អន្តរជាតិ
News & អន្តរជាតិ

វៀតណាមជាប់ចំណាត់ថ្នាក់លេខ៣ក្នុងការនាំចេញដំឡូងមីលើពិភពលោក
ហាណូយ៖ ប្រទេសវៀតណាមបានជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងការនាំចេញដំឡូងមីនៅលើពិភពលោក ប៉ុន្តែខ្សែសង្វាក់ផ្គត់ផ្គង់ដំឡូងមីរបស់ខ្លួននៅតែមានបញ្ហាប្រឈមពាក់ព័ន្ធនឹងតម្លាភាពក្នុងវិស័យដាំដុះ និងការបំផ្លាញព្រៃឈើ។ តាមរយៈកិច្ចប្រជុំរៀបចំដោយសមាគមវិទ្យាសាស្ត្រសេដ្ឋកិច្ចវៀតណាមសម្រាប់កសិកម្ម និងអភិវឌ្ឍន៍ជនបទ សហការជាមួយសមាគមដំឡូងមីវៀតណាម និងអង្គការឃ្លាំមើលនិន្នាការព្រៃឈើ កាលពីថ្ងៃទី២៨ ខែមករាឆ្នាំ២០២៦នេះ បាននិយាយលើប្រធានបទខ្សែសង្វាក់ផ្គត់ផ្គង់ដំឡូងមីរបស់វៀតណាម។ លោក ងៀម មិញទៀន ប្រធានសមាគមដំឡូងមីវៀតណាម បាននិយាយថា ការផលិត ការកែច្នៃ និងពាណិជ្ជកម្មដំឡូងមី បានដើរតួនាទីយ៉ាងសំខាន់ក្នុងពាណិជ្ជកម្មកសិកម្មរបស់វៀតណាម និងជួយលើកកម្ពស់ជីវភាពរស់របស់គ្រួសារកសិករវៀតណាមប្រហែល១,២លានគ្រួសារ ដែលភាគច្រើនរស់នៅតាមតំបន់ភ្នំ និងតំបន់ជួបការលំបាក។ រួមជាមួយនឹងការប្រើប្រាស់ក្នុងស្រុក ដំឡូងមីបានបង្ហាញពីកំណើននាំចេញដ៏រឹងមាំ ដោយប្រាក់ចំណូលនៅឆ្នាំ២០២៥ ត្រូវបានប៉ាន់ប្រមាណថា មានចំនួនប្រហែល១,៣ពាន់លានដុល្លារ ធ្វើឱ្យវៀតណាមក្លាយជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៣របស់ពិភពលោក។ វៀតណាម ជាប្រទេសផលិតដំឡូងមីដ៏សំខាន់ និងជាមជ្ឈមណ្ឌលកែច្នៃ និងនាំចេញដ៏ធំមួយនៅក្នុងតំបន់ ហើយការផ្គត់ផ្គង់ដំឡូងមីប្រចាំឆ្នាំ មានបិរមាណជាង១៨លានតោន ក្នុងនោះប្រហែល៥៨ភាគរយ បានមកពីផលិតកម្មក្នុងស្រុក និង៤២ភាគរយបានមកពីការនាំចូល ដែលភាគច្រើននាំចូលពីប្រទេសឡាវ និងប្រទេសកម្ពុជា។ ផ្ទៃដីដាំដុះដំឡូងមីនៅប្រទេសវៀតណាមគ្របដណ្តប់លើផ្ទៃដីជាង៥០ម៉ឺនហិកតា ដែលផ្តល់ទិន្នផលប្រហែល១០លានតោន ជារៀងរាល់ឆ្នាំ ខណៈពេលការនាំចូលមានបិរមាណប្រហែល៨លានតោន។ អ្នកចូលរួមក្នុងប្រជុំនេះ បានលើកឡើងថា ទោះបីជាបរិមាណនាំចេញបានកើនឡើងយ៉ាងខ្លាំងក៏ដោយ តែតម្លៃនាំចេញបានកើនឡើងយឺតៗ។ ចំពោះដំណោះស្រាយរយៈពេលវែង គឺការបង្កើនតម្លៃបន្ថែមតាមរយៈការកែច្នៃ ដោយកាត់បន្ថយបន្តិចម្តងៗនូវការនាំចេញដំឡូងមីស្ងួត ហើយលើកទឹកចិត្តដល់ការវិនិយោគលើផលិតផលបច្ចេកវិទ្យាខ្ពស់ ដូចជាកែច្នៃជាម្សៅ និងផលិតផលសម្រាប់វិស័យម្ហូបអាហារ […]
News & អន្តរជាតិ

ម៉ាឡេស៊ីទម្លាក់កញ្ចប់មូលនិធិជាង២៥ដុល្លារដល់សហគមន៍ចិន-ម៉ាឡេ ដើម្បីពង្រឹងសហគ្រាស
គូឡាឡាំពួរ ៖ រដ្ឋាភិបាលម៉ាឡេស៊ី បានប្រកាសអំពីគំនិតផ្តួចផ្តើមផ្តល់កញ្ចប់ហិរញ្ញប្បទានចំនួន១០០លានរីងគីត ឬស្មើនឹងជាង២៥លានដុល្លារ ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម របស់សហគមន៍ម៉ាឡេស៊ីដើមកំណើតចិន ដើម្បីពង្រីកលទ្ធភាពទទួលបានដើមទុនបន្ថែម។ ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមនៃប្រទេសម៉ាឡេស៊ី លោកបណ្ឌិត ចិន ជី សឹង (Dr. Chin Chee Seong ) បានពិពណ៌នាគម្រោងមូនិធិនេះថា ហិរញ្ញប្បទាននេះល្អណាស់ មានអត្រាការប្រាក់ទាប មិនមានលក្ខខណ្ឌស្មុគស្មាញ និងមិនតម្រូវឱ្យមានទ្រព្យបញ្ចាំជាដើម។ លោកបានថ្លែងថា «នេះជាប្រភេទហិរញ្ញប្បទាន ដែលអាចជួយសហគ្រិនបានយ៉ាងជាក់ស្តែង ដែលពីមុនអាជីវកម្មភាគច្រើនត្រូវឆ្លងកាត់ដំណើរការដ៏ស្មុគស្មាញតាមធនាគារ។ បច្ចុប្បន្នដំណើរការត្រូវបានសម្រួលឱ្យកាន់តែងាយស្រួលជាមុន។ ខ្ញុំសង្ឃឹមថា ម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យមជាច្រើន នឹងដាក់ពាក្យស្នើសុំមូលនិធិនេះ»។ លោកប្រធានសមាគមបានបន្ថែមទៀតថា លក្ខណៈវិនិច្ឆ័យនៃសិទ្ធិទទួលបានមូលនិធិ មានភាពបត់បែន ដោយអនុញ្ញាតឱ្យអាជីវកម្ម ដែលជនជាតិម៉ាឡេស៊ីដើមកំណើតចិន មានភាគហ៊ុនតិចជាង៥១ភាគរយ អាចដាក់ពាក្យសុំបាន ដរាបណាម្ចាស់ភាគហ៊ុនភាគធំ គឺជាជនជាតិម៉ាឡេស៊ី។ លោកក៏បានអំពាវនាវឱ្យធនាគារពិនិត្យមើលពាក្យស្នើសុំឱ្យបានឆាប់រហ័ស ហើយបញ្ជាក់ថា បើមានបញ្ហាណាមួយ អាចបញ្ជូនមកសមាគមវិញ ដើម្បីជួយសម្របសម្រួលបន្ថែមទៀត។ ព្រមជាមួយគ្នានេះដែរ លោក គូង លីនឡុង (Koong […]
News & អន្តរជាតិ

ឥណ្ឌាទម្លាក់កញ្ចប់ថវិកា២៤លានដុល្លារ ដើម្បីកែលម្អផ្លូវថ្នល់សម្រាប់ដឹកផ្លែប៉ោមទៅកាន់ទីផ្សារ
ញូវដេលី៖ រដ្ឋាភិបាលឥណ្ឌា តាមរយៈក្រសួងដឹកជញ្ជូន និងផ្លូវថ្នល់ បានអនុម័តជាគោលការណ៍នូវទឹកប្រាក់ប្រមាណ ២៤លានដុល្លារ ក្រោមមូលនិធិហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សម្រាប់គម្រោងសាងសង់ និងកែលម្អផ្លូវ នៅក្នុងរដ្ឋហ៊ីម៉ាចាល់ ប្រទេស (Himachal Pradesh) ដែលស្ថិតនៅជាប់តំបន់ភ្នំហិមពាន្ត ដើម្បីលើកកម្ពស់ការដឹកជញ្ជូនផលិតផលផ្លែប៉ោម នៅក្នុងតំបន់ត្រជាក់នេះ។ ការអនុម័តកញ្ចប់ថវិកានេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងញូវដេលី រវាងអភិបាលរដ្ឋហ៊ីម៉ាចាល់ ប្រទេស និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងផ្លូវថ្នល់ឥណ្ឌា ដែលបានពិភាក្សាអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅទូទាំងរដ្ឋ។ បើតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌា បានឱ្យដឹងថា ផ្លូវទាំងនេះឆ្លងកាត់ស្រុកមួយចំនួន ដែលគេរំពឹងថា នឹងជួយកែលម្អការតភ្ជាប់ផ្នែកដឹកជញ្ជូនផលិតផលសាកវប្បកម្ម ជាពិសេសផ្លែប៉ោម ដោយបង្កើនលទ្ធភាពចូលទៅដល់ទីទីផ្សារ និងកាត់បន្ថយការចំណាយដឹកជញ្ជូនរបស់កសិករ។ ក្នុងឱកាសជួបពិភាក្សាគ្នានេះដែរ លោកអភិបាលរដ្ឋហិម៉ាចាល់ ប្រទេស ក៏បានស្នើសុំថវិកាបន្ថែមសម្រាប់ការជួសជុល និងថែទាំផ្លូវ និងស្ពានមួយចំនួនទៀត ដោយសារតែស្ថានភាពភូមិសាស្ត្រដីដាំដំណាំប៉ោមនេះ គឺជាតំបន់ភ្នំ ហើយផ្លូវងាយឆាប់ខូចឡើងវិញ នៅក្នុងរដូវវស្សា។ ជាមួយគ្នានេះ លោកបានផ្តល់ព័ត៌មានថ្មីៗអំពីផ្លូវជាតិសំខាន់ៗនៅក្នុងរដ្ឋ ដែលតភ្ជាប់កាន់ទីប្រជុំស្រុក ខេត្តក្រុង និងភ្ជាប់ជាមួយរដ្ឋជិតខាង ហើយបានលើកឡើងពីតម្រូវការក្នុងការបង្កើនចំនួនផ្លូវរូងក្រោមដី នៅក្នុងគម្រោងកែលម្អផ្លូវផងដែរ។ លោកអភិបាលរដ្ឋក៏បានស្នើឱ្យពន្លឿនការរៀបចំរបាយការណ៍គម្រោងលម្អិត សម្រាប់ផ្លូវបួនគន្លងក្នុងកញ្ចប់គម្រោងទី៥ ចំពោះផ្លូវវាងសំខាន់ៗមួយចំនួនទៅកាន់តំបន់ភាគខាងជើង។ […]
News & អន្តរជាតិ

