អន្តរជាតិ
News & អន្តរជាតិ

ឥណ្ឌូណេស៊ីនាំចេញផ្លែទុរេនបង្កកដោយផ្ទាល់ជាលើកដំបូង ទៅកាន់ប្រទេសចិន
ហ្សាការតា៖ ឥណ្ឌូណេស៊ីបានចាប់ផ្តើមនាំចេញជាលើកដំបូង និងដោយផ្ទាល់ទៅកាន់ប្រទេសចិន កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៥ នូវផ្លែទុរេនបង្កកមានបរិមាណចំនួន៤៨តោន និងគិតជាតម្លៃទឹកប្រាក់ចំនួន៣០៥,០០០ដុល្លារ។ ការនាំចេញផលិតផលផ្លែទុរេនបង្កក ដែលបានត្រូវកែច្នៃ និងវេចខ្ចប់នៅលើកោះជ្វាខាងលិច របស់ឥណ្ឌូណេស៊ីត្រូវដឹកជញ្ជូនពីកំពង់ផែភាគខាងជើងនៃទីក្រុងហ្សាការតា ឆ្ពោះទៅកាន់កំពង់ផែឈីងតាវ (Qingdao Port) ក្នុងប្រទេសចិន។ ប្រធានទីភ្នាក់ងារចត្តាឡីស័កកសិកម្ម បាននិយាយកាលពីថ្ងទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះថា នេះគឺជាលទ្ធផលនៃការបំពេញនីតិវិធីដ៏ស្មុគស្មាញ ដែលចំណាយពេលវេលាច្រើន និងត្រូវការធនធានច្រើន ដោយ ចំណាយពេលជិតពីរឆ្នាំទើបចប់។ លោកបានបញ្ជាក់ថា ការនាំចេញផ្លែទុរេនបង្កកលើកទី១នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីឃើញទីផ្សារ មានអ្នកប្រើប្រាស់ចិនត្រូវការយ៉ាងខ្លាំងចំពោះផ្លែទុរេន ដែលមានរសជាតិប្លែក ហើយប្រទេសឥណ្ឌូណេស៊ីជឿថា ខ្លួនអាចបំពេញតម្រូវការនេះបាន។ សព្វថ្ងៃនេះ ប្រជាជនចិនភាគច្រើនបានផ្លែទុរេនបរិភោគ ដោយសារការនាំចូលពីប្រទេសម៉ាឡេស៊ី វៀតណាម និងប្រទេសហ្វីលីពីន។ កន្លងមកអ្នកនាំចេញផ្លែទុរេនឥណ្ឌូណេស៊ីភាគច្រើន បានដើរតួជាអ្នកផ្គត់ផ្គង់ផ្លែទុរេនឱ្យទៅប្រទេសទាំងបីនេះ ដែលបន្ទាប់មកបានកែច្នៃ វេចខ្ចប់ និងនាំចេញផលិតផលសម្រេចទៅកាន់ទីផ្សារក្នុងប្រទេសចិន។ ដូច្នេះដើម្បីផ្លាស់ប្តូរទម្លាប់នេះ ទីភ្នាក់ងារចត្តាឡីស័កកសិកម្ម ឥណ្ឌូណេស៊ី បានផ្តួចផ្តើមឱ្យមានការពិភាក្សារវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ជាមួយអគ្គនាយកដ្ឋានគយរបស់ប្រទេសចិន។ តាមរយៈកិច្ចពិភាក្សាទាំងនេះទើបប្រទេសចិន ចេញសេចក្តីព្រាងពិធីសារនាំចេញផ្លែទុរេនបង្កករបស់ឥណ្ឌូណេស៊ី ដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ […]
News & អន្តរជាតិ

នេប៉ាល់ពង្រីកការនាំចេញដំឡូងបំពង ទៅកាន់ទីផ្សារក្រៅប្រទេស
កដ្ឋមណ្ឌូ៖ ក្រុមហ៊ុនកែច្នៃដំឡូងបារាំង សម្រាប់នាំចេញរបស់ប្រទេសនេប៉ាល់ ដែលកន្លងមកតែងតែនាំចេញទៅកាន់សហរដ្ឋអាម៉េរិក នៅពេលនេះកំពុងតែរៀបចំពង្រីកការនាំចេញដំឡូងបំពងរបស់ខ្លួនទៅកាន់ចក្រភពអង់គ្លេស អូស្ត្រាលី និងប្រទេសជប៉ុន។ ក្រុមហ៊ុននេះ បានចាប់ផ្តើមដំណើរការផលិតកម្មកែច្នៃដំឡូងបារាំងនៅពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៥ ហើយបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ។ ស្ថាបនិក និងជាប្រធានប្រតិបត្តិក្រុមហ៊ុនកែច្នៃដំឡូងបារាំង បានមានប្រសាសន៍ថា ក្រុមហ៊ុនមានគោលបំណងចាប់ផ្តើមការនាំចេញទៅកាន់ចក្រភពអង់គ្លេសនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៥ និងនាំចេញទៅកាន់ប្រទេសជប៉ុន និងអូស្ត្រាលី នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៦។ ក្រុមហ៊ុននេះនាំចេញដំឡូងបំពង ក្រោមម៉ាក ហិម៉ាឡៃយ៉ាន (Himalayan Crisp) ដែលជាផលិតផលរបស់រោងចក្រកែច្នៃរបស់ខ្លួន ដោយផលិតដំឡូងបំពងបារាំង និងផលិកតផលផ្សេងទៀតកែច្នៃចេញពីដំឡូង។ លោកបាននិយាយថា