News & ជាតិ
photo_2025-05-02_13-27-35
សហគមន៍កសិកម្មតាសីសាមគ្គីត្រៀមផលិតនិងផ្គត់ផ្គង់បន្លែឱ្យកើនដល់១០តោននៅក្នុងមួយថ្ងៃ
ខេត្តបាត់ដំបង៖ បើពុំមានការប្រែប្រួលនោះទេ សហគមន៍កសិកម្មតាសីសាមគ្គីនឹងធ្វើការសាងសង់ផ្ទះសំណាញ់ដាំបន្លែបន្ថែម សាងសង់ផ្លូវសម្រាប់ដឹកជញ្ជូន និងប្រព័ន្ធស្រោចស្រពសម្រាប់បម្រើដល់ការផលិតបន្លែរបស់ខ្លួននៅក្នុងខែឧសភានិងមិថុនា ហើយគ្រោងចាប់ផ្តើមដាំដុះទៅតាមផែនការនៅខែកក្កដានាពេលខាងមុខ ដោយរំពឹងថាការផ្គត់ផ្គង់បន្លែនៅលើទីផ្សារកើនដល់៨ទៅ១០តោនក្នុងមួយថ្ងៃ ខណៈបច្ចុប្បន្នការផ្គត់ផ្គង់បន្លែមានជាង២ទៅ៣តោនក្នុងមួយថ្ងៃ។ សហគមន៍កសិកម្មតាសីសាមគ្គី ដែលមានមូលដ្ឋានផលិតនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោលខេត្តបាត់ដំបងមានផែនការបង្កើនការផ្គត់ផ្គង់បន្លែឱ្យកើនទ្វេដងនៅក្នុងមួយថ្ងៃនាពេលដ៏ខ្លីខាងមុខនេះ ធ្វើឡើងបន្ទាប់ពីសហគមន៍ទទួលបានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងជាមួយគម្រោងពិពិធកម្មកសិកម្មកម្ពុជាមានថវិកាជិត២លានដុល្លារ កាលពីថ្ងៃទី២៨ខែមេសាកន្លងមកនេះ។ លោក ណុប នុន ប្រធានសហគមន៍កសិកម្មតាសីសាមគ្គី បានឱ្យដឹងថា បច្ចុប្បន្នសហគមន៍មានលទ្ធភាពផលិតនិងផ្គត់ផ្គង់បន្លែទៅលើទីផ្សារក្នុងមួយថ្ងៃចន្លោះពីជាង២តោនទៅ៣តោន តែនៅពេលដ៏ខ្លីខាងមុខការផ្គត់ផ្គង់អាចនឹងកើនដល់៨តោនទៅ១០តោតនៅក្នុងមួយថ្ងៃ នៅពេលដែលការសាងសង់ផ្ទះសំណាញ់ ការសាងសង់ផ្លូវដឹកជញ្ជូន និងការរៀបចំប្រព័ន្ធស្រោចស្រព សម្រាប់បម្រើដល់ដំណើរការផលិតកម្មបន្លែសម្រេចបានលទ្ធផលតាមការគ្រោងទុក។ ទន្ទឹមនិងសហគមន៍កសិកម្មតាសីសាមគ្គី ទើបទទួលបានគម្រោងពិពិធកម្មកសិកម្មកម្ពុជា , បើតាមលោក ណុប នុន បានធ្វើការវាយតម្លៃក្នុងដំណាក់កាលដំបូងៗនេះថា បើសិនជាគម្រោងទទួលបានជោគជ័យតាមការគ្រោងទុក ពិតណាស់ វានិងជួយឱ្យកសិករមានភាពល្អប្រសើរ ។ ការចំណាយទៅលើការទិញធាតុចូលរបស់កសិករ និងធ្លាក់ចុះកាន់តែទាប។ ជារួមនៅថ្ងៃអនាគត តាមរយៈគម្រោងមួយនេះ និងធ្វើឱ្យកម្រិតជីវភាពរបស់សមាជិកសហគមន៍ នឹងប្រសើរឡើងពី៥០%ទៅ៦០% បើប្រៀបធៀបនិងកាលពីមុន។ យោងតាមគម្រោងពិពិធកម្មកសិកម្មកម្ពុជាហៅកាត់ថា (ខាស់-CASDP) បានឱ្យដឹងថា សហគមន៍កសិកម្មតាសីសាមគ្គីនៅក្នុងខេត្តបាត់ដំបង ជាសហគន៍កសិកម្មដែលបានអនុវត្តធុរកិច្ចទទួលបានជោគជ័យគួរឱ្យកត់សម្គាល់។ សហគមន៍មានសមត្ថភាពសង់ផ្ទះសំណាញ់ជាង១,000 ខ្នងសម្រាប់សមាជិករបស់ខ្លួន និងកសិករផ្សេងទៀត ក៏ដូចជាសហការជាមួយកសិករចំនួន២៧២ នាក់ ដើម្បីនាំចេញបន្លែសរីរាង្គ។ គំនិតផ្តួចផ្តើមនេះទទួលបានការគាំទ្រពីរដ្ឋាភិបាលកម្ពុជា […]
News & ជាតិ
photo_2025-04-30_10-28-18
ក្រសួងពាណិជ្ជកម្ម​​កំពុងតែ​​រៀបចំការគ្រប់គ្រងវិស័យដំណាំដំឡូងមី និងទីផ្សារនាំចេញ​
ភ្នំពេញ៖ លោក អិល ឈិញ ប្រធានសមាគមដំឡូងមីខ្មែរ បានបញ្ជាក់កាលពីថ្ងៃទី២៩​ ខែមេសានេះថា ​បច្ចុប្បន្ននេះក្រសួងពាណិជ្ជកម្ម​កំពុងតែ​​រៀបចំការគ្រប់គ្រងវិស័យដំណាំដំឡូងមី ហើយបានប្រជុំជជែកគ្នា​​ជាមួយអាជ្ញាធរតាមតំបន់​​មួយចំនួនម្តងរួចមកហើយ ដោយបានដាក់គោលការណ៍ត្រួតពិនិត្យគុណភាពដំឡូងមី និងត្រួតពិនិត្យទីលានហាលឲ្យ​បានស្អាត។ លោក​បាន​​លើកឡើងទៀត​ថា កាលណាក្រសួងពាណិជ្ជកម្ម​​បានគិតគួរដូច្នោះហើយ យ៉ាងយូរនៅឆ្នាំ២០២៦ និង២០២៧ នឹងចេញច្បាប់មួយ ដើម្បីគ្រប់គ្រងវិស័យដំឡូងមី​​ និងជំរុញការផ្សព្វផ្សាយសក្តានុពលដំឡូងមីកម្ពុជាទៅកាន់ទីផ្សារជាតិ និងអន្តរជាតិផងដែរ។​ លើសពីនេះ កសិករដាំដំឡូងមី សូមគាំទ្រនូវកិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ ដែលបង្ហាញឲ្យប្រទេស​ផ្សេងៗទៀត​​បានដឹងពីសក្តានុពលដំឡូងមីកម្ពុជា ហើយឆ្នាំនេះប្រទេសកម្ពុជាមានកិច្ចព្រមព្រៀងចំនួន៣ គឺទី១ ក្រុមហ៊ុនចិន​ ក្រុមហ៊ុនហង្សហាវេស និងរោងចក្រចំណីសត្វ​​ស៊ីភីនៅកម្ពុជា  បានប្រមូលទិញសម្រាប់ប្រើប្រាស់​ក្នុងរោងចក្ររបស់ខ្លួន។​​ សម្រាប់លោកឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមីកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្ន កម្ពុជានាំចេញដំឡូងមីស្រស់៩៥ភាគរយ ហើយកែច្នៃក្នុងស្រុកបានត្រឹម៥ភាគរយ ដែលបានរួមចំណែកប្រមាណ ៧២៨ លានដុល្លារដល់សេដ្ឋកិច្ចជាតិផងដែរ។ ប្រធានសហព័ន្ធដំឡូងមីកម្ពុជាបន្ថែមថា បច្ចុប្បន្ននេះសហព័ន្ធកំពុងតែចរចារ​បើកទីផ្សារជាមួយប្រទេសជិតខាងជាពិសេសជាមួយភាគីថៃ ដើម្បីធ្វើ​យ៉ាងណាឲ្យដំឡូងមី ដែលកសិករ​បានដាំដុះនោះឲ្យ​មានតម្លៃបន្ថែមខ្ពស់ និងអាចប្រកួតប្រជែងបាន។ សូមជម្រាបថា មើមដំឡូងមីអាចកែច្នៃទៅជាផលិតផលច្រើនប្រភេទ រួមមានម្សៅដំឡូងមី និងការកែច្នៃបន្តទៅជាផលិតផលចំណីអាហារ ដូចជានំប៉័ង នំស្រួយ ភេសជ្ជៈ និងចំណីសត្វជាដើម។ ថ្មីៗនេះសហព័ន្ធដំឡូងមីកម្ពុជាបាន​​ចុះអនុស្សរណៈជាមួយសភាឧស្សាកម្មថៃ […]
News & ជាតិ
202504290154476FN4TXIC8jYj
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម អំពាវនាវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ ក្នុងខេត្តកំពង់ស្ពឺចុះឈ្មោះតាមថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល ដើម្បីទទួលបានឱកាសរីកចម្រើន
ខេត្តកំពង់ស្ពឺ៖ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី  រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធបានអំពាវនាវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ចុះឈ្មោះតាមថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល ដើម្បីទទួលបានឱកាសរីកចម្រើន និងចូលរួមក្នុងកំណើនវិស័យឧស្សាហកម្ម។ យោងតាមក្រសួងឧសហកម្ម បានឱ្យដឹងថា ការអំពាវនាវរបស់ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី   ធ្វើឡើងកាលពីថ្ងៃទី២៨​ ខែមេសា ឆ្នាំ២០២៥ ក្នុងកម្មវិធីយុទ្ធនាការផ្សព្វផ្សាយលើកទី៤ ដែលសហការរៀបចំដោយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរដ្ឋបាលខេត្តកំពង់ស្ពឺ ដែលមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺប្រមាណ៣.