ស្រីលង្កាពង្រីកកសិកម្មសរីរាង្គ សម្រាប់នាំចេញផលិតផលទៅសហភាពអឺរ៉ុប

maxresdefault

កូឡុំបូ៖ ប្រទេសស្រីលង្កាកំពុងរៀបចំពង្រឹងការដាំដុះបន្លែ និងផ្លែឈើសរីរាង្គ ដើម្បីឆ្លើយតបទៅនឹងបទប្បញ្ញត្តិស្តីពីនិរន្តរភាព នាពេលខាងមុខរបស់សហភាពអឺរ៉ុបសម្រាប់ការនាំចូលផលិតផលកសិកម្មពីប្រទេសស្រីលង្កា។

សហភាពអឺរ៉ុបកំពុងតែបង្កើតច្បាប់ថ្មី ដែលនឹងតម្រូវឱ្យអ្នកនាំចេញបន្លែផ្លែឈើ ត្រូវបំពេញតាមស្តង់ដារប្រកបដោយនិរន្តរភាពកាន់តែតឹងរ៉ឹង ដើម្បីរក្សាលទ្ធភាពនាំចូលទៅកាន់ទីផ្សារអឺរ៉ុប នៅប៉ុន្មានឆ្នាំខាងមុខទៀតនេះ។

ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ការនាំចេញស្រីលង្កា បានមានប្រសាសន៍ថា ប្រទេសស្រីលង្កាកំពុងតែផ្តល់អាទិភាពដល់ផលិតកម្មសរីរាង្គ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រនាំចេញរបស់ខ្លួន។

លោកបានមាប្រសាសន៍ថា «ទីផ្សារពិភពលោកបច្ចុប្បន្នសម្រាប់ផលិតផលកសិកម្មសរីរាង្គមានតម្លៃប្រហែល១៥០ពាន់លានដុល្លារ ហើយត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងរហូតដល់៦៥០ពាន់លានដុល្លារនៅឆ្នាំ២០៣៤។ ដូច្នេះ​ ប្រសិនបើប្រទេសស្រីលង្កាចង់ចាប់យកចំណែកទីផ្សារបានខ្លះ យើងត្រូវអភិវឌ្ឍវិស័យកសិកម្មសរីរាង្គរបស់យើង។ ក្រុមប្រឹក្សាអភិវឌ្ឍការនាំចេញបានធ្វើអន្តរាគមន៍ក្នុងបញ្ហានេះរួចហើយ»។

លោកប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ បានកត់សម្គាល់ថា ប្រហែលពាក់កណ្តាលនៃតម្រូវការជាសកលសម្រាប់ផលិតផលសរីរាង្គនឹងមកពីរដ្ឋជាសមាជិកសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស។

លោក​បាន​បន្ត​ថា បច្ចុប្បន្ន​ប្រទេស​ស្រីលង្កា​មាន​កសិករ​ប្រមាណពីរម៉ឺន​នាក់​កំពុងតែ​ដាំបន្លែផ្លែឈើនៅ​លើ​ផ្ទៃដីទំហំ២៨ ៣០០ហិកតា ​ជា​លក្ខណៈ​សរីរាង្គទាំងអស់​សម្រាប់​ផ្គត់ផ្គងការ​នាំ​ចេញទៅកាន់ទីផ្សារក្រៅប្រទេស ជាពិសេសសម្រាប់ទីផ្សារសហភាពអឺរ៉ុប។

ក្រុមប្រឹក្សាអភិវឌ្ឍការនាំចេញស្រីលង្កាមានគោលបំណងបង្កើនតំបន់ដាំដុះបែបសរីរាង្គ ក្រោមផែនការសកម្មភាពអភិវឌ្ឍន៍ការនាំចេញ ដើម្បីឱ្យស្របតាមតម្រូវការរបស់សហភាពអឺរ៉ុប នាពេលអនាគត និងនិន្នាការទីផ្សារអន្តរជាតិផងដែរ។

គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃការកែទម្រង់រដ៏ធំដើម្បីសម្របខ្លួនទៅនឹងគោលនយោបាយនិរន្តរភាពជាសកល និងលើកកម្ពស់កសិកម្មប្រកបដោយការទទួលខុសត្រូវចំពោះបរិស្ថាន។  កសិកម្មសរីរាង្គត្រូវបានកំណត់ថា ជាវិធីសាស្រ្តកសិកម្ម ដែលជៀសវាងធាតុចូលសំយោគ និងពឹងផ្អែកលើសារធាតុ និងដំណើរការបែបធម្មជាតិ។

ចំណែកគណៈកម្មការអឺរ៉ុប បានកំណត់គោលដៅនៃការបំប្លែង២៥ភាគរយនៃដីកសិកម្មរបស់សហភាពអឺរ៉ុប ឱ្យក្លាយទៅជាផលិតកម្មសរីរាង្គនៅឆ្នាំ២០៣០ ដែលជាគោលនយោបាយត្រូវគេរំពឹងថា នឹងមានឥទ្ធិពលលើខ្សែសង្វាក់ផ្គត់ផ្គង់នៅតាមបណ្តាប្រទេសនាំចេញ។  ដូច្នេះផែនការរបស់ប្រទេសស្រីលង្កាក្នុងការពង្រីកមូលដ្ឋានកសិកម្មសរីរាង្គរបស់ខ្លួន ដោយអនុលោមតាមស្តង់ដារនាំចូលទាំងនេះ ដើម្បីផ្តល់ឱកាសដល់ប្រទេសនាំចេញទទួលបានអត្ថប្រយោជន៍ពីកំណើនជាអន្តរជាតិសម្រាប់ផលិតផលសរីរាង្គ៕


IMG_5834
តំណាងធនាគារ ARDB ចូលរួមជាវាគ្មិនក្នុងវេទិកាគយ និង FASMEC លើកទី១ ស្តីពីឱកាសពង្រីកអាជីវកម្ម និងជំរុញផលិតកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ចផ្លូវការ

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)  លោក គុយ បញ្ញា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍យុទ្ធសាស្ត្រអាជីវកម្ម នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាវាគ្មិនក្នុង វេទិកាគយ និង FASMEC លើកទី១ ក្រោមប្រធានបទ «ការគាំទ្រ និងគាំពារសហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង» ដោយផ្តោតលើប្រធានបទពិភាក្សា «ឱកាសពង្រីកអាជីវកម្ម និងជំរុញផលិតកម្មក្រោមយន្តការសេដ្ឋកិច្ចក្នុងប្រព័ន្ធ»។ វេទិកានេះមានការចូលរួមពីតំណាងក្រសួង ស្ថាប័នរដ្ឋ គ្រឹះស្ថានហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធជាច្រើន ព្រមទាំងថ្នាក់ដឹកនាំនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ដើម្បីពិភាក្សាអំពីយន្តការ គោលនយោបាយ និងដំណោះស្រាយនានា សម្រាប់គាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា។ កម្មវិធីនេះត្រូវបានសម្របសម្រួលដោយឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី អនុប្រធាន FASMEC និងមានវាគ្មិនមកពីស្ថាប័នសំខាន់ៗជាច្រើន រួមមាន ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អគ្គនាយកដ្ឋានគយ […]

721179521_1550327243125800_4911286540979927665_n copy
​សហគមន៍កសិកម្មទំនើបមាន់ស្រែ នៅតំបន់ជំរុំជនភៀសសឹក ខេត្តបន្ទាយមានជ័យបង្កើតជាផ្លូវការ​ មានសមាជិកដំបូង​៦០០គ្រួសារ