ការនាំចូលទៅកាន់ទីផ្សារក្នុងសហរដ្ឋអាម៉េរិក បានចាប់ផ្តើមនៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីផលិតផលដំឡូងបារាំងបំពងប្រហែលពីរគីឡូក្រាមត្រូវបានបញ្ជូនទៅធ្វើតេស្តនៅរដ្ឋបាលម្ហូបអាហារ និងឪសថរបស់សហរដ្ឋអាម៉េរិក ដែលចំណាយថវិកាអស់ប្រហែលពី៣ ៧០០ ទៅ៤ ៤០០ដុល្លារ។ បន្ទាប់ពីការយល់ព្រម ក្រុមហ៊ុនកែច្នៃរបស់នេប៉ាល់ បានទទួលការបញ្ជាទិញដំឡូងបារាំងសម្រាប់នាំចេញរហូតដល់៤០កុងតឺន័រ ចាប់ផ្តើមពីពាក់កណ្តាលខែកុម្ភៈ និងពាក់កណ្តាលខែមីនា ឆ្នាំ២០២៥។ ទោះបីតម្រូវការដំឡូងបារាំងបំពងនៅក្នុងប្រទេសនេប៉ាល់ កំពុងកើនឡើងក៏ដោយ លោកប្រធានក្រុមហ៊ុន បាននិយាយថា នៅមានបញ្ហាពិបាករកក្រុមហ៊ុននៅក្រៅប្រទេសសម្រាប់ចាំទទួលទិញដំឡូងបារាំងបំពងរបស់នេប៉ាល់ ប៉ុន្តែនៅពេលនេះ មានក្រុមហ៊ុនច្រើនចាប់អារម្មណ៍ចង់ទទួលទិញបន្ទាប់ពីឮដំណឹងអំពីការនាំចេញ។ លោកបានមានប្រសាសន៍ថា «ឥឡូវនេះ យើងបានចាប់ផ្តើមផ្គត់ផ្គង់ដំឡូងបារាំងបំពងដល់សណ្ឋាគារផ្កាយប្រាំមួយចំនួន […]
News & អន្តរជាតិ

តម្លៃអង្ករលើសកលលោកធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីឆ្នាំ២០១៧
ម៉ានីល៖ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ បានរាយការណ៍ថា តម្លៃអង្ករនៅលើសកលលោកបានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីខែមេសា ឆ្នាំ២០១៧ ដោយសារប្រទេសនានា បានព្យាយាមបង្កើនទិន្នផលក្នុងស្រុករបស់ពួកគេ ដូច្នេះធ្វើឱ្យតម្រូវការសម្រាប់ការផ្គត់ផ្គង់ពីបរទេសថយចុះ។ សារព័ត៌មានរបស់ប្រទេសហ្វីលីពីន បានដកស្រង់ផ្សាយសន្ទស្សន៍តម្លៃអង្ករទាំងអស់របស់អង្គការស្បៀងអាហារ និងកសិកម្ម ដែលបានផ្តល់មធ្យមភាគនៅត្រឹមតែ៩៦,៩ពិន្ទុ នៅក្នុងខែវិច្ឆិកា គឺធ្លាក់ចុះពី៩៨,៤ពិន្ទុ កាលពីក្នុងខែកញ្ញា ឆ្នាំ២០២៥នេះ។ សន្ទស្សន៍នេះតាមដាននិន្នាការធ្លាក់ចុះ ចាប់តាំងពីខែសីហា ហើយស្ថិតនៅកម្រិតទាបបំផុតសម្រាប់ឆ្នាំ២០២៥នេះ ដែលគួរតែមានការជួយរក្សាតម្លៃអង្ករក្នុងស្រុកឱ្យមានស្ថិរភាព។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានសន្មតថា ការធ្លាក់ចុះជាបន្តបន្ទាប់នៃសន្ទស្សន៍តម្លៃអង្ករ គឺដោយសារតែតម្លៃអង្ករគ្រាប់វែង និងអង្ករក្រអូប ដែលរួមមានតម្លៃអង្ករបាស្មាទី និងតម្លៃអង្ករផ្កាម្លិះកាន់តែធ្លាក់ទាប។ អង្គការស្បៀងអាហារ និងកសិកម្ម បាននិយាយនៅរបាយការណ៍នេះថា «នៅត្រឹមកម្រិតតម្លៃសន្ទស្សន៍នេះ បានន័យថា តម្លៃអង្ករស្ថិតនៅទាបជាងតម្លៃក្នុងឆ្នាំ២០២៤ ចំនួន១៩,៧ភាគរយ និងនៅកម្រិតទាបបំផុត ចាប់តាំងពីខែមេសា ឆ្នាំ២០១៧។ សម្រង់តម្លៃអង្ករគ្រាប់វែងបានធ្លាក់ចុះមកត្រឹម៩៨,៥ពិន្ទុ ខណៈពេលតម្លៃអង្ករក្រអូបបានធ្លាក់ចុះមកត្រឹម៩២,៥ពិន្ទុ។ ផ្ទុយទៅវិញ តម្លៃអង្ករគ្រាប់ខ្លី បានកើនឡើងដល់៩២,៧ពិន្ទុ។ ចំណែកតម្រូវការអង្ករដំណើបរបស់ប្រទេសចិន បានជំរុញឱ្យតម្លៃអង្ករនេះកើនឡើងដល់៩៥,៧ពិន្ទុ។ អង្គការស្បៀងអាហារ និងកសិកម្ម បាននិយាយទៀតថា សម្រង់តម្លៃអង្ករគ្រាប់វែងសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ត្រូវបានបូកបញ្ចូលគ្នាក្នុងចំណោមសម្រង់តម្លៃអង្ករនៅក្នុងប្រទេសអាស៊ីមួយចំនួន ដែលបានចាត់វិធានការ ដើម្បីរក្សាស្ថិរភាពតម្លៃ និងដំណើរការផ្គត់ផ្គង់តម្រូវការអង្ករក្នុងស្រុក។ […]
News & អន្តរជាតិ

