ជាតិ
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ចាត់តំណាងនាំយកអំណោយប្រគល់ជូនសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដើម្បីចែកជូនវីរៈកងទ័ព និងប្រជាពលរដ្ឋភៀសសឹក
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ បានចាត់តំណាងនាំយកអំណោយប្រគល់ជូនឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល នៅនៅវិមាន៧មករា។ ពិធីប្រគល់អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល គឺដឹកនាំដោយឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB ព្រមទាំងយុវជនគណបក្សប្រជាជនកម្ពុជានៃគណ:កម្មការគណបក្សចំណុះឲ្យធនាគារ ARDB នាំយកអំណោយទៅប្រគល់ជូនសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដើម្បីចែកជូនវីរៈកងទ័ព និងប្រជាពលរដ្ឋភៀសសឹក តាមរយៈយុវជនគណបក្សថ្នាក់កណ្តាល។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតដល់ឯកឧត្តមបណ្ឌិត កៅ ថាច ដែលបានចូលរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រោមការដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដើម្បីជួយសម្រាលបន្ទុក ការលំបាកនិងផ្គត់ផ្គង់ជូនបងប្អូនជាវីរៈកងទ័ពជូតមុខ និងបងប្អូនជាជនភៀសសឹក ដែលកំពុងត្រូវការជំនួយ។ សម្រាប់ឯកឧត្តម បាន […]
News & ជាតិ

បច្ចុប្បន្នកម្ពុជា មានសហគ្រាសជលផលចំនួន ៥៦៨ បានទទួលការគាំទ្រជាក់លាក់លើការរៀបចំផែនការអាជីវកម្ម ការអនុវត្តអនាម័យល្អ និងសុវត្ថិភាពម្ហូបអាហារ
ដោយ ជិន ម៉ាដេប៉ូ ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល់ (CAPFISH-Capture) ដែលគាំទ្រ ថវិកាដោយសហភាពអឺរ៉ុប (EU) និងអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង អង្គការ UNIDO បានឈានទៅបិទបញ្ចប់នាខែធ្នូ ឆ្នាំ២០២៥ ដោយគម្រោងមួយនេះ នាកន្លងមក បានជួយយ៉ាងច្រើនដល់វិស័យ ជលផលនៅកម្ពុជា។ តាមរយៈគម្រោងមួយនេះដែរគិត រហូតមកដល់បច្ចុប្បន្នមាន សហគ្រាសជលផលចំនួន ៥៦៨ បានទទួលការគាំទ្រជាក់លាក់លើការរៀបចំផែនការអាជីវកម្ម ការអនុវត្តអនាម័យល្អ និងសុវត្ថិភាពម្ហូបអាហារ ដោយក្នុងនោះសហគ្រាសទទួលផលដឹកនាំដោយស្រ្តី មានចំនួនសរុប ៦២ភាគរយ។ក្នុងចំណោមនេះ ក៏មានសហគ្រាសចំនួន ៦៤ ផ្សេងទៀតក៏ បានកែលម្អប្រតិបត្តិការអាជីវកម្មរបស់ខ្លួនតាមរយៈការធ្វើទំនើបកម្មសម្ភារ បរិក្ខារ ហេដ្ឋារចនាសម្ព័ន្ធកែច្នៃ និងការពង្រីកទីផ្សារជាដើម។ ក្រៅពីនេះក៏មានសហគ្រាសធុនតូច និងមធ្យមចំនួន ៣៣ ឈានទៅទទួលបានវិញ្ញាបនប័ត្រគុណភាពផល ផលិតផលជលផលកម្ពុជាឬហៅថា (CQS) ឬវិញ្ញាបនប័ត្រ HACCP ដែលមានការទទួលស្គាល់ជាអន្តរជាតិ ខណៈដែលសហគ្រាសចំនួន ១១ កំពុងអនុវត្តប្រព័ន្ធអង្កេតដានឌីជីថល (CamTrace) ដើម្បីត្រៀមលក្ខណៈនាំចេញ។ លោកបណ្ឌិត សេតធី […]