តម្លៃបន្លែកាន់តែឡើងខ្ពស់នៅម៉ាឡេស៊ី ក្នុងឱកាសបុណ្យសាសនហិណ្ឌូ និងបុណ្យចូលឆ្នាំចិន
ប៉េណាំង៖ នៅប្រទេសម៉ាឡេស៊ី អ្នកប្រើប្រាស់នៅរដ្ឋប៉េណាំងកំពុងរាយការណ៍ពីតម្លៃខ្ពស់សម្រាប់បន្លែ និងអាហារផ្សេងទៀត មុនពិធីបុណ្យសាសនាហិណ្ឌូសម្រាប់ប្រជាជនម៉ាឡេដើមកំណើតឥណ្ឌា និងបុណ្យចូលឆ្នាំឆ្នាំប្រពៃណីចិន។ សមាគមសាសនិកហិណ្ឌូ នៅរដ្ឋប៉េណាំង ភាគខាងលិចប្រទេសម៉ាឡេស៊ី បាននិយាយថា ខ្លួនបានទទួលពាក្យបណ្តឹងពីក្រុមគ្រួសារតាមផ្ទះ និងអ្នកកាន់សាសនាហិណ្ឌូ ដែលរៀបចំពិធីបុណ្យបែបសាសនានេះ។ យោងតាមសមាគមនេះ បានឱ្យដឹងថា ការស្ទង់មតិនៅតាមហាងលក់រាយ និងទីផ្សារធម្មតា បានរកឃើញថា តម្លៃរបស់របរចាំបាច់ចំនួន១៥មុខ បានកើនឡើងក្នុងរយៈពេលមួយខែ ចន្លោះពី១៤ភាគរយ ទៅ១០០ភាកករយ។ ប្រធានសមាគមបានប្រាប់កាសែតរបស់ម៉ាឡេស៊ីថា “ផ្លែប៉េងប៉ោះបានកើនឡើងថ្លៃទ្វេដង ក្នុងតម្លៃពី២,៥រីងគីត ទៅ៥រីងគីត ដែលស្មើនឹងប្រហែល០,៥៣ដុល្លារ ទៅ១,០៥ដុល្លារ ក្នុងមួយគីឡូក្រាម។ ចំណែកមើមខ្ញី និងផ្លែត្រប់ បានឡើងថ្លៃ៨៧,៥ភាគរយ និង៧១,៤ភាគរយ។ លោកបានមានប្រសាសន៍ថា ចំណែកបន្លែផ្សេងទៀត រួមមានពោតបារាំង ផ្កាខាត់ណា សណ្តែកកួរ និងផ្លែម្រុំ បានឡើងថ្លៃចន្លោះពី៤០ភាគរយ ទៅ៥០ភាគរយ។ ម្ទេសខ្ចី និងម្ទេសទុំ ខ្ទឹមបារាំង ស្ពៃក្តោប ក្រូចឆ្មារ និងការ៉ុត បានកើនឡើងថ្លៃចន្លោះពី១៣ភាគរយ ទៅជាង៣៣ភាគរយ។ ផ្លែស្វាយ និងផ្លែដូងទំហំមធ្យម ដែលត្រូវបានគេពេញនិយមប្រើនៅក្នុងពិធីបុណ្យសាសនាហិណ្ឌូ បានកើនឡើងថ្លៃ១០០ភាគរយ និង៤០ភាគរយ។ លោកប្រធានសមាគមបាននិយាយថា […]
News & អន្តរជាតិ

កសិករនៅស្រុកកំណើតព្រះពុទ្ធ ក្នុងប្រទេសនេប៉ាល់ លក់ផ្លែចេកបានប្រាក់ជាង២,៨លានដុល្លារ
កណ្ឌមណ្ឌូ៖ ផលិតកម្មចេកនៅក្នុងខេត្តលុម្ពិនី (Lumbini) របស់ប្រទេសនេប៉ាល់ នាពេលបច្ចុប្បន្ននេះ បានរកចំណូលពីការលក់ផ្លែចេករហូតដល់ទឹកប្រាក់ប្រមាណ៣៧០លានរូពី ឬស្មើនឹង២,៨លានដុល្លារ ហើយបានផ្តល់ផលកម្រៃដល់ កសិករនេប៉ាល់ប្រហែល៦០០នាក់ ដែលផលិតផ្លែចេកបានជិត៣៨ ០០០តោន លើផ្ទៃដីប្រហែល៧៥០ហិកតា។ ប្រធានសមាគមសហគ្រិនដាំចេក នៅក្នុងស្រុកបាទិយ៉ា (Bardiya) នៃខេត្តលុម្ពិនី ដែលជាទឹកដីកំណើតរបស់ព្រះពុទ្ធទ្រង់ប្រសូត្រ បានមានប្រសាសន៍ថា ទិន្នផលផ្លែចេកជាមធ្យមទទួលបានប្រហែល៥០តោន ក្នុងមួយហិកតា។ សក្ដានុពលទីផ្សារផ្លែចេករបស់នេប៉ាល់ បានផ្លាស់ប្តូរក្នុងអំឡុងរដូវប្រមូលផល បន្ទាប់ពីរដ្ឋាភិបាលសម្រេចបញ្ឈប់ការនាំចូលផ្លែចេកពីប្រទេសឥណ្ឌា បន្ទាប់ពីរកឃើញជំងឺឆ្លងនៅក្នុងផ្លែចេករបស់ឥណ្ឌា។ ដំបូងឡើយ ការលក់ផ្លែចេកនៅក្នុងស្រុកមានភាពយឺតយ៉ាវបន្តិច ប៉ុន្តែបរិមាណបានផ្លាស់ប្តូរលឿនជាងមុន ក្រោយពេលបញ្ឈប់ការនាំចូល។ កសិករនេប៉ាល់ នៅពេលនេះអាចលក់ផ្លែចេកមិនទាន់ទុំក្នុងមួយកេស ស្មើប្រមាណ៣០ផ្លែ ទទួលបានតម្លៃល្អរហូតដល់៥០០រូពី ឬស្មើនឹង៣,៤៧ដុល្លារ។ ទោះបីជាមានតម្លៃខ្ពស់នៅចុងរដូវប្រមូលក៏ដោយ ប្រាក់ចំណូលរបស់កសិករនេប៉ាល់ ត្រូវបានគេរាយការណ៍ថាទទួលបានទាបជាងឆ្នាំបណ្តាមុនបន្តិច ដោយសារជួបការលំបាកក្នុងទីផ្សារបន្តិចបន្តួចនៅដើមរដូវ បន្ទាប់ពីមានភ្លៀងធ្លាក់ធ្វើឱ្យមានផ្សិតលើផ្លែចេក