ជប៉ុនចង់កែច្នៃអំពៅហ្វីលីពីនសម្រាប់ផលិតជីវអេតាណុល នាពេលអនាគត
ម៉ានីល៖ ជប៉ុនកំពុងតែសម្លឹងមើលសក្តានុពលរបស់កសិករប្រទេសហ្វីលីពីន ដើម្បីធ្វើជាដៃគូដ៏ល្អក្នុងការអភិវឌ្ឍប្រភពជីវអេតាណុលថ្មី ស្របពេលរដ្ឋាភិបាលជប៉ុនកំពុងតែបង្កើនកិច្ចសហការស្រាវជ្រាវផ្នែកបច្ចេកវិទ្យាកែច្នៃអំពៅ និងការផលិតឥន្ធនៈបញ្ចេញកាបូនទាប។ ថ្លែងនៅក្នុងសិក្ខាសាលា ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពនៃការដាំដុះអំពៅ កាលពីដើមខែធ្នូ ឆ្នាំ២០២៥នេះ ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសហ្វីលីពីន លោក អេនដូ កាហ្សួយ៉ា (Endo Kazuya) បានមានប្រសាសន៍ថា រដ្ឋាភិបាលជប៉ុនមើលឃើញសក្តានុដ៏សំខាន់សម្រាប់ពលរយៈពេលវែងនៅក្នុងវិស័យអំពៅរបស់ប្រទេសជប៉ុន។ លោកបានមានប្រសាសន៍ថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ភាពជោគជ័យនៃគម្រោងនេះនឹងបង្កើតលទ្ធផលល្អយូរអង្វែង តាមរយៈការពង្រឹងសន្តិសុខស្បៀង ការជំរុញភាពធន់ផ្នែកកសិកម្ម និងលើសពីនេះទៅទៀត ការលើកកម្ពស់កសិករ និងសហគមន៍របស់យើង»។ លោកមានប្រសាសន៍បែបនេះ ដោយសំដៅទៅលើកិច្ចខិតខំប្រឹងប្រែងសហការស្រាវជ្រាវអស់រយៈពេលប្រាំឆ្នាំរវាងជប៉ុន និងហ្វីលីពីន ដែលដឹកនាំដោយសាកលវិទ្យាល័យ និងស្ថាប័នក្នុងស្រុករបស់ជប៉ុន។ រដ្ឋបាលគ្រប់គ្រងស្កររបស់ហ្វីលីពីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យតូក្យូ កាលពីខែមីនា ឆ្នាំ២០២៥ ដើម្បីជំរុញការស្រាវជ្រាវអំពីគុណភាពអំពៅជាក់ស្តែងរបស់ហ្វីលីពីន។ ភាពជាដៃគូនេះមានគោលបំណងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ កែលម្អប្រព័ន្ធ និងស្វែងយល់ពីរបៀប ដែលអំពៅអាចផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មផ្សេងៗ រួមទាំងការផលិតជីវអេតាណុលផងដែរ។ ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសហ្វីលីពីន បានមានប្រសាសន៍ទៀតថា ការសិក្សាជាបន្តបន្ទាប់លើពូជអំពៅ ដែលធន់នឹងអាកាសធាតុ បច្ចេកទេសដាំដុះល្អ និងការបំប្លែងអំពៅទៅជាអេតាណុលមានគុណភាពល្អ អាចជួយបង្កើនផលិតភាពស្ករអំពៅនៅក្នុងប្រទេសហ្វីលីពីន ស្របពេលប្រទេសជប៉ុនកំពុងតែកសាងមូលដ្ឋានគ្រឹះសម្រាប់បង្កើតខ្សែសង្វាក់តម្លៃថ្មី ដែលផ្តោតលើការនាំចេញ។ លោកបានបន្ថែមថា អ្នកស្រាវជ្រាវជប៉ុនក៏កំពុងធ្វើការជាមួយភ្នាក់ងារហ្វីលីពីន ដើម្បីរៀបចំផែនទីពង្រីកតំបន់ដាំដុះអំពៅ សម្រាប់ផ្គត់ផ្គង់ជាវត្ថុធាតុដើមដល់ខ្សែសង្វាក់ជីវអេតាណុល និងដើម្បីវាយតម្លៃការចូលរួមរបស់កសិករខ្នាតតូច នៅក្នុងកិច្ចសន្យាផ្គត់ផ្គង់អំពៅនាពេលអនាគត។ […]
News & អន្តរជាតិ

ការនាំចេញផ្លែស្ត្របឺរីរបស់កូរ៉េខាងត្បូង កើនឡើងនៅអាស៊ីអាគ្នេយ៍
សេអូល៖ ការនាំចេញផ្លែស្ត្របឺរីរបស់ប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ២០២៤ បានដឹកជញ្ជូនទៅក្រៅប្រទេសមានតម្លៃទំហំទឹកប្រាក់សរុបប្រហែល៩៩,៣ពាន់លានវ៉ុន ស្មើនឹង៧៤,៨លានដុល្លារ ដែលជាប់ចំណាត់ថ្នាក់ផ្លែស្ត្របឺរីលំដាប់លេខមួយ ក្នុងចំណោមទំនិញនាំចេញកសិកម្មរបស់កូរ៉េ។ ទីផ្សារតំបន់អាស៊ីអាគ្នេយ៍ មានបានស្រូបយកចំនួន៩០ភាគរយនៃបរិមាណនាំចេញ ហើយនៅតែរក្សាបានជាទីផ្សារធំចម្បងគេ ក្នុងនោះប្រទេសសិង្ហបុរី វៀតណាម និងប្រទេសឥណ្ឌូនេស៊ី បានចាត់ទុកផ្លែស្ត្របឺរីរបស់កូរ៉េខាងត្បូង ជាផលិតផលកសិកម្មលំដាប់ខ្ពស់។ នៅទូទាំងពិភពលោក ប្រទេសនាំចេញផ្លែស្ត្របឺរីធំជាងគេបំផុត គឺប្រទេសម៉ិកស៊ិក អេស្ប៉ាញ និងសហរដ្ឋអាម៉េរិក។ ទោះបីជាយ៉ាងណាក៏ដោយ កំណើនតម្រូវការនៅទីផ្សារអាស៊ីអាគ្នេយ៍ ក៏មាននិន្នាការពេញចិត្តលើការផ្គត់ផ្គង់របស់កូរ៉េខាងត្បូង។ អ្នកនាំចេញផ្លែស្ត្របឺរីកូរ៉េខាងត្បូង បាននិយាយថា «ផ្លែស្ត្របឺរីដាំមិនលូតលាស់ល្អទេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទេ។ ចំណែកនៅសហរដ្ឋអាម៉េរិក និងអូស្ត្រាលី ស្ត្របឺរី ត្រូវបានដាំដុះនៅតាមចម្ការក្នុងវាលស្រែ ដូច្នេះគុណភាពគុណភាពផ្លែស្ត្របឺរី មិនដូចគ្នាទេ។ ប៉ុន្តែ មិនអាចប្រៀបបានទេ ចំពោះគុណភាព និងជាតិផ្អែមរបស់ផ្លែស្ត្របឺរីប្រទេសកូរ៉េខាងត្បូង»។ ផ្លែស្ត្របឺរី នាំចេញនាបច្ចុប្បន្នរបស់កូរ៉េខាងត្បូង គឺជាផលិតផលផ្លែស្ត្របឺរីរបស់ពូជទើបបង្កាត់ក្នុងស្រុក ដែលបានចាប់ផ្តើមបង្កើតនៅដើមទសវត្សរ៍ឆ្នាំ២០០០ ដែលនៅពេលនោះ៩០ភាគរយនៃផ្លែស្ត្របឺរី ដែលផលិតបាននៅក្នុងប្រទេសកូរ៉េ គឺជាពូជស្ត្របឺរីរបស់ជប៉ុន ឈ្មោះថា អាគីហ៊ីមេ (Akihime)។ ប៉ុន្តែ នៅពេលប្រទេសជប៉ុនស្វះស្វែងប្រឹងទាមទារថ្លៃសួយសារអាករពីប្រទេសកូរ៉េ អំពីពូជស្ត្របឺរីរបស់ជប៉ុន ឈ្មោះថា អាគីហ៊ីមេ ពេលនោះស្ថាប័នស្រាវជ្រាវរបស់កូរ៉ បានពន្លឿនកម្មវិធីបង្កាត់ពូជថ្មី ដែលជាពូជរបស់ខ្លួន។ ក្រុមអ្នកស្រាវជ្រាវ […]
News & អន្តរជាតិ

អេស្ប៉ាញស៊ើបអង្កេតប្រភពដើមនៃមេរោគផ្តាសាយជ្រូក ដោយសង្ស័យលើជ្រូកព្រៃ
ម៉ាឌ្រីដ៖ ប្រទេសអេស្ប៉ាញកំពុងស៊ើបអង្កេតប្រភពដើមនៃមេរោគផ្តាសាយជ្រូក ដែលត្រូវបានរកឃើញនៅក្នុងជ្រូកព្រៃ និងបានបណ្តាលឱ្យប្រទេសជាច្រើនបញ្ឈប់ការនាំចូលផលិតផលសាច់ជ្រូកអេស្ប៉ាញ។ អាជ្ញាធរមូលដ្ឋាននៅតំបន់ភាគឦសានប្រទេសអេស្ប៉ាញ បានជូនដំណឹងអំពីមេរោគនេះបន្ទាប់ពីប្រទះឃើញខ្មោចជ្រូកព្រៃពីរក្បាល នៅក្នុងឧទ្យានធម្មជាតិមួយកន្លែង ស្ថិតនៅជិតទីក្រុងបាសេឡូណា កាលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានផ្ទុកមេរោគគ្រុនផ្តាសាយជ្រូកអាហ្វ្រិក។ ក្រោយពីទៀត អាជ្ញាធរអេស្បាញបានរកឃើញសាកសពជ្រូកព្រៃងាប់សរុបចំនួន១៣ក្បាល មានផ្ទុកមេរោគដដែលនេះ។ អាជ្ញាធរមូលដ្ឋានបានបិទឧទ្យាននេះមិនឱ្យសាធារណជនចូលទស្សនា ហើយការគ្រប់គ្រងត្រូវបានរឹតបន្តឹងនៅទូទាំងតំបន់មានជ្រូកព្រៃ ហើយបន្តស្វែងរកសត្វជ្រូកឆ្លងមេរោគបន្ថែមទៀត។ ចំណែកយោធាត្រូវបានដាក់ពង្រាយទៅកាន់តំបន់នោះ ដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាល។ ទោះបីជាមិនទាន់មានការរកឃើញមេរោគនៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូកណាមួយក៏ដោយ ក៏រដ្ឋាភិបាលអេស្ប៉ាញ បានយល់ព្រមឱ្យសម្លាប់ សត្វជ្រូកចិញ្ចឹមអស់ជាង៣០ ០០០ក្បាល។ រដ្ឋមន្ត្រីក្រសួងកសិកម្ម អេស្ប៉ាញ បានមានប្រសាសន៍ថា ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនឹងមានការប្រកាសដំណឹងទាក់ទងនឹងការវិវត្តនៃមេរោគឆ្លង។ ប្រសិនបើរកឃើញថា មិនមានករណីឆ្លងរីករាលដាលចូលដល់សត្វជ្រូកក្នុងកសិដ្ឋានទេ អាជ្ញាធរអាចសម្អាតតំបន់នោះឱ្យបានស្អាត។ ឧស្សាហកម្មម្ហូបអាហាររបស់ប្រទេសអេស្ប៉ាញ កាលពីឆ្នាំ២០២៤ ទទួលបានចំណូលពីការនាំចេញសាច់ជ្រូកនូវទឹកប្រាក់ចំនួន១០,២១ពាន់លានដុល្លារ ប៉ុន្តែនៅចុងឆ្នាំ២០២៥នេះ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការនាំចេញ។ សហរដ្ឋអាម៉េរិក កាណាដា រុស្ស៊ី និងប្រទេសក្នុងតំបន់អាម៉េរិកឡាទីនមួយចំនួន បានផ្អាកនាំចូលផលិតផលសាច់ជ្រូកអេស្ប៉ាញ។ ប្រទេសចិន ដែលជាទីផ្សារធំបំផុតរបស់ប្រទេសអេស្ប៉ាញ និងចក្រភពអង់គ្លេស បានបន្ធូរបន្ថយការហាមឃាត់មុនគេ លើការនាំចូលសាច់ជ្រូកអេស្ប៉ាញ ដោយឥឡូវនេះហាមឃាត់តែផលិតផលសាច់ជ្រូកណា ដែលមានប្រភពមកពីខេត្តបាសេឡូណាប៉ុណ្ណោះ។ កន្លងមកថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងកសិកម្មអេស្ប៉ាញ បានអះអាងថា សត្វជ្រូកព្រៃអាចប្រភពចម្លងមេរោគគ្រុនផ្តាសាយជ្រូក ដោយសារពួកវាស៊ីចំណីអាហារស្មោកគ្រោក ដែលមនុស្សបោះចោលក្នុងធុងសំរាម […]
News & អន្តរជាតិ

ប្រទេសបង់ក្លាដែស ឧបត្ថម្ភមូលនិធិជួយកសិករដាំដំឡូងបារាំង ដើម្បីទប់ស្កាត់ការធ្លាក់ថ្លៃ
ដាកា៖ ក្រសួងកសិកម្មបង់ក្លាដែសនឹងផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសរុបចំនួន១០លានដុល្លារដល់កសិករដាំដំឡូងបារាំង ដោយលុបចោលផែនការចេញលុយទិញដំឡូងបារាំងចំនួន៥០,០០០តោន ហើយកញ្ចប់ថវិកានេះនឹងត្រូវចែកជូនដោយផ្ទាល់ទៅដល់ដៃកសិករជាងពីរលាននាក់ តាមរយៈគណនីហិរញ្ញវត្ថុចល័ត។ ការបែងចែកថវិកាសម្រាប់ឆ្នាំ២០២៥-២០២៦ សម្រាប់កសិករដាំដំឡូងបារាំង មានទឹកប្រាក់ចំនួន១៣,៨លានដុល្លារ បូករួមជាមួយនឹងមូលនិធិថ្មីនេះ ទឹកប្រាក់គាំទ្រសរុបកើនឡើងរហូតដល់២៤លានដុល្លារ។ ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងអំឡុងពេលពិនិត្យឡើងវិញនូវទីផ្សារដំឡូងបារាំងក្នុងស្រុក។ តម្លៃដំឡូងបារាំងបង់ក្លាដែសក្នុងខែកក្កដា និងសីហា ឆ្នាំ២០២៥ បានធ្លាក់ចុះមកនៅត្រឹមពី ០,១២ ទៅ០,១៣ដុល្លារ ក្នុងមួយគីឡូក្រាម គឺទាបជាងថ្លៃដើមផលិត និងតម្លៃរក្សាទុកចំនួនពី០,១៨ ទៅ០,២៣ដុល្លារ ក្នុងមួយគីឡូក្រាម។ ប្រធានសាជីវកម្មពាណិជ្ជកម្មបង់ក្លាដែស បានមានប្រសាសន៍ថា បូករួមជាមួយថ្លៃដឹកជញ្ជូនផងនោះ តម្លៃដំឡូងបារាំងនឹងឡើងដល់០,២៩ដុល្លារ ក្នុងមួយគីឡូក្រាម ដូច្នេះតម្រូវឱ្យមានប្រាក់ឧបត្ថម្ភធនចំនួន០,២០ដុល្លារ ក្នុងមួយគីឡូក្រាម ប្រសិនបើត្រូវលក់ក្នុងតម្លៃ០,០៩ដុល្លារ។ លោកបានស្នើឱ្យរដ្ឋាភិបាលផ្តល់ប្រាក់ចំនួន១០លានដុល្លារ ដោយផ្ទាល់ទៅដល់កសិករដាំដំឡូងបារាំង ដើម្បីស្រោចស្រង់ការខាតបង់។ ចំណែកក្រសួងផ្សព្វផ្សាយកសិកម្ម បង់ក្លាដែស បានរៀបចំប្រមូលទិន្នន័យរបស់កសិករជាងពីរនាក់ រួមទាំងលេខទូរស័ព្ទ គណនីទូទាត់ និងព័ត៌មានលម្អិតអំពីផ្ទៃដីដាំដុះ។ តម្រូវការដំឡូងបារាំងប្រចាំឆ្នាំរបស់ប្រទេសបង់ក្លាដែស គឺក្នុងបរិមាណ១០,៤លានតោន ខណៈដែលផលិតកម្មឆ្នាំ២០២៤-២០២៥ បានឈានដល់១១,៥លានតោន។ បើគិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ ឃ្លាំងស្តុកទុកត្រជាក់មានដំឡូងបារាំងសម្រាប់បរិភោគចំនួន៦៨៣ ០០០តោន និងដំឡូងបារាំងសម្រាប់ធ្វើពូជចំនួន៨២៧ ០០០តោន។ ចំែណកទិន្នផលដំឡូងបារាំងថ្មីត្រូវបានគេរំពឹងថា […]
News & អន្តរជាតិ

ទិន្នផលខ្ញីឥណ្ឌូណេស៊ីឆ្នាំនេះ អាចផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស
ហ្សាការតា៖ ក្រុមហ៊ុននាំចេញផលិតផលកសិកម្មឥណ្ឌូណេស៊ី បានប្រកាសថា វិស័យនាំចេញខ្ញីស្រស់របស់ប្រទេសឥណ្ឌូណេស៊ីកំពុងចូលដល់រដូវកាលថ្មី ព្រមទាំងស្ថិតក្នុងស្ថានភាពរឹងមាំជាងមុន ដោយសារការផ្គត់ផ្គង់ និងគុណភាពខ្ញី កាន់តែមានស្ថេរភាពនៅតាមតំបន់ដាំដុះសំខាន់ៗរបស់ប្រទេសឥណ្ឌូណេស៊ី។ តំណាងក្រុមហ៊ុន បានមានប្រសាសន៍ថា «ភាពអាចរកបានខ្ញី គឺល្អជាងឆ្នាំមុនបន្តិច ដោយសារអាកាសធាតុអំណោយផល និងការដាំដុះកាន់តែច្រើន ជាពិសេសកសិករឥណ្ឌូណេស៊ី នៅក្នុងកោះជ្វាខាងកើត។ ផលិតកម្មខ្ញីនៅក្នុងតំបន់សំខាន់ៗ ដែលយើងទទួលបាន គឺកើនឡើងប្រមាណពី១០ទៅ១២ភាគរយ ធ្វើឱ្យអ្នកនាំខ្ញីចេញមានទំនុកចិត្តកាន់តែខ្លាំងក្នុងការរៀបចំផែនការនាំចេញ និងផ្គត់ផ្គង់អតិថិជនឱ្យបានជាប់លាប់ពេញមួយឆ្នាំ»។ តំំណាងក្រុមហ៊ុនដដែលនេះ បានពន្យល់អំពីពូជខ្ញីសំខាន់ៗ សម្រាប់ផ្គត់ផ្គង់ទីផ្សារនាំចេញ មានដូចជា ពូជខ្ញីរបស់ឥណ្ឌូណេស៊ីឈ្មោះ អេមព្រិត (Emprit) ដែលជាខ្ញីពណ៌សមានមើមតូចជាងពូជខ្ញីឈ្មោះ ហ្គាចាស (Gajah) ដែលជាខ្ញីពណ៌លឿងមានមើមធំជាង។ ខ្ញីទាំងពីរប្រភេទនេះត្រូវបានគេឱ្យតម្លៃខ្ពស់ចំពោះក្លិនក្រអូបខ្លាំង មានប្រេងច្រើន និងសមស្របសម្រាប់ទីផ្សារខ្ញីស្រស់ និងកែច្នៃ។ ចំណែកពូជខ្ញីឥណ្ឌូណេស៊ីម្យ៉ាងទៀត មានព៌ណក្រហមឈ្មោះ ចាហេ មេរ៉ាស (Jahe Merah) ក៏ត្រូវបាននាំចេញផងដែរសម្រាប់ផ្គត់ផ្គង់ឧស្សាហកម្មផលិតឱសថ។ លោកស្រីតំណាងអ្នកនាំចេញខ្ញីឥណ្ឌូណេស៊ី បានឱ្យដឹងទៀតថា ចំណែកទាក់ទងនឹងគុណភាពវិញ គឺខ្ញីមានភាពរឹងមាំ និងស្អាតជាងមុន ដោយសារកសិករឥណ្ឌូណេស៊ីអនុវត្តកសិកម្មកាន់តែល្អប្រសើរឡើង បន្ទាប់ពីលក្ខខណ្ឌអាកាសធាតុមិនទៀងទាត់ កាលពីឆ្នាំមុន។ ចំពោះនៅផ្នែកនាំចេញទៅទីផ្សារក្រៅប្រទេសវិញ ក្រុមហ៊ុនបានវិនិយោគលើការលាងសម្អាត ការដុសខាត់ និងការរៀបចំទុកដាក់ […]
News & អន្តរជាតិ

អ្នកនាំចេញអាហារ និងភេសជ្ជៈរបស់ឥណ្ឌូណេស៊ី សម្របខ្លួនដើម្បីទទួលបានជោគជ័យធំនៅទីផ្សារអូស្ត្រាលី
ហ្សាការតា៖ យោងតាមស្ថិតិរបស់ឥណ្ឌូណេស៊ី បានឱ្យដឹងថា ការនាំចេញម្ហូបអាហារ និងភេសជ្ជៈរបស់ឥណ្ឌូណេស៊ីទៅកាន់ប្រទេសអូស្ត្រាលី បានកើនឡើងរហូតដល់ចំនួន៣៣៣,៣លានដុល្លារ កាលពីឆ្នាំ២០២៤ គឺកើនឡើង៤៤,៦ភាគរយ លើពីចំនួន២៣០លានដុល្លារ ក្នុងរយៈពេលពីរឆ្នាំកន្លងមក។ គ្រឿងម៉ាស៊ីន ដែកថែប ប្រេង ឧស្ម័ន និងជី នៅតែទំនិញនាំចេញធំបំផុតរបស់ឥណ្ឌូណេស៊ី ទៅកាន់ប្រទេសអូស្ត្រាលី ប៉ុន្តែទិន្នន័យបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់នៃការដឹកជញ្ជូនម្ហូបអាហារ និងភេសជ្ជៈ ហើយអ្នកនាំចូលទៅប្រទេសអូស្ត្រាលី បានមើលឃើញសក្តានុពលជាច្រើន ប៉ុន្តែលុះត្រាតែអ្នកផលិតឥណ្ឌូណេស៊ី ពង្រឹងអនុលោមភាពតាមបទប្បញ្ញត្តិក្នុងប្រទេស និងកែសម្រួលការវេចខ្ចប់ និងគ្រឿងផ្សំ ឱ្យស្របទៅតាមរសជាតិរបស់អូស្ត្រាលី។ និន្នាការកើនឡើងនេះបានបន្តរហូតដល់ឆ្នាំនេះ ជាមួយនឹងការកើនឡើងចំនួន១២,៨ភាគរយថែមទៀត ពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់ខែកញ្ញា ឆ្នាំ២០២៥ ដែលជំរុញដោយផលិតផលកាកាវ និងទំនិញកែច្នៃពីកាកាវ។ អ្នកជំនួញអូស្ត្រាលីម្នាក់ ដែលបានបង្កើតក្រុមហ៊ុននាំចូលផលិតផលពីឥណ្ឌូណេស៊ី កាលពីក្នុងឆ្នាំ២០០៤ បាននិយាយថា ក្រុមហ៊ុនឥណ្ឌូណេស៊ី ត្រូវតែបំពេញតាមលក្ខខណ្ឌសំខាន់ៗមួយចំនួនដើម្បីទទួលបានជោគជ័យនៅក្នុងទីផ្សារអូស្ត្រាលី។ លោកបានបញ្ជាក់ថា លក្ខខណ្ឌទាំងនោះរួមមាន ការដាក់តាំងផលិតផលលើធ្នើររបស់ហាងលក់រាយធំៗ នៅទូទាំងទីក្រុង ការរក្សាតម្លៃឱ្យប្រកួតប្រជែង គឺត្រូវអនុវត្តតាមច្បាប់ដ៏ តឹងរ៉ឹងរបស់ប្រទេសអូស្ត្រាលី ចំពោះការបិទស្លាក និងគ្រឿងផ្សំ។ លោកបានកត់សម្គាល់ថា អ្នកនាំចេញជាច្រើនបានសន្មត់ថា បទប្បញ្ញត្តិដ៏តឹងរឹងទាណងនេអ នឹងមានការបន្ធូរបន្ថយវិញខ្លះ បន្ទាប់ពីមានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងឥណ្ឌូណេស៊ី និងអូស្ត្រាលី ដែលបានចូលជាធរមាន តាំងពីឆ្នាំ២០២០ […]