News & ជាតិ

សមាគមកាហ្វេកម្ពុជា ចាត់ទុកខេត្តមណ្ឌលគិរី មានសក្តានុពលច្រើនជាងខេត្តផ្សេងៗសម្រាប់ដំណាំកាហ្វេ
ដោយ ឡុង សារេត រាជធានីភ្នំពេញ៖ ឯកឧត្តម ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស សមាគមកាហ្វេកម្ពុជាបានចាត់ទុកខេត្តមណ្ឌលគិរី មានសក្តានុពលច្រើនជាងបណ្តាខេត្តផ្សេងៗដែលស្ថិតនៅប៉ែកឦសាននៃប្រទេសកម្ពុជា។ នៅក្នុងសិក្ខាសាលាស្តីពី «ការជំរុញការវិនិយោគលើវិស័យកាហ្វេ ការចែករំលែកបច្ចេកទេសដាំដុះនិងកែច្នៃកាហ្វេកាលពីថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០២៥» ឯកឧត្តម ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគមកាហ្វេកម្ពុជា បានលើកទឹកចិត្តដល់និស្សិតផ្នែកសិកម្ម ក៏ដូចជាម្ចាស់អាជីវកម្មក្នុងស្រុក ឱ្យចេះសង្កេតមើលទៅលើចរន្តដែលជាតម្រូវការអ្វីដែលថ្មីបានកើតឡើងនៅក្នុងប្រទេសនិងពិភពលោក។ពិសេសចរន្តនៃការពិសារកាហ្វេ នៅក្នុងស្រុកក៏ដូចជានៅលើពិភពលោកកំពុងមានការកើនឡើងច្រើន។ ឯកឧត្តមបានលើកឡើងថា នៅប្រទេសចិនពលរដ្ឋចូលចិត្តពិសារទឹកតែច្រើនជាង តែមកដល់ពេលបច្ចុប្បន្ននេះពលរដ្ឋដែលមានវ័យក្មេងៗលែងសូវនិយមពិសារទឹកតែច្រើនដូចពេលមុនៗទៀតហើយ ពួកគេបានងាកមកពិសារកាហ្វេដែរ។ ដូចនេះតម្រូវការកាហ្វេនៅលើពិភពលោកមានទំហំធំណាស់ ហើយនឹងអាចមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំថែមទៀត។ ក្រៅពីចែករំលែកអំពីតម្រូវការកាហ្វេនៅក្នុងស្រុកនិងពិភពលោក, សម្រាប់កម្ពុជា ឯកឧត្តមមានប្រសាសន៍ថា កម្មវិធីអភិវឌ្ឍប៉ែកឦសានមានចំនួន៤ខេត្ត មានក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។ ប៉ុន្តែខេត្តដែលសមប្រកបជាមួយដំណាំកាហ្វេច្រើនជាងគេ គឺខេត្តមណ្ឌលគិរី មានចម្ការកាហ្វេជាង១២ម៉ឺនហិកតា។ លោក ឌុក ពិសិដ្ឋ ប្រធានសមាគមការហ្វេកម្ពុជាបានលើកឡើងថា សមាគមកាហ្វេកម្ពុជាមានគោលដៅចង់លើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជាដែលជាប់ពាក់ព័ន្ធនៅក្នុងវិស័យកាហ្វេទាំងអស់ ដោយធ្វើយ៉ាងណាឱ្យជីវភាពមានការរីកចម្រើន ដែលបច្ចុប្បន្នសមាគមមានសមាជិកជាង៤០ ហើយក្នុងនោះមានគ្រប់ផ្នែកទាំងអស់ដើម្បីធ្វើការរួមគ្នាកសាងជីវភាពរបស់ប្រជាជនតាមរយៈវិស័យកាហ្វេ។ បើតាមលោកប្រធានសមាគមកាហ្វេកម្ពុជា កាហ្វេជាដំណាំមួយប្រភេទដែលមានតម្លៃ នៅពេលធ្វើកសិកម្មកសិករត្រូវមើលថាគួរដាំដំណាំអ្វី លក់បានតម្លៃថ្លៃ […]
News & ជាតិ

របរកែច្នៃឫស្សីជាសម្ភារប្រើប្រាស់កំពុងជួយក្នុងការរកចំណូលប្រជាសហគមន៍ និងក៏ដូចជាចូលរួមថែរក្សារបស់កែច្នៃបុរាណខ្មែរឱ្យគង់វង្ស
