Phann
Author Social Media
News & អន្តរជាតិ

ចិនចាប់ដំណើរការលក់ចែកចាយផ្លែទុរេន នៅកំពង់ផែក្នុងខេត្តឡៅនីងរបស់ចិន
ខេត្តឡៅនីង៖ ក្រុមហ៊ុនគ្រប់គ្រងកំពង់ផែរបស់ចិន បានចាប់ផ្តើមសេវាកម្មដឹកជញ្ជូនផ្លែទុរេនដោយផ្ទាល់ ព្រមទាំងបានចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលដឹកជញ្ជូនផ្លែទុរេន ស្ថិតនៅភាគខាងជើងទីក្រុងតាលាន ខេត្តឡៅនីង ដើម្បីដោះស្រាយការនាំចូលផ្លែទុរេនពីសមុទ្រ។ សេវាកម្មដឹកជញ្ជូនថ្មីនេះ នឹងកាត់បន្ថយពេលវេលាឆ្លងកាត់ពីប្រាំបីថ្ងៃ មកនៅត្រឹមប្រាំមួយថ្ងៃ ដោយបង្កើតបណ្តាញដឹកជញ្ជូនផ្ទាល់ពីសមុទ្រសម្រាប់ផលិតផលផ្លែឈើមកពីភូមិភាគអាស៊ីអាគ្នេយ៍ ដើម្បីនាំចូលទៅដល់ទីផ្សារនៅភាគឦសាន និងខាងជើងប្រទេសចិន។ នៅពេលការសាងសង់រួចរាល់ មជ្ឈមណ្ឌលដឹកជញ្ជូនត្រូវបានគេរំពឹងថា នឹងដំណើរការដឹកជញ្ជូនផ្លែទុរេនស្រស់ ប្រហែល១០ ០០០កុងតឹន័រ ចេញពីភូមីអាស៊ីអាគ្នេយ៍ជារៀងរាល់ឆ្នាំ។ ដើម្បីគាំទ្រដល់ប្រតិបត្តិការ មន្ត្រីគយប្រចាំការនៅកំពង់ផែតាលាន បានអនុវត្តនីតិវិធីបោសសម្អាតយ៉ាងរលូន ដោយកាត់បន្ថយរយៈពេលត្រួតពិនិត្យលើផ្លែទុរេនស្រស់មកនៅត្រឹមមួយទៅពីរថ្ងៃប៉ុណ្ណោះ ដើម្បីកាត់បន្ថយអត្រាខូចខាតផ្លែទុរេនក្នុងដំណាក់កាលនាំចូល។ ក្រុមហ៊ុនគ្រប់គ្រងកំពង់ផែឡៅនីង (Liaoning Port Group) បានដំណើរការរួចហើយនូវសួនដឹកជញ្ជូនទំនិញ ដែលជាប្រភេទដ៏ចំណតធំបំផុតរបស់ខ្លួននៅកំពង់ផែឆ្នេរសមុទ្រចិន ដែលមានសមត្ថភាពផ្ទុកទំនិញបានចំនួន៤០០ ០០០តោន។ ចំណែកកំពង់ផែឈ្មោះ តាយ៉ៅវ៉ាន់ (Dayaowan) ដំណើរការរក្សាទុកទូកុងតឺន័រត្រេជាក់ជាង២០០ ០០០គ្រឿង ជារៀងរាល់ឆ្នាំ ដោយដឹកជញ្ជូនទំនិញត្រជាក់បានជាងពីរលានតោន។ កំពង់ផែទីក្រុងតាលៀន ស្ថិតក្រោមក្រុមហ៊ុនគ្រប់គ្រងកំពង់ផែឡៅនីង ក៏ជាមជ្ឈមណ្ឌលនាំចូលផ្លែចេកធំទីពីររបស់ប្រទេសចិនផងដែរ ដោយគ្រប់គ្រងចេកប្រហែល២០ ០០០កុងតឹន័រក្នុងមួយឆ្នាំ ឬស្មើនឹង៣០ភាគរយនៃចំណែកទីផ្សារផ្លែចេកក្នុងប្រទេសចិន។ យោងតាមអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនគ្រប់គ្រងកំពង់ផែឡៅនីង គំនិតផ្តួចផ្តើមបង្កើតប្រព័ន្ធដឹកជញ្ជូនផ្ទាល់នៅទីក្រុងតាលៀន ត្រូវបានគេរំពឹងថា នឹងក្លាយជាចំណុចចាប់ផ្តើមសម្រាប់ការពង្រីកបណ្តាញដឹកជញ្ជូនផ្លែឈើ។ ក្រុមហ៊ុននេះក៏មានគម្រោងអភិវឌ្ឍខ្សែសង្វាក់ឧស្សាហកម្មពេញលេញជុំវិញការនាំចូលផ្លែឈើ សម្រាប់បន្ទុំ កែច្នៃ វេចខ្ចប់ និងចែកចាយទៅតាមទីផ្សារក្នុងប្រទេសចិន៕
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាប្រធានសមាគមបណ្តាញកសិករតេជោ រួមទាំងសហការី បានដឹកនាំកិច្ចប្រជុំរវាងសមាគមបណ្តាញកសិករតេជោ និងអ្នកចិញ្ចឹមគោ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាប្រធានសមាគមបណ្តាញកសិករតេជោ រួមទាំងសហការី បានដឹកនាំកិច្ចប្រជុំរវាងសមាគមបណ្តាញកសិករតេជោ និងអ្នកចិញ្ចឹមគោ។ កិច្ចប្រជុំនេះ ត្រូវបានប្រារព្ធឡើង