ដែលជិតប្រមូលផល ហើយបានកាត់បន្ថយបរិមាណផ្គត់ផ្កង់ទីផ្សារ ក៏ដូចជាផលចំណេញ។ ការដាំដំណាំចេកនៅក្នុងស្រុកបាទិយ៉ា ខេត្តលុម្ពិនី ត្រូវបានពង្រីកក្រោមកម្មវិធីគាំទ្រតំបន់ដាំចេក ដែលឥឡូវនេះបានគ្របដណ្តប់លើផ្ទៃដីប្រហែល៧៥០ហិកតា។ កាលពីឆ្នាំមុន ប្រាក់ចំណូលបានមកពីលក់ផ្លែចេកនៅក្នុងស្រុកមានចំនួនសរុបប្រហែល៤០០លានរូពី ឬស្មើនឹងបីលានដុល្លារ។ អស់រយៈពេលជាង១៤ឆ្នាំកន្លងមកហើយ កសិករដាំចេកនៅស្រុកបាទិយ៉ា ធ្លាប់បានអំពាវនាវឱ្យរដ្ឋាភិបាលនេប៉ាល់រឹតត្បិតការនាំចូលផ្លែចេករបស់ឥណ្ឌា ប៉ុន្តែរដ្ឋាភិបាលទើបតែចាត់វិធានការនៅក្នុងឆ្នាំ២០២៥។ នៅរដូវប្រមូលផលឆ្នាំ២០២៦នេះ ក្រុមអ្នកផលិតបាននាំគ្នាទៅក្រសួងកសិកម្ម និងអភិវឌ្ឍន៍បសុសត្វរបស់ប្រទេសនេប៉ាល់ […]
News & អន្តរជាតិ

កាហ្វេរ៉ូប៊ូស្តា របស់ឥណ្ឌូណេស៊ី ទទួលបានលិខិតបញ្ជាក់ឱ្យនាំចេញទៅអូស្ត្រាលី
ប៉ាឡាំបាង៖ ទីភ្នាក់ងារចត្តាឡីស័កនៃខេត្តស៊ូម៉ាត្រាខាងត្បូង បានចេញវិញ្ញាបនបត្របញ្ជាក់ថា កាហ្វេប្រភេទ រ៉ូប៊ូស្តា (Robusta) ចំនួន៨,៨តោន នៅតំបន់ប៉ាហ្គារ៉ាឡាំ (Pagaralam) ដើម្បីនាំចេញទៅកាន់ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដែលនេះគឺជាការនាំចេញកាហ្វេទៅក្រៅប្រទេសមួយទៀត ស្របពេលឥណ្ឌូណេស៊ីកំពុងព្យាយាមពង្រីកការនាំចេញកសិផល និងពង្រឹងលទ្ធភាពចូលទៅកាន់ទីផ្សារ។ លោកស្រី ស្រ៊ី អេនដាស អេកានដារី (Sri Endah Ekandari) ប្រធានទីភ្នាក់ងារចត្តាឡីស័ក បាននិយាយកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ថា មុនពេលដឹកជញ្ជូន កាហ្វេត្រូវបានឆ្លងកាត់នីតិវិធីដាក់ឱ្យនៅដាច់ពីគេ រួមទាំងការត្រួតពិនិត្យទ្រងទ្រាយគ្រាប់ និងការធ្វើតេស្តរបស់មន្ទីរពិសោធន៍ ដើម្បីធានាមិនមានសត្វល្អិត និងជំងឺ ហើយស្របតាមច្បាប់នាំចូលរបស់អូស្ត្រាលី។ លោកស្រីបាននិយាយថា តម្រូវការសំខាន់មួយសម្រាប់ផលិតផលដំណាំ ដែលនាំចូលទៅក្នុងប្រទេសអូស្ត្រាលី គឺវិញ្ញាបនប័ត្រអនុញ្ញាតឱ្យដឹកជញ្ជូន ដោយបញ្ជាក់ថា កាហ្វេពិតជាមិនមានសត្វល្អិតចង្រៃ ជាពិសេសប្រភេទ សត្វខ្មូត ដែលត្រូវបានអាជ្ញាធរជីវសុវត្ថិភាពអូស្ត្រាលីប្រយ័ត្នប្រយែងបំផុត។ ការធ្វើតេស្តនៅមន្ទីរពិសោធន៍ និងការត្រួតពិនិត្យដោយក្រុមចត្តាឡីស័កខេត្តស៊ូម៉ាត្រាខាងត្បូង បានបញ្ជាក់កាហ្វេ រូប៊ូស្តា ដាំនៅតំបន់ប៉ាហ្គារ៉ាឡាំ ពិតជាគ្មានសត្វខ្មូត ហើយត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូននាំចេញទៅគោលដៅក្នុងអូស្ត្រាលី ក្រោមពិធីសារធ្វើចត្តាឡីស័កមុននឹងនាំចេញ។ លោកស្រីបានមានប្រសាសន៍ថា «យើងធានាថា រាល់ទំនិញនាំចេញត្រូវបានឆ្លងកាត់នីតិវិធីដាក់ឱ្យនៅដាច់ពីគេឱ្យបានត្រឹមត្រូវ ដើម្បីបំពេញតាមតម្រូវការបច្ចេកទេស ដែលកំណត់ដោយប្រទេសគោលដៅ។ ដំណើរការនេះជួយបង្កើនភាពជឿជាក់លើផលិតផល […]
News & អន្តរជាតិ

ការនាំអង្ករចូលប្រទេសជប៉ុន តាមវិស័យឯកជនកើនឡើង៩៥ដង ក្នុងឆ្នាំ២០២៥