៥០០នាក់។ ឯកឧត្តម ហែម វណ្ណឌី មានប្រសាសន៍ថា “យើងឃើញថា សេដ្ឋកិច្ចក្នុងប្រព័ន្ធ ជាពិសេសក្នុងវិស័យឧស្សាហកម្ម ដែលមានរោងចក្រដ៏ច្រើន កំពុងរីកចម្រើនទៅមុខហើយ។ ប៉ុន្តែដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ យើងក៏ត្រូវការឱ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធរីកចម្រើន និងអាចចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់នានា ព្រោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានច្រើនលើសលុបនៃតួអង្គសេដ្ឋកិច្ចរបស់យើង”។ ចំណែកឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា ខេត្តកំពង់ស្ពឺ មានប្រជាជនចំនួន៩៥ម៉ឺននាក់ និងមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ​ ៣៨ម៉ឺននាក់។ ការចុះឈ្មោះតាមថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល ជាការបើកផ្លូវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗ ដែលក្រសួងស្ថាប័នបាននិងកំពុងរៀបចំជូនជាបន្តបន្ទាប់ ដូចជាការអភិវឌ្ឍជំនាញ ការចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម  ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ការអនុគ្រោះ និងលើកលែងកាតព្វកិច្ចពន្ធដារ និងសេវាគាំពារសង្គមជាដើម។ […]
News & ជាតិ
cover image
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញដឹកនាំប្រតិភូធនាគារ ARDB ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃសមាគម ADFIAP លើកទី៤៨ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដោយទទួលបាននូវលទ្ធផលដូចការរំពឹងទុក
ប្រទេសអូម៉ង់ ៖​ សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និង ប៉ាស៊ីហ្វិក (Association of Development Financing Institutions in Asia and the Pacific-ADFIAP) លើកទី៩៨ និងការចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី៤៨ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងមូស្អាត ប្រទេសអូម៉ង់ នាថ្ងៃទី២២-២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP)បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគម ADFIAP លើកទី៩៨,ព្រមទាំងបានដឹកនាំប្រតិភូធនាគារ ARDBចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃសមាគម ADFIAP លើកទី ៤៨ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដោយទទួលបាននូវលទ្ធផលដូចការរំពឹងទុក។ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគម ADFIAP លើកទី៩៨ នេះ បានរៀបចំឡើងក្នុងគោលបំណ ពិភាក្សាលើរបៀបវារៈសំខាន់ៗ ដែលពាក់ព័ន្ធនឹងដំណើរវិវត្តន៍និងវឌ្ឍនភាពការងារនៃសមាគម ក៏ដូចជាដើម្បី អនុម័តលើការផ្តួចផ្តើមនានា សំដៅលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ និងលើកកម្ពស់ការអភិវឌ្ឍ ប្រកបដោយចីរភាពក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ […]
News & ជាតិ