ដោយ ជិន ម៉ាដេប៉ូ៖ មណ្ឌលគិរី៖ តាមរយៈការកែច្នៃឫស្សីជារបស់ប្រើប្រាស់បែបបុរាណរបស់ដូនតាខ្មែរនោះ បានជួយដល់ប្រជាសហគមន៍ក្នុងការរកចំណូលបានពីការលក់វត្ថុអនុស្សាវរីយ៍ និងលក់សម្ភារប្រើប្រាស់កែច្នៃពីឫស្សី ដែលជាផ្នែកមួយក្នុងការរកចំណូលបន្ថែមដល់កសិករក្រៅអំពីការធ្វើស្រែចម្ការ របស់កសិករក្នុងខេត្តមណ្ឌលគិរី។ ការបណ្តុះបណ្តាលវិជ្ជាជីវៈកែច្នៃឫស្សី ឱ្យក្លាយទៅជារបស់ប្រើប្រាស់ផ្សេងៗជាផ្នែកមួយលើកស្ទួយសេដ្ឋកិច្ចមូលដ្ឋាន និងផ្តល់នូវជម្រើសថ្មីនៃមុខរបររបស់ប្រជាពលរដ្ឋសម្រាប់រកចំណូលចិញ្ចឹមជីវិត។ ការបង្រៀនវិជ្ជាជីវៈសិប្បកម្មកែច្នៃវត្ថុអនុស្សាវរីយ៍ទាំងនេះ កន្លងមកបានធ្វើឡើងពីសំណាក់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS)ដោយមានការគាំទ្រពីក្រសួងបរិស្ថានដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារជំនួសឱ្យការចូលព្រៃកាប់ឈើលក់ដោយខុសច្បាប់។ អ្នកស្រី ម៉ា សុខជា បុគ្គលិកមួយរូបប្រចាំវិទ្យាស្ថានអន្តរជាតិស្តារជនបទឡើងវិញ បានប្រាប់ឱ្យដឹងថា តាមរយៈការសហការជាមួយគម្រោងរេដបូក អំឡុងឆ្នាំ២០២៣ សរុប២១ភូមិគោលដៅ មានក្រុមផលិតសាប៊ូ ក្រុមផលិតនំ ក្រុមផលិតផ្លែឈើ ក្រុមប្រមូលផលផ្លែឈើ និងក្រុមផលិតឫស្សីជាដើម។ អ្នកស្រីបានបញ្ជាក់ដែរថា សម្រាប់ក្រុមផលិត និងកែច្នៃឫស្សីនេះ មានពីរភូមិគោលដៅ គឺភូមិពូចារ និងភូមិពូគង់ ស្ថិតនៅក្នុងឃុំស្រែព្រះ ស្រុកកែវសីមា ខេត្ត មណ្ឌលគិរី។ ប្រជាសហគមន៍ស្ថិតនៅក្នុងក្រុមកែច្នៃឫស្សីនេះ បានប្រមូលយកឫស្សី ដែលមានដើមចាស់ៗមកកែច្នៃជាសម្ភារប្រើប្រាស់ផ្សេងៗ ក្នុងនេះមានដូចជាកែវទឹកធំមានដៃ ពែងទឹក ប្រដាប់ដាក់ទៀនក្រអូប កន្រ្តកកំសៀវទឹក ប្រអប់ដាក់ក្រដាសជូតដៃ ទម្ពក់ព្យួរខោអាវ ឧបករណ៍បំពងសំឡេង ទូរសព្ទដៃ ប្រដាប់ដាក់ប៊ិច បំពង់ដាក់គ្រឿងធ្វើម្ហូបក្នុងផ្ទះបាយ ថូផ្កា និងសម្ភារជាច្រើនទៀត។ អ្នកស្រីបានពន្យល់ប្រាប់ថា សម្ភារកែច្នៃទាំងនេះត្រូវបានលក់លើទីផ្សារ […]
News & ជាតិ

អង្គការអច្ឆរិយៈនៃទន្លេមេគង្គ លែងត្រីរាជ និងត្រីគល់រាំងទៅទីធម្មជាតិវិញ
ដោយ ជិន ម៉ាដេប៉ូ ភ្នំពេញ៖ អង្គការអច្ឆរិយៈនៃទន្លេមេគង្គ (Wonders of the Mekong)បានឱ្យដឹងថា ត្រីរាជមួយក្បាលទម្ងន់៦០គីឡូក្រាម មានប្រវែង១,៧០ម៉ែត្រ ដែលជាប្រភេទត្រីកម្រជិតផុតពូជ ត្រូវអ្នកនេសាទចាប់បានដោយឧបកណ៍នេសាទ «លបឡុក»រួចមក បានរាយការណ៍ និងប្រគល់ដល់សមត្ថកិច្ចដើម្បីអភិរក្សត្រីប្រភេទនេះដល់កូនចៅជំនាន់ក្រោយបន្តទៀត។ បើតាមអង្គការអច្ឆរិយៈនៃទន្លេមេគង្គ បានឱ្យដឹងថា លោក ឈិត សេងហ៊ឹង អាយុ៥៩ឆ្នាំ រស់នៅក្នុងឃុំកំពង់ហ្លួង ស្រុក ក្រគរ ខេត្ដពោធិ៍សាត់ គឺជាអ្នកបានប្រទះឃើញត្រីរាជមួយក្បាលចូលក្នុងលបឡុករបស់គាត់។ បុរសអ្នកនេសាទរូបនេះបានរាយការណ៍ដោយស្ម័គ្រចិត្តអំពីការចាប់បានត្រីរាជមួយក្បាលនេះ ដើម្បីឱ្យក្រុមអភិរក្សសត្វបំពាក់ស្លាកសម្គាល់ និងលែងចូលទៅកន្លែងអភិរក្សជលផលវិញ។ ដោយឡែកត្រីគល់រាំងមួយក្បា មានទំងន់៦,២គីឡូក្រាម មានប្រវែង៦៧សង់ទីម៉ែត្រ ក៏ត្រូវបានលែងចូលក្នុងជម្រកធម្មជាតិផងដែរ នាពេលកន្លងមកថ្មីៗនេះ។ ត្រីគល់រាំងនេះត្រូវបានលោកស្រី ញឹក ស៊ីយ៉ុន អាយុ៥៨ឆ្នាំ ម្ចាស់គន្លងដាយ៤ដេ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចាប់បាន ហើយគាត់បានប្រគល់ឱ្យសមត្ថកិច្ចដើម្បីលែងចូលក្នុងជម្រកធម្មជាតិវិញ។ គួរបញ្ជាក់ថា ត្រីគល់រាំង និងត្រូវរាជ ទាំងពីរប្រភេទនេះ ត្រូវបានលែងដោយឯកឧត្តម លឹម សុខតូ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដើម្បីចូលរួមថែរក្សាការពារ និងអភិរក្សពូជត្រីកម្រ និងជិតផុតពូជឱ្យបានគង់វង្ស។ គួរបញ្ជាក់ថា […]
News & ជាតិ

ប្រពៃណីបូតស្រូវរបស់ជនជាតិដើមភាគតិច នៅតែរក្សាបានខ្ជាប់ខ្ជួនរហូតបច្ចុប្បន្ន
ដោយ ជិន ម៉ាដេប៉ូ មណ្ឌលគិរី៖ គិតរហូតមកដល់ពាក់កណ្តាលខែធ្នូនេះបងប្អូនជនជាតិដើមភាគតិច ព្នងច្រូតកាត់ស្ទើររួចរាល់អស់ទៅហើយ ជាមួយនឹងទិន្នផលស្រូវឆ្នាំនេះល្អប្រសើរ ដោយសារតែកត្តាភ្លៀងធ្លាក់ និងអាកាសធាតុអំណោយផលផង។ តាមរយៈការដាំដុះស្រូវនេះដែរ បើទោះបីឈានដល់បច្ចុប្បន្នវិទ្យាសាស្រ្តរីកចម្រើន និងពលរដ្ឋកម្ពុជាភាគច្រើនបានងាកមកប្រើប្រាស់ការច្រូតកាត់បែបសម័យថ្មី ដោយប្រើទាំងម៉ាស៊ីនច្រូតកាត់ ម៉ាស៊ីនបោកបែនក្តី តែប្រជាពលរដ្ឋដែលជាជនជាតិភាគតិចព្នង រស់នៅខេត្តមណ្ឌលគិរី នៅតែជ្រើសរើសប្រើប្រាស់ប្រពៃណីបូតស្រូវដូនតា ដោយរក្សាប្រពៃណីនេះមិនឱ្យបាតបង់ឡើយ។ ការប្រមូលផលស្រូវតាមការបូតជំនួសការច្រូតនឹងកណ្តៀវ ឬម៉ាស៊ីនច្រូតស្រូវនោះទោះយឺតយាវបន្តិចតែក៏ពួកគាត់នៅតែរក្សាប្រពៃណីឥតបោះបង់ដែរ ព្រោះថា វាផ្តល់ភាពងាយស្រួលសម្រាប់ពួកគាត់។ លោក ស្រេវ ផែត ប្រធានសហគមន៍ជនជាតិដើមភាគតិចព្នង រស់នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានប្រាប់ ARDBឱ្យដឹងថា៖ នាដើមខែធ្នូ កន្លងមកប្រជាកសិករជនជាតិភាគតិចរស់ក្នុងភូមិរបស់លោក បានប្រមូលផលស្រូវរួចរាល់អស់ហើយ។ ក្នុងចំណោមនេះ ពួកគាត់ភាគច្រើនធ្វើស្រែសម្រាប់ទុកហូបចុក ក្នុងក្រុមគ្រួសារ មិនបានធ្វើក្នុងទ្រង់ទ្រាយធំសម្រាប់លក់ទេ។ សម្រាប់ស្រូវដែលពួកគាត់ធ្វើនោះជាស្រូវកន្ទុយដំរី ដោយក្នុងចំណោមនេះ ពួកគាត់ច្រើនប្រើប្រាស់វិធីសាស្រ្តបូតស្រូវដោយដៃរួចដាក់កាផា ស្ពាយទៅកាន់ផ្ទះសម្បែងមុនហាល ហើយបុកជាអង្ករសម្រាប់ទុកបរិភោគ។ លក្ខណៈសាមញ្ញបែបនេះងាយស្រួលសម្រាប់ស្ថានភាពគ្រួសាររបស់ពួកគាត់។ ទោះបីយ៉ាងណាក្តី លោក ស្រេវ ផាត បានប្រាប់ឱ្យដឹងដែរថា សម្រាប់ពលរដ្ឋមួយចំនួនទៀតពួកគាត់ក៏ជ្រើសរើសប្រើកណ្តៀវសម្រាប់ច្រូតកាត់ដែរ ពីព្រោះបានលឿន និង ងាយស្រួលចំណេញពេលវេលាតិច។ សម្រាប់អង្ករវិញពួកគាត់យកទៅកិននៅរោងម៉ាស៊ីន […]
News & ជាតិ

សហគមន៍កសិកម្មទំនើប និងក្រុមហ៊ុនបៃតង នៅខេត្តកំពង់ធំចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវសែនក្រអូប និងស្រូវស្រងែស្រាល