តូក្យូ៖ ក្រសួងហិរញ្ញវត្ថុជប៉ុន បានឱ្យដឹងកាលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ថា ការនាំចូលអង្ករតាមរយៈវិស័យឯកជនរបស់ជប៉ុន នៅក្នុងឆ្នាំ២០២៥ បានកើនឡើងដល់៩៥ដង ស្មើនឹងបរិមាណអង្ករចំនួន៩៦ ៨៣៤តោន បើធៀបនឹងឆ្នាំមុន ដោយសារតម្រូវការអង្ករបរទេសមានភាពរឹងមាំ ទោះបីជាមានពន្ធខ្ពស់ក៏ដោយ ព្រោះតម្លៃអង្ករផលិតដោយកសិករជប៉ុនឡើងខ្ពស់ខ្លាំងពេក។ ក្រោមកាតព្វកិច្ចអនុញ្ញាតឱ្យនាំចូលក្នុងទីផ្សារនូវបរិមាណអង្ករតិចតួចបំផុត ដែលបានព្រមព្រៀងជាមួយដៃគូពាណិជ្ជកម្ម ប្រទេសជប៉ុននាំចូលអង្ករប្រហែល៧៧០ ០០០តោន ក្នុងមួយឆ្នាំដោយមិនជាប់ពន្ធ រួមទាំងអង្កររហូតដល់១០០ ០០០តោន សម្រាប់ការប្រើប្រាស់ជាអាហារចម្បង។ អង្ករនាំចូលដោយវិស័យឯកជនក្រៅពីកូតាកំណត់ត្រូវប្រឈមនឹងពន្ធចំនួន៣៤១យ៉េន ឬស្មើនឹង២,២២ដុល្លារ ក្នុងមួយគីឡូក្រាម។ ការនាំចូលអង្ករដោយវិស័យឯកជនបានកើនឡើង ជាពិសេសនៅរដូវក្តៅចំពេលមានភាពមិនច្បាស់លាស់លើដំណាំស្រូវនាពេលខាងមុខ។ ការនាំចូលកាលពីឆ្នាំ២០២៥ រួមមានបរិមាណ២០ ៩៧៩ តោន ក្នុងខែមិថុនា និង២៦ ៣៩៧តោន ក្នុងខែកក្កដា។ ប៉ុន្តែការនាំចូលបានធ្លាក់ចុះយ៉ាងខ្លាំង ចាប់ពីខែកញ្ញា នៅពេលការប្រមូលផលធំចាប់ផ្តើមចូលមកដល់។ ក្នុង២០២៥ ប្រទេសជប៉ុន បាននាំចូលអង្ករពីសហរដ្ឋអាមេរិក ចំនួន៧៥ ៦៣៨តោន ឬប្រហែល ៧៨ភាគរយនៃចំនួនសរុប បន្ទាប់មក គឺចំនួន៧ ០២៤តោន ពីកោះតៃវ៉ាន់, ចំនួន៤ ៥៦៧តោន ពីប្រទេសវៀតណាម និងអង្ករចំនួន៤ ០១៤តោន នាំចូលពីប្រទេសថៃ។ […]
News & អន្តរជាតិ

វៀតណាមរំពឹងនាំចេញអង្ករកើនឡើងដល់៧,៧៣លានតោន ក្នុងឆ្នាំ២០២៦
ហាណូយ៖ តាមក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានឱ្យដឹងថា ប្រទេសវៀតណាមអាចនាំចេញអង្ករទៅកាន់ទីផ្សារក្រៅប្រទេសបានប្រមាណ៧,៧៣លានតោន ក្នុងឆ្នាំ២០២៦ ដោយបរិមាណអង្ករភាគច្រើនបានមកពីតំបន់បង្កបង្កើនផលស្រូវតាមដីសណ្តទន្លេមេគង្គនេះ។ សារព័ត៌មានវៀតណាមថ្ងៃនេះ (Vietnam Today) បានចេញផ្សាយកាលពីចុងខែមករាថា នៅក្នុងឯកសារថ្មីៗនេះ ដែលបានផ្ញើទៅក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ដើម្បីជាមូលដ្ឋានក្នុងការគ្រប់គ្រងការនាំចេញអង្ករ ក្នុងឆ្នាំ២០២៦ ក្រសួងកសិកម្មវៀតណាម បានចង្អុលបង្ហាញថា ផ្ទៃដីដាំដុះស្រូវសរុបទូទាំងប្រទេសបានធ្លាក់ចុះប្រហែល៣៦ ១០០ហិកតា តិចជាងឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ ទិន្នផលស្រូវសរុបនៅឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងខ្ពស់ជាងឆ្នាំ២០២៥ ប្រហែល ៤៥,៦លានតោន ដោយសារទិន្នផលជាមធ្យមខ្ពស់ជាង៦,១៤តោន ក្នុងមួយហិកតា។ តំបន់ដីសណ្ដទន្លេមេគង្គនឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់អង្ករនាំចេញ ដោយតំបន់ដាំដុះស្រូវក្នុងតំបន់ និងផ្នែកខ្លះនៃខេត្តតៃនិញ ត្រូវបានប៉ាន់ប្រមាណថា មានផ្ទៃដីបង្កបង្កើនផលប្រហែល៣,៨៤លានហិកតា និងទិន្នផ្តល់ផលស្រូវប្រហែល២៤,៣៤លានតោន។ ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បាននិយាយទៀតថា ប្រទេសវៀតណាមនឹងមានស្រូវចំនួន១៥,៤៦លានតោន ដែលអាចរកបានក្នុងឆ្នាំ២០២៦ ដែលស្មើនឹងប្រហែល៧,៧៣លានតោន នៃអង្ករសម្រាប់នាំចេញទៅក្រៅប្រទេស។ ការនាំចេញអង្ករប្រណីត និងអង្ករក្រអូប ត្រូវបានរំពឹងថា នឹងកើនឡើងដល់ប្រមាណ៥,៨លានតោន ឬស្មើនឹង៧៥ ភាគរយនៃបរិមាណនាំចេញ។ ចំណែកការនាំចេញអង្ករដំណើបត្រូវបានព្យាករណ៍ថា នឹងមានប្រមាណ៧៧៣ ០០០តោន ឬស្មើនឹង១០ភាគរយ ដោយអង្ករនៅសល់១៥ភាគរយទៀត ត្រូវបានប្រើប្រាស់សម្រាប់ការកែច្នៃ។ ក្រសួងដដែលនេះ […]