News & អន្តរជាតិ

រដ្ឋមន្ត្រីកសិកម្មអេស្ប៉ាញថា ជំងឺគ្រុនផ្តាសាយជ្រូកអាចបង្កឡើងដោយជ្រូកព្រៃស៊ីសាំងវិច
ម៉ាទ្រីត៖ រដ្ឋមន្ត្រីក្រសួងកសិកម្មអេស្ប៉ាញ បានមានយោបល់ណែនាំថា សត្វជ្រូកព្រៃអាចឆ្លងមេរោគគ្រុនផ្តាសាយជ្រូក ដោយសារពួកវាស៊ីចំណីអាហារស្មោកគ្រោក ដែលមនុស្សបោះចោលក្នុងធុងសំរាម ហើយបានចម្លងមេរោគមកសត្វជ្រូកចិញ្ចឹមនៅក្នុងកសិដ្ឋាន។ រដ្ឋមន្ត្រីក្រសួងកសិកម្មអេស្ប៉ាញ លោក អូស្កា អរដេក (Oscar Ordeig) បានមានប្រសាសន៍អះអាងថា វិបត្តិជំងឺគ្រុនផ្តាសាយជ្រូកនៅក្នុងប្រទេសអេស្ប៉ាញ អាចបណ្តាលមកពីសត្វជ្រូកព្រៃ ដែលបានស៊ីសាំងវិចគេបោះចោលក្នុងធុងសំរាម ហើយបណ្តាលឱ្យកើតជំងឺឆ្លងមកសត្វជ្រូកចិញ្ចឹម។ រដ្ឋាភិបាលអេស្ប៉ាញ បានដាក់ពង្រាយយោធាដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយជ្រូក បន្ទាប់ពីមានបញ្ជាក់កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា សត្វជ្រូកព្រៃពីរក្បាលត្រូវបានធ្វើតេស្តវិជ្ជមានចំពោះជំងឺផ្តាសាយជ្រូកនៅតំបន់មួយ ស្ថិតនីជិតទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។ ជាការឆ្លើយតបចំពោះការឆ្លងរាលដាលជំងឺផ្តាសាយជ្រូកនេះ ប្រទេសអង់គ្លេស ចិន និងប្រទេសម៉ិកស៊ិក បានប្រកាសហាមឃាត់មិនឱ្យនាំចូលសាច់ជ្រូកពីប្រទេសអេស្ប៉ាញ។ លោក អូស្កា អរដេក រដ្ឋមន្ត្រីកសិកម្មអេស្ប៉ាញ បានប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មូលហេតុទំនងបំផុតចំពោះការរីករាលដាលនៃជំងឺផ្តាសាយជ្រូក គឺអាចបង្កឡើងពីសត្វជ្រូកព្រៃស៊ីចំណី ដែលមានមេរោគ។ លោករដ្ឋមន្ត្រីកសិកម្ម បានអះអាងថា «ជម្រើសដែលទំនងបំផុត… គឺថា សាច់ត្រជាក់ នំសាំងវិច និងអាហារផ្អូមមានមេរោគ ដែលគេបោះចោលទៅក្នុងធុងសំរាម នៅតំបន់មានចរាចរណ៍ឆ្លងកាត់ច្រើនពីទូទាំងទ្វីបអឺរ៉ុប បន្ទាប់មកជ្រូកព្រៃនឹងស៊ីចំណីនោះ ហើយក៏ឆ្លងមេរោគតែម្តង»។ បន្ទាប់ពីរកឃើញជ្រូកព្រៃពីរក្បាលមានផ្ទុកមេរោគ មន្ត្រីអេស្ប៉ាញ បានធ្វើតេស្តិ៍រកឃើញមេរោគនៅលើខ្លួនជ្រូកព្រៃចំនួន១២ក្បាលទៀត ដែលគេសង្ស័យថា មានផ្ទុកមេរោគដោយសារស៊ីចំណីតាមធុងសំរាម។ […]
News & អន្តរជាតិ

វៀតណាមពង្រីកតំបន់ដាំដុះសុវត្ថិភាព ដើម្បីជំរុញការនាំចេញផលិតផលកសិកម្ម
ខេត្តបាក់និញ៖ ខេត្តបាក់និញស្ថិតនៅភាគខាងជើងវៀតណាមកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកតំបន់ដាំដុះដំណាំរបស់ខ្លួន ដោយផ្តល់អាទិភាពដល់ពូជផ្លែឈើ និងបន្លែសំខាន់ៗដែលផលិតតាមស្តង់ដារសុវត្ថិភាព និងមានគុណភាពខ្ពស់សម្រាប់ទាំងទីផ្សារក្នុងស្រុក និងការនាំចេញ។ យោងតាមនាយកមន្ទីរកសិកម្ម និងបរិស្ថាន នៃខេត្តបាក់និញ របស់វៀតណាម បានឱ្យដឹងថា ខេត្តកំពុងពង្រីកតំបន់ផលិតកម្មសម្រាប់ដំណាំផ្លែឈើហូបផ្លែ សំខាន់ៗដូចជា ផ្លែគូលេន ផ្លែមៀន ក្រូចឃ្វិច ក្រូចថ្លុង ផ្លែប៉ោម និងផ្លែត្របែក ដែលដាំដុះក្រោមស្តង់ដារសុវត្ថិភាព រួមទាំងការអនុវត្តកសិកម្មល្អរបស់វៀតណាម