ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំសហការី ធ្វើទស្សនកិច្ច ពិនិត្យមើលកសិដ្ឋាន មូមូ ហ្វាម  ចិញ្ចឹមគោយកទឹកដោះបែបធម្មជាតិ នៅក្រុងអរិយក្សត្រ

ខេត្តកណ្ដាល ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី កាលពីថ្ងៃសៅរ៍ ទី៤ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជេីញធ្វើទស្សនកិច្ចនៅកសិដ្ឋាន មូមូ ហ្វាម (Moo Moo Farms) ដែលចិញ្ចឹមគោយកទឹកដោះបែបធម្មជាតិ ស្ថិតនៅភូមិខ្នោការ សង្កាត់បារុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

នៅក្នុងឱកាសអញ្ជើញទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានមានប្រសាសន៍លើកទឹកចិត្តដល់ម្ចាស់កសិដ្ឋាន មូមូ ហ្វាម (Moo Moo Farms) ដែលជាអ្នកវិនិយោគក្នុងស្រុកត្រូវតែគិតគួរ ពង្រឹងការផលិតទឹកដោះគោឲ្យបានច្រើន ដោយរៀបចំគ្រួសារកសិករអ្នកចិញ្ចឹមឲ្យបានច្បាស់លាស់ ថែទាំឲ្យបានល្អ ដើម្បីឆ្លើយតបនឹងការផ្គត់ផ្គង់លើទីផ្សារ ដែលកំពុងតែមានតម្រូវការខ្ពស់។

លើសពីនេះ ដើម្បីជួយដល់កសិករនៅតំបន់អរិយក្សត្រ ក្នុងស្រុកល្វាឯមនេះ មានប្រាក់ចំណូល ម្ចាស់កសិដ្ឋានខាងលើគួរតែចងក្រងកសិករ និងតភ្ជាប់ការផលិត ឬប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដូចជាគ្រាប់ពោត និងកសិផលផ្សេងៗទៀត ដែលកសិករបានដាំដុះ គួរប្រមូលទិញពីពួកគាត់យកមកប្រើប្រាស់ឲ្យអស់លទ្ធភាពតែម្តង។

បច្ចុប្បន្នកសិដ្ឋាន មូមូ ហ្វាម បានបំពាក់ដោយបច្ចេកវិទ្យាទំនើប សម្រាប់កែច្នៃទឹកដោះគោ។ សព្វថ្ងៃនេះ កសិដ្ឋានមានគោផលិតទឹកដោះប្រមាណ២០០ក្បាល ដោយក្នុងមួយថ្ងៃ គោអាចផលិតទឹកដោះបានចំនួន២០០០លីត្រផងដែរ៕


photo_2025-12-04_10-37-13
ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងជាង៦៣ភាគយ ប្រកបមុខបរ​ក្នុងវិស័យកសិកម្ម