ភ្នំពេញ៖ ថ្មីៗនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្របសម្រួលនៅក្នុងការចុះកិច្ចសន្យារវាងក្រុមហ៊ុនបៃតង និងសហគមន៍កសិកម្មទំនើបចំនួន២ នៅខេត្តកំពង់ធំ ដើម្បីផ្គត់ផ្គង់ស្រូវសែនក្រអូប និងស្រូវស្រងែស្រាល នៅលើផ្ទៃដីប្រមាណ៦ ០០០ហិកតា។ នៅក្នុងកិច្ចសន្យាបន្ថែមក្នុងទំហំទឹកប្រាក់ជិត៧លានដុល្លារ ត្រូវបានធ្វើឡើងរវាងក្រុមហ៊ុនបៃតង និងសហគមន៍កសិកម្មទំនើបចំនួន២ផ្សេងទៀត នៅខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ការផ្គត់ផ្គង់ស្រូវសែនក្រអូប និងស្រូវស្រងែស្រាលនៅលើផ្ទៃដីប្រមាណ៦ ០០០ហិកតា ដែលធ្វើឱ្យបរិមាណស្រូវសរុប ដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនបៃតងកើនដល់ជាង៤មុឺនតោន ស្មើនឹង៩,២លានដុល្លារ។ រហូតមកដល់ពេលនេះ ក្រសួងកសិកម្ម បានបញ្ចប់ការតភ្ជាប់ទីផ្សារទាំងស្រុងជូនដល់សហគមន៍កសិកម្មទំនើបដំណាំស្រូវទាំងអស់នៅក្នុងរដូវកាលនេះ ជាមួយនឹងការធានាតម្លៃសមរម្យទុកជាមុន ព្រមទាំងបានសម្របសម្រួលឱ្យកសិករជាសមាជិកប្រមាណ២ ០០០គ្រួសារទទួលបានប្រាក់កម្ចីធ្វើជាដើមទុន ដែលមានការប្រាក់ទាប សម្រាប់ផលិតកម្មស្រូវលើផ្ទៃដីជិត១៥ ០០០ហិកតា នៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងខេត្តកំពង់ឆ្នាំង៕
News & ជាតិ

សមាគមវារីវប្បករកម្ពុជា លើកទឹកចិត្តម្ចាស់កសិដ្ឋានចិញ្ចឹមត្រីឱ្យអនុវត្តវារីវប្បកម្មល្អដើម្បីចាប់ឱកាសទីផ្សារ
ដោយ ឡុង សារេត ភ្នំពេញ៖ តំណាងសមាគមវារីវប្បករកម្ពុជា បានយល់ឃើញថា នៅឆ្នាំ២០២៦នេះ ទីផ្សារត្រីនៅក្នុងស្រុកនៅមានលក្ខណៈល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ ដែលប្រកបមុខរបរអ្នកចិញ្ចឹមត្រី។ តែអាកាសធាតុដូចជាមិនសូវអំណោយផលប៉ុន្មាននោះទេ សម្រាប់កសិករតម្រូវឱ្យអ្នកចិញ្ចឹមត្រីត្រូវចេះគ្រប់គ្រងប្រភពទឹកឱ្យបានល្អ ដើម្បីធានានិរន្តរភាពក្នុងកសិដ្ឋាន។ ទន្ទឹមនិងនេះ តំណាងសមាគមខាងលើបន្តលើកទឹកចិត្តទៅដល់ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីនៅក្នុងប្រទេស ត្រូវអនុវត្តវារីវប្បកម្មល្អដើម្បីចាប់យកឱកាសទីផ្សារ នៅពេលតម្រូវការ និងការផ្គត់ផ្គង់មានការប្រែប្រួល។ លោក ឡែមផូរ វរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមវារីវប្បករកម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៦នេះ រដូវឹវស្សានឹងចាប់ផ្តើមនៅចុងខែឧសភា ហើយបរិមាណទឹកភ្លៀងអាចមានច្រើន។ ដូច្នេះការធ្វើស្រែ និងការចិញ្ចឹមត្រី អាចចូលមកដល់លឿន។ ប៉ុន្តែអាចមានបញ្ហាប្រឈមមួយចំនួននៅពាក់កណ្តាលរដូវ ដោយសារមានកូនរដូវប្រាំងធ្វើឱ្យអ្នកចិញ្ចឹមត្រីអាចខ្វះខាតទឹកសម្រាប់ផ្គត់ផ្គង់ការចិញ្ចឹមត្រីនៅតាមកសិដ្ឋានមួយចំនួន។ ប៉ុន្តែបើអ្នកចិញ្ចឹមត្រីចេះគ្រប់គ្រងប្រភពទឹកឱ្យបានល្អនៅតាមកសិដ្ឋាន នោះមិនសូវជាមានបញ្ហាចោទនោះទេ។ លោកបន្តថា សមាគមវារីវប្បករកម្ពុជា តែងតែលើកទឹកចិត្ត និងពន្យល់ដល់បងប្អូនវារីវប្បករក្នុងស្រុកថា ទីផ្សារត្រីនៅក្នុងស្រុកនៅមានទំហំធំនៅឡើយក្នុងឆ្នាំ២០២៦។ ដូច្នេះដើម្បីឱ្យពួកគាត់ចេះឆក់យកឱកាសពីទីផ្សារនេះបាន គាត់ត្រូវខិតខំផលិតត្រីអាចផ្គត់ផ្គង់ឱ្យបានជានិរន្ត ជាប្រចាំខែ ហើយដើម្បីឈានទៅរកការងារនេះ អ្នកចិញ្ចឹមត្រូវពង្រឹងសមត្ថភាពក្នុងការផលិត លើការងារបច្ចេកទេស ការងារគ្រប់គ្រងនៅកសិដ្ឋាន។ ម្យ៉ាងទៀត ត្រូវតែខិតខំពង្រឹងបណ្តាញទំនាក់ទំនងខាងទីផ្សារ ដើម្បីឱ្យឈ្មួញប្រមូលទិញមានទំនុកចិត្តមកលើខ្លួនឯងកាន់តែមានភាពប្រសើរឡើង។ បើតាមតំណាងសមាគមខាងលើ, មុនចាប់ផ្តើមអាជីវកម្មក្នុងវិស័យវារីវប្បកម្ម កសិករត្រូវគិតជាដំបូងអំពីទីផ្សារ។ កសិករគម្បីត្រូវចេះស្វែងយល់អំពីតម្រូវការទីផ្សារនៅក្នុងតំបន់របស់ខ្លួនថា ត្រីប្រភេទអ្វីខ្លះ ដែលទីផ្សារត្រូវការ ហើយត្រីប្រភេទណា ដែលគេអាចកែច្នៃបាន […]
News & ជាតិ

ឆ្នាំ២០២៥ កម្ពុជារកចំណូលពីស្វាយចន្ទីឆៅបានប្រមាណ១,៥ពាន់លានដុល្លារ
ភ្នំពេញ៖ ក្នុងឆ្នាំ២០២៥កន្លងមកកម្ពុជាបានរកប្រាក់ចំណូលពីការលក់ស្វាយចន្ទីឆៅបានប្រមាណ ១,៥ពាន់លានដុល្លារ ដែលជាការកើនឡើង២៧ ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ ក្នុងរយៈពេល១២ខែនៃឆ្នាំ២០២៥នេះដែរ កម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីឆៅ ជាងមួយលានតោន បើទោះបីមានការព្រួយបារម្ភពីបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុក៏ដោយ។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ ARDB TVឱ្យដឹងថា បើគិតពីតួលេខនោះបានបង្ហាញថា ផលិតកម្មចន្ទីឆៅក្នុងឆ្នាំ២០២៥ មានសរុបប្រមាណ១ ០២០ ៧៥៧តោន។ ក្នុងកំឡុងពេលដូចគ្នានេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ១ ០០០ ៧៥៧តោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយបង្កើតចំណូលបានប្រមាណ១,៥ពាន់លានដុល្លារ ដែលជាការកើនឡើង២៧ ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ លោកបានប្រាប់ថា កាលពីអំឡុងដើមឆ្នាំ២០២៥ មានការព្រួយបារម្ភពីការរអាក់រអួលទាក់ទងនឹងអាកាសធាតុ ជាពិសេសក្នុងអំឡុងខែមីនា ដោយសារអាកាសធាតុអាក្រក់ បង្កការព្រួយបារម្ភដល់ការប្រមូលផលក៏ដោយ។ ទោះបីជាយ៉ាងណា ស្ថានភាពបានចាប់ផ្តើមប្រសើរឡើងវិញ នៅក្នុងខែមេសា, ខែឧសភា និងខែមិថុនា ធ្វើឱ្យទិន្នផលស្វាយចន្ទីល្អប្រសើរឡើងវិញ លើសពីការរំពឹងទុក។ បើតាមប្រធានសហគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងដែរថា តម្លៃគ្រាប់ចន្ទី មានការប្រែប្រួលអាស្រ័យទៅលើគ្រាប់សើម ឬស្ងួត និងតម្រូវការទីផ្សារហើយតម្លៃខ្ពស់បំផុតក្នុងកំណត់ត្រា គឺក្នុងខែតុលា ឆ្នាំ២០២៥ ដែលចន្ទីស្ងួតមានតម្លៃ៨ ០០០រៀល។ ក្នុងនេះគ្រាប់ចន្ទីឆៅ […]