ដោយ រស្មី​ ​ខេត្តបន្ទាយមានជ័យ៖ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា​​ នៅ​ទីបំផុតសហគមន៍មាន់ស្រែដ៏ថ្មីស្រឡាងមួយ បានចេញជារូបរាង ដោយ​មានសមាជិកចុះឈ្មោះក្នុងជំហានដំបូងចំនួនជាង៦០០គ្រួសារ។ ​អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃឹម ហ្វីណង់ ឱ្យដឹងនៅ​​ថ្មីៗនេះ​​ថា ក្រោយការបង្កើតសហគមន៍មាន់ស្រែក្នុងតំបន់ជនភៀសសឹក ខេត្តបន្ទាយមានជ័យនេះដែរ គេរំពឹងថា ចំនួនសមាជិកសហគមន៍នឹងកើនឡើងដល់១ ០០០ពាន់គ្រួសារ នៅពេលចុះឈ្មោះត្រូវបានបញ្ចប់នាពេលខាងមុខ។ ​ឯកឧត្តមបានឱ្យដឹងទៀត​ថា គម្រោងនេះផ្តួចផ្តើមដោយក្រសួងកសិកម្ម ដែលធ្វើឡើងចំពោះជនភៀសសឹកចំនួនបីខេត្ត គឺខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។ តាមរយៈគម្រោងនេះដែរ ការចុះឈ្មោះសមាជិកគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៦ ជាមួយនឹងសមាជិកប្រមាណ៣ ០០០គ្រួសារ។ ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងបន្ថែមថា ដើម្បីជួយស្តារជីវភាពដល់បងប្អូនពលរដ្ឋភៀសសឹកជុំដំបូង ការគាំទ្រពីគម្រោងរបស់ក្រសួង រួមមាន៖ ទ្រុងចិញ្ចឹមមាន់ស្តង់ដាចំនួន១,ពូជកូនមាន់ស្រែ អាយុ២១ថ្ងៃចំនួន ១០០ក្បាល,ការគាំទ្រវ៉ាក់សាំងការពារជំងឺ,ចំណីសម្រាប់ចិញ្ចឹមមាន់មួយវគ្គដំបូង,ការបណ្តុះបណ្តាលបច្ចេកទេស និងការចុះតាមដានជាប់ជាប្រចាំ និងការការធានាទិញមាន់សាច់ក្នុងតម្លៃសមរម្យ៕

images (1)
វៀតណាមអនុញ្ញាតឱ្យនាំចូលផ្លែត្រសក់ស្រូវ របស់កូរ៉េខាងត្បូង

សេអ៊ូល៖ ការនាំចេញផ្លែត្រសក់ស្រូវ របស់កូរ៉េខាងត្បូង កំពុងពង្រីកទៅកាន់ទីផ្សារនៅក្នុងប្រទេសវៀតណាម បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដើម្បីពង្រីករយៈពេលនាំចេញស្របតាមអនុញ្ញាត ចាប់ពីខែឧសភា ដល់ខែមិថុនា។ ផ្លែត្រសក់ស្រូវកូរ៉េ ឥឡូវនេះកំពុងដាក់លក់តាមបណ្តាហាងលក់រាយធំៗ និងហាងលក់ផ្លែឈើថ្លៃៗ នៅក្នុងប្រទេសវៀតណាម ដែលបង្កើតបានជាបណ្តាញលក់បន្ថែមទៀត ក្នុងអំឡុងពេលតម្លៃលក់នៅក្នុងស្រុកធ្លាក់។ ការពន្យារពេលនាំចូលនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីជំនួបរវាងលោកស្រី​ សុង មីយុង (Song Mi-ryung) រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទរបស់កូរ៉េខាងត្បូង និងលោក ជិញ វៀតហឺង (Trinh Viet Hung) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ដែលបានធ្វើឡើងនៅទីក្រុងហាណូយ កាលពីខែមេសា ឆ្នាំ២០២៦។ កិច្ចពិភាក្សានាពេលនោះ បានផ្តោតសំខាន់លើការពង្រីកការនាំចេញត្រសក់ស្រូវរបស់កូរ៉េខាងត្បូង ទៅកាន់ប្រទេសវៀតណាម និងការបង្កើនពាណិជ្ជកម្មផ្លែឈើរវាងប្រទេសទាំងពីរ។ បន្ទាប់ពីការពិគ្រោះយោបល់ ភាគីទាំងពីរបានយល់ព្រមពន្យាររយៈពេលនាំចេញមួយខែទៀត។ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទនៃប្រទេសកូរ៉េខាងត្បូង បានរំពឹងទុកថា នឹងមានការផ្លាស់ប្តូរដើម្បីគាំទ្រដល់ប្រាក់ចំណូលដល់កសិដ្ឋាន ក្នុងអំឡុងខែមិថុនា នៅពេលតម្លៃផ្លែត្រសក់ស្រូវ ជាទូទៅស្ថិតនៅក្រោមសម្ពាធធ្លាក់ថ្លៃ។ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីដើមខែឧសភា ឆ្នាំ២០២៦ លោកស្រីរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចាប់តាំងពីខែមិថុនា ជាពេលតម្លៃផ្លែត្រសក់ធ្លាក់ចុះខ្លាំង ការប្រឹងប្រែងនាំចេញក្នុងពេលនេះ […]