ក្នុងគោលបំណងពិភាក្សាគ្នា និងផ្លាស់ប្តូរបទពិសោធន៍ទាក់ទងនឹងការចិញ្ចឹមគោ ខ្សែសង្វាក់ផលិតកម្ម និងស្ថានភាពទីផ្សារ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតប្រធានសមាគម បានលើកឡើងជូនអង្គប្រជុំអំពីសាវតា គោលបំណង និងបេសកកម្មរបស់សមាគម ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ តាមរយៈការតភ្ជាប់គ្នាជាបណ្តាញដ៏រឹងមាំ ដើម្បីលើកកម្ពស់ផលិតភាព ផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស និងជួយសម្របសម្រួលក្នុងការស្វែងរកទីផ្សារ។ អង្គប្រជុំបានពិភាក្សាអំពីបញ្ហាប្រឈមសំខាន់ៗក្នុងការចិញ្ចឹមគោ ដូចជាបញ្ហាចំណី តម្លៃទីផ្សារ បច្ចេកទេសចិញ្ចឹម និងសុខភាពសត្វជាដើម។ ជាមួយគ្នានេះ អង្គប្រជុំក៏បានកំណត់ចក្ខុវិស័យរួមគ្នា និងប្ដេជ្ញាចិត្តក្នុងការចូលរួម (១) លើកកម្ពស់សមត្ថភាពអ្នកចិញ្ចឹមគោតាមរយៈការបណ្តុះបណ្តាលបច្ចេកទេសថ្មីៗ (២) បង្កើតបណ្តាញតភ្ជាប់គ្នារវាងអ្នកចិញ្ចឹមគោ និងភាគីពាក់ព័ន្ធ (៣) ជំរុញឱ្យមានទីផ្សារ និងទំនុកចិត្ត (៤) លើកស្ទួយផលិតផលក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូល និងបង្កើនសន្តិសុខចំណីអាហារ […]
News & អន្តរជាតិ

ចិនរៀបចំពិព័រណ៍ផ្លែឈើអន្តរជាតិ ឆ្នាំ២០២៥ នៅទីក្រុងសៀងហៃ និងហុងកុង
សៀងហៃ៖ កាលពីថ្ងៃទី២៧ ខែសីហា ពិព័រណ៍ផ្លែឈើអន្តរជាតិចិន ឆ្នាំ២០២៥ បានបើកជាសាធារណៈនៅឯមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ ទីក្រុងសៀងហៃ ដែលជាពិព័រណ៍ផ្លែឈើដ៏ធំបំផុត និងប្រកបដោយវិជ្ជាជីវៈបំផុតរបស់ចិន។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្មចិនសម្រាប់ការនាំចូល និងនាំចេញចំណីអាហារ ប្រភពផលិតផលដើម និងផលិតផលសត្វ ដែលបានទាក់ទាញអ្នកតាំងពិព័រណ៍ និងអ្នកអាជីពមកពីជាង៤០ប្រទេស និងតំបន់។ ការតាំងពិព័រណ៍ឆ្នាំនេះបង្ហាញពីការច្នៃប្រឌិត និងកិច្ចសហប្រតិបត្តិការលើខ្សែសង្វាក់ឧស្សាហកម្មផ្លែឈើទាំងមូល ដែលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យផ្លែឈើរបស់ប្រទេសចិន។ ពិធីបើកនេះមានការចូលរួមពីស្ថានកុងស៊ុល និងតំណាងធុរកិច្ចមកពី១០ប្រទេស រួមមានប្រទេសឈីលី ប៉េរូ អូស្ត្រាលី នូវែលសេឡង់ ថៃ ហ្វីលីពីន បារាំង អេស្ប៉ាញ សហរដ្ឋអាម៉េរិក និងប្រទេសកម្ពុជា។ នៅក្នុងពិព័រណ៍នេះ ក៏មានសាលដាក់តាំងពិព័រណ៍អំពីការបង្កាត់ពូជដំណាំលំដាប់ពិភពលោក ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរឧស្សាហកម្មផ្លែឈើរបស់ប្រទេសចិន តាមរយៈការផ្តោតលើ “ការការពារសិទ្ធិ” ទៅជា “កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ” ដែលជួយឱ្យវិស័យនេះផ្លាស់ប្តូរពីកំណើនដែប្រកបដោយទិន្នផលខ្ពស់ ទៅជាការអភិវឌ្ឍប្រកបដោយគុណភាព។ តាមរយៈដំណោះស្រាយផ្នែកអាជ្ញាបណ្ណស្តង់ដារ ដែលគ្របដណ្តប់លើបណ្តុះកូនឈើ បច្ចេកវិទ្យា និងម៉ាកយីហោ គំនិតផ្តួចផ្តើមនេះនឹងជួយអ្នកដាំដំណាំហូបផ្លែអាចបង្កើនប្រសិទ្ធភាពដាំដុះ ពង្រីកសក្តានុពលទីផ្សារ និងធានាបាននូវប្រាក់ចំណូលប្រកបដោយនិរន្តរភាព។ ព្រមជាមួយគ្នានេះដែរ តាមរយៈការពង្រឹងទំនាក់ទំនងរវាង “ពូជល្អ ចម្ការល្អ និងទីផ្សារល្អ” អគារបង្កាត់ពូជត្រូវបានគេរំពឹងថា នឹងបង្កើតឱកាសថ្មីសម្រាប់ការរីកចម្រើននាពេលអនាគតរបស់ឧស្សាហកម្មនេះ។ ការតាំងពិពណ៌នៅឆ្នាំ២០២៥នេះផ្តោតកាន់តែខ្លាំងលើការគាំទ្រផ្នែកផលិតកម្មក្នុងស្រុក […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB អញ្ចើញចូលរួមក្នុងវេទិកាជាតិគណនេយ្យ ឆ្នាំ២០២៥
រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមនិងសហការី នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ចើញចូលរួមជាកិត្តិយសនៅក្នុងវេទិការជាតិគណនេយ្យ ឆ្នាំ២០២៥ នាមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។ ពិធីនេះមានការអញ្ចើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនិងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបផ្សេងទៀត។ សូមជម្រាបជូនថា នៅក្នុងវេទិកាជាតិគណនេយ្យ ឆ្នាំ២០២៥នេះ បុគ្គលិករបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានដាក់តាំងបង្ហាញផលិតផល និងសេវាកម្មរបស់ធនាគារជូនដល់អ្នកចូលរួមនៅក្នុងវេទិកានេះផងដែរ៕ ដោយ ឡុង សារេត
News & ជាតិ

សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំមានក្តីសង្ឃឹមខ្ពស់ទៅលើការប្រមូលផលនៅឆ្នាំ២០២៦
ត្បូងឃ្មុំ៖ នៅក្នុងឆ្នាំ២០២៥នេះ, សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំសម្រេចបាននៅការប្រមូលផលរបស់ខ្លួនបានប្រមាណ១៤០តោន ពោលទាបជាងឆ្នាំ២០២៤។ ប៉ុន្តែនៅក្នុងរដូវប្រមូលផលម្រេចនៅឆ្នាំ២០២៦ខាងមុខនេះមានក្តីសង្ឃឹមថា បរិមាណផលម្រេចនឹងកើនឡើងទ្វេដងបើប្រៀបធៀបទៅនិងឆ្នាំ២០២៥។ អ្នកស្រី អេង រ៉ាណែត ប្រធានសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ បានឱ្យដឹងថា នៅឆ្នាំ២០២៥នេះកសិករ ដែលជាសមាជិកសហគមន៍ បានប្រមូលផលម្រេចចប់រួចរាល់ហើយ បានទិន្នផលប្រមាណ១៤០តោន ពោលតិចជាងឆ្នាំ២០២៤។ ប៉ុន្តែនៅក្នុងឆ្នាំ២០២៥ និងនៅក្នុងរដូវប្រមូលផលម្រេចឆ្នាំ២០២៦ខាងមុខ យើងអាចប្រៀបធៀបបាន ព្រោះយើងរំពឹងទុកថា ទិន្នផលនៅឆ្នាំ២០២៦ អាចនឹងកើនឡើងទ្វេដង ពី១៤០តោនកើនដល់២៨០តោន។ អ្នកស្រីបានបញ្ជាក់ថា “ការរំពឹងទិន្នផលម្រេចថា នឹងកើនឡើងទ្វេដងនៅឆ្នាំំ២០២៦ ដោយសារនៅក្នុងរដូវកាលនេះយើងមានថវិកាសម្រាប់ទិញធាតុចូលឱ្យកសិករប្រើប្រាស់បានទាន់ពេលវេលា។ តួយ៉ាងនៅប៉ុន្មានថ្ងៃកន្លងមកនេះខ្ញុំបានដើរចុះទៅពិនិត្យនៅតាមចម្ការរបស់សមាជិកសហគមន៍ឃើញថា ម្រេចរបស់កសិករមានការកើនផលជាងឆ្នាំទៅ រាប់តាំងពីផ្កា និងក្តឹបម្រេចល្អជាងឆ្នាំមុន”។ បើតាមប្រធានសហគមន៍កសិកម្មទំនើបខាងលើ, នៅឆ្នាំ២០២៥ សហគមន៍បានចុះកុងត្រាជាមួយក្រុមហ៊ុនទទួលទិញម្រេចពីកសិករសម្រាប់ម្រេចខ្មៅថ្លៃ៧ដុល្លារក្នុងមួយគីឡូក្រាម