាគរយ នៅក្នុង​ឆ្នាំ​សារពើពន្ធ​ចុងក្រោយ​នេះ ចំណែកតម្លៃស្រូវអង្ករ និងផលិតផលបសុសត្វ […]

photo_2026-08-20_19-20-45 (2)
តំណាងធនាគារ ARDBចូលរួមក្នុងវេទិកាពិភាក្សា សន្និសីទធនាគារនៅកម្ពុជាលើកទី៥

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ លោក ខែក ពិសិដ្ឋ ប្រធាននាយកដ្ឋានប្រតិបត្តិការ និងកិច្ចការរតនាគារ បានអញ្ជើញចូលរួមក្នុងវេទិកាពិភាក្សាក្នុងកម្មវិធីសន្និសីទធនាគារនៅកម្ពុជាលើកទី៥។ ពិធីនេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារ សុខា ភ្នំពេញ ក្រោមអធិបតីភាពរបស់លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា រួមទាំងតំណាងថ្នាក់ដឹកនាំគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាច្រើនរូបទៀត។ នៅក្នុងកម្មវិធីសន្និសីទធនាគារនៅកម្ពុជាលើកទី៥នេះ លោក ខែក ពិសិដ្ឋ ប្រធាននាយកដ្ឋានប្រតិបត្តិការ និងកិច្ចការរតនាគារ តំណាងធនាគារ ARDB បានលើកឡើងអំពីបញ្ហាមួយចំនួន ដែលសហគ្រាសមីក្រូ តូច មធ្យម និងប្រជាកសិករ ជួបប្រទះនៅក្នុងការប្រកបអាជីវកម្មប្រចាំថ្ងៃ និងការស្នើសុំឥណទានពីបណ្តាធនាគារពាណិជ្ជ។ ក្នុងនាមជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាល ARDB បានបន្តការគាំទ្រទៅដល់សហគ្រាស មីក្រូ តូច មធ្យម និងប្រជាកសិករ មានដូចជាការទទួលបានឥណទានទ្រទ្រង់ និងប្រកបអាជីវកម្មក្នុងវិស័យកសិកម្ម តាមគម្រោងរបស់ធនាគារផ្ទាល់ និងពីគម្រោងដៃគូរបស់រាជរដ្ឋាភិបាល ការផ្តល់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវ ក្នុងរដូវប្រមូលផលស្រូវសម្រាប់ទិញស្រូវពីប្រជាកសិករ ដើម្បីធានានូវស្ថិរភាពតម្លៃទីផ្សារ។ លោក ខែក […]

image_2026-08-21_09-10-29
កូរ៉េខាងជើងចេញបទបញ្ជា ស្តីពីរលកកម្ដៅ បន្ទាប់ពីមានអ្នកស្លាប់កើនលើស១០០នាក់