News & អន្តរជាតិ

ប្រទេសចិនទទួលបានផ្លែចេកឡាវ នាំចេញដំបូងគេ តាមទូរថភ្លើងឆ្លងដែន
ក្រុងឆុងឈីង៖ រថភ្លើងដឹកទំនិញមួយគ្រឿង ដែលដឹកផ្លែចេកនាំចេញពីប្រទេសឡាវ បានមកដល់ទីក្រុងឆុងឈីង(Chongqing) កាលពីពេលថ្មីៗនេះ ដែលជាការដឹកជញ្ជូនផ្លែចេកនាំចូលលើកដំបូង ដោយដឹកជញ្ជូនតាមផ្លូវដែកបិទជិត ទៅកាន់ផ្លូវដែកអន្តរមធ្យោបាយ។ ការដឹកជញ្ជូនផ្លែចេករបស់ឡាវនេះ តាមរយៈទូកុងតឺន័រទំហំ៤០ហ្វីត ចំនួនប្រាំគ្រឿង ដែលមានទម្ងន់សរុប៨៥,៥តោន ទៅកាន់ទីក្រុងឆុងឈីង ភាគកណ្តាលប្រទេសចិន ដោយចេញដំណើរពីទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ឆ្លងតាមកំពង់ផែផ្លូវដែកម៉ូហាន (Mohan Railway Port) ក្នុងខេត្តយូណាន មុនពេលបន្តដំណើរតាមផ្លូវដែកទៅកាន់ទីក្រុងឆុងឈីងតែម្តង។ បន្ទាប់ពីបំពេញបែបបទបញ្ចេញទំនិញរបស់ភ្នាក់ងារគយ ផ្លែចេកទាំងនេះត្រូវបានចែកចាយទៅកាន់ទីផ្សារលក់ដុំផ្លែឈើ នៅក្នុងខេត្តឆុងឈីង និងតំបន់ជុំវិញ។ យោងតាមក្រុមហ៊ុននាំចូល បានឱ្យដឹងថា តម្រូវការផ្លែចេកដាំក្នុងតំបន់អាស៊ីអាគ្នេយ៍ បានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗកន្លងមកនេះ។ ផ្លែចេកឡាវ មានទីផ្សារនៅក្នុងប្រទេសចិន ដោយសារតែលក្ខខណ្ឌផ្គត់ផ្គង់មានស្ថេរភាព គុណភាពល្អជាប់លាប់ និងរចនាសម្ព័ន្ធថ្លៃដើមសមរម្យ ដែលរួមចំណែកដល់បរិមាណនាំចូលផ្លែចេកកាន់តែខ្ពស់ឡើងៗ។ ការដឹកជញ្ជូនបានប្រើគំរូនៃការដឹកជញ្ជូនតភ្ជាប់ពីផ្លូវដែកមួយទៅផ្លូវដែកមួយទៀត ដែលអាចគ្រប់គ្រងសីតុណ្ហភាពបានជាប្រចាំ ក្រោមការតាមដានពីដើមទីដល់ចុងទី និងការត្រួតពិនិត្យទិន្នន័យក្នុងពេលវេលាជាក់ស្តែង។ ក្រុមហ៊ុនបានរាយការណ៍ថា ថ្លៃដើមដឹកជញ្ជូនសរុប រួមទាំងថ្លៃលើកដាក់ និងថ្លៃដាក់ចុះទំនិញ បានធ្លាក់ចុះប្រហែល១៦ភាគរយ បើធៀបនឹងវិធីដឹកជញ្ជូនមុនៗ។ ដើម្បីគាំទ្រដល់ពាណិជ្ជកម្មនាំចូលផ្លែចេកឆ្លងដែន ភ្នាក់ងារគយចិន បានដាក់ចេញនូវកម្មវិធីសាកល្បងសម្រាប់ការត្រួតពិនិត្យគោលដៅ និងការដាក់ឱ្យនៅដាច់ពីគេ ក្រោមក្របខ័ណ្ឌច្រករបៀងពាណិជ្ជកម្មដីគោកអន្តរជាតិថ្មី។ ការសម្របសម្រួលត្រូវបានពង្រឹងជាមួយភ្នាក់ងារគយគុនមីង និងភ្នាក់ងារដឹកជញ្ជូននៅកំពង់ផែឆុងឈីង ជាមួយនឹងយន្តការការងាររួមគ្នា ដែលបានបង្កើតឡើង […]
News & អន្តរជាតិ

ឥណ្ឌូណេស៊ីនាំចូលគោរស់ជាង១ ៣០០ក្បាលពីអូស្ត្រាលី ដើម្បីចិញ្ចឹមយកទឹកដោះ