ពោលតម្លៃខ្ពស់ជាងឆ្នាំ២០២៤ កសិករភាគច្រើនលក់បានថ្លៃ១៤ ០០០រៀល។ ដោយឡែកចំពោះតម្លៃម្រេចនៅឆ្នាំ២០២៦ខាងមុខនេះ ខាងសហគមន៍គ្រោងធ្វើកុងត្រាជាមួយក្រុមហ៊ុនទទួលទិញនៅដើម ឬចុងខែវិច្ឆិកាខាងមុខ ហើយរំពឹងថា អាចបានថ្លៃ៧ដុល្លារក្នុងមួយគីឡូក្រាមផងដែរ។ អ្នកស្រី អេង រ៉ាណែត បានឱ្យដឹងទៀតថា “ក្នុងនាមជាប្រធានសហគមន៍កសិកម្មទំនើប ហ៊ានធានាជាក់លាក់ថា ការលក់ម្រេចរបស់កសិករទាំងត្រូវធ្វើតាមសហគមន៍ អ៊ីចឹងទិន្នផលទាំងអស់ខ្ញុំចង់ឃើញនៅថ្ងៃខាងមុខម្រេចកម្ពុជាអាចនាំចេញបាននិងមានតួលេខមួយជាក់លាក់ ហើយយើងព្យាយាមផ្សព្វផ្សាយដល់កសិករ ដែលមិនទាន់បានចូលរួមនៅក្នុងសហគមន៍ ឱ្យពួកគាត់ចូលរួមបានកាន់តែច្រើន ធ្វើឱ្យទីផ្សារយើងមានតម្លៃកាន់តែល្អ”។ សូមជម្រាបជូនផងដែរថា […]
News & អន្តរជាតិ

ផ្លែទៀបរបស់ឥណ្ឌាទទួលបានការចាប់អារម្មណ៍នៅលើទីផ្សារអន្តរជាតិ
ញូវដេលី៖ ក្រុមហ៊ុននាំចេញផ្លែនៅក្នុងប្រទេសឥណ្ឌា បាននិយាយថា ទីផ្សារផ្លែទៀបបាយរបស់ឥណ្ឌាបានបង្ហាញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ក្នុងរដូវប្រមូលផល ឆ្នាំ២០២៥នេះ បន្ទាប់ពីបានឆ្លងកាត់ស្ថានភាពលំបាក កាលពីក្នុងឆ្នាំ២០២៤។ គេហទំព័របន្លែ និងផ្លែឈើ បានផ្សាយថា លោកនាយកក្រុមហ៊ុនប្រមូលទិញ និងនាំចេញទៀបបាយឥណ្ឌា មានប្រសាសន៍ថា ផ្លែទៀបមានគុណភាពល្អនៅឆ្នាំ២០២៥នេះ ដោយសារទឹកភ្លៀងបានធ្លាក់ទាន់ពេលវេលាល្អ បន្ទាប់ពីមានគ្រោះរាំងស្ងួត កាលពីឆ្នាំ២០២៤។ រដូវប្រមូលផលផ្លែទៀបបាយនៅក្នុងប្រទេសឥណ្ឌា ជាធម្មតាចាប់ផ្តើមពីខែសីហា ដល់ខែកុម្ភៈ ហើយការប្រមូលផល នៅឆ្នាំ២០២៥នេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកទិញក្នុងស្រុក និងអ្នកនាំចេញ។ កន្លងមកដំណើរការផ្គត់ផ្គង់ផ្លែទៀបបាយនៅលើទិផ្សារមិនបាល្អរលូន ដោយសារបណ្តាលមកពីទឹកភ្លៀងធ្លាក់មិនទៀងទាត់ លោកនាយកក្រុមហ៊ុន បានកត់សម្គាល់ថា ផ្លែទៀបបាយរបស់ឥណ្ឌាមានទំហំធំ រសជាតិផ្អែមឆ្ងាញ់ និងមានសម្រស់ស្អាតជាងផ្លែទៀប ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត កាលពីឆ្នាំ២០២៤។ យោងទៅតាមលោកនាយកក្រុមហ៊ុននាំចេញ បានឱ្យដឹងទៀតថា នៅក្នុងប្រទេសឥណ្ឌា មានដាំពូជទៀបបាយជាច្រើនប្រភេទ ប៉ុន្តែភាគច្រើនសម្រាប់តែបរិភោគក្នុងស្រុក ដោយសារតែផ្លែឆាប់បែក និងឆាប់រលួយស្អុយ។ ប៉ុន្តែសម្រាប់ពូជទៀបបាយស្វិត គឺជាពូជតែមួយគត់ ដែលអាចនាំចេញបាន ដោយសារវាមានគុណភាពខ្ពស់ និងអាចរក្សាទុកបានយូរ។ ប្រទេសអារ៉ាប់រួម គឺជាទីផ្សារនាំចេញផ្លែទៀបបាយធំជាងគេ ដែលសហគមន៍ជនជាតិភាគតិចមួយចំនួនធ្លាប់ស្គាល់ផ្លែទៀប និងចូលចិត្តទិញបរិភោគ។ ចំណែកការសាកល្បងថ្មីៗ បង្ហាញពីចំណង់ចំណូលចិត្តនៅក្នុងប្រទេសអង់គ្លេស ម៉ាឡេស៊ី និងប្រទេសសិង្ហបុរី ដែលអ្នកលក់រាយកំពុងស្វែងរកផ្លែទៀបបាយនេះ។ លោកប្រធានក្រុម […]
News & ជាតិ