ដោយ ឡុង សារេត ភ្នំពេញ៖ ខេត្តកំពង់ឆ្នាំង ស្ថិតនៅទិសពាយ័ព្យ​នៃប្រទេសកម្ពុជា​ មានចំម្ងាយ​៩១គីឡូម៉ែត្រ​ពីរាជធានីភ្នំពេញ​ ក្រៅពីសំបូរទៅដោយរមណីយដ្ឋានទេសចប្រវត្តិសាស្ត្រនិងធម្មជាតិ​​ ខេត្តកំពង់ឆ្នាំង​មានប្រជាពលរដ្ឋ​ប្រកបមុខរបរធ្វើកសិកម្មជាចម្បងមានជាង​៦៣ភាគរយ​នៃចំនួន​ប្រជាពលរដ្ឋសរុបចាប់​ពីអាយុ១៨ឆ្នាំ​ឡើងទៅ​ជាង​​៣៩៥ពាន់នាក់​។ លោកស្រី ប៊ន សុភី អភិបាល​រង​នៃគណៈអភិបាល​ខេត្តកំពង់ឆ្នាំងកន្លងមកថ្មីៗមានប្រសាសន៍បញ្ជាក់ថា “ខេត្តកំពង់ឆ្នាំង​មាន​ប្រជាជនអាយុ១៨ឆ្នាំឡើងមានចំនួនជាង៣៩៥ពាន់នាក់ ក្នុងនោះស្រីមាន២១១ពាន់នាក់មានមុខរបរកសិកម្មជាចម្បងប្រមាណ៦៣,៨ភាគរយ មុខរបរសេវាកម្ម កម្មកររោងចក្រសហគ្រាសមាន៣៥,៥ភាគរយ និងមុខរបរសិប្បកម្មចំនួន០,៧ភាគរយ”។ លោកស្រីលើកឡើង​ថា បច្ចុប្បន្នរបាលខេត្តកំពង់ឆ្នាំ​ងបាននិងកំពុង​យកចិត្តទុកដាក់ និងខិតខំជំរុញការអភិវឌ្ឍលើគ្រប់វិស័យ​ និងលើកផែនការអភិវឌ្ឍន៍​ថ្មីៗសម្រាប់ខេត្ត ស្របតាម​ផែនការអភិឌ្ឍន៍ជាតិ​របស់រាជរដ្ឋាភិបាល​ដើម្បីរួមចំណែកសម្រេចឱ្យបាន​ជោគជ័យតាមកម្មវិធីនយោបាយ​ យុទ្ធសាស្ត្របញ្ចកោណ​របស់រាជរដ្ឋាភិបាល​នីតិកាលទី​៧ និងតាមស្ថានភាពជាក់ស្តែងរបស់ខេត្ត​ និងការដោះស្រាយតម្រូវការ ក៏ដូចជាសំណូមពរនានារបស់ប្រជា​ពលរដ្ឋ​ប្រកបដោយប្រសិទ្ធភាព និងគុណភាព​។ លោកស្រីបន្តទៀតថា កម្មវិធី​អភិវឌ្ឍន៍​មូលដ្ឋាន​របស់រដ្ឋបាលខេត្ត​ គឺ​ផ្តោតសំខាន់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ​ ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល និងការបញ្ចូលកិច្ចសហ​ប្រតិបត្តិការផ្នែកសង្គមកិច្ច​ ការពារនិងអភិរក្សបរិស្ថាន វប្បធម៌​ សុខាភិបាល ការបណ្តុះបណ្តាល​ធនធានមនុស្ស ការធានា​សុវត្ថិភាព​ សន្តិសុខ និងទប់ស្កាត់ឧក្រិដ្ឋកម្ម​ឆ្លងដែននិងការរក្សាតុល្យភាពរវាង​ការអភិវឌ្ឍ និងការអភិរក្សបរិស្ថាន​។ បើតាមលោកស្រី ប៊ន សុភី ​​​ខេត្តកំពង់ឆ្នាំង គឺជាមជ្ឈមណ្ឌលទេសចរណ៍​ដ៏សំបូរបែបនៅទូទាំងខេត្ត​មានរមណីយដ្ឋានទេសចរណ៍ចំនួន​៣៥កន្លែង​ ទេសចរណ៍ប្រវត្តិសាស្ត្រចំនួន​១៤កន្លែង​ ទេសចរណ៍ធម្មជាតិ​១៥កន្លែង រមណីយដ្ឋានកែច្នៃចំនួន​៦កន្លែង ក្នុងនោះរមណីយដ្ឋាន​ទេសចរណ៍ និងសហគមន៍ទេសចរណ៍​ដែលមានសកម្មភាពទទួលទេសចរកម្សាន្ត​ប្រចាំឆ្នាំ​ចំនួន១៣កន្លែង​ រមណីយដ្ឋានទេសចរណ៍ភ្នំព្រះធាតុ […]

photo_2025-12-04_10-37-22
សមាគមស្វាយចន្ទីកម្ពុជាសម្តែងការព្រួយបារម្ភការប្រែប្រួលអាកាសធាតុរំខានដល់វិស័យស្វាយចន្ទី

ភ្នំពេញ៖ ឧស្សាហកម្មស្វាយចន្ទីរបស់កម្ពុជាកំពុងប្រឈមនឹងការរំខានកាន់តែខ្លាំងឡើង ខណៈដែលការប្រែប្រួលអាកាសធាតុបន្តផ្លាស់ប្តូរគំរូអាកាសធាតុ និងប៉ះពាល់ដល់ដំណាំនៅទូទាំងតំបន់ផលិតសំខាន់ៗបង្កឡើងដោយ ព្យុះទីហ្វុងបណ្តាលឱ្យស្វាយចន្ទីលូតលាស់យឺត និងទិន្នផលថយចុះ។ ការវាយតម្លៃរបស់អ្នកជំនាញបង្ហាញថា ភ្លៀងធ្លាក់មិនទៀងទាត់ មេឃស្រទុំ និងព្យុះទីហ្វុងចុងរដូវ បានប៉ះពាល់ខ្លាំងដល់ដំណាំស្វាយចន្ទី ដែលបណ្តាលឱ្យមានការលូតលាស់យឺត និងទិន្នផលថយចុះ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមួយ ដែលចេញដោយសមាគមស្វាយចន្ទីកម្ពុជា កាលពីថ្ងៃទី១​ ខែធ្នូ ឆ្នាំ២០២៥។ យោងអ្នកជំនាញចន្ទីលើកឡើងថា ឆ្នាំ២០២៥ បានឃើញភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា ចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា រួមជាមួយនឹងពន្លឺព្រះអាទិត្យតិចរយៈពេលយូរ ដែលប៉ះពាល់ដោយផ្ទាល់ដល់ការលូតលាស់របស់ស្វាយចន្ទី ដោយការបង្កើតពន្លកយឺត ការចេញផ្កាយឺត ទឹកលើដីខ្សាច់-ដីឥដ្ឋ និងស្មៅដុះលើសលប់ក្នុងដំណាក់។ សេចក្តីប្រកាសបានណែនាំថា កសិករនៅក្នុងខេត្តសំខាន់ៗ ដូចជាខេត្តកំពង់ធំ និងខេត្តរតនគិរី គួរប្រុងប្រយ័ត្នចំពោះការខាតបង់ ដែលបង្កឡើងដោយអាកាសធាតុអាក្រក់ រួមទាំងភ្លៀងធ្លាក់ ដែលមិនអាចទាយទុកជាមុនបាន ខ្យល់បក់ខ្លាំង និងសកម្មភាពសត្វល្អិតកើនឡើង។ អ្នកជំនាញបានព្រមានថា បញ្ហាប្រឈមបែបនេះទំនងជាកាន់តែខ្លាំងឡើង ខណៈការប្រែប្រួលអាកាសធាតុកាន់តែមិនទៀតទាត់ នៅក្នុងឆ្នាំខាងមុខ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡូត បានមានប្រសាសន៍ថា ចាប់តាំងពីខែឧសភា ឆ្នាំ២០២៥ មកសមាគមស្វាយចន្ទីកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន៤០លើក ដល់កសិករជាង៧៤០០នាក់ មកពី១០ខេត្ត ដោយវគ្គនីមួយៗមានអ្នកចូលរួមជាមធ្យម៩០នាក់ និងផ្តល់អាទិភាពដល់ការរៀនសូត្រជាក់ស្តែង […]