494268535_1099917638833352_3912595809775162559_n
រាជរដ្ឋាភិបាលដាក់ឱ្យដំណើរការគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ តាមរយៈការរួមសាមគ្គីគ្នាចងក្រងជាសហគមន៍កសិករ
ខេត្តកំពង់ធំ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានដាក់ឱ្យដំណើរការគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ តាមរយៈការរួមសាមគ្គីគ្នាចងក្រងជាសហគមន៍កសិករ ដើម្បីពង្រឹងសមត្ថភាពធ្វើកសិកម្មឱ្យកាន់តែល្អ។ ថ្លែងនៅក្នុងពិធីដាក់ឱ្យដំណើរគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ នៅសហគមន៍កសិកម្មជ្រលងពន្លឺមានជ័យ ស្ថិតក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ កាលថ្ងៃទី២៧ ខែមេសា, ឯកឧត្ដម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ បានមានប្រសាសន៍ថា  គម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ គឺជាគំនិតផ្តួចផ្តើម និងជាផ្នែកមួយ នៃយុទ្ធសាស្រ្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដែលបានដាក់ចេញដោយឯកឧត្តម វង្សី វិស្សុត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ សំដៅដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រជាជន។ ឯកឧត្តមគូសបញ្ជាក់ថា “គម្រោងនេះមានគោលបំណងបង្កើនប្រាក់ចំណូលប្រជាជនក្នុងមូលដ្ឋាន និងកាត់បន្ថយចំណាកស្រុក តាមរយៈការជំរុញការធ្វើពិពិធកម្ម និងការពង្រីកមុខរបរផលិតកម្មកសិកម្ម ដែលនឹងជំរុញដល់សកម្មភាពសេដ្ឋកិច្ចនៅតាមមូលដ្ឋាន សំដៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងលើកកម្ពស់កម្រិតជីវភាពប្រជាជន។ គម្រោងនឹងផ្តោតតែលើផលិតកម្មកសិកម្មខ្នាតតូច ដែលអាចហុចផលរហ័ស ត្រូវការទុនតិច និងមានតម្រូវការបច្ចេកទេសកសិកម្មមិនស្មុគស្មាញ បន្ថែមលើផលិតកម្មកសិកម្មគោល ដូចជា ការដាំបន្លែ, ការចិញ្ចឹមសត្វ, ការផលិតជីសរីរាង្គ, និងថ្នាំសម្លាប់សត្វល្អិតតាមបែបធម្មជាតិ តាមរយៈការចូលរួមផ្តល់ទុនបដិភាគ (ចូលរួមជាភាគហ៊ុនក្នុងមុខរបរសហគមន៍កសិកម្ម) និងចូលរួមសម្របសម្រួល និងផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម […]
News & ជាតិ
thn1 copy 2
សហព័ន្ធដំឡូងមីកម្ពុជា ចុះអនុស្សរណៈជាមួយសភាឧស្សាកម្មថៃ ដើម្បីទិញដំឡូងមី៣០ម៉ឺនតោន និងពោតក្រហម ១០ម៉ឺនតោន ពីកម្ពុជាក្នុងមួយឆ្នាំ
ភ្នំពេញ៖ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំ ប្រតិភូសហព័ន្ធដំឡូងមីកម្ពុជា តំណាងដោយ ឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមី ចូលរួមក្នុងជំនួបជាមួយសភាឧស្សាកម្មថៃ និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាលើការទិញលក់ផលិតផលដំឡូងមី និងពោតក្រហមពីកម្ពុជាកាលពីថ្ងៃទី២២-២៥ ខែមេសា ឆ្នាំ២០២៥ ដើម្បីទិញដំឡូងមីចំនួន៣០ ម៉ឺនតោននិងពោតក្រហម ១០ម៉ឺនតោនពីកម្ពុជាក្នុង១ឆ្នាំ។ កម្មវិធីនេះមានការចូលរួមពីប្រតិភូកម្ពុជាចំនួន ១២រូប រួមមានតំណាងអគ្គនាយករងជំរុញពាណិជ្ជកម្ម តំណាងនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម ឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមី និងលោក ហុក សុទ្ធា អនុព័ន្ធពាណិជ្ជកម្មកម្ពុជា អមស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃ ព្រមទាំងតំណាងសភាឧស្សាហកម្មថៃ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធរបស់ប្រទេសថៃ ចំនួន ៣២រូប ផងដែរ។ ប្រតិភូកម្ពុជា និងសភាឧហ្សាកម្មថៃបានពិភាក្សាយ៉ាងផុលផុស ស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយ ពាក់ព័ន្ធនឹងទីផ្សារ និងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មកែច្នៃរវាងកម្ពុជា-ថៃ ដែលផ្តោតទៅលើផលិតកម្មដំឡូងមី ពោត សណ្តែក វត្ថុធាតុដើមផលិតចំណីសត្វ,កិច្ចសម្រួលពាណិជ្ជកម្ម និងភស្តុភាកម្ម។ ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈប្រតិភូ បានជំរុញ និងលើកទឹកចិត្តអ្នកវិនិយោគថៃ ទៅដាក់ទុនវិនិយោគ […]
News & ជាតិ
492373903_1114208467416107_7876990396446278574_n
សរុបព័ត៌មានប្រចាំសប្តាហ៍របស់ថ្នាក់ដឹកធនាគារ ARDB នៅប្រទេសអូម៉ង់
ទីក្រុងមូស្កាត, ប្រទេសអូម៉ង់៖ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) រួមជាមួយលោក អេនរិក ហ្វរិនស្យូ (Enrique I. Florencio) អគ្គលេខាធិការ ADFIAP និងសហការី បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម មះមូដ​ អាប់ឌុលឡះ អាល់ អាវីនី (Mahmood Abdullah Al Aweini) អគ្គលេខាធិការក្រសួងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍ របស់អូម៉ង់ ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍ របស់អូម៉ង់ នៅទីស្នាក់ការកណ្ដាល នៃធនាគារអភិវឌ្ឍន៍។ ភាគីទាំងពីរបានពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងកិច្ចប្រជុំប្រចាំឆ្នាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ នឹងមានគោលបំណងផ្តល់ជាវេទិកាសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនានា ដែលកំពុងកើតមានជុំវិញហិរញ្ញប្បទានប្រកបដោយចីរភាព និងការចែករំលែកនូវឧត្តមានុវត្តនានាសម្រាប់សមាជិក ព្រមទាំងការជំរុញកិច្ចសហប្រតិបត្តិការ សំដៅលើកកម្ពស់ការអភិវឌ្ឍហិរញ្ញប្បទានប្រកបដោយចីរភាព។ នាព្រឹក​​ថ្ងៃទី២២ ខែមេសា […]
News & ជាតិ
492347428_1114208464082774_3168170645839927662_n
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សា ក្នុងប្រទេសអូម៉ង់ ក្រោមប្រធានបទ “កត្តាមនុស្ស៖ ការកសាងសហគមសហគ្រិន”