និងការអនុវត្តកសិកម្មល្អរបស់សកលលោក ព្រមទាំងមានវិញ្ញាបនបត្របញ្ជាក់ដំណាំសរីរាង្គផងដែឬ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ដោយមានគោលបំណងបង្កើតខ្សែសង្វាក់តម្លៃ ដែលផ្សារភ្ជាប់ទៅនឹងការតាមដានផលិតផល និងការធានាលក្ខខណ្ឌផលិតកម្ម សម្រាប់បំពេញតាមតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ មន្ត្រីកសិកម្មវៀតណាម បានបញ្ជាក់ថា នៅឆ្នាំ២០២៦ខាងមុខនេះ ខេត្តបាក់និញ ដែលមានចម្ងាយប្រមាណ៣០គីឡូម៉ែត្រភាគខាងជើងទីក្រុងហាណូយ មានគោលដៅពង្រីកផ្ទៃដីដាំដុះចម្ការផ្លែគូលេន រហូតដល់ទំហំ២៩,៨០០ហិកតា ដោយរំពឹងទទួលបានទិន្នផលចំនួន១៦០,០០០តោន។ ក្នុងចំណោមនេះ ផ្ទៃដីទំហំ១៧,៥០០ហិកតា នឹងត្រូវដាំដុះតាមស្តង់ដារកសិកម្មល្អរបស់វៀតណាម ដោយរំពឹងទទួលបានទិន្នផលចំនួន១២៥,០០០តោន។ ចំណែកតំបន់ផ្លែគូលេន ដែលមានវិញ្ញាបនបត្របញ្ជាក់កសិកម្មល្អរបស់សកលលោក នឹងមានផ្ទៃដីទំហំ២៣៥ហិកតា និងតំបន់ដាំគូលេនសរីរាង្គនៅទំហំ១០ហិកតា។ អាជ្ញាធរខេត្តបាក់និញក៏កំពុងលើកកម្ពស់ពូជផ្លែឈើ ដែលមានតម្លៃខ្ពស់ ដូចជាទំពាំងបាយជូរព៌ណខ្មៅ និងទំពាំងបាយជូរព៌ណប្រផេះ ព្រមទាំងកំពុងពន្លឿនការអនុវត្តបច្ចេកវិទ្យាឌីជីថល សម្រាប់ជួយដល់កសិករផ្នែកការផលិត ការតាមដាន ការគ្រប់គ្រងលេខកូដចម្ការ កន្លែងវេចខ្ចប់ ការព្យាករណ៍សត្វល្អិត […]
News & អន្តរជាតិ

ភូមាគ្រោងនាំចេញអង្ករតាមផ្លូវទឹកចំនួន៧ ៥០០តោន ទៅបង់ក្លាដែស
ណៃពិដោ៖ សហព័ន្ធស្រូវអង្ករភូមា បានបញ្ជាក់ថា អង្ករបាក់ប្រាំភាគរយចំនួន៧ ៥០០តោន ដែលផលិតចេញពីតំបន់អាយ៉េយ៉ាវ៉ាឌី (Ayeyawady) នឹងត្រូវនាំចេញទៅកាន់ប្រទេសបង់ក្លាដែស ក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលរបស់ប្រទេសទាំងពីរ។ អង្ករសរុបចំនួន២ ៥០០តោន នឹងត្រូវដឹកជញ្ជូនក្រោមផែនការនាំចេញជើងដំបូង ទៅកាន់ប្រទេសបង់ក្លាដែស តាមសមុទ្រតែប៉ុណ្ណោះ។ យោងតាមអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីពាណិជ្ជកម្មអង្កររវាងភូមា និងបង់ក្លាដែស ក្រុមហ៊ុនចំនួន៣១ត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូនអង្ករទៅកាន់ប្រទេសបង់ក្លាដែស ក្នុងបរិមាណអង្ករសរុបចំនួន៧ ៥០០តោន តាមរយៈកំពង់ផែសមុទ្រប៉ាថេន (Pathein Seaport)។ ចំណែកកំពង់ផែយ៉ាងហ្គោន ក៏មានការដឹកជញ្ជូនអង្ករចេញទៅកាន់ប្រទេសបង់ក្លាដែសផងដែរ កាលពីក្នុងចុងខែវិច្ឆិកា និងដើមសប្តាហ៍ដំបូងនៃខែធ្នូ ឆ្នាំ២០២៥ តាមរយៈកប៉ាល់ពីរគ្រឿង។ សហព័ន្ធស្រូវអង្ករភូមា មានគោលបំណងសម្រេចគោលដៅនាំចេញអង្ករចំនួនបីលានតោននៅក្នុងឆ្នាំ ២០២៥-២០២៦។ ការនាំចេញអង្កររបស់ប្រទេសភូមា ក្នុងអំឡុងពេលខែមេសា ដល់ខែតុលា ឆ្នាំ២០២៥ មានបរិមាណជាង១,៥លានតោន ដោយទទួលបានប្រាក់ចំណូលចំនួន៤៩៩លានដុល្លារ។ អង្ករសម្រាប់នាំចេញទៅកាន់ទីផ្សារបង់ក្លាដែស ត្រូវបានកិនវេចខ្ចប់ នៅតំបន់ឧស្សាហកម្ម ប៉ាថេន ដែលរោងម៉ាស៊ីនកិនស្រូវនៅទីនោះ ដើរដោយថាមពលពន្លឺព្រះអាទិត្យ កម្លាំង៤០០គីឡូវ៉ាត់ ដោយធានាបាននូវគុណភាពផលិតផល ដែលមានស្ថេរភាព និងប្រសិទ្ធភាពផ្គត់ផ្គង់ទីផ្សារ។ ព្រមជាមួយគ្នានេះដែរ រដ្ឋបាលតំបន់ អាយ៉េយ៉ាវ៉ាឌី ដែលស្ថិតនៅភាគខាងត្បូងប្រទេសភូមា ក៏កំពុងសម្របសម្រួលដល់ការនាំចេញអង្ករក្នុងរយៈពេលកំណត់ ស្របតាមច្បាប់ និងបទប្បញ្ញត្តិរបស់ស្ថាប័នក្រសួងពាក់ព័ន្ធ។ […]