719463986_122166710726823197_1729617197515226591_n
ក្រុមការងារជំរុញការវិនិយោគភូមិភាគឦសានផ្តើមគម្រោងសិក្សាស្រាវជ្រាវ អំពីការវិនិយោគលើការកែច្នៃកសិផលនៅភូមិភាគឦសាន

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានណែនាំឱ្យលេខាធិការដ្ឋានក្រុមការងារ ចាប់ផ្តើមគម្រោងសិក្សាស្រាវជ្រាវ អំពីការជំរុញការវិនិយោគលើការកែច្នៃកសិផល និងវិស័យទេសចរណ៍ នៅតំបន់ភូមិភាគឦសាន ឱ្យបានគ្រប់ជ្រុងជ្រោយ។ ការ​លើកឡើងបែបនេះ ក្នុងពេលប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បាន​​ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងតំបន់ភូមិភាគឦសាន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ នៃការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសានរបស់កម្ពុជា និងដាក់ចេញទិសដៅអាទិភាពការងារបន្ត។ ឯកឧត្តមបណ្ឌិតសភាចារ្យ បាន​​សង្កត់ធ្ងន់ថា ការឱ្យចចាប់ផ្តើមគម្រោងសិក្សាស្រាវជ្រាវ អំពីការជំរុញការវិនិយោគលើការកែច្នៃកសិផល និងវិស័យទេសចរណ៍ ដើម្បីកំណត់បញ្ហាប្រឈមចំពោះមុខ ជាពិសេស ក្នុងបរិការណ៍ ដែលពិភពលោកទាំងមូលជួបប្រទះនឹងបញ្ហានៃការកើនឡើងថ្លៃប្រេងឥន្ធនៈ និងជីកសិកម្ម ព្រមទាំងរៀបចំជាយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាប្រឈមរយៈពេលមធ្យម ដើម្បីជាមូលដ្ឋានសម្រាប់ការស្នើសុំវិធានការដោះស្រាយសមស្រប។ ជាមួយគ្នានេះ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន នឹងបន្តគាំទ្រ សម្របសម្រួល និងស្វែងរកដំណោះស្រាយពាក់ព័ន្ធការអនុវត្តគម្រោងវិនិយោគជាប្រចាំ ហើយវិនិយោគិនឯកជន ដែលទទួលបានគោលការណ៍វិនិយោគ ត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោងជាក់ស្តែងតាមផែនការ ដែលបានស្នើសុំ ជាពិសេស ត្រូវសង្កត់ធ្ងន់លើការបង្កើតការងារ, ការផ្ទេរជំនាញ, ការខិតខំកែច្នៃ និងការប្រើប្រាស់បច្ចេកទេសថ្មីៗ ក្នុងខ្សែច្រវាក់ផលិតកម្ម, និងការជំរុញបរិវត្តកម្មពីការផ្តោតតែលើការផលិត ឈានទៅរកការកែច្នៃ […]

កាលវិភាគផ្សព្វផ្សាយ