News & ជាតិ

ត្រីប្រហុកចុងឆ្នាំ២០២៥ មានតម្លៃសមរម្យសម្រាប់កសិករ
កណ្តាល៖ អ្នកធ្វើប្រហុកក្នុងរដូវប្រមូលផលត្រីប្រហុក នាចុងឆ្នាំ២០២៥ អាចធ្វើប្រហុកបានច្រើន ដោយចំណាយប្រាក់តិចជាងឆ្នាំកន្លងមក ដោយសារត្រីសម្បូរ ហើយមានតម្លៃថោក។ អ្នកស្រី វាត ឡៃហៀង មកពីខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅរៀងរាល់ឆ្នាំឱ្យតែដល់រដូវប្រមូលផលត្រីប្រហុក អ្នកស្រីតែងមកទិញត្រី និងធ្វើប្រហុកដោយខ្លួនឯងផ្ទាល់នៅនឹងកន្លែង ព្រោះវាងាយស្រួលក្នុងការលាងសម្អាត ដោយគិតថា ការធ្វើប្រហុកតាមទម្លាប់របស់ខ្លួនងាយស្រួលក្នុងការបរិភោគ។ អ្នកស្រីបន្តថា ឆ្នាំនេះអ្នកស្រីត្រូវការទិញត្រីប្រហុកចំនួន៧០គីឡូក្រាម ដោយក្នុងមួយគីឡូក្រាមមានតម្លៃ១ ០០០រៀល ពោលមានតម្លៃសមរម្យជាងឆ្នាំមុន ដែលមានតម្លៃរហូតដល់១ ៥០០រៀល។ ស្រដៀងគ្នានេះដែរ, លោក ជា វឿន មកពីខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ឆ្នាំនេះគ្រួសាររបស់លោកត្រូវការទិញត្រីធ្វើប្រហុកចន្លោះពី៥០ ទៅ៧០គីឡូក្រាម ហើយក្នុងត្រីប្រហុកមួយគីឡូក្រាម លោកទិញបានក្នុងតម្លៃ៨០០រៀលក្នុងមួយគីឡូក្រាម គឺតម្លៃថោកល្អសម្រាប់ប្រជាពលរដ្ឋទិញយកទៅធ្វើប្រហុកទុក ដើម្បីផ្គត់ផ្គងក្នុងគ្រួសារ។ លោកនិយាយបន្តទៀតថា ពេលដល់រដូវប្រមូលផលត្រីប្រហុកម្តងៗ លោកតែងតែមកទិញត្រីធ្វើប្រហុក ហើយនៅឆ្នាំមុនត្រីប្រហុកមួយគីឡូក្រាមមានតម្លៃចន្លោះពី១ ៤០០ ទៅ១ ៥០០រៀល។ ចំណែកលោក ឈិន រិទ្ធី អ្នកផ្តល់សេវាធ្វើត្រីប្រហុកដោយប្រើម៉ាស៊ីនក្រឡុក បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ការប្រមូលផលត្រីប្រហុកមានបរិមានច្រើន ដោយក្នុងមួយថ្ងៃលោអាចស៊ីឈ្នួលធ្វើប្រហុកជូនប្រជាពលរដ្ឋបាន […]
News & ជាតិ

សមាគមកាហ្វេកម្ពុជារៀបចំវេទិកាជំរុញការវិនិយោគលើវិស័យកាហ្វេ ការចែករំលែកបច្ចេកទេសដាំ និងការកែច្នៃ
ភ្នំពេញ៖ សមាគមកាហ្វេកម្ពុជា កាលពីចុងខែធ្នូ ឆ្នាំ២០២៥ បានរៀបចំវេទិកានៃ “ការជំរុញការវិនិយោគលើវិស័យកាហ្វេ ការចែករំលែកបច្ចេកទេសដាំ និងការកែច្នៃកាហ្វេ” ក្ដោយអ្នកជំនាញចង់ស្នើឲ្យពង្រីកការដាំដុះឱ្យបានឆាប់រហ័ស។ កាហ្វេ គឺជាដំណាំមានសក្តានុពលខ្លាំង និងមានអនាគតយូរអង្វែង ដែលកម្ពុជាគួរចាប់ឱកាសជំរុញការវិនិយោគ និងពង្រីកការដាំដុះឱ្យបានឆាប់រហ័ស។ ឯកឧត្តម ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមកាហ្វេកម្ពុជា បានថ្លែងថា តម្រូវការកាហ្វេកំពុងកើនឡើងទាំងក្នុងស្រុក និងលើពិភពលោក ហើយកាហ្វេជាដំណាំមានសក្តានុពលខ្លាំង និងមានអនាគតយូរអង្វែង ដែលកម្ពុជាគួរចាប់ឱកាសជំរុញការវិនិយោគ និងពង្រីកការដាំដុះឱ្យបានឆាប់រហ័ស។ ឯកឧត្តមបានលើកឡើងថា ខេត្តមណ្ឌលគិរី