ហ្សាកាតា៖ មន្ត្រីកសិកម្មឥណ្ឌូណេស៊ី បាននិយាយថា ក្នុងសប្តាហ៍នេះ ប្រទេសឥណ្ឌូណេស៊ីបាននាំចូលគោរស់ចំនួន ១,៣៨៣ក្បាលបន្ថែមទៀតពីប្រទេសអូស្ត្រាលី ដែលជាផ្នែកមួយនៃផែនការចំណាយ៣ពាន់លានដុល្លារ ដើម្បីលើកចិត្តកសិករខ្នាតតូចឱ្យចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនទិន្នផលទឹកដោះគោឱ្យកើនឡើងកាន់តែច្រើន។ សេចក្តីការណ៍កាលពីឆ្នាំមុន បានលើកឡើងថា ដោយសារប្រឈមនឹងបញ្ហាមូលនិធិមានកម្រិត ទើបរដ្ឋាភិបាលឥណ្ដូណេស៊ីជំរុញឱ្យក្រុមហ៊ុនឯកជនជួយផ្តល់មូលនិធិដល់ការទិញគោនេះ ដែលជាជម្រើសមិនសូវល្អធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមអាជីវកម្មចិញ្ចឹមគោក្នុងប្រទេសឥណ្ឌូណេស៊ី។ ចំណែកលោក អាគុង ស៊ូហ្គានដា (Agung Suganda) អគ្គនាយកទីភ្នាក់ងារបសុសត្វ និងសុខមាលភាពសត្វ របស់ក្រសួងកសិកម្ម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «គោទាំងនេះមិនត្រឹមតែជាការបន្ថែមលើចំនួនគោមានស្រាប់ប៉ុណ្ណោះទេ។ វាជាការវិនិយោគបែបយុទ្ធសាស្ត្រដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃការផលិតទឹកដោះគោជាតិពីកសិដ្ឋានខ្នាតតូច»។ ចំណុចសំខាន់នៃកម្មវិធីអាហារឥតគិតថ្លៃ ដែលផ្តោតសំខាន់លើកុមារ និងស្ត្រីមានផ្ទៃពោះប្រមាណ៨៣លាននាក់ នៅទូទាំងប្រទេស បានអំពាវនាវឱ្យមានការនាំចូលគោទឹកដោះយកគោចំនួនមួយលានក្បាលក្នុងរយៈពេលប្រាំឆ្នាំ ដើម្បីបង្កើនចំនួនគោយកទឹកដោះ ដែលសព្វថ្ងៃត្រឹម២២ម៉ឺនក្បាល។ ក្រសួងកសិកម្មឥណ្ឌូណេស៊ី បាននិយាយថា ការនាំចូលគោរស់នាពេលកន្លងមក រួមមានការដឹកជញ្ជូនរួមគ្នា និងការបង្កាត់ពូជ ដែលពាក់ព័ន្ធនឹងគោរបស់សហគមន៍ និងកសិករ ចាប់តាំងពីឆ្នាំមុន ដោយទិន្នផលទឹកដោះគោរបស់ពួកគាត់ នឹងបញ្ជូនទៅឱ្យឧស្សាហកម្មកែច្នៃទឹកដោះគោ ដើម្បីធានាឱ្យបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ទឹកដោះគោ។ មន្ត្រីផ្នែកសុខភាពសត្វនៅក្រសួងកសិកម្មឥណ្ឌូណេស៊ី បាននិយាយថា ការនាំចូលគោយកទឹកដោះគោ ក្នុងពេលថ្មីៗនេះ បានជួបបញ្ហាប្រឈមនឹងការធ្វើចត្តាឡីស័ក្ត និងការត្រួតពិនិត្យរកជំងឺឆ្លងផ្សេងៗ បន្ទាប់ពីបានដឹកមកដល់ខេត្តជ្វាកណ្តាល កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ដើម្បីធានាដល់សុវត្ថិភាពសត្វ ការធ្វើចត្តាឡីស័ក្តមានរយៈពេល១៤ថ្ងៃ […]
News & អន្តរជាតិ

រលកកម្តៅនៅអូស្ត្រាលីបំផ្លាញផ្លែស្វាយ របស់កសិករនៅភាគខាងលិច
ទីក្រុងកាណាវុន៖ ផលប៉ះពាល់នៃរលកកម្តៅ កាលពីសប្តាហ៍មុន នៅក្នុងតំបន់ភាគខាលិចប្រទេសអូស្ត្រាលី ត្រូវបានគេរំពឹងថា មិនមែនតែក្តៅខ្លាំងនៅតាមវាលប៉ុណ្ណោះទេ ដោយអ្នកដាំដំណាំហូបផ្លែនៅទីក្រុងកាណាវុន បានវាយតម្លៃអំពីទំហំខូចខាតដោយសារសីតុណ្ហភាពឡើងកម្តៅខុសពីធម្មតា។ កាលពីដើមសប្តាហ៍មុន សីតុណ្ហភាពបានកើនឡើងលើសពី៤០អង្សាសេ ដោយទីក្រុងកាណាវុន មានកម្តៅខ្លាំងបំផុតរហូត៤៧,៩អង្សាសេ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ដែលជាកម្រិតកម្តៅខ្ពស់បំផុតលើសកាលពីឆ្នាំ២០១៥។ កសិករដាំស្វាយនៅក្នុងតំបន់ម្នាក់ បាននិយាយថា រលកកម្តៅបានបង្កផលប៉ះពាល់ដល់ផ្លែស្វាយរបស់គាត់ ដែលជិតដល់ពេលប្រមូលផល និងធ្វើឱ្យខាងបង់ថវិកាប្រហែល៦៦ ០០០ដុល្លារ ចំណែកវិស័យផ្លែឈើផ្សេងទៀត ជាពិសេសផ្លែទំពាំងបាយជូរ និងចេក ទំនងជាប្រឈមនឹងការខាតបង់ច្រើនដែរ។ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ សីតុណ្ហភាពនៅតំបន់កាណាវុន បានធ្លាក់ចុះមកវិញដល់កម្រិតអតិបរមា២៨អង្សាសេ ប៉ុន្តែកសិករបាននិយាយថា សីតុណ្ហភាពចុះត្រជាក់យឺតពេលបន្តិចហើយ ព្រោះដំណាំរបស់ពួកគាត់បានខូចដោយសាររលកកម្តៅរួចទៅហើយ។ មន្ត្រីទីក្រុងកាណាវុន និងជាអ្នកដាំស្វាយម្នាក់ បាននិយាយថា ផ្លែស្វាយរបស់លោកបានខូចខាតច្រើនណាស់ ដោយសាររលកកម្តៅកើតឡើងតែបីថ្ងៃសោះ។ ចំណែកអ្នកវិទ្យាសាស្ត្រ ដែលធ្លាប់ធ្វើការជាមួយក្រសួងឧស្សាហកម្ម និងការអភិវឌ្ឍន៍ក្នុងតំបន់ និងជាអ្នកធ្លាប់បានស្រាវជ្រាវលក្ខខណ្ឌផលិតកម្ម នៅក្នុងតំបន់នោះ បាននិយាយថា កត្តានៅក្នុងតំបន់ក៏មានចំណែកបង្កឱ្យមានគ្រោះឡើងកម្តៅផងដែរ។ លោកស្រីបានមានប្រសាសន៍ថា យុទ្ធសាស្ត្រសំខាន់មួយនៅក្នុងទីក្រុងកាណាវុន គឺត្រូវស្រោចទឹកដំណាមឱ្យបានច្រើនបំផុតក្នុងអំឡុងពេលរលកកម្តៅ។ ប៉ុន្តែ ទឹកនៅតំបន់នេះមានជាតិប្រៃច្រើនណាស់ ដូច្នេះធ្វើឱ្យរុក្ខជាតិពិបាកលូតលាស់។ ជាពិសេស នៅពេលសីតុណ្ហភាពក្តៅខ្លាំងបែបនេះ ទឹកប្រៃនឹងធ្វើឱ្យដំណាំរឹតតែពិបាកលូតលាស់កាន់តែខ្លាំង។ […]
News & អន្តរជាតិ

ផ្លែក្រូចឃ្វិចតៃវ៉ាន់ ត្រឡប់ចូលទីផ្សារម៉ាឡេស៊ីឡើងវិញ ក្នុងឱកាសបុណ្យចូលឆ្នាំចិន
តៃប៉ិ៖ ផ្លែក្រូចឃ្វិចតៃវ៉ាន់ បានត្រឡប់ចូលទីផ្សារម៉ាឡេស៊ីឡើងវិញ នៅឱកាសមុនពិធីបុណ្យចូលឆ្នាំចិន ដោយក្រូចនេះត្រូវបានផ្គត់ផ្គង់ចេញពីទីក្រុងតៃជុង (Taichung) ជាតំបន់ផលិតផលក្រូចឃ្វិចតាមរដូវកាល របស់កោះតៃវ៉ាន់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ កម្មវិធីនាំចេញនេះ ត្រូវបានរៀបចំឡើងដោយសមាគមកសិករក្នុងស្រុក ដោយមានការគាំទ្រពីក្រសួងកសិកម្មតៃវ៉ាន់ និងការិយាល័យកសិកម្មទីក្រុងតៃជុង និងផ្តោតលើការរក្សាវត្តមាននាំចេញផលិតផលផ្លែក្រូចឃ្វិច ទៅកាន់ទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមានប្រទេសម៉ាឡេស៊ី សិង្ហបុរី និងប្រទេសប្រ៊ុយណេ។ យោងតាមអ្នករៀបចំកម្មវិធីនាំចេញ បានឱ្យដឹងថា ការដឹកជញ្ជូននាំចេញផ្លែក្រូចឃ្វិចលើកដំបូងក្នុងបរិមាណប្រហែល១៥តោន បានមកដល់ប្រទេសម៉ាឡេស៊ីរួចរាល់ហើយ។ ផ្លែក្រូចឃ្វិចទាំងនេះ ត្រូវបានចែកចាយនៅទូទាំងប្រទេស តាមរយៈបណ្តាញលក់រាយ និងផ្សារទំនើបនៅក្នុងប្រទេសម៉ាឡេស៊ី។ ចំណែកការនាំចូលផលិតផលផ្លែក្រូចនេះ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនម៉ាឡេស៊ី។ ការិយាល័យកសិកម្មក្រុងតៃជុង បាននិយាយថា ផលិតកម្មក្រូចឃ្វិចក្នុងស្រុកឆ្នាំនេះ ផ្តល់ទិន្នផលល្អ ដោយសារកម្រិតទឹកភ្លៀងគ្រប់គ្រាន់ អាកាសធាតុអំណោយផល និងស្ថានភាពដីល្អសមស្របសម្រាប់ការដាំដុះដំណាំក្រូចឃ្វិច។ ទោះបីជាមានបញ្ហាអាកាសធាតុខ្លះក៏ដោយ ដូចជាសីតុណ្ហភាពទាប និងព្យុះទីហ្វុងក៏ដោយ ក៏បរិមាណផ្គត់ផ្គង់ និងគុណភាពផ្លែក្រូចនៅតែល្អដដែល។ លោក ចេម ចាង (James Chang) នាយកផ្នែកសេដ្ឋកិច្ចនៅការិយាល័យសេដ្ឋកិច្ច និងវប្បធម៌តៃប៉ិ ក្នុងប្រទេសម៉ាឡេស៊ី បានថ្លែងថា តម្រូវការក្រូចឃ្វិចក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៅឆ្នាំនេះ មានបរិមាណច្រើនលើសពីបរិមាណអាចរកបាន ដែលបង្ហាញពីការស្រូបយកការលក់រាយប្រកបដោយស្ថិរភាព។ ដោយសារតែការពេញនិយមទទួលទាននេះ ទើបធ្វើឱ្យផ្លែក្រូចឃ្វិចតៃវ៉ាន់ត្រូវដាក់លក់នៅលើទីផ្សារ […]