photo_2025-12-02_17-19-00
ធនាគារ  ARDB ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយក្រុមហ៊ុនចិន ដើម្បីកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម និងការគាំទ្រកសិករកម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ បាន​​ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ (CICC-CAFED, YDD)ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម និងការគាំទ្រកសិករកម្ពុជា។ សេចក្តីប្រកាសព័ត៌មាន ស្តីពីពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង Cambodia International Chamber of Commerce – Cambodia-China Councils Association for Economic Development, Youth Development Department (CICC-CAFED, YDD)។ នៅក្នុងពិធីចុះហត្ថលេខានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក Johnny Mo ប្រធាននាយកដ្ឋានអភិវឌ្ឍន៍យុវជន និងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំធនាគារ ARDB និងបុគ្គលិកពាក់ព័ន្ធមួយចំនួន និងតំណាង Cambodia-China Councils Association for Economic Development […]

9edd6b8e-e26f-48fc-b56e-e23a67c44c03
ឡាវចាប់ផ្តើមនាំចេញម្សៅដំឡូងមី​ដឹកតាមរទេះភ្លើង ទៅកាន់ប្រទេសចិនដោយផ្ទាល់

វៀងច័ន្ទន៍៖ រថភ្លើងដឹកទូកុងតឺន័រមួយខ្សែ ដែលផ្ទុកម្សៅដំឡូងមី ចំនួន១​ ០០០តោន បានចេញដំណើរពីស្ថានីយ៍រថភ្លើង នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីចុងសប្តាហ៍មុន ដែលគេរំពឹងថា នឹងទៅដល់ក្រុង​ឆេងជូ (Zhengzhou) ខេត្ត ហឺណាន (Henan) ប្រទេសចិន ដោយប្រើរយៈពេល៨០ម៉ោង។ សារព័ត៌មាន ក្លូបលថែមៃ៍ របស់ចិនបានចុះផ្សាយ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ម្សៅដំឡូងមីចំនួនជាង១​ ០០០តោន ផលិតដោយរោងចក្រកែច្នៃម្សៅដំឡូងមី នៅក្នុងប្រទេសឡាវ​ ត្រូវបានដឹកទៅដល់កំពង់ផែ ក្រុងឆេងជូ​ ភាគកណ្តាលប្រទេសចិន។ ការនាំចេញម្សៅដំឡូងមីនេះ ត្រូវបានរៀបចំដោយក្រុមហ៊ុនចិនដឹកជញ្ជូនតាមទូកុងតឺនើរថភ្លើង (China Railway Container Transport) ដែលជាក្រុមហ៊ុនដឹកជញ្ជូនតាមរថភ្លើងផ្ទាល់រវាងចិន និងអឺរ៉ិប (China-Europe Railway Express) ហើយបានផ្តល់ជូនអតិថិជននូវផែនការដឹកជញ្ជូនទូកុងតឺន័រតាមរថភ្លើង។ ក្រុមហ៊ុនផ្លូវដែកឡាវ-ចិន ដែលដំណើរការផ្លូវដែកចិន-ឡាវ បាននិយាយថា ចាប់តាំងពីផ្លូវដែកបើកដំណើរការមក វាបានផ្តល់ជូនអ្នកនាំចេញផលិតផលកសិកម្មឡាវនូវកុងតឺន័រ សម្រាប់ដឹកជញ្ជូនទំនិញទាន់ពេលវេលា ដែលរហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានដឹកជញ្ជូនទំនិញជាង១៦លានតោន រួមទាំងផលិតផលកសិកម្មជាង១,៧លានតោន ដែលនាំចេញទៅកាន់ប្រទេសចិន។ ចាប់ពីពេលនេះតទៅ ក្រុមហ៊ុននឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរផ្លូវដែកចិន […]

កាលវិភាគផ្សព្វផ្សាយ