មានលក្ខខណ្ឌធម្មជាតិសមស្រប អាកាសធាតុល្អ កម្ពស់សមស្រប និងដីមានគុណភាព ដែលអាចដាំដុះកាហ្វេបានល្អទាំងពូជកាហ្វេអារ៉ាប៊ីកា និងពូជរ៉ូបូស្តា ស្របតាមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៃភូមិភាគឦសាន ឆ្នាំ២០២៥–២០២៨ ដោយទទួលបានលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដោយបានអនុគ្រោះពន្ធរយៈពេល១២ឆ្នាំ លើការវិនិយោគ និងការកែច្នៃកាហ្វេ។ ឯកឧត្តមបានបន្ថែមថា ការបំប្លែងដីមួយផ្នែកពីដំណាំទិន្នផលទាបទៅដាំកាហ្វេ អាចជួយកសិករបង្កើនចំណូល និងលើកកម្ពស់ជីវភាព។ បន្ថែមលើនេះទៀត ឯកឧត្តមក៏បានជំរុញឱ្យកម្ពុជាពង្រឹងការដាំដុះ និងការកែច្នៃ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកជាមុន និងបង្កើតគុណភាព-ស្តង់ដារ ឈានទៅការនាំចេញនាពេលអនាគត។ ក្នុងការបង្ហាញពីទំហំទីផ្សារពិភពលោក ឯកឧត្តមបានរំលឹកថា នៅឆ្នាំ២០២៤ ប្រទេសប្រេស៊ីលផលិតបានកាហ្វេប្រមាណ៣,៥លានតោន […]
News & ជាតិ

ក្រសួងកសិកម្ម និងតំណាងធនាគារ ARDB ចុះកិច្ចព្រមព្រៀងជួយគាំទ្រទុនប្រមាណ១៣លានដុល្លារដល់កសិករដាំស្រូវនៅបួនខេត្ត
សៀមរាប៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)នៃក្រសួងកសិកម្ម និងឯកឧត្តម ចាន់ សីហា អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចុះហត្ថលេខាផ្តល់កម្ចីឥណទានការប្រាក់ទាបជាង១២លានដុល្លារ និងជំនួយឥតសំណងជិត១លានដុល្លារ ។ ក្រៅពីកម្ចីឥណទានការនេះ គឺផ្តតល់ជូនដល់សហគមន៍កសិកម្មទំនើបចំនួន៩ មកពីខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ធំ និងខេត្តសៀមរាប។ ដោយសារភាពស្រពេចស្រពិលនៃបញ្ហាសង្គ្រាមនៅតាមបណ្តាខេត្តជាប់ព្រំដែន កម្មវិធីចុះកិច្ចព្រមព្រៀងដ៏សំខាន់នេះត្រូវបានធ្វើឡើងរួមគ្នា នៅខេត្តសៀមរាប នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ដែលជាការចុះកិច្ចព្រមព្រៀងក្នុងទំហំធំបំផុតមិនធ្លាប់មានពីមុនមក។ ការធ្វើដូច្នេះ គឺដើម្បីជួយគាំទ្រដើមទុនដល់កសិករដាំដុះស្រូវចំនួនជាង១ ៥០០គ្រួសារ នៅលើផ្ទៃដីជាង១៥០ ០០ហិកតា និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មមួយចំនួន ដូចជា ឃ្លាំង ម៉ាស៊ីនច្រូត ត្រាក់ទ័រ ម៉ាស៊ីនបូមទឹក និងម៉ាស៊ីនកិនស្រូវជាដើម។ សហគមន៍កសិកម្មទំនើបទាំង៩ រួមមាន៖ សហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍តាំងគោក (ខេត្តកំពង់ធំ) សហគមន៍កសិកម្មទំនើបស្រូវអង្ករសុវត្ថិភាពស្រុកឯកភ្នំ (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវនាងអំ (ខេត្តសៀមរាប) សហគមន៍កសិកម្មទំនើបស្រូវស្រុកបាណន់ (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាសាស្រ្តកង្ហត (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវរូងជ្រៃមានជ័យ […]