ព្យុងយ៉ាង៖ ទូរទស្សន៍មជ្ឈឹមរបស់កូរ៉េខាងជាតិ បានផ្សាយកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នូវរូបភាពប្រជាជនកូរ៉េខាងជើងដើរតាមដងផ្លូវដោយកាន់ឆ័ត្រ ខណៈអក្សរនៅលើអេក្រង់បញ្ជាក់ថា សីតុណ្ហភាពខ្ពស់ និងរលកកម្ដៅកំពុងកើតមានទូទាំងប្រទេស។ គណៈរដ្ឋមន្ត្រីកូរ៉េខាងជើងបានបើកកិច្ចប្រជុំបន្ទាន់ និងចេញសេចក្តីណែនាំលម្អិតអំពីរលកកម្ដៅ បន្ទាប់ពីចំនួនអ្នកស្លាប់ដោយសារជំងឺពាក់ព័ន្ធនឹងកម្ដៅនៅទូទាំងប្រទេស បានកើនលើស១០០នាក់។ ការចេញបទបញ្ជានេះត្រូវបានធ្វើឡើងស្របពេលអាកាសធាតុក្តៅខ្លាំងមិនធ្លាប់មាននៅក្នុងប្រទេសកូរ៉េខាងជើង និងធ្វើឱ្យចំនួនអ្នករងគ្រោះកើនដល់កម្រិតមិនធ្លាប់ជួបប្រទះនាពេលកន្លងមក។ សារព័ត៌មាន ដេលី អិនខេ (Daily NK) កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះថា គណៈរដ្ឋមន្ត្រីបានកោះប្រជុំបន្ទាន់នៅថ្ងៃទី២ ខែសីហា បន្ទាប់ពីចំនួនអ្នកស្លាប់ដោយសារកម្ដៅនៅទូទាំងប្រទេសបានកើនលើស១០០នាក់។ ភ្លាមៗនោះ អាជ្ញាធរបានចេញគោលការណ៍សកម្មភាពលម្អិត ព្រមទាំងវិធានការដើម្បីការពារកុំឱ្យមានអ្នកស្លាប់ថែមទៀត។ សារព័ត៌មានដដែលនេះ បានលើកឡើងថា ក្រសួងការពារគ្រោះមហន្តរាយរបស់កូរ៉េខាងជើង បានដាក់របាយការណ៍ជូនគណៈរដ្ឋមន្ត្រី កាលពីដើមខែសីហានេះ ស្តីពីការខូចខាតដោយសាររលកកម្ដៅនៅទូទាំងប្រទេស ដោយគិតចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ហូតមកដល់ពាក់កណ្ដាលខែសីហានេះ។ របាយការណ៍បានកត់ត្រាថា មានអ្នកជំងឺ ដោយសាររលកកម្ដៅ មានចំនួនសរុបប្រមាណ៤ ៣០០នាក់ ហើយក្នុងចំណោមនោះ មានមនុស្សប្រហែល១០០នាក់បានស្លាប់។ ដោយសារចំនួនអ្នកស្លាប់បានកើនដល់កម្រិតមិនធ្លាប់មានទូទាំងប្រទេស គណៈរដ្ឋមន្ត្រីកូរ៉េខាងជើង បានកោះប្រជុំបន្ទាន់ និងចេញគោលការណ៍សកម្មភាពចំនួន២០ចំណុច ស្តីពីការទប់ទល់នឹងរលកកម្ដៅទៅកាន់គ្រប់បណ្តាខេត្ត នៅទូទាំងប្រទេស។ គោលការណ៍ណែនាំនេះផ្តោតសំខាន់លើជីវិតប្រចាំថ្ងៃ និងសុវត្ថិភាពនៅកន្លែងធ្វើការ ដោយណែនាំថា […]

photo_2026-08-20_17-13-50 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាចែករំលែក ស្ដីពី “Global Trends Affecting the Cambodia Economy” ឧទ្ទេសនាមដោយឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាចែករំលែកលើកទី៣ ស្តីពី “Global Trends Affecting the Cambodian Economy” របស់មជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន សម្រាប់ការស្រាវជ្រាវ និងបណ្ដុះបណ្ដាល។ សិក្ខាសាលានេះត្រូវបានឧទ្ទេសនាមដោយ ឯកឧត្តមសាស្ត្រាចារ្យ បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) និងមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង ទីប្រឹក្សា សមាជិកក្រុមការងារស្រាវជ្រាវ បុគ្គលិកនៃធនាគារ ARDB ក្រុមការងារនៃគណៈកម្មាធិការផ្ដល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម ព្រមទាំងសាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងនិស្សិតមកពីបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថាននានា សរុបចំនួន ១៨០រូប ទាំងផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង ស្ដីពីការវិវត្តនៃនិន្ននាការសំខាន់ៗជុំវិញសកលលោក ដោយផ្ដោតលើស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយ ដែលបានលេចឡើង និងជះឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជា។ សិក្ខាសាលាក៏បានរំលេចពីបញ្ហាប្រឈម កាលានុវត្តភាព និងវិធានការឆ្លើយតប ដែលសមស្របសម្រាប់កម្ពុជា ក្នុងការទប់ទល់ […]

កាលវិភាគផ្សព្វផ្សាយ