ទីក្រុងមូស្កាត, ប្រទេសអូម៉ង់៖ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាមួយក្រោមប្រធានបទ “កត្តាមនុស្ស៖ ការកសាងសហគមសហគ្រិន” (The People Factor: Building Entrepreneurial Communities) ដែលជាផ្នែកមួយនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី៤៨ នៅទីក្រុងមូស្កាត ប្រទេសអូម៉ង់។ ឯកឧត្តមបណ្ឌិតប្រតិភូ បានលើកឡើងពីយុទ្ធសាស្រ្តសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា និងរបស់ធនាគារ ARDB ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិននៅប្រទេសកម្ពុជា ព្រមទាំងបានកត់សម្គាល់ពីតួនាទីដ៏សំខាន់របស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣-២៥ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារ MANDARIN ORIENTAL ទីក្រុងមូស្កាត ប្រទេសអូម៉ង់។ នាព្រឹកថ្ងៃដដែលនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញថ្លែងសុន្ទរកថាស្វាគមគណៈប្រតិភូក្នុងកិច្ចប្រជុំ ក្រោមប្រធានបទ “ការអភិវឌ្ឍសួនសេដ្ឋកិច្ច និងផលជះ”(ECONOMIC GARDENING AND DEVELOPMENT […]
News & ជាតិ
FB_IMG_1745405701981
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អញ្ជើញថ្លែងសុន្ទរកថាស្វាគមគណៈប្រតិភូក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី៤៨
ទីក្រុងមូស្កាត, ប្រទេសអូម៉ង់៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានអញ្ជើញថ្លែងសុន្ទរកថាស្វាគមគណៈប្រតិភូក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី៤៨ ក្រោមប្រធានបទ “ការអភិវឌ្ឍសួនសេដ្ឋកិច្ច និងផលជះ”(ECONOMIC GARDENING AND DEVELOPMENT IMPACT) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣-២៥ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារ MANDARIN ORIENTAL ទីក្រុងមូស្កាត ប្រទេសអូម៉ង់។ ឯកឧត្តមបានរំលេចថា៖ “គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍មានតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការអភិវឌ្ឍសួនសេដ្ឋកិច្ច តាមរយៈការវិនិយោគលើអាជីវកម្មក្នុងស្រុក, ការកសាងប្រព័ន្ឋអេកូឡូស៊ីសម្រាប់សហគ្រិន, ការជំរុញការផ្តល់ហិរញ្ញប្បទានដែលផ្តោតលើគោលដៅអភិវឌ្ឍន៍ជាក់លាក់, និងការដើរតួជាស្ពានតភ្ជាប់គម្លាតហិរញ្ញប្បទាន ជាពិសេសហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានប្រកបដោយចីរភាព” ៕ យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ក្នុងដំណើរអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏នឹងដឹកនាំប្រតិភូធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី៤៨ និងកិច្ចប្រជុំពាក់ព័ន្ធនានា […]
News & ជាតិ
66361
រដ្ឋាភិបាលហ្វីលីពីន កំពុងពិចារណាលើតម្លៃប្រេងដូង​​ក្នុងស្រុកដើម្បី​ធានានរន្តរភាពនៃការផ្គត់ផ្គង់
អន្តរជាតិ៖ រដ្ឋាភិបាលប្រទេសហ្វីលីពីន ​កំពុងតែ​ពិចារណា​ដាក់ចេញគោលនយោបាយថ្មី​មួយ ​ដែល​អាច​រក្សា​​ទុកប្រេងដូង​របស់​ខ្លួនខ្លះ ​សម្រាប់​តម្រូវការក្នុង​ស្រុកដើម្បី​ធានាបាននូវការផ្គត់ផ្គង់ និង​ទប់ស្កាត់ការឡើង​ថ្លៃ​បន្ថែម​ទៀត ខណៈ​ការ​ដឹកជញ្ជូន​ចេញទៅកាន់​ទីផ្សារ​ក្រៅប្រទេសនៅតែបន្តជាធម្មតា។ យោងតាមការចេញផ្សាយលើសារព័ត៌មាន PhilStar Global របស់ហ្វីលីពីន បានឱ្យដឹងថា គោលនយោបាយថ្មីនេះ​ គឺសម្រាប់រក្សាទុកផលិតផលប្រេងដូងខ្លះ ដើម្បីបំពេញតម្រូវការក្នុងស្រុក ដែលរួមមានតម្រូវការលាយជាជីវៈប្រេងឥន្ធនៈ ឱ្យបានគ្រប់គ្រាន់សិន ទើបអនុញ្ញាតឱ្យចេញនូវអតិរេកប្រេងដូង។ លោក លូស ប្រេនដា បាលីប្រៀ (Luz Brenda Balibrea) ប្រធានផ្នែកទំនាក់ទំនងពាណិជ្ជកម្ម និងព័ត៌មានរបស់អាជ្ញាធរប្រេងដូងហ្វីលីពីន បាននិយាយថា «គម្រោងដែលបានស្នើឡើងនេះ មានគោលបំណងធានាឲ្យបាននូវការផ្គត់ផ្គង់ក្នុងស្រុក និងរក្សាបាននូវស្ថិរភាពតម្លៃដោយមិនរំខានដល់ការប្តេជ្ញាចិត្តនាំចេញរបស់យើងឡើយ»។ លោក បាលីប្រៀ បានបន្ថែមថា នាពេលបច្ចុប្បន្ននេះ អាជ្ញាធរដូងហ្វីលីពីន កំពុងតែសិក្សាលទ្ធភាពជោគជ័យនៃគោលនយោបាយនេះ និងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច។  អាជ្ញាធរដូងហ្វីលីពីន កំពុងតែពិភាក្សាជាមួយភាគីពាក់ព័ន្ធនានាក្នុងឧស្សាហកម្មប្រេងដូង និងទីភ្នាក់ងាររដ្ឋាភិបាលរួចហើយ ទាក់ទងនឹងសំណើនេះ។ គោលនយោបាយរក្សាទុកប្រេងដូងនេះ កើតចេញពីអនុសាសន៍លើកឡើងជូនថ្នាក់ដឹកនាំអាជ្ញាធរដូង ដើម្បីដោះស្រាយបញ្ហាឡើងថ្លៃចំពោះសាច់ដូង និងប្រេងឆា។ ចំណែកប្រទេសថៃ វៀតណាម និងប្រទេសឥណ្ឌូនេស៊ី បានអនុវត្តគោលនយោបាយរឹតបន្តឹងការនាំចេញនេះរួចមកហើយ ដើម្បីដោះស្រាយកង្វះខាតការផ្គត់ផ្គង់ និងការកើនឡើងនៃតម្លៃប្រេងឆាក្នុងប្រទេស។ តម្លៃប្រេងឆានៅលើសកលលោក បានឡើងថ្លៃដោយសារតែមានឧបសគ្គក្នុងការផ្គត់ផ្គង់ពីប្រទេសអ្នកផលិតផ្សេងៗរួមទាំងហ្វីលីពីនផងដែរ។ យោងតាមសន្ទស្សន៍តម្លៃប្រេងឆារបស់អង្គការស្បៀងអាហារ […]
News & ជាតិ
491290044_1112608357576118_4558340360397639021_n
ឯកឧត្តម​បណ្ឌិត​ កៅ​ ថាច​ ដឹក​នាំ​សហការី​ ធ្វើទស្សនកិច្ចសិក្សា​កសិដ្ឋាន​ចញ្ចឹម​ត្រី​​ នៅក្នុងប្រទេស​អូម៉ង់​
មូស្កាត,​ ប្រទេស​អូម៉ង់​៖​ នាព្រឹក​​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥​នេះ​ ឆ្លៀតឱកាស​មុន​កិច្ចប្រជុំ​របស់​សមាគម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​សម្រាប់​ការ​អភិវឌ្ឍន៍​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ (ADFIAP) ឯកឧត្តម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បានដឹក​នាំ​សហការី​ ធ្វើទស្សនកិច្ចសិក្សា​កសិដ្ឋាន​ចញ្ចឹម​ត្រី​មួយ​កន្លែង​ ក្រោម​ការ​សម្របសម្រួល​របស់​ធនាគារ​អភិវឌ្ឍន៍​អូម៉ង់​។ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) រួមជាមួយលោក អេនរិក ហ្វរិនស្យូ (Enrique I. Florencio) អគ្គលេខាធិការ ADFIAP និងសហការី កាលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ  បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម មះមូដ​ អាប់ឌុលឡះ អាល់ អាវីនី (Mahmood Abdullah Al Aweini) អគ្គលេខាធិការក្រសួងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍ របស់អូម៉ង់ ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍ របស់អូម៉ង់ […]

កាលវិភាគផ្សព្វផ្សាយ