ឆ្នាំ២០២៥នេះ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងសម្រេចបានប្រមាណ៤,៨ភាគរយ
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៥ ត្រូវបានលោក កេនីជីរ៉ូ កាស៊ីវ៉ាសេ (Kenichiro Kashiwase) ប្រធានក្រុមបេសកកម្មនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund – IMF)បានវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាថានឹងសម្រេចបានក្នុងរង្វង់ ៤,៨ភាគរយ ដែលឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពពាណិជ្ជកម្មសកល, ការអនុវត្តអត្រាពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក ស្របពេលមានស្ថានភាពតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។ ការបង្ហាញការព្យាករណ៍ទៅលើកំណើនសេដ្ឋកិច្ចកម្ពុជារបស់ប្រធានក្រុមបេសកកម្មនៃមូលនិធិរូបិយវត្ថុអន្តរជាតិខាងលើ ត្រូវធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា សម្រាប់ឆ្នាំ២០២៥ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកប្រធានក្រុមបេសកកម្ម IMF បានមានប្រសាសន៍ថា ផ្អែកតាមការវាយតម្លៃរបស់ជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ បើទោះបីជាទស្សនវិស័យសេដ្ឋកិច្ចកម្ពុជានៅបន្តរក្សាបាននូវភាពធន់ និងរក្សាចលនាកំណើនក្នុងឆ្នាំ២០២៥ ក្នុងរយៈពេលមធ្យម កម្ពុជានៅបន្តប្រឈមនឹងហានិភ័យចម្បងមួយចំនួន៖ ទី១)-ការបន្តកំណើនយឺតនៃសេដ្ឋកិច្ចសកល, ទី២)-ការថមថយនៃហិរញ្ញប្បទាន ដែលមានកម្រិតសម្បទានខ្ពស់, ទី៣)- ភាពតានតឹងនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដែលប៉ះពាល់ដល់ចរន្តពាណិជ្ជកម្ម, និងទី៤)-ការកើនឡើងនៃសម្ពាធបំណុលក្នុងវិស័យហិរញ្ញវត្ថុជាដើម ។ លោក កេនីជីរ៉ូ កាស៊ីវ៉ាសេ បានបន្តទៀតថា សេដ្ឋកិច្ចកម្ពុជានឹងបន្តចលនាក្នុងគន្លងនៃកំណើនរឹងមាំសម្រាប់រយៈពេលមធ្យមខាងមុខ ប៉ុន្តែគឺចាំបាច់ត្រូវជំរុញការអនុវត្តការងារកែទម្រង់ និងគោលនយោបាយមុតស្រួច ប្រកបដោយប្រសិទ្ធភាព […]
News & អន្តរជាតិ

ឥណ្ឌាពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ី និងចិន
ធានជីន៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា មូឌី (Narendra Modi) បានជួបពិភាក្សារជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) និងប្រធានាធិបតីចិន លោក ស៊ី ជីនភីង (Xi Jinping) ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនក្នុ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ ដែលមេដឹកនាំទាំងបីបានបង្ហាញខ្លួនជាសាធារណៈដោយកាន់ដៃគ្នា។ លោកប្រធានាធិបតីចិន បាននិយាយទៅកាន់កិច្ចប្រជុំកំពូលជាមួយនឹងសុន្ទរកថា ដែលរិះគន់ «ចិត្តគំនិតនៃសង្រ្គាមត្រជាក់» និង «ការសម្លុត» ដោយមិនបញ្ចេញឈ្មោះដោយផ្ទាល់ទៅកាន់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ។ ក្រោយមកលោកបានប្រកាសអំពី «គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» ដោយអំពាវនាវឱ្យមានប្រព័ន្ធលើកកម្ពស់ការរួមបញ្ចូលជាជាងការបំបែក។ កិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ បានបញ្ចប់ដោយចេញសេចក្តីប្រកាសរួមមួយ ដែលបណ្តាប្រទេសជាសមាជិក បានប្រឆាំងនឹង «វិធានការបង្ខិតបង្ខំជាឯកតោភាគី» រួមទាំងទណ្ឌកម្មសេដ្ឋកិច្ច ដែលបំផ្លាញច្បាប់អន្តរជាតិ និងដើរផ្ទុយទៅនឹងបទដ្ឋានគតិយុត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការសហប្រជាជាតិ។ លោក ណារិនដ្រា មូឌី បានពណ៌នាកិច្ចប្រជុំកំពូលនេះថា ជាឱកាសសម្រាប់ប្រទេសឥណ្ឌា ដោយបង្ហាញពីសារៈសំខាន់នៃការតភ្ជាប់ និងការធ្វើពាណិជ្ជកម្មក្នុងចំណោមរដ្ឋជាសមាជិក។ លោកបាននិយាយថា […]
News & ជាតិ

ផលិតផលកសិកម្មបួនមុខ ត្រូវបានក្រុមហ៊ុនមួយ បញ្ជាទិញជាង៥៣ម៉ឺនតោន ពីខេត្តប៉ៃលិនដើម្បីនាំចេញ
ភ្នំពេញ៖ ប្រជាកសិករខេត្តប៉ៃលិន កាន់តែមានក្តីសង្ឃឹមដោយមានក្រុមហ៊ុនមួយ បានប្រកាសបញ្ជាទិញដំឡូងមី ពោតក្រហម គ្រាប់ស្វាយចន្ទី និងគ្រាប់សណ្ដែកសៀងចំនួន៥៣.៤០០០តោន ដើម្បីនាំចេញទៅកាន់ប្រទេសវៀតណាម ជំនួសឱ្យទីផ្សារប្រទេសថៃ។ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមហ៊ុន Agro King Trading Co.ltd ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន Hong Nga Saigon Co.Ltd ជាអ្នកប្រមូលទិញកសិផលទៅប្រទេសវៀតណាម និងមន្ទីរកសិកម្ម បានចុះទៅមើលទីលានសម្ងួតពោត ដំឡូង គ្រាប់ស្វាយចន្ទី (សៃឡូ) ចំនួន៤ទីតាំងនៅក្នុងខេត្តប៉ៃលិន។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានឱ្យដឹងថា ក្រុមហ៊ុនគ្រោងបញ្ជាទិញគ្រាប់ពោតក្រហមចំនួន៥សែនតោន, ដំឡូងមី (បកសម្បក និងកាប់ដោយដៃ) ចំនួន៣ម៉ឺនតោន, គ្រាប់ស្វាយចន្ទី២ពាន់តោន និងគ្រាប់សណ្ដែកសៀងចំនួន២ពាន់តោនក្នុងមួយឆ្នាំ។ ឯកឧត្តមក៏បានណែនាំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងកសិកម្ម ខេត្តប៉ៃលិន ត្រូវផ្សព្វផ្សាយ និងរៀបចំផែនការអាជីវកម្ម ដើម្បីផលិតតាមការបញ្ជាទិញរបស់ក្រុមហ៊ុន ដោយមានកិច្ចសន្យាច្បាស់លាស់៕
News & អន្តរជាតិ

ប្រទេសចិននៅតែជាទីផ្សារដំឡូងមីដ៏ធំបំផុតរបស់វៀតណាម
ហាណូយ៖ យោងតាមនាយកដ្ឋានគយវៀតណាម ក្នុងរយៈពេល៧ខែនៃឆ្នាំ២០២៥នេះ ប្រទេសចិន គឺជាទីផ្សារនាំចេញដំឡូងមី និងផលិតផលដំឡូងមីដ៏ធំបំផុតរបស់វៀតណាម ដែលស្មើនឹង៩៥ភាគរយ ជាបរិមាណ និង៩៣ភាគរយ ជាតម្លៃនៃការនាំចេញសរុប។ ដោយសារសារពើភ័ណ្ឌទីផ្សាររបស់ចិនមានកម្រិតខ្ពស់នាពេលបច្ចុប្បន្ន ប្រហែល៤៥ម៉ឺនតោននៃម្សៅដំឡូងមី កំពុងស្តុកទុកនៅកំពង់ផែធំៗរបស់ចិន រួមជាមួយនឹងការផ្គត់ផ្គង់ពីប្រទេសឡាវ និងប្រទេសកម្ពុជា បានបង្កើតសម្ពាធប្រកួតប្រជែងដោយផ្ទាល់លើដំឡូងមីរបស់វៀតណាម។ ការធ្វើពិពិធកម្មទីផ្សាររបស់វៀតណាមអាចជួយកាត់បន្ថយសម្ពាធនៃតម្លៃទីផ្សារ។ ក្រុមហ៊ុនវៀតណាមមួយចំនួន កំពុងជំរុញការនាំចេញម្សៅដំឡូងមីទៅកាន់កោះតៃវ៉ាន់ ក្នុងតម្លៃ ១០-១៥ភាគរយ គឺខ្ពស់ជាងការនាំចេញទៅកាន់ប្រទេសចិន។ ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២៥នេះ វៀតណាមគឺជាអ្នកផ្គត់ផ្គង់ម្សៅដំឡូងមីធំទីពីរសម្រាប់កោះតៃវ៉ាន់ ដែលមានបរិមាណជាងបីម៉ឺនតោន គឺកើនឡើង២១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។ ចំណែកទីផ្សារម្សៅដំឡូងមីរបស់វៀតណាមមានចំនួន១៦ភាគរយ នៃការនាំចូលសរុបរបស់តៃវ៉ាន់ គឺកើនឡើង១៤ភាគរយ ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២៤។ បន្ថែមពីលើការផ្គត់ផ្គង់រោងចក្រកែច្នៃអាហារ និងក្រុមហ៊ុនផលិតចំណីសត្វ ក្រុមហ៊ុនប្រមូលទិញដំឡូងមីកំពុងរំពឹងថា នឹងចាប់ផ្តើមដំណើរការឡើងវិញនូវរោងចក្រជីវឥន្ធនៈអេតាណុល។ យោងតាមការព្យាករណ៍ បានឱ្យដឹងថា ចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ២០២៥ កម្មវិធីជីវឥន្ធនៈអេតាណុល នឹងឈានចូលដល់ដំណាក់កាលនៃប្រតិបត្តិការពេញលេញ ដើម្បីស្រូបយកដំឡូងមីរបស់វៀតណាម និងកាត់បន្ថយសម្ពាធនៃការនាំចេញ។ នៅក្នុងឆមាសទីមួយឆ្នាំ២០២៥ ការនាំចូលដំឡូងមី និងម្សៅដំឡូងមីរបស់ប្រទេសចិនបានកើនឡើងយ៉ាងខ្លាំង ដោយមានការនាំចូលសរុបនៃមុខទំនិញទាំងពីរនេះឈានដល់ ៦,១៩លានតោន មានតម្លៃជាទឹកប្រាក់ចំនួន១,៦៩ពាន់ គឺកើនឡើង៩១ភាគរយជាបរិមាណ និង២៨ភាគរយជាតម្លៃ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២៥ វៀតណាមបានក្លាយជាអ្នកផ្គត់ផ្គង់ម្សៅដំឡូងមីដ៏ធំបំផុតទៅកាន់ប្រទេសចិន ដែលមានចំនួន១,៣៤លានតោន […]
News & ជាតិ

បច្ចុប្បន្ននេះកម្ពុជាមានការខ្វះខាតអង្ករដំណើបមួយចំនួន ដែលចាំបាច់ត្រូវនាំចូលពីឡាវ និងវៀតណាម
ភ្នំពេញ៖ នៅរយៈពេលពីរថ្ងៃចុងក្រោយនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម បានផ្ទុះការវែកញែកយ៉ាងច្រើនករណីឃាត់រថយន្តដឹកអង្ករដំណើប ដែលនាំចូលមកកម្ពុជាតាមច្រកព្រំដែនកំពង់ស្រឡៅ ក្នុងខេត្តព្រះវិហារ ហើយត្រូវបានសមត្ថកិច្ចឃាត់ ដោយសង្ស័យថា គ្មានច្បាប់អនុញ្ញាត។ ប្រជាពលរដ្ឋមួយចំនួន ហាក់មានអារម្មណ៍ភ្ញាក់ផ្អើល នៅពេលឃើញការនាំចូលអង្ករមកកម្ពុជា ព្រោះយល់ថា កម្ពុជាអាចផលិតអង្ករបានលើសតម្រូវការ ហើយអាចនាំចេញបានថែមទៀត ចុះហេតុអ្វីចាំបាច់នាំចូលពីប្រទេសផ្សេង? លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ននេះកម្ពុជា មានការខ្វះខាតអង្ករដំណើបមួយចំនួន ដែលចាំបាច់ត្រូវនាំចូលពីប្រទេសឡាវ និងវៀតណាម ប៉ុន្តែក្នុងចំណោមប្រទេសទាំងនេះ ការនាំចូលពីប្រទេសឡាវមានច្រើន ដោយសារឡាវដាំដុះស្រូវដំណើបច្រើន និងមានគុណភាពល្អជាងអង្ករដំណើបរបស់វៀតណាម។ លោក លន់ យ៉េង បានបន្ថែមថា ដោយសារតែស្រូវដំណើបមានទិន្នផលតិច មានរយៈពេលយូរ និងប្រកាន់រដូវ ដូច្នេះបងប្អូនប្រជាពលរដ្ឋខ្មែរមិនសូវនិយមដាំដុះច្រើនឡើយ ដូច្នេះទើបយើងខ្វះខាតអង្ករដំណើប។ បន្ថែមពីនេះ រដូវបុណ្យភ្ជុំបិណ្ឌជិតខិតចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខ ហើយការប្រមូលផលស្រូវដំណើប របស់កសិករយើងក៏មិនទាន់ដល់ ព្រោះជាទូទៅស្រូវដំណើបត្រូវប្រមូលផលចុងខែតុលា ឬដើមខែវិច្ឆិកា ដូច្នេះច្បាស់ណាស់ ត្រូវការនាំចូលជាចាំបាច់។ ទោះជាយ៉ាងនេះក្តីក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា បាននិងកំពុងជំរុញឱ្យមានការដាំដុះស្រូវដំណើប ឱ្យបានច្រើនជាងមុន ដោយបានផ្សព្វផ្សាយជំរុញនូវការដាំដុះស្រូវដំណើប ពូជ «ស្បៃមង្គល» ដែលបានចុះបញ្ជីសម្គាល់ម៉ាកអង្ករសមូហភាព កាលពីឆ្នាំ២០២២។ […]
News & អន្តរជាតិ

ការស្ទះផ្លូវឆ្លងកាត់តំបន់កាស្មៀរ ធ្វើឱ្យកសិករឥណ្ឌាបាត់ប្រាក់ចំណូលយ៉ាងច្រើន
ញូវដេលី៖ ការស្ទះផ្លូវឆ្លងកាត់តំបន់កាស្មៀរយៈពេលមួយសប្តាហ៍កន្លងមកនេះ បានធ្វើឱ្យអ្នកដាំផ្លែឈើនៅក្នុងតំបន់នេះ ខាតបង់ប្រាក់ចំណូលយ៉ាងច្រើន ដោយសាររថយន្តដឹកផ្លែប៉ោម និងផ្លែសារី ជាង១ ០០០គ្រឿង មិនអាចធ្វើចរាចរឆ្លងកាត់បាន។ ការស្ទះផ្លូវនេះបានកើតឡើងបន្ទាប់ពីមានព្យុះភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានការរអិលបាក់ដី ធ្វើឱ្យខូចផ្លូវជាតិមួយខ្សែ ដែលតភ្ជាប់តំបន់កាស្មៀរទៅទីផ្សារនានាក្នុងប្រទេសឥណ្ឌា។ ទោះបីជាផ្លូវខ្លះនៅតែបើកចំហក៏ដោយ ក៏អាជ្ញាធរមិនអនុញ្ញាតឱ្យរថយន្តធុនធ្ងន់ធ្វើចរាចរឆ្លងកាត់ឡើយ ដែលរថយន្តនីមួយៗត្រូវបានគេប៉ាន់ស្មានថា អាចដឹកផ្លែឈើមានតម្លៃពី ១ ៨០០ ទៅ៣ ៦០០ដុល្លារ។ អ្នកដាំប៉ោម និងសារី បានប៉ាន់ប្រមាណថា មានឡានដឹកទំនិញប្រហែល៥០០ ទៅ៨០០គ្រឿង ត្រូវជាប់គាំងនៅតាមដងផ្លូវ។ មន្ត្រីចរាចរណ៍នៅតំបន់កាស្មៀរ បានបញ្ជាក់ថា ខណៈផ្លូវជាតិមួយចំនួនត្រូវបានជួសជុលឡើងវិញក៏ដោយ ការងារជួសជុលនៅតែបន្តធ្វើតាមទីតាំងជាច្រើនកន្លែអ។ ពួកមន្ត្រីចរាចរណ៍ បានរាយការណ៍ថា ចរាចរណ៍នៅលើផ្លូវមួយចំនួនត្រូវបានបើកឱ្យចរាចរឆ្លងកាតើ ប៉ុន្តែបានណែនាំដល់អ្នកធ្វើដំណើរឱ្យពិនិត្យមើលស្ថានភាពផ្លូវឱ្យបានច្បាស់លាស់មុនពេលចាប់ផ្តើមការធ្វើដំណើរទៅមុខទៀត។ អាជ្ញាធរមូលដ្ឋានបាននឹងកំពុងបោសសម្អាតកម្ទេចកម្ទី និងបង្កើតផ្លូវឆ្លងកាត់ជំនួស ដើម្បីស្តារផ្លូវនេះឡើងវិញ។ អ្នកនាំពាក្យនៅក្នុងតំបន់បានសម្តែងការព្រួយបារម្ភអំពីឥទ្ធិពលលើវិស័យសាកវប្បកម្មផងដែរ។ លោកបានបន្តថា រថយន្តដឹកផ្លែប៉ោម និងផ្លែសារីជាង១ ០០០គ្រឿងនៅតែជាប់គាំង យូរពេក ធ្វើផ្លែឈើចាប់ផ្តើមខូចគុណភាពជាបន្តបន្ទាប់។ លោកបាននិយាយថា ការកកស្ទះចរាចរណ៍នេះគឺជាគ្រោះមហន្តរាយក្នុងពេលប្រមូលផលធំ។ វាមិនមែនគ្រាន់តែជាការរលួយផ្លែឈើនោះទេ វាជាការដួលរលំនៃសេដ្ឋកិច្ច ដែលទ្រទ្រង់ជីវភាពគ្រួសារកសិកររាប់សែននាក់។ លោកបានជំរុញឲ្យអាជ្ញាធរក្នុងមូលដ្ឋានដោះស្រាយបញ្ហាយានយន្តកកស្ទះជាបន្ទាន់ ហើយពិចារណាអនុញ្ញាតឲ្យរថយន្តធុនធ្ងន់ប្រើប្រាស់ផ្លូវជាតិឡើងវិញ។ អ្នកដាំដំណាំហូបផ្លែ និងអ្នកជំនួញ បានព្រមានថា ការពន្យារពេលបន្តទៀតធ្វើឱ្យខូចគុណភាពផ្លែឈើ […]
